សំបកកង់រថយន្តមានតម្លៃខុសៗគ្នាទៅតាមប្រភេទ និងទំហំនៃរង្វង់កង់រថយន្ត និងអាស្រ័យលើម៉ាកយីហោ ដែលក្រុមហ៊ុនបានផលិត ដូចជាតម្លៃសំបកកង់របស់រថយន្ត Camry និង Highlander គឺខុសគ្នា សំរាប់រង្វង់លេខ ១៦ ដូចគ្នា ដោយសារទម្ងន់ផ្ទុករបស់រថយន្តទាំងពីមានភាពខុសគ្នា សំរាប់ Highlander អាចផ្ទុកបានទម្ងន់ច្រើនជាង Camry ដូច្នេះសំបកនិមួយៗ ត្រូវបានគេផលិតឡើងតម្រូវទៅតាមទម្ងន់ផ្ទុកនៃរថយន្តទាំងនោះ។
ភាពខុសគ្នាមួយទៀតគឺ អាយុកាលនៃការប្រើប្រាស់ ក្រុមហ៊ុនផលិតសំបកកង់និមួយៗ មានការអះអាងផ្សេងៗគ្នាថា សំបកកង់ដែលពួកគេបានផលិត មានអាយុកាលប្រើប្រាស់បានច្រើនពាន់ម៉ាយ សំបកកង់ដែលមានតម្លៃថោកខ្លះ អាចប្រើបានត្រឹមតែ 10,000 ម៉ាយ ចំណែកសំបកដែលមានតម្លៃថ្លៃអាចប្រើ បានច្រើនជាងនេះ។
តម្លៃក៏អាចភាពខុសគ្នាដោយអាស្រ័យលើ គុណភាព និង ភាពធន់របស់វា ដូចជាអាចបើកបរលើគ្រប់ស្ថានភាពផ្លូវ បានទាំងអស់ និង មានភាពតោងស្អិតល្អ នៅពេលបើកបរនៅលើផ្លូវសើម ឬ រអិល ដែលជាកត្តាមួយបញ្ចៀសនូវគ្រោះ បានមួយកំរិត។
កត្តាមួយទៀតដែលធ្វើឲ្យតម្លៃមានភាពខុសគ្នាគឺ ល្បឿនខ្ពស់បំផុតដែលសំបកកង់នោះអាចរត់បានក្នុងមួយម៉ោង ជាទូរទៅសំបកកង់រថយន្ត ស្ព័រមានតម្លៃថ្លៃជាងគេ ដោយសាររថយន្តប្រភេទនេះ មានល្បឿនលឿន ដូច្នេះវាត្រូវការសំបកដែលធន់និងការកកិតទៅនិងថ្នល់ និងទ្រាំទ្របានល្អនៅសំពាធខ្យលកង់រីកមាឌ។
លោកអ្នកអាចពិនិត្យប្រភេទសំបកកង់បាន ដោយចុចទីនេះ។
0 comments:
Post a Comment