ជាទូរទៅអ្វីដែលបណ្តាលឲ្យរថយន្តឆេះភាគច្រើន កើតឡើងនៅពេលរថយន្តបានប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ ដែលបណ្តាលឲ្យ ខ្ទេចម៉ាស៊ីន និងលេចសាំង ហើយប៉ះជាមួយផ្ការភ្លើងដែលចេញពីបូស៊ី ក្រៅពីករណីទាំងនេះនៅមានកត្តាមួយចំនួន ទៀតដូចជា ប្រព័ន្ធខ្សែរភ្លើងរុំមិនបានជិតល្អ នៅពេលលោកអ្នក ឲ្យគេតម្លើងឧបករណ៌ខាងក្រៅ ដូចជាតេឡេរថយន្ត ធុងបាស ទូរទស្សន៌ ជាដើម កាលណាខ្សែរទាំងនេះរុំមិនបានជិតល្អ អាចបណ្តាលឲ្យឆ្លងភ្លើង និងធ្វើឲ្យមានផ្កាភ្លើងប៉ះ ជាមួយសំភារៈដែលងាយឆេះនៅក្នុងរថយន្តដូចជា ព្រំ ស្បែកពូក ក្រដាស់ ឬ Spray បាញ់សក់ ជាដើម។
កត្តាមួយទៀតអាចមកពីខ្សែរសាកអាគុយរឹកមិនបានតឹងល្អ នៅពេលរថយន្តកំពុងបើកបរ នោះអាគុយត្រូវបានសាក តាមរយៈខ្សែរដែលបានបញ្ចូនភ្លើងមកពីរថយន្ត ប្រសិនបើខ្សែរវិជ្ចមាន (+) រលុងហើយរបូតចេញពីក្បាលអាគុយ ទៅប៉ះកន្លែងផ្សែងទៀតដូចជាដែក(គ្រោងរថយន្ត) ដែលរបកថ្នាំធ្វើឲ្យឆ្លងភ្លើងបាន។
មូលហេតុផ្សេងទៀតអាចកើតឡើងដោយសារសំបុកស៊ីមាំង (Catalyst Converter) ជាកន្លែងដែលមានកំដៅរហូតដល់ 287 អង្សារ កំដៅនេះអាចដុត ឬ ធ្វើឲ្យឆេះនូវកំទេចកំទី ផ្សេងៗដែលជាប់នៅទីនោះ ដូចជា ក្រដាស់, ស្លឹកឈើគ្រៀម, ក្រណាត់ ឬ តំណក់សាំងដែលលេច ជាដើម។
ខាងក្រោមជាចំនុចដែលលោកគួរយកចិត្តទុកដាក់ ត្រួតពិនិត្យឲ្យបានទៀងទាត់៖
- ពិនិត្យខែ្សរអាគុយ រឹតវាបើរលុង
- ពិនិត្យស្នាមលេចប្រេង ឬ សាំង ខាងក្រោមបាតរថយន្តទាំងមូល
- សំអាតខាងក្នុងរថយន្តឲ្យបានស្អាត កុំឲ្យមានក្រដាស់ ឬ របស់ផ្សេងៗដែលមានជាតិ gas ដូចជា Spray, ដែកកេះ
- បោសសំអាតក្រោមកៅអីឲ្យស្អាត កុំឲ្យមានសំរាម
- ទិញឧបករណ៌ពន្លត់ភ្លើងដាក់ក្នុងរថយន្ត (fire extinguisher) ចងវាឲ្យជាប់កុំឲ្យរអិល
- ហាមដាក់កំប៉ុង gas ចោល ក្នុងរថយន្ត
- ជៀសវាងជក់បារីក្នុងរថយន្ត
- ជៀសវាងចតរថយន្តនៅលើស្មៅស្ងួតគ្រៀម ព្រោះកំដៅសំបុកស៊ីមាំង អាចបង្កជាអគ្គិភ័យបាន
0 comments:
Post a Comment