Tuesday, January 5, 2016

26 Dec, 2015 12:09
 
 
24  Comment (s)
ថៃ ​ជា​ប្រទេស​ដែលមាន​ការ​​អភិវឌ្ឍ​និង​មាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា។ ថៃ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ពេញ​និយម​​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​ នាក់​មួយ​ឆ្នាំៗ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត។ ទោះ​បី​ថៃ​មាន​វប្បធម៌​ប្រពៃណី​ស្រដៀង​​កម្ពុជា ប៉ុន្តែ​ក៏​មាន​ច្បាប់​ទម្លាប់​និង​រឿង​ប្លែកៗ​ជា​ច្រើន​ខុស​គ្នា។

ការ​បើកបរ

car

ថៃ​បើកបរ​ប្រកាន់​ឆ្វេង​ខុស​ពី​ប្រទេស​កម្ពុជា។ ដោយសារ​ថៃ​និង​កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​យក​យានជំនិះ​ធ្វើ​ដំណើរ​ ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ ​ពលរដ្ឋ​កម្ពុជា​ដែល​ទម្លាប់​បើកបរ​ប្រកាន់​ស្កាំ​អាច​ជួប​ការ​លំបាក នៅ​ពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​​ទាមទារ​ការ​បើកបរ​ត្រូវ​មាន​ស្មារតី​​ ប្រុងប្រយ័ត្ន​ខ្ពស់។

អាហារ​ហឺរៗ​ស្ទើរ​គ្រប់​មុខ​ម្ហូប

food

ពលរដ្ឋ​ថៃ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​និយម​ទទួល​ទាន​ហឺរ។ ស្ទើរ​តែ​គ្រប់​ចាន​ម្ហូប​របស់​ពលរដ្ឋ​ថៃ​តែងតែ​មាន​ជាតិ​ហឺរ ដែល​ធ្វើ​ឲ្យ​​អ្នក​ទេសចរ​ខ្មែរ​ជាច្រើន​អាច​មាន​បញ្ហា​លើ​ម្ហូប​អាហារ​ ក្នុង​ការ​ទទួល​ទាន។

ប្រយ័ត្ន​ចាយ​លុយ​ខុស​ពី​លុយ​បាត

បាត​ជា​រូបិយប័ណ្ណ​របស់​ថៃ ដែល​ត្រូវ​ចាយ​វាយ​ជា​ទូទៅ​គ្រប់​ទី​កន្លែង។ អ្នក​ទេសចរ​ខ្មែរ​ត្រូវ​ប្រាកដ​ថា​មាន​លុយ​បាត​គ្រប់គ្រាន់​ក្នុង​កាបូប ដើម្បី​ងាយស្រួល​​​​ចាយវាយផ្សេងៗ​។

ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ

4

អ្នក​ទេសចរ​កម្ពុជា​មួយ​ចំនួន​អាច​ចម្លែក​ចិត្ត​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ ដង​ផ្លូវ​នៅ​ថៃ ដោយ​ម៉ូតូ​ធ្វើ​ដំណើរ​បើក​ភ្លើង​ទាំង​ថ្ងៃ។ នៅ​ប្រទេស​កម្ពុជា​អ្នក​បើកបរ​អាច​មាន​បញ្ហា​បើ​សិន​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល ​ថ្ងៃ បើ​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​ពិសេស​ណាមួយ។ ប៉ុន្តែ​នៅ​ថៃ​ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ​ជា​រឿង​ធម្មតា និង​ក៏​មិន​ខុស​ច្បាប់​អី​ដែរ។

ការ​សំពះ​យ៉ាង​ខ្ជាប់ខ្ជួន

ទោះ​បី​ការ​សំពះ​ក៏​ជា​វប្បធម៌​របស់​ខ្មែរ​ដែរ​នោះ ប៉ុន្តែ​ថៃ​ការ​សំពះ​ត្រូវ​បាន​ប្រកាន់​ភ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​មិន​ ថា​ចាស់​ក្មេង​ប្រុស​ស្រី ​អ្នក​មាន​ឋានៈ​និង​មុខមាត់​ខ្ពស់​បែប​ណា ការ​គោរព​គ្នា​ត្រូវ​តែ​​លើក​ដៃ​សំពះ​ជានិច្ច។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Related Posts:

  • រៀន​បង្កើត​កាត​ជូនពរ លើ​Ms.Word អ្នក ​ចង់​ធ្វើ​កាត​ជូន​ពរ​សម្រាប់​មិត្តភ័ក្ដិ​ ម្មនុស្ស​ជា​ទីស្រលាញ់ និង​គ្រួសារ​មែនទេ?  ប្រហែល​ជា​ពេល​ខ្លះ​អ្នក​ជាប់​រវល់​ច្រើន​សូម្បី​តែ​ទិញ​កាត​សម្រាប់​ជូន​ ពរ​ដល់​ពួក​គេ ក្នុង​ឱកាស​ណាមួយ​​ក៏​ពុំ​មាន​​ពេល​។ តែ​កុំ… Read More
  • Windows 8 ប្រើ​សុខៗលែង​ស្គាល់​ Wireless អស់ តើ​ត្រូវ​ធ្វើ​ម៉េច? Trackback ផ្សាយ​ក្នុង​ផ្នែក​ គន្លឹះខ្លីៗ ដោយ chhun.hour កាលពី 157 days ago 21 Comment(s) ប្រព័ន្ធ ​ប្រតិបត្តិការ​ជំនាន់​ថ្មី​នេះ ត្រូវ​បាន​ឌីហ្សាញ​មាន Interfa… Read More
  • System file និង File system ខុសគ្នា​ដូចមេឃនឹងដី មាន ​អ្នក​ប្រើប្រាស់​កុំព្យូទ័រ​មួយ​ចំនួន​​ប្រហែល​ជា​មាន​ការ​មន្ទិល​សង្ស័យ​ ពី​ពាក្យ​បច្ចេកទេស​កុំព្យូទ័រ​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​ ឬ​ស្ទើរ​តែ​ច្រឡំ​គ្នា ដូចជា​ពាក្យ System file និង File system ប៉ុន្តែ​តាម​ពិត​ពាក្យ​ទាំង… Read More
  • របៀប​​បម្លែង Power Point 2010​ ទៅ​​ជា​​ឯក​សារ​វីដេអូ ការ​ធ្វើ​បទ​បង្ហាញ​ភាគ​ច្រើន​គេ​ប្រើប្រាស់​កម្មវិធី Microsoft Power Pointដែល​មាន​ឯក​សារ​ *.ppt* ឬ *.pptx ។ ប៉ុន្តែ​តើ​មិត្ត​ទាំង​អស់​គ្នា​ដឹង​ទេ​ថា ប្រសិន​បើ​​ម៉ាស៊ីន​របស់​អ្នក​តម្លើង​Ms.Office 2010 ដោយ​ភ្ជាប់​ជាមួយ​​Powe… Read More
  • អ្នក​ណា​ដឹង​​ថា​Thunderbolt​ជា​អ្វី? Thunderbolt មាន​ឈ្មោះ​ដើម Light Peak ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដោយ​មាន​ការ​សហការ​គ្នា​រវាង ក្រុមហ៊ុន Intel និង​ក្រុមហ៊ុន Apple។ Thunderbolt ត្រូវ​បាន​ដាក់​ឲ្យ​ប្រើ​នៅ​ក្នុង MacBook Pro តាំង​ពី​ថ្ងៃ​ទី ២៤ ខែ​កុម្ភៈ​ ឆ្នាំ … Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget