វិធីត្រួតពិនិត្យថាមពលអាគុយ ឬ អាយុកាលប្រើប្រាស់អាគុយ របស់រថយន្ត Prius មិនដូចរថយន្តធម្មតានោះទេ ព្រោះរថយន្តនេះគ្រប់គ្រងដោយប្រព័ន្ធកុំព្យូទ័រ ខាងក្រោមជាការណែនាំ របៀបពិនត្យថាមពលរបស់អាគុយ សំរាប់រថយន្ត Prius ស៊េរី 2004 - 2009។
មុននិងអាចពិនត្យបាន លុះត្រាតែរថយន្តលោកអ្នកមិនបានបើកបរ ក្នុងរយៈពេល ៣០នាទី ហើយត្រូវបិទឧបករណ៍មួយចំនួនដូចជា ភ្លើង, វិទ្យុ, ចំរៀង, ប្រដាប់សាកទូរស័ព្ទ និង ម៉ាស៊ីនត្រជាក់ជាដើម។
១. ដក់ជើងចេញពីហ្វ្រាំង បន្ទាប់មកចុចប៊ូតុង Power ហើយរង់ចាំបន្តិច លោកអ្នកឃើញរូបភាពដូចខាងក្រោម
២. បន្តទៀតសូមចុចប៊ូតុង Display ឬ Info ឲ្យជាប់ រួចបិទហើយបើកភ្លើង ចំនួន ៣ដង នោះវានិងបង្ហាញរូបភាពដូចខាងក្រោម រួចចុច Menu
៣. បន្ទាប់ពីចុច Menu ហើយវានិងបង្ហាញដូចខាងក្រោមរួចចុច "Display Check"
៥. បន្ទាប់មកចុច "Vehicle Signal Check"
៤. ចុងក្រោយលោកអ្នកឃើញពត៌មានពីថាមពលអាគុយ បង្ហាញជាលេខ វ៉ុល ដូចខាងក្រោមៈ
អាគុយដែលនៅថាមពល្អ អាចត្រូវមានកំលាំងចាប់ពី 12 វ៉ុលឡើង ប្រសិនវាទាបជាងនេះ មានន័យអាគុយដល់ពេលត្រួវផ្លាស់ប្តូរហើយ។
ដើម្បីត្រឡប់ទៅប្រព័ន្ធធម្មតាវិញ (Ready mode) សូមជាន់ហ្វ្រាំង រួចចុចប៊ូតុង Power ជាការស្រេច។
មើលវីដេខាងក្រោមបន្ថែមៈ
https://youtu.be/cyNJm1SFS1E
0 comments:
Post a Comment