Thursday, February 11, 2016

អង្គារ, 16 កក្កដា 2013 08:47



ការប្តូរយ៉ាន់ទៅទំហំធំ និង ការប្តូរសំបកកង់ស្ព័រ ធ្វើឲ្យរថយន្តរបស់លោកអ្នក កាន់តែមានភាពទាក់ទាញ និង ស្រស់ស្អាត ការផ្លាស់ប្តូររបស់ទាំងនេះតែងមាន គុណសម្បត្តិ និង គុណវិត្តិរបស់វា លោកអ្នកប្រហែលជាឆ្ងល់ថា ហេតុអ្វីបានរថយន្តមួយចំនួនដូចជា រថយន្ត Camry ឬ Corolla មិនបំពាក់កង់ទាំងនេះ ហើយជំនួសមកវិញ នៅយ៉ាន់ធម្មតា និង ទំហំសំបកត្រឹមតែលេខ ១៦ អីង ពេលចេញពីរោងចក្រ?

កាលណាទំហំយ៉ាន់កាន់តែធំ នោះទំហំកៅស៊ូសំបកកង់ (sidewall) កាន់តែរួញខ្លីស្តើង ហើយទម្ងន់យ៉ាន់ក៏កាន់ធ្ងន់ ជាងយ៉ាន់ធម្មតាដែរ (លើកលែងយ៉ាន់ផលិតពី carbon-fiber) ជាពិសេសយ៉ាន់លេខ ១៨ ឡើងទៅ អាចធ្វើឲ្យរថយន្តស៊ីសាំងជាមុន និង ពុំសូវស្ទុះ ប៉ុន្តែយ៉ាន់ប្រភេទេធំទាំងនេះក៏មាន គុណសម្បត្តិវាដែរ ដូចជាវាជួយឲ្យរថយន្តមានលំនឹងល្អ ដោយសារតែទំហំទទឹងកៅស៊ូធំជាងមុន លោកអ្នកអាចសង្កេត មើលទំហំទទឹងកង់របស់ រថយន្ត BMW X6, Audi, Mercedes និង Ranger Rover គឺវាមានទំហំធំជាង រថយន្តជប៉ុន។

ទម្ងន់យ៉ាន់ក៏អាចប៉ះពាល់ដល់ បូមរថយន្តដែរ បូមរថយន្តនិងត្រួវធ្វើការធ្ងន់ នៅពេលរថយន្តបើកបរ នៅលើផ្លូវរលាក់ ធ្វើឲ្យការបួងចង្កូតមានទម្ងន់ធ្ងន់ និង តឹង ម្យ៉ាងវិញទៀតយ៉ាន់ ដែលមានទម្ងន់ធ្ងន់ ធ្វើឲ្យល្បឿនរថយន្ត បង្ហាញមិនបានត្រឹមត្រូវ។

ទំហំទទឹងសំបកកង់ធំ អាចប៉ះពាល់ដល់ប្រព័ន្ធ ABS និង ធ្វើឲ្យហ្វ្រាំងរថយន្តធ្វើការធ្ងន់ ដោយសារតែទម្ងន់យ៉ាន់ធ្ងន់ពេក ហើយការបើកបរនៅលើផ្លូវសើម ក៏ពុំមានភាពស្អិតល្អដែរ។
នៅពេលផ្លាស់ប្តូរកង់ យកល្អតត្រូវប្តូរទាំង ៤ ហើយត្រូវប្រើម៉ាក និង ក្រឡាតែមួយ ដើម្បីជៀសវាងរថយន្តទាញទៅឆ្វេង ឬ ស្តាំ នៅពេលចាប់ហ្វ្រាំង។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget