Thursday, February 11, 2016

សៅរ៍, 13 មេសា 2013 09:11

មានន័យថាម៉េច នៅពេលលោតភ្លើង សញ្ញាប្រេងម៉ាស៊ីនចេញមក?

នៅមានភ្លើងសញ្ញាប្រេងម៉ាស៊ីនលោតចេញមក មានន័យថាប្រកដជាមានអ្វីមួយមិនប្រក្រតី ចំពោះម៉ាស៊ីនរថយន្តរបស់លោកអ្នក ភ្លើងសញ្ញានេះអាចបណ្តាលមកពីកត្តាមួយចំនួន ដូចជាៈ

ប្រេងស្រកចុះ មិនគ្រប់កំរិត
សំពាធប្រេងធ្លាក់ចុះ
Sensor វាស់កំរិតប្រេងដំណើរការខុសធម្មតា
ខូចបូមប្រេងម៉ាស៊ីន

លោកអ្នកគួរតែមានប្រេងម៉ាស៊ីនទុកបំរុងខ្លះនៅក្នុងរថយន្ត នៅពេលលោកអ្នកជួបប្រទះបញ្ហាដូច្នេះ សូមកុំបន្តដំណើរទៅមុខទៀត ព្រោះវាអាចបំផ្លាញម៉ាស៊ីនរថយន្ត រកកន្លែងចតដែលមានសុវត្ថិភាព បន្ទាបមកពិនិត្យកំរិតប្រេង ប្រសិនបើវាស្រកត្រូវបន្ថែមវាឲ្យគ្រប់ ហើយសាកល្បងបន្តដំណើរ ទៀតដោយសង្កេតមើល ថាតើភ្លើងប្រេងនោះរលត់ទៅវីញដែរឬទេ?

ប្រសិនបើកំរិតប្រេងនៅធម្មតា ប៉ុន្តែភ្លើងសញ្ញានៅតែចេញទៀត នេះអាចបណ្តាលមកសំពាធ​ប្រេងថយចុះ ដោយសារតែប្រេងដល់ពេលដែលត្រូវប្តូរ ឬ បូមប្រេងម៉ាស៊ីនមានបញ្ហា សូមប្តូរវា​ចេញជាបន្ទាន់ ព្រោះនៅពេលវាអស់សំពាធ វាមិនអាចបញ្ជូនប្រេងបានសព្វទៅឲ្យកន្លែងផ្សេងៗ​ក្នុងម៉ាស៊ីនឡើយ។

ករណីខ្លះរថយន្តលោកអ្នកមិនលោតភ្លើងសញ្ញាប្រេងនេះ​ទេ ប៉ុន្តែនៅពេលបញ្ឆេះ​ម៉ាស៊ីនលាន់​សំលេង រ៉ោកៗ បន្ទាប់មកក៏ស្ងាត់ទៅវិញ ករណីនេះបណ្តាលពីប្រេងបាញ់មិនគ្រប់ដល់ពិស្តុង ហើយបញ្ហានេះកើតឡើយជាយូរហើយ តែលោកអ្នកមិនបានចាប់អារម្មណ៍ ដូច្នេះធ្វើឲ្យសឹក ឬ មានស្នាមប្រេះ ដងយ៉េន (rod bearings) វាជាបញ្ហាខូចខាតធ្ងន់ធ្ងរ ប្រញាប់ជួសជុលជាបន្ទាន់។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget