Wednesday, January 20, 2016

ច័ន្ទ, 07 តុលា 2013 10:03 
 


ស្វែងយល់ពីការ តម្រង់កង់រថយន្ត

ការតម្រង់កង់រថយន្ត មានសារៈសំខាន់ជួយសន្សំសំចៃ លុយកាក់របស់លោកអ្នកក្នុងរយៈពេលវែង ដោយសារតែសំបកកង់មានតម្លៃថ្លៃ ដូច្នេះលោកអ្នកត្រូវយកចិត្តទុក ដាក់ពិនិត្យសំបកកង់ និង សង្កេតដៃចង្កូតឲ្យបានទៀងទាត់។

នៅពេលបើកបរ ប្រសិនបើលោកអ្នកសង្កេតឃើញថា ដៃចង្កូតហាក់ដូចជាទាញ ទៅម្ខាង (ឆ្វេង ឬ ស្តាំ) នេះបណ្តាលមកពីសំបកកង់ខាងមុខសឹក មិនស្មើរគ្នាដោយសារតែលោកអ្នក ពុំដែលបានឆ្លាស់កង់រថយន្ត។ តាមធម្មតាសំបកកង់មុខ តែងទទូលរងនូវសំពាធខ្លាំងជាងគេ ហើយវាក៏ឆាប់សឹកមុខគេដែរ បូមរថយន្តក៏ជាកត្តាមួយ ដែលធ្វើឲ្យដៃចង្កូតទាញទៅម្ខាងដែរ ដោយសារតែវារងនូវសំពាធអុក នៅលើផ្លូវរលាក់ និង ទម្ងន់ក្បាលរថយន្ត ជាយូរខែឆ្នាំ វាត្រូវតែអស់អាយុកាលប្រើប្រាស់ បើលោកអ្នកបន្តប្រើវា ដោយមិនប្តូរវាចេញ វាអាចនិងធ្វើឲ្យខូចប្រព័ន្ធចង្កូត។

ការបើកបរដោយចង្កូតមិនត្រង់ល្អ ដោយសារតែកង់រថយន្តមិនធ្វើការតម្រង់ ឲ្យបានត្រឹមត្រូវ វាបង្ករការខូចខាតដល់បូមរថយន្ត ម្យ៉ាងវិញទៀតធ្វើឲ្យសំបកកង់ឆាប់អស់ក្រឡា មុនអាយុកាលរបស់វា។ មានកត្តាផ្សេងទៀតដែល បណ្តាលឲ្យចង្កូតរថយន្តមិនត្រង់ល្អដូចជា លោកអ្នកឧស្សាបើកបរលើផ្លូវគ្រលុក ឬ បើកបុកឃឿនផ្លូវ ម្យ៉ាងវិញទៀតការប្តូរសំបកកង់ថ្មី ក៏បណ្តាលឲ្យចង្កូតមិនត្រង់ដែរ ដូច្នេះលោកអ្នកត្រូវធ្វើការតម្រង់ចង្កូត បន្ទាប់ពីបានផ្លាស់សំបកកង់ថ្មីរួច។

សូមបញ្ជាក់ ការថ្លឹងកង់ និង តម្រង់កង់មិនដូចគ្នាទេ ការថ្លឹងកង់ធ្វើឡើងនៅពេលប្តូរសំបកថ្មី ដោយបន្ថែមសំណ ទៅលើយ៉ាន់ដើម្បីឲ្យសំបកកង់មានទម្ងន់ស្មើរគ្នា បន្ទាប់ពីបានប្តួរសំបកថ្មីរួចហើយ លោកអ្នកអាចយករថយន្តទៅឲ្យគេ តម្រង់កង់ដើម្បីដឹងថាមានកង់ណាខ្លះទាញ យាន្តដ្ឋានភាគច្រើនមានសេវាតម្រង់កង់នេះ ដោយដៃ ឬ ប្រើម៉ាសីន ការប្រើម៉ាស៊ីនវាស់វែង វាមានភាពសុក្រិត្យជាង ការវាស់វែងដោយដៃ។
សូមមើលរូបខាងក្រោម កង់រថយន្តអាចទ្រេតទៅឆ្វេង និង ទៅស្តាំ សំរាប់កង់មុខ និង កោងចូលក្នុងសំរាប់កង់ខាងក្រោយៈ



សំរាប់រថយន្ត four wheel drive មួយចំនួនដូចជារថយន្ត CR-V នៅពេលដាក់លើសចំនុះ កង់ខាងក្រោយនិងកោងចូលក្នុងដោយខ្លួនឯង ដូច្នេះលោកអ្នកត្រូវឧស្សាហ៍ឆ្លាស់កង់ ចំណែកពេលវេលាដែលត្រូវឆ្លាស់គឺ ត្រូវត្រួតពិនិត្យមើលសំបកកង់ ដោយយកអ្វីមួយដូចជាកាក់ ទៅវាស់ជំរៅក្រឡាកង់ទាំង ៤ ថាតើកង់ណាមយយសឹកខ្លាំងជាងគេ បន្ទាប់ធ្វើការឆ្លាស់គ្នា សូមចុចទីនេះមើលពីរបៀបឆ្លាស់

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget