Wednesday, February 10, 2016

ច័ន្ទ, 05 សីហា 2013 15:31


តើគួរដោះ តម្រងខ្យល់ ម៉ាស៊ីនត្រជាក់ តាមរបៀបណា?

នៅពេលលោកអ្នកបើកម៉ាស៊ីនត្រជាក់ ខ្យល់និងត្រូបស្រូបពីខាងក្រៅចូលទៅក្នុងរថយន្ត ខ្យល់នេះនិងត្រូវឆ្លងកាត់ តម្រងខ្យល់កាបីន ឬ តម្រងខ្យល់ម៉ាស៊ីនត្រជាក់ (cabin air filter) ដែលមានតួនាទីទប់ស្កាត់ ធុលី និង កំទេចកំទីផ្សេងៗ ចូលទៅក្នុងរថយន្ត ភាកច្រើនអ្នកប្រើប្រាស់រថយន្តពុំបានយកចិត្តទុកដាក់ ក្នុងការសំអាតតម្រងនេះទេ ហើយកន្លែងលាងរថយន្តមួយចំនួន ក៏ពុំបានគិតដល់ចំនុចនេះដែរ។
ទីកតាមរបស់តម្រងខ្យល់នេះគឺ ពុំមានភាពខុសៗគ្នាទេ ប្រសិនបើនិយាយពីរថយន្ត តូយ៉ូតា ហើយខាងក្រោមជាការបង្ហាញពីទីតាំង តម្រងខ្យល់ម៉ាស៊ីនត្រជាក់ របស់រថយន្ត Prius:

១. តម្រងខ្យល់នេះស្ថិតផ្នែកខាងក្នុង នៃឃ្លុបដាក់ឥវ៉ាន់ នៅខាងស្តាំងអ្នកបើកបរ សូមបើកឃ្លុបនេះរួចរកមើលគន្លឹះសង្ខាង ហើយយកដៃរុញផ្អិបប្រអប់នេះ ដើម្បីឲ្យគន្លឹះចេញពី រង្វង់



២. បន្ទាប់ពីកន្លឹះសង្ខាងនេះចេញពីរង្វង់រួចហើយ អ្នកនិងឃើញជើងគន្លឹះពីរផ្សេងទៀត សូមដោះវាចេញកុំឲ្យបាក់



៣. ដកប្រអប់នេះចេញ អ្នកនិងឃើញ ប្រអប់ពណ៌ស នៅខាងក្នុង សូមយកដៃឆ្កឹះគន្លឹះជ័រនៅសង្ខាង (រង្វង់ក្រហម) ដើម្បីទាញយកតម្រងខ្យល់ចេញមកក្រៅ



៤. ខាងក្រោមជាតម្រងខ្យល់ម៉ាស៊ីនត្រជាក់ សូមផ្លុំសំអាតវាចេញ ឲ្យអស់ធុលី រួចដាក់បញ្ចូលវិញ ជាការស្រេច ប្រសិនបើវាចាស់ពេក សូមប្តូរវាចេញ

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget