អ្នកបើកបរមួយចំនួនតែងមើលរំលងនូវ របស់តូចតាច ហើយគិតថាវាពុំមានសារៈសំខាន់សំរាប់ ដាក់តាមរថយន្តនោះទេ យើងមិនអាចមិនអាចដឹងបានទេថា និងមានអ្វីកើតឡើងនៅពេលធ្វើដំណើរ ជាពិសេសការធ្វើដំណើរផ្លូវឆ្ងាយ រថយន្តអាចមានបញ្ហាគ្រប់ពេលវេលា ខាងក្រោមជារបស់មួយចំនួន ដែលលោកអ្នកគួរមាននៅក្នុងរថយន្តៈ
១.ពិល សំរាប់បញ្ចាំងនៅពេលយប់ ប្រើសំរាប់ផ្តល់សញ្ញា ឬ សំរាប់បំភ្លឺនៅពេលប្តូរកង់រថយន្ត
២. បំពង់ពន្លត់អគ្គិភ័យ ដាក់កន្លែងណាមួយ ហើយរឹតវាឲ្យជាប់
៣. ត្រូវមានឆ័ត្រនៅក្នុងរថយន្ត នៅពេលរដូវវស្សាមកដល់
៤. ប្រដាប់សាកថ្មទូរស័ព្ទ ដោតប្រើជាមួយកន្ទុយបារី ពេលខ្លះថ្មទូរស័ព្ទអស់ចំពេលដែលអ្នក កំពុងតែមានអាសន្នកើតឡើង
៥.ទឹកសុទ្ធ និង អាហាសម្រន់ អាចជួយលោកអ្នកបានមួយគ្រា ប្រសិនរថយន្តខូចនៅកណ្តាលព្រៃ
៦. ខ្សែកូវអាគុយ
៧. ខ្សែសណ្តោង
៨. កញ្ចប់ជំនួយសង្គ្រោះបឋម (First Aid Kid) - មានបង់រុំរបួស, បង់បិតដំបៅ, ថ្នាំលាងរបួស ...ជាដើម
៩. ឧបករណ៍វាស់សំពាធខ្យល់
១០. ប្រេងម៉ាស៊ីន ដបតូច សំរាប់ចាក់បន្ថែម ប្រសិនបើរថយន្តរបស់អ្នកស៊ីប្រេងម៉ាស៊ីន
១១. ផែនទី និង ឧបករណ៍ GPS ឬ ទូរស័ព្ទ Smart Phone ដែលអាចប្រើ GPS បាន
១២. កូនសោរមួយចំនួនដែលចាំបាច់
0 comments:
Post a Comment