Tuesday, January 5, 2016

12 Jan, 2015 11:27

បច្ចេកទេស ​ថតរូប​មួយ​ ដែល​ពេញ​និយម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ “Long Exposure”។ រូបភាព​បែប​ “Long Exposure”​ គឺ​អ្នក​អាច​ឃើញ​​ដូច​ជា​ ទឹក​ធ្លាក់​ហូរ​​ដូច​​ពពក ឬខ្សែ​​អំបោះ​ ឬ​ភ្លើងរត់​​ជា​ខ្សែ​ៗ​នៅ​លើ​ដង​ផ្លូវ​នា​ពេល​យប់​ជា​ដើម។ រូប​ជា​​ច្រើន​ខាង​ក្រោម​នេះថត​​​ Long Exposure។

Long-Exposure

តើ​ “Long Exposure”​ គេ​ថត​យ៉ាង​ម៉េច?

“Long Exposure”​ គឺ​ការ​ថត​ដោយ​កំណត់​រយៈពេល​នៃ​ការ​ចាប់​យក​រូបភាព​យឺត​ ឬ​គេ​ហៅ​ថា​ ដាក់​ Shutter Speed​ ឲ្យ​វែង។ បើ​មិន​ទាន់​ដឹង​ថា​ Shutter Speed ​ជា​អ្វី​ ចុច​អាន​ត្រង់​នេះ។ រូប​ខាង​ក្រោន​នេះ​ជា​ឧទាហរណ៍​នៃ​ការ​កំណត់​ Shutter Speed​: 1/125s (រូប​ខាង​ឆ្វេង​មើល​ទៅ​ឃើញ​ទឹក​ធ្លាក់​ធម្មតា), Shutter Speed​: 1/10s (រូប​កណ្ដាល​ មើល​ទៅ​ទឹក​ធ្លាក់​ជាប់​គ្នា​), ខណៈ Shutter Speed​: 1/2s (រូប​ខាង​ស្ដាំ​ ទឹក​ធ្លាក់​មើល​ទៅ​កាន់​តែ​ជាប់​គ្នា​ដូច​សរសៃ​អំបោះ)។
shutter speed 5

កាល​ណា​ដាក់​រយៈពេល​យូរ​សម្រាប់​កាមេរ៉ា​ក្នុង​ការ​ចាប់​យក​រូប​ភាព ​នោះ​ទឹក​ដែល​ហូរ​នឹង​មើល​ទៅ​ជាប់​ៗ​គ្នា​ដូច​ជា​ពពក​កំពុង​ហោះ, ភ្លើង​ម៉ូតូ​ ឬ​ឡាន​ដែល​បើក​លើ​ផ្លូវ​នៅ​ពេល​យប់​នឹង​បង្កើត​ជា​ខ្សែ​ដ៏​វែង, ផ្កាយ​ដែល​មាន​ចលនា​នឹង​បង្កើត​ជា​បន្ទាត់​នៅ​លើ​មេឃ, ឬ​ភ្លើង​ធូប​ដែល​ក្មេង​គ្រវី​លេង​អាច​ក្លាយ​ជា​រង្វង់​ដ៏​ស្រស់​ស្អាត។

***​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ថត​រូប​ “Long Exposure​” គឺ​កាមេរ៉ា​ប្រភេទ​ DSLR​ ដែល​អាច​កំណត់​ Shutter Speed ​រយៈពេល​វែង​បាន។ ដោយសារ​ការ​ថត​នេះ​មាន​រយៈពេល​ជា​ច្រើន​វិនាទី​ ដូច្នេះ​គួរ​ប្រើ​ជើង​ (Tripod)​ កាមេរ៉ា​ បើ​មិន​អីចឹង​ទេ​ ត្រូវ​រក​កន្លែង​ដាក់​កាមេរ៉ា​ឲ្យ​នឹង។

តោះ​! ឥឡូវ​ទៅ​មើល​រូប​​ Long Exposure ផ្សេង​ៗ​ និង​ការ​កំណត់​នៃ​ Shutter Speed, Aperture និង​ ISO របស់វា​ខាង​ក្រោម​នេះ៖ 

១) រូប​យាន​ជំនិះ​ផ្សេង​ៗ​កំពុង​បើក​បរ​លើ​ដង​ផ្លូវ​​នៅ​ពេល​រាត្រី​​ Shutter Speed: 1/13s, Aperture: F/22, ISO: 100។

trail-slow-shutter-speed


២) ​រូប​ទឹក​សមុទ្រ​ដែល​មាន​ចលនា​​​មើល​ទៅ​ដូច​ពពក​​ Shutter Speed: 1/10s, Aperture: F/4, ISO: 400។

seawater-slow-shutter-speed


៣) រូប​កន្ត្រក​វិល​​ Shutter Speed: 1/4s, Aperture: F/6.8, ISO: 100។

roundabout-slow-shutter-speed


៤) រូប​ថត​ទឹក​ធ្លាក់​ Shutter Speed: 1/3.2s, Aperture: F/18,  និង​ ISO: 100។

waterfall shutter speed

***​ប្រភេទ​កាមេរ៉ា, Lens, ទី​កន្លែង​, និង​ម៉ោង​ពេល​ថត​​​ខុស​​គ្នា ​ធ្វើ​ឲ្យ​រូប​ចេញ​មកខុស​គ្នា​ដែរ​!

ម៉េច​ដែរ​ ប្រិយមិត្ត​? អាច​យក​កាមេរ៉ា​​របស់​អ្នក​មក​សាក​​​​ល្បង​​ថត​ដោយ​ទម្លាក់​ Shutter Speed ឲ្យ​យឺត​ នឹង​ទទួល​បាន​រូប​ស្រដៀងៗ​នេះ។ អនុវត្ត​ថត​​បែប​បច្ចេកទ្ទេស​​នេះ​យូរ​ អ្នក​នឹង​អាច​ថត​បាន​ដូច​គេ​មិន​ខាន។



-ប្លង់​ថតរូប​​មូលដ្ឋាន​ អ្នក​ទើប​រៀន​ថត​រូប​ដំបូង​ៗ​ កម្រ​មើល​រំលង


ដោយ​៖ មាស រ័ត្ន
ប្រភព៖  exposureguide

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget