Tuesday, January 5, 2016

23 Dec, 2014 10:29

women-viet-nam-asians-depth-of-field-cure-girl-1920x1200-hd-wallpaper
 (រូប​ទី​១)
កន្លង​មក​ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ប្រទះ​ឃើញ​ដូច​រូប​ខាង​លើ (រូប​ទី​១) ​នេះ​មិន​ខាន។ ប្រិយមិត្ត​ខ្លះ​​មុខ​ជា​គិត​ថា​ រូប​ភាព​ច្បាស់​ផ្នែក​ខាង​មុខ​ហើយ​ខាង​ក្រោយ​ព្រិល​នេះ​​គឺ​ត្រូវ​បាន​​រចនា ​តាម​កុំព្យូទ័រ​។ ត្រូវ​ហើយ! រូប​ខ្លះ​គេ​ធ្វើ​នឹង​កុំព្យូទ័រ​មែន​ ប៉ុន្តែ​រូប​ខ្លះ​ទៀត​គឺ​ថត​ចេញ​ពី​កាមេរ៉ា​តែ​ម្ដង​ ដែល​គេ​ហៅ​តិចនិក​នេះថា​​​ថតរូប​​បែប​​ “Depth of Field”។


អ្វី​ទៅ​ជា​ Depth of Field?

depth-of-field-document-web(រូប​ទី​២)

មើល​ក្នុង​រូប​ថត​ខាង​លើ (រូប​ទី​២)​ ផ្នែក​ដែល​ច្បាស់​ជាង​គេ​គឺ​ជា​ Depth of field។ Depth of field​ អាច​ស្ថិត​នៅ​ផ្នែក​ខាង​មុខ,​ កណ្ដាល, ឬ​ខាង​ក្រោយ​ នៅ​ក្នុង​រូប​ថត។

មូលហេតុ​អ្វី​បាន​ជា​គេ​ចូល​ចិត្ត​ថត​រូប​​បែប​ Depth of Field?
ការ​ថត​រូប​ Depth of Field​ គឺ​ដើម្បី​ឲ្យ​វា​ស្អាត​ផង​ និង​លើក​​កម្ពស់​គុណភាព​នៃ​រូប​ថត​ផង។ អ្នក​ថត​រូប​ខ្លះ​ចង់​ឲ្យ​ផ្នែក​ខាង​ក្រោយ​ព្រិល​ ឲ្យ​អ្នក​មើល​ផ្ដោត​អារម្មណ​តែ​ទៅ​លើ​វត្ថុ​ ឬ​មនុស្ស​ដែល​គេ​ថត​នៅ​ខាង​មុខ​ច្រើន​ជាង។ ក្នុង​ភាពយន្ត​ Depth of Field​ ក៏​គេ​ឧស្សាហ៍​ប្រើ​ដែរ​ ដើម្បី​បង្ហាញ​អំពី​ការ​សម្ដែង​ទឹកមុខ​ ឬ​អារម្មណ៍​របស់​តួ។

តើ​គេ​ថត​រូប​បែប​​ Depth of Field​ ដោយ​របៀប​ណា?
ការ​ថត​រូប​ Depth of Field ​គឺ​ងាយ​ទេ​ គ្រាន់​តែ​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4។ ពេល​អ្នក​ថត​ផ្ដោត​ (Focus)​ លើ​មនុស្ស​ ឬ​វត្ថុ​អ្វី​មួយ​ មិន​ថា​នៅ​ខាង​មុខ​ ឬ​ខាង​ក្រោយ​ ផ្នែក​ដែល​មិន​ផ្ដោត​ (Out of Focus)​ នឹង​ព្រិល​ខ្លាំង​ ឬ​តិច​​ទៅ​តាម​ប្រភេទ​កាមេរ៉ា​ និង​ Len​ របស់​អ្នក។​


Depth of field1
(រូប​ទី​៣)

អាច​មើល​រូប​ខាង​លើ (រូប​ទី​៣) ​ ពី​ភាព​សុខ​គ្នា​រវាង​រូប​ថត​ ​Aperture​ f/2​ និង​រូប​ថត​ Aperture​ f/22។ អ្នក​ថត​រូប​អាច​ប្រើ​មុខងារ​ M​ (Manual) ឬ​ AV/A​ ក៏​បាន។ បើ​រូប​ងងឹត​ គេ​អាច​សារ៉េ​ដំឡើង​ ISO​ ឲ្យ​ខ្ពស់​ ដើម្បី​បង្កើន​ពន្លឺ​បន្ថែម។

***Len​ កាមេរ៉ា​​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ថត​រូប​ Depth of Field​ នេះ​ណាស់។

សាក​យក​កាមេរ៉ា​មក​ថត​ដោយ​ទម្លាក់​ Aperture​ ឲ្យ​ទាប​ នោះ​អ្នក​នឹង​អាច​ថត​រូប​បែប​នេះ​បាន​​មិន​ខាន។ តេស្ដ​ល្បង​​ស្រដៀង​នឹង​រូប​ខាង​​ក្រោម​នេះ (រូប​ទី​៤) ​​ក៏​បាន!!

dept of field
(រូប​ទី​៤)

តាម​ដាន​ Sabay​ យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​

អត្ថបទ៖ មាស រ័ត្ន
ប្រភព៖ mir, cambridgeincolour

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget