បច្ចុប្បន្នរថយន្ត 4 Wheel Drive បានបំពាក់ទៅដោយបច្ចេកវិទ្យាយ៉ាងទំនើប ជួយសម្រួលយ៉ាងច្រើនដល់ការបើកបរ ស្ទើរគ្រប់ស្ថានភាពផ្លូវ ដូចជាការបើកបរនៅលើ ខ្សាច់, ផ្លូវដែលមានថ្មច្រើន, ផ្លូវផុក និង អិល ជាដើម។
ទោះបីជាបច្ចេកវិទ្យានេះ ជួយឲ្យលោកអ្នក ឆ្លងផុតពីស្ថានភាពផ្លូវដ៏លំបាក់ទាំងនោះក៏ដោយ ក៏លោកអ្នកត្រូវយល់ដឹងខ្លះៗពីរបៀបបើកបរ រថយន្តរបស់លោកអ្នក ដែលដំណើរការដោយ FWD (Four Wheel Drive) ដែរ ព្រោះវាជួយការពាររថយន្តកុំឲ្យខូចខាត ដោយសារតែការប៉ះទង្គិចណាមួយកើតឡើង។
ស្គាល់ច្បាស់ពីរថយន្តខ្លួនឯង
មុននិងបើកបរលើផ្លូវពិបាក ដូចជាផ្លូវថ្ម សូមពិនិត្យមើលបាតរថយន្ត ហើយចំណាំទីតាំងរបស់សំខាន់ដូចជា ធុងសាំង, ប្រអប់លេខ និង ប្រព័ន្ធ FWD ជៀសវាងការបើករធ្វើឲ្យប៉ះទង្គិចរបស់ទាំងនេះ
ដឹងពីកំពស់រថយន្ត ជៀសវាងការបើកបរនៅក្រោមមែកឈើ
ដឹងពីទំហំរថយន្ត (ទទឹង) ជៀសវាងការបើកបរចូលច្រកតូច ធ្វើឲ្យលោកអ្នកជាប់គាំង
ស្គាល់ពីនិមិត្តសញ្ញាភ្លើងទាំងអស់ នៅលើតាបឡូ
បច្ចេកទេសនៃការបើកបរតាមស្ថានភាពផ្លូវ៖
ខ្សាច់ៈ
ប្រសិនបើរថយន្តជួបបញ្ហា បើកបរលើផ្លូវខ្សាច់ ជាដំបូងត្រូវបន្ធូរកង់បន្តិច រួចបើកបរក្នុងល្បឿនយឺៗ ថ្មមៗ កង់តឹងជាបញ្ហាបណ្តាលសំបកកង់ខួងខ្សាច់កាន់តែជ្រៅ
បន្ធូរកង់បន្តិច និង បន្ថយល្បឿន ដើម្បីកុំឲ្យស្រុត និង ខូង ធ្វឲ្យកង់ជាប់ផុង
ចុះត្រួតពិនិត្យ ជួនកាលខ្យល់អាចបក់ខ្សាច់ ធ្វើឲ្យខ្សាច់មើលទៅហាក់ដូចជាហាប់ណែនល្អ និង រាបស្មើរ
ជៀសវាងចាប់ហ្វ្រាំងភ្លាមៗ (បន្ទាន់) និង ប្តូរទិសដៅ
ប្រសិនបើលោកអ្នក បើកបរលើឆ្នេរសមុទ្រ សូមលាងបាតរថយន្ត និង កង់ឲ្យបានស្អាត ព្រោះជាតិប្រៃធ្វើរថយន្តលោកអ្នកងាយពុក
កាត់ទឹកៈ
ប្រសិនបើលោកអ្នកជួបប្រទះផ្លូវលេចទឹក សូមពាក់ស្បែកជើងកវែង រួចដើរទៅវាស់ជំរៅទឹក ជាមួយនិងឈើ វាជាវិធិប្រសើរបំផុត (សើមជើង គ្រាន់បើជាងរថយន្តជាប់ផុង)
ប្រើ Spray WD40 ប្រភេទការពារទឹក បាញ់លើខ្សែភ្លើង, ខ្សែពាន និង កន្លែងដែលងាយឆ្លងភ្លើង ព្រោះវាជួយការពារទឹកដក នៅលើរបស់ទាំងនេះ
នៅពេលបើកឆ្លងកាត់ទឹក សូមប្រើលេខ ២ និង បើកបរដោយល្បឿនថេរ ដើម្បីជៀសវាងបង្កើតរលក និង ហាមប្តួរលេខ ព្រោះទឹកអាចជ្រាបចូលអំប្រាយ៉ា ធ្វើឲ្យរថយន្តរអិល
បន្ទាប់ពីឆ្លងកាត់ទឹករួច សូមពិនិត្យប្រេងម៉ាស៊ីន, ប្រេងប្រអប់លេខ និង ប្រេងផ្សេងទៀត ក្រែងលមានទឹកជ្រាបចូល
ថ្មៈ
បន្ធូរកង់ និង បើកបរ ដោយយឺតៗ
បើកបរយ៉ាងណា រក្សាបាតរថយន្តឲ្យខ្ពស់ ដោយកង់នៅលើថ្ម ជៀសវាងការខូចខាតដល់ ធុងសាំង, ប្រអប់លេខ និង កាឡេ ជាដើម
ហាមប្តូរលេខ ខណៈកំពុងបើកបរ
ត្រូវប្រយ័ត្នថ្មស្រួចៗ អាចធ្វើឲ្យមុតកង់ឡាន
ផុកៈ
បន្ធូរកង់បន្តិច ដើម្បីកុំឲ្យកង់រអិលខ្លាំងពេក
ចំពោះផ្លូវខ្លះដែលអ្នកសង្ស័យថា អាចផុង សូមសាកល្បងដើរលើផ្លូវនោះ និង ស្ទាបស្ទង់ពិស្ថានភាពរបស់វា មុននិងសំរេចចិត្តធ្វើការបើកបរ
ត្រូវប្រើល្បឿនយឺតបំផុត នៅពេលបើកបរលើផ្លូវរអិល ប្រសិនបើកង់វិលខ្លាំង និងធ្វើឲ្យជំរៅដីកាន់តែខូងជ្រៅ លោកអ្នកអាចប្រើលេខ ២ ឬ (៣ បើមាន) ចំពោះរថយន្តទំនើបៗដូចជា Landcruiser, Prado, Audi, Range Rover វាមិនពិបាកទេសំរាប់ករណីនេះ លោកអ្នកគ្រាន់តែចុចកុងតាក់ ដើម្បីជ្រើសរើសស្ថានភាពផ្លូវ ដែលត្រូវបើកបរ គឺវាជាការជាស្រេច។
ចុះ និង ឡើងចំណោទៈ
ហាមប្តូរលេខ ចុះឡើង
បើកបរដោយល្បឿថេរ
ប្រសិនបើរថយន្តមានប្រព័ន្ធ (HDC:Hill Descent Control) សូមបើកដំណើរការវា
នៅពេលចុះចំណោទខ្លាំង សូមប្រើលេខ ១ ឬ L ដើម្បីប្រើកំលាំងម៉ាស៊ីន ជាហ្វ្រាំងទប់
ប្រសិនបើឡើងចំណោទខ្លាំង ប្រើ
ប្រសិនរថយន្តទៅមុខមិនរួច ដោយសារកង់ខាងមុខផុង ព្យាយាមថយក្រោយ រួចបើកទៅទីផ្សេងដែលមានស្ថានភាពដីរឹងជាងនេះ។ ខណៈកំពុងបើកបរលើផ្កូវពិបាក ហាមប្តូរលេខ និង បើកបរដោយយឺតៗ និង រលូន បើលោកអ្នកប្រើកំលាំង បើកបរដោយកំរោល វាអាចបណ្តាលឲ្យរថយន្តរអិល។ បើការបើកបររបស់លោកអ្នក ស្ថិតនៅក្នុងស្ថានភាពខាងលើជាប្រចាំ និង ត្រូវបន្ធូរកង់ ជាញឹកញាប់ សូមដាក់ឧបរកណ៍សប់កង់តាមរថយន្ត ម្យ៉ាងវិញទៀតបន្ទាប់ពីបើកផុតពិបាក ហើយត្រឡប់មកបើកបរលើផ្លូវធម្មតាវិញ លោកអ្នកត្រូវបិទប្រព័ន្ធ 4WD។
នេះជារបៀបប្រើប្រព័ន្ធ 4WD ដែលរថយន្តមួយចំនួនមានចង្កឺះលេខ និង មួយចំនួនទៀតស៊េរីថ្មីៗ ប្រើកុងតាក់ចុច
2H: មានន័យថា Two Wheel High បើកបរដោយប៉ុងក្រោយ សំរាប់ផ្លូវរាបស្មើរ ឬ នៅក្នុងក្រុងជាដើម
4H: មានន័យថា Four Wheel High បើកបរដោយប៉ុងក្រោយ និង មុខ សំរាប់ស្ថានភាពផ្លូវមិនសូវពិបាកខ្លាំង ហើយរថយន្តមានរង្វិលជុំលឿន (High)
4L: មានន័យថា Four Wheel Low បើកបរដោយប៉ងក្រោយ និង មុខ នៅលើស្ថានភាពផ្លូវពិបាកខ្លាំង (ព្រោះវាធ្វើឲ្យកង់មានរង្វិលជុំយឺត)
2H និង 4H អាចប្តូរទៅវិញទៅមកបាន នៅពេលកំពុងបើកបរក្នុងល្បឿត្រឹម ១០០គ.ម ចុះក្រោម ចំណែក 4L តម្រូវឲ្យឈប់រថយន្តទើបអាចប្តូរទៅ 4L បាន។ នៅពេលរថយន្តបើកបរលើផ្លូវផុក រអិល កាលណាលោកអ្នកប្រើ 4H ធ្វើឲ្យដីកាន់តែខូងជ្រៅ ដោយសារតែរង្វិលកង់រថយន្តមានល្បឿនលឿន ដូច្នេះប្រសិនបើស្ថានភាពផ្លូវពិបាកខ្លាំង និង ឡើងចំណោទខ្លាំង សូមប្តូរទៅ 4L វិញ។
0 comments:
Post a Comment