11 Mar, 2015 13:41
2 Comment (s)
ខាងក្រោមនេះជាចំនុចសំខាន់ខ្លះៗដែលយើងត្រូវដឹងមុនពេលទិញកាមេរ៉ា៖
@ មានថវិកាប៉ុន្មានសម្រាប់ទិញ ហើយរកកាមេរ៉ាមួយណាដែលសមល្មមនឹងលុយរបស់អ្នក
@ យើងទិញកាមេរ៉ាហ្នឹងថតអ្វី? ថតលេងក្នុងគ្រួសារ និងមិត្តភភ្តិ ឬចង់ក្លាយជាអ្នកថតរូបអាជីព
@ កម្រិតកាមេរ៉ាមានប៉ុន្មានមេហ្គាភិកសែល?
@ កែវ(Lens) ប្រភេទណា? Canonមានវាន់ពណ៌ប្រាក់ មាស និងក្រហម (ប្រភេទLensវាន់ក្រហម មានតម្លៃថ្លៃជាងវាន់ប្រាក់ និងមាស អ្នកប្រើភាគច្រើនជាអ្នកអាជីពថតរូប)។ សម្រាប់កែវរបស់Nikon វិញមានlensធម្មតា និងN-Lens (N-Lensជាប្រភេទLens ដែលមានតម្លៃ និង លក្ខណដូចLensវាន់ក្រហមរបស់Canonដែរ)។
@ ត្រូវដឹង ISOអាចតម្លើងដល់កម្រឹតណា (១៦០០,៦៤០០,១២៨០០) ឬអាចលើសពីនេះ។ បើISOកាន់តែខ្ពស់ងាយស្រួលក្នុងការថតក្នុងទីងងឹតខ្វះពន្លឺ។
@ ល្បឿនថតបានប៉ុន្មានសន្លឹកក្នុងមួយវិនាទី(Shutter speed)
@ ប្រភេទមេម៉ូរី CF card ឬSD card
@ អាចថតវីដេអូបានទេ!
@ ចំណុចចាប់រូប(Focus point AF)មានប៉ុន្មាន? បើមាន Focus point AF កាន់តែច្រើនកាន់តែល្អ ពិសេសសម្រាប់អ្នកចាប់ផ្តើមថតដំបូង។
@ មាន WiFi ឬអត់(ងាយស្រួលទាញរូបថតចេញពីកាមេរ៉ាមកទូរសព្ទដៃភ្លាមៗ អាចផុស Facebook បានភ្លែតៗ)។
សូមអ្នកសួរសំនួរនេះទៅកាន់អ្នកលក់មុនអ្នកទិញកាមេរ៉ា។ អស់ចម្ងល់ហើយមែនទេ! ទិញកាំមេរ៉ាដែលអ្នកស្រលាញ់មកកាន់ក្នុងដៃ!
ជួយប្រាប់គន្លឹះទាំងនេះប្រាប់ដល់មិត្តភ័ក្តអ្នកដែលមិនបានដឹងផង៕
ចុចអាន កាំមេរ់ា៦ម៉ូដែលល្បីខាងថតរូបនៅទីងងឹតបានច្បាស់ និងស្អាតជាងគេ
អត្ថបទ៖លន ហ្សាឌីណា
0 comments:
Post a Comment