11 Apr, 2015 07:00
1 Comment (s)
ការ ថតរូបប្រៀបបីដូចជាការកម្សាន្តមួយបែប។ ប៉ុន្តែប្រិយមិត្តដឹងទេដើម្បីបង្កើតរូបភាពមួយដ៏ស្រស់ស្អាត និងមានភាពទាក់ទាញក៏មិនងាយដែរ។ ហេតុនេះទើបលោក ហ្សាឌីណាអ្នកថតរូបមួយរូបបានចែករំលែកគន្លឹះទាក់ទងការថតរូប ដែលប្រិយមិត្តអាចសាកល្បងសិក្សាស្វែងយល់អនុវត្ត។
១/ ការចាប់យកទីតាំងគោលដៅ (Composition)
ការចាប់យកទីតាំងគោលដៅ សំដៅទៅលើការចាប់យករូបភាពនៃវត្ថុមួយថាតើយើងគួរដាក់ទីតាំង វត្ថុនោះឲ្យនៅជ្រុងមួយណានៃរូបភាពនៅចំកណ្ដាល ខាងឆ្វេង ខាងស្ដាំ ខាងលើ ឫខាងក្រោម។ ជាធម្មតាយើងតែងតែថតរូបដោយកំណត់ឲ្យគោលដៅសំខាន់នៅចំកណ្ដាល។ ដើម្បីរូបកាន់តែស្អាត គួរសាកល្បងផ្លាស់ប្ដូរទីតាំងសាកមើល ដើម្បីទទួលបានរូបភាពមួយបែបទៀតដែលមានភាពទាក់ទាញ។
២/ រូបថតបង្ហាញពីសកម្មភាព Action
រូបថតសកម្មភាពគឺជារូបថត ដែលបង្ហាញពីសកម្មភាពបែបធម្មជាតិរបស់មនុស្សឬសត្វ ដែលមើលទៅប្រៀបបីដូចជារូបថតដែលមានចលនាយ៉ាងដូច្នេះដែរ។ រូបថតដែលមានចលនាគឺជាប្រភេទរូបភាពមួយដែលទទួលបានការពេញនិយម ពីសំណាក់អ្នកថតរូបអាជីពជាច្រើន។
៣/ រូបថតលេងទឹកមុខ Expression
រូបថតប្រភេទនេះមិនត្រូវការការបកស្រាយច្រើនពីម្ចាស់រូបថត នោះទេ ដោយវាបានបង្កប់អត្ថន័យជ្រាលជ្រៅរបស់រូបភាពនេះផ្ទាល់ តាមរយៈការបញ្ចេញទឹកមុខបែប សប្បាយ សោកសៅ ឫរំភើប របស់មនុស្សនៅក្នុងរូបថត។ រូបថតប្រភេទនេះគឺជារូបថតមួយដែល កម្រចាប់យកបានណាស់ព្រោះការបញ្ចេញទឹកមុខរបស់មនុស្សម្នាក់ៗគឺ កើតចេញមកភ្លាមៗ។
៤/ រូបភាពបែបប្រៀបធៀប Comparison
រូបភាពដែលបង្ហាញពីសកម្មភាពពីរផ្សេងគ្នា ដូចជារូបភាពខាងក្រោមគឺបង្ហាញពីភាពស្លូតបូតរបស់នារី និងភាពរឹងមាំរបស់បុរស។
៥/ រូបភាពពណ៌ Color
រូបភាពមួយដែលមានពណ៌ស្រស់ៗ ដូចជាពណ៌ទឹកក្រូច ពណ៌លឿង ពណ៌បៃតងជាដើម គឺជារូបភាពដែលមានភាពទាក់ទាញបំផុតដោយគយគន់មិនចង់ដកភ្នែកចេញ បាន។
៦/ រូបភាពបន្ទាត់ Line
រូបភាពបន្ទាត់គឺជារូបភាពដែលមើលពីជ្រុងណាក៏ទីបញ្ចប់វានៅ ទីតាំងតែមួយដែរ ដែលវាក៏ជាប្រភេទរូបថតមួយបែបទៀតដែលអាចថ្ពក់ចិត្តអ្នកទស្សនា បានផងដែរ ហើយរូបភាពនេះកម្រក្នុងការផ្ដិតយកវាបានណាស់។
អត្ថបទ៖ ហៃ សុខហេង
0 comments:
Post a Comment