នៅពេលលោកអ្នកប្រើប្រាស់រថយន្តផ្ទាល់ខ្លួន ដើម្បីសណ្តោងអ្វីមួយដូចជា
សណ្តោងរ៉ឺម៉កដឹកឥវ៉ាន់ ឬ សណ្តោងទូក ជាដើម សូមគិតពីសុវត្ថិភាពខ្លួនអ្នក
និងអ្នករួមដំណើរជាមុន។
មានចំនុចះខ្លះៗគួរយល់ដឹងដូចខាងក្រោមៈ

ជាដំបូងត្រូវមើលពីការណែនាំនៅក្នុងសៀវភៅដែលភ្ជាប់មកជាមួយរថយន្ត ថាតើរថយន្តរបស់លោកអ្នកអាចសណ្តោងបានទម្ងន់ប៉ុន្មាន?

បើសិនលោកអ្នកសណ្តោងរ៉ឺម៉កដឹកឥវ៉ាន់ សូមដាក់ឥវ៉ាន់ដែលធ្ងន់ជាងគេទៅមុខ
និងទុកកន្ទុយរ៉ុម៉កឲ្យស្រាលបន្តិច រួចចងបណ្តឹងឲ្យណែនកុំឲ្យវារ៉េចុះឡើង

ត្រួតពិនិត្យអំពូលស្តុបរថយន្ត បើដាច់ប្តូរវាចេញ

ត្រួតពិនិត្យសំបកកង់ ដូចជាការសឹករិចរិល និង សំពាធខ្យល់ធូរពេក

ហាមបើកបរលើសល្បឿន ៨០គ.មក្នុងមួយម៉ោង ព្រោះថានៅពេលបើកបរកាន់តែលឿន
អត្រាគ្រោះថ្នាក់ក៏មានកាន់តែខ្ពស់ ម្យ៉ាងទៀតទម្ងន់ផ្ទុកកាន់តែធ្ងន់
ធ្វើឲ្យកំលាំងយោលមានកាន់តែខ្លាំង

ការសណ្តោងដែលលើសទម្ងន់ពីការកំណត់របស់រថយន្ត និងធ្វើឲ្យម៉ាស៊ីនរថយន្តប្រឹងខ្លាំង ឡើងកំដៅ និង អាចឆេះប្រអប់លេខ

រៀងរាល់ពេលលោកអ្នកឈប់សំរាកមួយភ្លែត សូមពិនិត្យជុំវិញរថយន្ត, រ៉ឺម៉កសណ្តោង និងមើលចំណងម្តងទៀតព្រោះវាអាចរលុងដោយសារផ្លូវរលាក់

នៅពេលចត សូមយកកំណល់កល់កង់ កុំឲ្យរអិល

ឧស្សាហ៍ក្រឡេកមើលរ៉ឺម៉កសណ្តោង នៅខាងក្រោយ

ប្តូរលេខទៅលេខទាបនៅពេលចុះចំណោត ដូចជាជាលេខ ២ ជាដើម
0 comments:
Post a Comment