Thursday, February 11, 2016

ច័ន្ទ, 08 កក្កដា 2013 13:51


ប្រសិនបើលោកអ្នកមិនខ្វល់ពីការស៊ីសាំង ហើយចង់ឲ្យរថយន្តរបស់អ្នកមានសន្ទុះ និង កំលាំង​សេះខ្លាំងជាងមុន សូមអានចំនុចដូចខាងក្រោម មានចំនុចខ្លះលោកអ្នកអាចអនុវត្តវាបាន ហើយចំនុចមួយចំនួនទៀតដូចជាការបន្ថែមឧបករណ៍ គឺអាស្រ័យលើឧបករណ៍ ទាំងមានលក់ នៅប្រទេសយើងឬអត់។

១. ប្រេងប្រអប់លេខ និង ប្រេងម៉ាស៊ីន ជាផ្នែកមួយសំខាន់ជួយឲ្យម៉ាស៊ីនធ្វើការបានយូរ។ រថយន្តដែលមានចម្ងាយច្រើនម៉ាយ ត្រូវប្រើលេខប្រេងខ្ពស់បន្តិច ដូចជា បើររថយន្តរបស់អ្នកប្រើបាន 100,000 ម៉ាយ ហើយប្រើប្រេង 5W-30 ត្រូវតម្លើងលេខ ទៅជា 5W-40 ព្រោះលេខ 40 មានន័យថាកំហាប់ប្រេងរាងក្រាស់បន្តិច ធ្វើឲ្យគ្រឿងម៉ាស៊ីន ធន់និងភាពកកិត នៅសីតុណ្ហភាពក្តៅខ្លាំង ចំណែកប្រេងប្រអប់លេខគួរតែប្តូរវាចេញម្តង ព្រោះវាជួយឲ្យលេខដំណើរការដោយរលូន និង បញ្ចូលបានលឿន។

២. ប្តូរបូហ្ស៊ីចាស់ចេញ បូស្ស៊ីថ្មីធ្វើឲ្យចំហេះសាំងឆេះសប់ មិនមានកំណក បង្កើនថាមពលរថយន្ត។

៣. បន្ថែមខ្យល់ឲ្យម៉ាស៊ីនឲ្យបានច្រើន ភ្លើងអាចឆេះបានដោយសារខ្យល់ ដូច្នេះកាលណាខ្យល់កាន់តែខ្លាំង ចំហេះសាំងក៏កាន់តែខ្លាំងដែរ ចំហេះខ្លាំងនាំឲ្យមានសំពាធកំដៅខ្ពស់ ធ្វើឲ្យកំលាំងម៉ាស៊ីនកើនឡើង។ ចំនុចនេះលោកអ្នកត្រូវប្តូរតម្រងខ្យល់ថ្មី តម្រងថ្មីពុំមានធុលី ធ្វើឲ្យចលនាខ្យល់ហូរបានគ្រប់គ្រាន់ទៅក្នុងបន្ទប់ចំហេះ ដើម្បីដុតជាមួយសាំង។
បើចង់ឲ្យខ្យល់ហូរច្រើនជាងនេះ ត្រូវបំពាក់ឧបករណ៍ Cool Air Intake ឧបរកណ៍នេះធ្វើឲ្យខ្យល់ត្រជាក់ មុននិងបញ្ជូនទៅក្នុងម៉ាស៊ីន។

៤. ប្រើសាំងដែលមាន Octane ខ្ពស់ ដូចជាសាំងស៊ុបពែជាដើម ហើយចាក់បន្ថែមសារធាតុ Octane Booster លាយជាមួយសាំង ដើម្បីវាកាន់តែស្ទុះ។

៥. កាត់បន្ថយទម្ងន់រថយន្ត ដោយយកចេញនូវរបស់ធ្ងន់ៗ ដែលមិនចាំបាច់

៦. ប្តូរបំពង់ស៊ីមាំងចេញ ត្រូវប្រើបំពង់ណាដែលមានរន្ធធំ ដើម្បីឲ្យចំហេះចេញបានលឿន

៧. វិធីចុងក្រោយត្រូវការជាងជំនាញ ធ្វើរការប្តួរឧបករណ៍ ROM Chip កុំព្យូទ័រ ស្ថិតនៅក្នុង ឧបករណ៍គ្រប់គ្រងម៉ាស៊ីន និង ប្រព័ន្ធភ្លើងរថយន្ត (Engine Control Unit - ECU)។ រថយន្តនិមួយៗនៅពេលគេផលិត ត្រូវបានគេកំណត់សន្ទុះល្បឿននៅក្នុងបន្ទះ Chip មួយនេះ ហើយក្រុមហ៊ុនមួយចំនួននៅលើទីផ្សាបានផលិត Chip ថ្មីជំនួស Chip ដែលមានក្នុងរថយន្ត ដោយអនុញ្ញាតិឲ្យសន្ទុះល្បឿនដំណើរការបានខ្លាំងជាងមុន។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget