រថយន្តរបស់ក្រុមហ៊ុន Toyota ចាប់ពីស៊េរីឆ្នាំ ២០០០ ឡើង ភាគច្រើនមានប្រព័ន្ធតេឡេ រួចជាស្រេច ហើយរថយន្តមូយចំនួនមិនបានភ្ជាប់ តេឡេមកជាមួយទេ គឺមានតែកូនសោរប៉ុណ្ណោះ ដូចជា Camry, RAV4, Tacoma, Corolla, និង Highlander 2.4L ជាដើម ប៉ុន្តែលោកអ្នកអាចរកទិញតេឡេរបស់វាបាន (used original remote control) រួចភ្ជាប់លេខកូដប្រព័ន្ធតេឡេរថយន្តជាមួយ តេឡេនេះជាការស្រេច។
ប្រព័ន្ធតេឡេរបស់ Toyota ត្រូវបានបំពាក់ក្នុងរថយន្តទៅតាមស៊េរីផ្សេងៗគ្នា ហើយមានពីរប្រភេទដូចជា៖
ប្រព័ន្ធនេះប្រើបានតែ បិទនិងបើកគន្លឺះសោររថយន្តប៉ុណ្ណោះ នៅពេលលោកអ្នកប្រើតេឡេ Lock រថយន្ត ហើយយកសោរទៅចាក់ដើម្បី Unlock គឺវាពុំបន្លឺសំលេងរោទ៍នោះ ហើយអាចដេរឆេះបានធម្មតា ដូច្នេះរថយន្តរបស់លោកអ្នកពុំមានសុវត្ថិភាពនោះទេ។
ប្រព័ន្ធនេះមានបំពាក់នៅរថយន្តស៊េរីទំនើបៗ ដូចជា Highlander V6, Lexus, Sienna ជាដើម។ ប្រព័ន្ធនេះប្រើសោរដែលមាន Chipped លេខកូដដើម្បីផ្ទៀងផ្ទាត់ ជាមួយលេខកូដសុវត្ថិភាពប្រព័ន្ធបញ្ឆេះរថយន្ត សោរចម្លងធម្មតាមិនអាចយកមកចាក់ ហើយដេរឆេះបានទេ ហើយនៅពេលប្រើសោរចម្លងមកចាក់ វានិងរោទ៍សំលេងយ៉ាងខ្លាំង។ រថយន្តដែលបំពាក់ប្រព័ន្ធនេះ តែងតែមានភ្លើង LED ពណ៌ក្រហម លោតផ្លឹបភ្លែតៗ នៅពេលលោកអ្នក Lock រថយន្ត។
ប្រសិនបើរថយន្តលោកអ្នកមានតែប្រព័ន្ធ Lock/Unlock ហើយលោកអ្នកចង់ឲ្យរថយន្តមានសុវត្ថិភាពដូចជា Unlock ដោយមិនប្រើតេឡេ ដេរមិនឆេះ និង មានសំលេងរោទ័ លោកអ្នកអាចយកទៅឲ្យគេតម្លើងឧបករណ៌សុវត្ថិភាពនេះ បន្ថែមទៀតបាន ដូច្នេះលោកអ្នកមិនចាំបាច់ដាក់ តេឡេចិននាំឲ្យឆ្លងភ្លើងនៅពេលប្រើប្រាស់បានមួយរយៈ។ នៅពេលលោកអ្នក បន្ថែមឧបករណ៌សុវត្ថិភាពនេះហើយ លោកអ្នកអាចប្រើតេឡេ ហ្ស៊ីន បានដដែល។
0 comments:
Post a Comment