Thursday, February 11, 2016

ព្រហស្បតិ៍, កក្កដា 18 2013


រថយន្តបច្ចុប្បន្ននៅពេលទិញពីឃ្លាំង ឬ ទិញតពីអ្នកដទៃ តែងមានអាយុកាលប្រើប្រាស់ ច្រើនម៉ឺនម៉ាយ ដែលតម្រូវឲ្យលោកអ្នកយកចិត្តទុកដាក់ថែទាំ បន្ទាប់ពីបង់ប្រាក់រួច។ ទោះបីជារថយន្តរបស់លោកអ្នក មានអាយុកាលចាស់ក៏ដោយ ប៉ុន្តែប្រសិនបើខាងក្នុង និង ខាងក្រៅនៅស្អាត ហើយម៉ាស៊ីនដំណើរការយ៉ាងរលូន នោះវានៅតែជារថយន្តថ្មី សំរាប់លោកអ្នកជានិច្ច។
ការថែទាំរថយន្តដោយទៀងទាត់ និងធ្វើឲ្យរថយន្តរបស់អាចដំណើករដោយរលូន ដល់វាមានអាយុ ៣០ម៉ឺនម៉ាយ ចំនុចខាងក្រោម និងជួយរថយន្តរបស់លោក៖

១. ប្រេងម៉ាស៊ីន
រង្វិលជុំម៉ាស៊ីនមានល្បឿន 3,800 ជុំក្នុង១នាទី សំរាប់ល្បឿន ១០០គ.ម/ម៉ ហើយពិស្តុងនៅក្នុងម៉ាស៊ីនដំណើរឡើងនិងចុះ ៨ ដងក្នុង១វិនាទី។ ពិស្តុង និង ស៊ីឡាំង ត្រូវទទួលកំដៅយ៉ាងខ្លាំងដល់ ១០០០ អង្សា នៅក្នុងបន្ទប់ចំហេះ ដោយសារពិស្តុងធ្វើពីដែកដូច្នេះវាត្រូវប្រេងមករំអិលកុំឲ្យវាកកិតគ្នា បើប្រេងម៉ាស៊ីនហួស ចំនួនម៉ាយដែលបានកំណត់ វានិងអស់សំពាធធ្វើគ្រឿក្នុងម៉ាស៊ីនចាប់ផ្តើកកិតគ្នា និង ថាមពលម៉ាស៊ីនធ្លាក់ចុះ។
ត្រូវប្តូរប្រងម៉ាស៊ីនឲ្យបានទៀងទាត់ កំណត់ចំនួយម៉ាយដែលត្រូវដល់ពេលប្តូរ ជាទូរទៅប្រសិនបើលោកអ្នកបើកបរញឹកញាប់ និង តែងដឹកឥវ៉ាន់ធ្ងន់ៗ គួរប្តូរប្រេងរៀងរាល់ 3,000 - 4,000 ម៉ាយម្តង ប្រសិនបើកបរធម្មតាដូចជាទៅធ្វើការមកផ្ទះ លោកអ្នកអាចប្តូរ រៀងរាល់ 5,000 ម៉ាយសំរាប់ប្រេងធម្មតា និង 7,000 ម៉ាយសំរាប់ប្រេងមានសារធាតុ synthetics
សំគាល់៖ ត្រូវប្តូរតម្រងប្រេងរៀងរាល់ពេល លោកអ្នកប្តូរប្រេងម៉ាស៊ីន ហើយសូមជ្រើសរើសតម្រងដែលមានគុនភាពល្អ ដូចជាម៉ាក Bosch ជាដើម និង ជ្រើសរើសលេខ ប្រេងម៉ាស៊ីនឲ្យបានត្រឹមត្រូវ (លេខនៅលើគំរបប្រេងម៉ាស៊ីន នៅជាប់ម់ាស៊ីនរថយន្ត) ។
២. ប្រអប់លេខ
ប្តូរប្រេងប្រអប់លេខ រៀងរាល់ 20,000 ម៉ាយម្តង ឬ ប្តូរតាមការណែនាំពីរោងចក្រ ដែលមានសរសេរនៅក្នុងសៀវភៅរថយន្ត បើអាចនៅពេលប្តូរប្រេងនេះ ត្រូវប្តូរតម្រងសាំង ចេញតែម្តងទៅ ហើយត្រូវប្រើប្រេងដែលមានសារធាតុ synthetic។
ការប្តូរប្រេងប្រអប់លេខទៀងទាត់ ធ្វើឲ្យរថយន្តរបស់លោកអ្នកដំណើរការយ៉ាងរលូន នៅពេលម៉ាស៊ីនបញ្ចូលលេខ លោកអ្នកស្ទើរតែមិនអាចដឹងបានថា រថយន្តកំពុងតែប្តូរលេខ ហើយពុំមានកន្ត្រាក់នោះទេ។
៣. ហ្វ្រាំង និង បូម
បើហ្វ្រាំងសឹក ប្តូរវាចេញ, បើចេញភ្លើង ABS ត្រូវឲ្យជាងពិនិត្យ, បើហ្វ្រាំងលាន់សំលេង ត្រូវឲ្យជាងជួសជុល ក្រៅពីនេះត្រូវរៀនបន្ថយល្បឿនពីចម្ងាយ កុំចាំដល់ជិតរថយន្តគេពីក្រោយ ទើបជាន់ហ្វ្រាំង ឬ លែងឈ្នាន់ល្បឿនពីចម្ងាយ ប្រសិនត្រូវឈប់ ជៀសវាងការជាន់ហ្វ្រាំងបញ្ឈប់រថយន្តភ្លាមៗ។ ត្រូវប្តូរប្រេងហ្វ្រាំងចេញរៀងរាល់ ២ឆ្នាំម្តង ព្រោះប្រព័ន្ធហ្វ្រាំងតែងស្រូបសំណើមតាមទុយោ ធ្វើឲ្យសំណើមទាំងនេះដក់នៅក្នុងប្រេងហ្វ្រាំង អាចជាបញ្ហាទៅថ្ងៃក្រោយ។
នៅពេលត្រួតពិនិត្យហ្វ្រាំង សូមត្រួតពិនិត្យបូមផង ព្រោះវាពាក់ព័ន្ធគ្នា។ បូមនៅល្អអាចជួយទប់លំនឹងរថយន្តបានល្អ និង ធ្វើការបើកបរស្រួល និង រលូន ហើយវាជួយទប់ទម្ងន់ររថយន្តកុំឲ្យច្រាលទៅមុខនៅពេលជាន់ហ្វ្រាំង ប្រសិនបើបូមខាងមុខទន់ នៅពេលជាន់ហ្វ្រាំងធ្វើឲ្យទម្ងន់ម៉ាស៊ីនរុញទៅមុខ ហើយធ្វើក្បាលរថយន្តកាន់តែធ្ងន់ ហាក់ដូចជាមានកំលាំងទីពីរមករុញបន្ថែម ធ្វើហ្វ្រាំងមិនសូវស៊ីន ហើយការបត់នៅផ្លូវកោងធ្វើឲ្យរថយន្តផ្អៀងខ្លាំងអាចក្រឡាប់។
៤. សំអាតរថយន្ត
ការលាងរថយន្ត និង ប៉ូលារថយន្ត មិនត្រឹមតែធ្វើឲ្យរថយន្ត របស់លោកអ្នកមានសោភណភាពប៉ុណ្ណោះទេ វាថែមទាំងអាចឲ្យអ្នក បានត្រួតពិនិត្យល្អិតល្អន់ ឬ មើលឃើញផ្នែកណាមួយ នៃរថយន្តអាចនិងពុក ឬ របកថ្នាំ ជាដើម។
លាងរថយន្តរាល់ ១ អាទិត្យម្តង ប្រសិនបើឆាប់ប្រឡាក់ ឬ ២ អាទិត្យម្តង និង ដុះសំអាតគន្លឹះទ្វារ, ស៊ុមកៅស៊ូទ្វារ, ប៉ូលារថយន្តរាងរាល់ ៦ ខែម្តង និង លាងម៉ាស៊ីន ១ឆ្នាំម្តង ប្រសិនបើអ្នកមិនបានបោសសំអាតវារៀងរាល់ ឬ អាទិត្យ។
៥. ប្រព័ន្ធត្រជាក់ (Cooling System)
ត្រូវប្រើទឹកថ្នាំ សំរាប់ការពារធុងទឹក ដែលមានគុនភាពខ្ពស់ អាចមានតម្លៃពី 20-30 ដុល្លា ហើយអាចប្រើបានរយៈពេល ១-២ ឆ្នាំ ទឹកថ្នាំមានតម្លៃថោកខ្លះតម្រូវឲ្យប្តូរចេញរៀងរាល់ ៦ខែ ម្តង ហើយទឹកថ្នាំខ្លះគ្មានគុនភាព អាចធ្វើឲ្យធុងទឹកពុក ឬ ច្រេះកាន់តែលើសដើម។ ត្រួតពិនិត្យប្រដាប់ភាយកំដៅធុងទឹក (radiator) ឲ្យបានទៀតងទាត់ ប្រសិនបើវាពុក ឬ ច្រេះត្រូវប្តួរចេញ ព្រោះវាមានតួនាទីចម្លងកំដៅចេញពីម៉ាស៊ីន រួចបញ្ចេញទៅបរិយាកាស បើវាមិនដំណើរការម៉ាស៊ីនរថយន្ត និងឡើងកំដៅ ហើយទឹកនិងពុះជាមិនខាន។
នៅពេលប្តូរទឹកថ្នាំនេះ សូមពិនិត្យប្រដាប់វាស់កំដៅទឹក ឬ ក្លាប៉េ (thermostat) វាមានតួនទីបិទទឹក ឬ ទឹកថ្នាំកុំចូលទៅម៉ាស៊ីន នៅពេលម៉ាស៊ីនចាប់បញ្ឆេះ ដើម្បីឲ្យមានឆាប់ឡើងកំដៅគ្រប់ចំនួន ជាទូរទៅកំដៅឡើងដល់ ៩៥ អស្សាសេ បន្ទាប់មកទើប thermostat ចាប់ផ្តើមបើកឲ្យទឹកចូល។ Thermostat ដូចជារបស់វេទមន្តម្យ៉ាង ប្រសិនបើលោកអ្នកពិសោធវា ដោយដាក់នៅក្នុងទឹកពុះ នោះវ៉ែនរបស់វានិងបើកដោយស្វ័យប្រវត្តិ ដោយពុំមានអ្វីមកជួយឡើង។
ជាងធ្វើធុងទឹកខ្លះ ឬ ជាងដាក់ហ្គាសរថយន្តខ្លះដោះ Thermostat ចេញដោយយល់ថា របស់នេះរាំងស្ទះទឹកមិនឲ្យហូរ ធ្វើឲ្យម៉ាស៊ីនឡើងកំដៅ តាមពិតជាការយល់ខុស ប្រសិនបើដោះវាចេញ ការកំដៅម៉ាស៊ីននៅពេលព្រឹកត្រូវប្រើរយៈពេលយូរ ហើយការ៉ងទីរថយន្ត នៅឡើងខ្ពស់ ហួសពីលេខ ១ ម្យ៉ាងទៀតរថយន្តនិងដំណើរការមិនបានរលូននោះទេ។
៦. លេចប្រេង
ឧស្សាត្រួតពិនិត្យរក ស្នាមលេចផ្សេងៗ ដូចជាធុងទឹក, ប្រេងប្រអប់លេខ, ប្រេងចង្កូត និង ប្រេងហ្វ្រាំង ជាដើម អោនពិនិត្យខាងក្រោមរថយន្ត ប្រសិនបើលេច លោកអ្នកប្រាកដឃាឃើញស្នាមនៅលើដីជាមិនខាន ប្រសិនបើលោកអ្នកប្រើទឹកថ្នាំ ជំនួសទឹកនៅក្នុងធុងទឹក លោកអ្នកនិងអាចសំគាល់វាបានយ៉ាងងាយ ព្រោះវាមានពណ៌ខៀវ ប៉ុន្តែបើលោកអ្នកប្រើទឹកធម្មតា វាអាចច្រឡំនិងទឹកម៉ាស៊ីនត្រជាក់ ដែលស្រកនៅក្រោមបាតឡាននៅពេលចត។
លេចធុងទឹកជាបញ្ហាសំខាន់ ត្រូវតែយកចិត្តទុកដាក់បំផុត ប្រសិនបើរថយន្តអស់ទឹក ២-៣ ដង ម៉ាស៊ីនរបស់លោកអ្នកប្រាកដជាឡោក ឬ ត្រូវប្តូរចេញជាមិនខាន។
៧. អាគុយរថយន្ត
ទោះបីជាលោកអ្នកប្រើអាគុយស្ងួត ហើយមិនចាំបាច់ថែទាំក៏ដោយ ក៏ត្រូវត្រួតពិនិត្យវាដែរព្រោះជួនកាល មានស្នាមលេច ឬ ជ្រាបទឹកអាស៊ីតចេញមកក្រៅដែលអាច បំផ្លាញខ្សែរភ្លើងផ្សេងៗ ដូច្នេះត្រូវសំអាតប៉ូលអាគុយកុំឲ្យមានកំណតអាស៊ីត និង សំអាតថាស់ទ្រអាគុយផង។
បើលោកអ្នកធ្វើដំណើរផ្លូវឆ្ងាយ នៅពេលឈប់សំរាកត្រូវបើកគំរបមុខឲ្យកំដៅភាយចេញ ដើម្បីឲ្យម៉ាស៊ីនឆាប់ត្រជាក់ ម្យ៉ាងវិញទៀតវាជួយឲ្យអាគុយប្រើបានយូរ ព្រោះនៅពេលអាគុយទទួលកំដៅខ្លាំងពេក ធ្វើឲ្យវាឆាប់ធ្លាក់គុនភាព។
៨. ភ្លើងឆិក (Check engine light)
កុំព្រងើយកន្តើយប្រសិនបើអ្នកឃើញភ្លើងឆិក លោតចេញមក ព្រោះថានៅពេលលោតភ្លើងឆិក មានន័យប្រព័ន្ធភ្លើង ឬ គ្រឿងអេឡិចត្រូនិចបញ្ចាដោយ ប្រព័ន្ធកុំព្យូទ័រអាចជួបប្រទះបញ្ហា ឬ ខូច។ យើងមិនអាចដឹងថារថយន្តមានបញ្ហាអ្វីនោះទេ លុះត្រាតែយករថយន្តទៅឲ្យជាងជំនាង ស្កេនរកលេខកូដភ្លើងឆិកនេះ។
៩. ប្រព័ន្ធភ្លើង
ត្រួតពិនិត្យបូស្ស៊ីរៀងរាល់ 30,000 ម៉ាយម្តង វាមានតួនាទីបញ្ចេញផ្ការភ្លើង ដែលបានមកពីដុំឌេ ឬ ម៉ាញេតូ ដើម្បីដុតសាំងនិងខ្យល់នៅក្នុងបន្ទប់ចំហេះ ហើយវាជាផ្នែកមមួយ ដែលទទួលរងនូវកំដៅខ្លាំងផងដែរ ប្រសិនបើវាមានកំណកធ្យូងច្រើន ឬ ដល់អាយុកាលត្រូវប្តូរ វានិងធ្វើឲ្យចរន្តភ្លើង ផ្តល់មិនបានគ្រប់គ្រាន់ អាចឲ្យរថយន្តលោកអ្នក និងឆេះរអាក់រអួល ឬ អាចមិនឆេះតែម្តង ម៉្យាងទៀត Oxygen Air-fuel Sensor ក៏ត្រូវប្តូរចេញ រៀងរាល់ 80,000 ម៉ាយផងដែរ។
១០. សំបកកង់
ត្រួតពិនិត្យសំបកកង់ និង សប់ឲ្យគ្រប់កំរិត ដើម្បីធានាបានការប្រើប្រាស់បានយូរ និង ធ្វើឲ្យរថយន្តស៊ីសាមំងតិច និង ម៉ាស៊ីនមិនសូវប្រឹងអូសរថយន្ត ដោយសារតែកង់ធូរពេក។ ត្រូវធ្វើការឆ្លាស់កង់រៀងរាល់ ៥០០០ ម៉ាយម្តង ឬ រាល់ពេលប្តូរប្រេងម៉ាស៊ីន។ បើអាចយករថយន្តទៅថ្លឹងកង់ ដើម្បីឲ្យវាត្រង់ ធ្វើឲ្យការបើកបរកាន់តែមានសុវតិភាព និង ដំណើរការដោយរលូន។
១១. សាំង និង តម្រងសាំង
នៅពេលោកអ្នកបើកបរធម្មតាដោយប្រើ សាំងធម្មតា និង សាំងសុបពែ វាហាក់ដូចជាពុំខុសគ្នាប៉ុន្មានទេ ប៉ុន្តែប្រសិនបើលោកអ្នកបើកបរដោយដឹកឥវ៉ាន់ធ្ងន់ ឬ ឡើងទួល លោកអ្នកនិងសង្កេតឃើញ ពីភាពខុសគ្នារបស់សាំងទាំងពីរនេះជាមិនខាន សាំងធម្មតា ឬ សាំងមានតម្លៃថោកមួយចំនួន អាចឲ្យម៉ាស៊ីនរថយន្តប្រឹង និង ឭសំលេងខ្លាំង ហើយជាយូរខែឆ្នាំធ្វើឲ្យគុនភាពម៉ាស៊ីនធ្លាក់ចុះ។
គួរបន្សល់សាំងនៅក្នុងធុងមួយកាំ កុំជិះដល់ថ្នាក់អស់រលីង ឬ លោតចេញភ្លើងអស់សាំង ព្រោះអាចធ្វើឲ្យស្ទះតម្រងសាំង និង ខូចដល់ប្រព័ន្ធសាំងទាំងមូល ជាពិសេសបូមសាំង ដែលត្រូវការត្រជាក់ និង សើមជានិច្ច ហេតុដូច្នេះហើយបានគេដាក់វានៅក្នុងធុងសាំង។
១២. ខ្សែពាន
បើខ្សែពានណាមួយយារត្រូវប្តូរចេញ ជាពិសេសខ្សែពាន compressor ម៉ាស៊ីនត្រជាក់ បើទុកយូរមិនប្តូរធ្វើឲ្យខូច compressor ជាទូរទៅរថយន្តប្រើខ្សែពានតែមួយរួមគ្នា ដូចជាខ្សែពានឌីណាម៉ូ ប្រើជាមួយខ្សែពានម៉ាស៊ីនត្រជាក់ជាដើម។
១៣. តម្រងខ្យល់ និង តម្រងម៉ាស៊ីនត្រជាក់
តម្រងខ្យល់ជួយការពារធុលីចូលទៅក្នុងម៉ាស៊ីន និង ជួយបញ្ចូនខ្យល់ស្អាត ទៅដុតជាមួយសាំង ធ្វើម៉ាស៊ីនឆេះសប់ និង ស្អាតល្អ ហើយរថយន្តក៏មានសន្ទុះ និង កាត់បន្ថយការស៊ីនបានប្រហែល ១០% ផងដែរ។
តម្រងម៉ាស៊ីនត្រជាក់គួរតែប្តូចេញម្តង ប្រសិនបើវាដីច្រើនពេល យកល្អបាញ់ធុលីចេញម្តង ទាំងតម្រងខ្យល់ និង តម្រងម៉ាស៊ីនត្រជាក់ នៅពេលលាងរថយន្ត នៅពេលតម្រងម៉ាស៊ីនត្រជាក់ស្ទះ ធ្វើឲ្យម៉ាស៊ីនប្រឹងស្រូបខ្យល់ ដែលជាការបន្ថែមសំពាធទៅលើម៉ាស៊ីន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget