Tuesday, January 5, 2016

23 Jun, 2015 06:00

តើ ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​រូប​ថត​ដែល​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​អាជីព​មាន​ភាព​ ទាក់​ទាញ​ខុស​ពី​ធម្មតា? មូលហេតុ​នោះ​គឺ​ដោយ​សារ​គេ​មាន​វិធី​សាស្ត្រ​​នៃ​ការ​ថត​​របស់​គេ។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​១០​ដែល​អ្នក​ថត​រូប​អាជីព​បាន​ចែក​រំលែក៖

១. Rule of Thirds
Rule of Thirds គឺ​ជា​ការ​ប្រើ​បន្ទាត់​បួន​ ដោយ​បន្ទាត់​​ពីរ​ដេក​ និង​បន្ទាត់​​ពីរ​ឈរ។ អ្នក​ថត​រូប​ខ្លះ​យល់​ថា​ ការ​ថត​យក​ Subject​ (មនុស្ស​ សត្វ​ រុក្ខជាតិ​ ឬ​វត្ថុ​ដែល​គេ​ចង់​ថត)​ ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​បន្ទាត់​ដេក​​និង​​បន្ទាត់​ឈរ​ អាច​ជា​ចំណុច​ប្រសព្វ​​ខាង​លើ​ ឬ​ខាង​ក្រោម​ ធ្វើ​ឲ្យ​រូបភាព​នោះ​មាន​សោភ័ណភាព​ជាង​រូប​​ដែល​ Subject ​ស្ថិត​នៅ​ចំ​ចំណុច​កណ្ដាល។

1


២. ទប់​កាមេរ៉ា​កុំ​ឲ្យ​​ញ័រ
ដើម្បី​កុំ​ឲ្យ​កាមេរ៉ា​ញ័រ​ អ្នក​ត្រូវ​ប្រើ​ដៃ​ទាំង​សង​ខាង​​ ដោយ​ដៃ​ម្ខាង​កាន់​តួ​ខ្លួន​កាមេរ៉ា​ និង​ម្ខាង​ទៀត​កាន់​ឡេន​របស់​កាមេរ៉ា​ ហើយ​ផ្អឹប​កាមេរ៉ា​​ទៅ​នឹង​ផ្ទៃ​មុខ​របស់​អ្នក។ អ្នក​ក៏​ត្រូវ​ប្រើ​ប្រាស់ ​Shutter Speed​ ឲ្យ​ត្រូវ​ទៅ​នឹង​​កម្រិត​ឡេន​របស់​អ្នក​ផង​ដែរ។ ប្រសិន​បើ​ឡេន​របស់​អ្នក​​ប្រភេទ​​ ១០០​ម.ម​ នោះ​ Shutter Speed​ មិន​ត្រូវ​ទាប​ជាង​ ១/១០០​ នោះ​ទេ។

2
 រូប​ខាង​​ឆ្វេង​​ព្រិល​ដោយសារ​កាន់​កាមេរ៉ា​មិន​នឹង​ ខុស​ពី​រូប​ខាង​ស្ដាំ​ច្បាស់​ល្អ​ដោយសារ​កាន់​កាមេរ៉ា​បាន​នឹង​ល្អ

៣. Sunny 16 Rule
Sunny 16 Rule​ ជា​វិធីសាស្ត្រ​ដែល​ប្រើ​សម្រាប់​ថត​រូប​នៅ​ពេល​ថ្ងៃ​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​ល្អ។ នៅ​ពេល​ដែល​យើង​ថត​រូប​ក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ​ វា​មាន​ការ​ពិបាក​ដោយ​សារ​ពន្លឺ​​ខ្លាំង​ ដូច្នេះ​យើង​ត្រូវ​កំណត់​ Aperture F/16 ​និង​ Shutter Speed:1/100។ វិធីសាស្ត្រ​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​កាមេរ៉ា​ណា​ដែល​មិន​មាន​​ កញ្ចក់ ​LCD​ សម្រាប់​មើល​រូប​ពេល​ថត​ភ្លាម​ៗ។

3


៤. ប្រើ​ប្រាស់​ Filter Polarizing​
ប្រសិន​បើ​អ្នក​មាន​ Filter Polarizing​ សម្រាប់​ដាក់​ជាប់​ឡេន​របស់​អ្នក​ នោះ​រូប​ភាព​របស់​អ្នក​នឹង​កាន់​តែ​ស្រស់​ស្អាត។ Filter នេះ​អាច​កាត់​បន្ថយ​ចំណាំង​ផ្លាត​នៃ​ទឹក​ ដែក​ និង​កញ្ចក់​បាន​ ហើយ​ក៏​ជួយ​បង្កើន​គុណភាព​ពណ៌​នៃ​ផ្ទៃ​មេឃ​ និង​ថែម​ទាំង​ជួយ​ការពារ​ឡេន​របស់​អ្នក​បាន​ទៀត​ផង។

4
មើល​រូប​ខុស​គ្នា​រវាង​អត់​ដាក់​ Filter ​(ខាង​ឆ្វេង)​ និង​ដាក់​ Filter (ខាង​ស្ដាំ)
​​​

៥.​ បង្កើត​រូប​មើល​ទៅ​ជា​ជម្រៅ​
ពេល​ថត​រូប​ទេសភាព​ អ្នក​អាច​បង្កើត​រូប​មាន​ជម្រៅ​បាន។ ដូច​រូប​ខាង​ក្រោម​នេះ​ មើល​ទៅ​អ្នក​នឹង​ឃើញ​ជួរ​ភ្នំ​ និង​ដង​ទន្លេ​វែង​ជ្រៅ​ឆ្ងាយ​ទៅ​ក្រោយ។ ដើម្បី​ថត​រូប​បែប​នេះ​ អ្នក​គួរ​ប្រើ​​ឡេន​ Wide-Angle​ ដែល​អាច​ផ្ដិត​យក​ទេសភាព​​បាន​ទូលាយ​ និង​កំណត់​ Aperture F/16​ ឬ​តូច​ជាង​នេះ។ ថត​ដោយ​ឲ្យ​ Subject ​របស់​អ្នក​នៅ​ផ្នែក​ខាង​មុខ​ (Foreground) ​នោះ​​ផ្នែក​ខាង​ក្រោយ​ (Background) ​នឹង​មើល​ទៅ​​មាន​ជម្រៅ​សែន​ឆ្ងាយ។

5


៦. ប្រើ​ប្រាស់​ Background​ សាមញ្ញ​
រូប​ភាព​ដែល​ល្អ​ស្អាត​គឺ​ជា​រូបភាព​ដែល​សាមញ្ញ​បំផុត​ គឺ​មាន​ Background ​មិន​រញ៉េរញ៉ៃ​ ដោយ​រូបភាព​ប្រភេទ​នេះ​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​គេ ​ប៉ុណ្ណោះ។ Background ​មិន​រញ៉េរញ៉ៃ​នោះ​អាច​​ជា​ជញ្ជាំង​អគារ​ពណ៌​ស​ ជញ្ជាំង​ឥដ្ឋ​ ជញ្ជាំង​មាន​ពណ៌​តែ​មួយ​មុខ​ ឬ​ផ្ទាំង​សំពត់​ពុំ​មាន​រូប​ ឬ​ពណ៌​អ្វី​ច្រើន​ស្អេកស្កះ។

6


៧. កុំ​ប្រើ​ភ្លើង​​ Flash​ ពេល​ថត​នៅ​ខាង​ក្នុង​

ភ្លើង​ Flash​ ធ្វើ​ឲ្យ​រូបភាព​មើល​ទៅ​មិន​ធម្មជាតិ​ ជា​ពិសេស​ការ​ថត​រូប​នៅ​ខាង​ក្នុង​ផ្ទះ​ ឬ​អគារ។ ដើម្បី​ជៀស​វាង​ការ​ប្រើ ​Flash ​អ្នក​គួរ​ កំណត់​ ISO​ ពី​ចន្លោះ​ ៨០០ ​ទៅ​ ១៦០០​ ហើយ​កំណត់​ Aperture​ ឲ្យ​ធំ​ F/1.8 ដើម្បី​ឲ្យ​ពន្លឺ​ចូល​បាន​ល្អ​ នោះ​អ្នក​នឹង​ទទួល​បាន​រូបភាព​ដែល​មាន​ Background​ ព្រាល​ស្អាត។

7


៨. ជ្រើស​រើស​ ISOឲ្យ​ត្រឹម​ត្រូវ​

របៀប​នៃ​ការ​កំណត់​ ISO​ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព។​ ប្រសិន​បើ​ងងឹត​ ដំឡើង​ ​ISO​ ឲ្យ​ធំ​ពី​៤០០​ទៅ​៣២០០​ ប៉ុន្តែ​នៅ​ពេល​ថ្ងៃ​វិញ​ ISO​ គឺ​កំណត់​ត្រឹម​១០០​បាន​ហើយ​ ឬ​ក៏​ឲ្យ​កាមេរ៉ា​ជា​អ្នក​​កំណត់​ដោយ​ខ្លួន​ឯង​ក៏​បាន (Auto)។

8


៩. ថត​ Subject ​ បែប​ Motion​

ប្រសិន​បើ​អ្នក​ចង់​ថត​ Subject ​បែប​ Motion​ ជា​ដំបូង​កំណត់​ Shutter Speed ​ឲ្យ​ទាប​បំផុត​ ត្រឹម​ ១/៦០។ ពេល​ Subject ​មាន​ចលនា​ ដូច​កំពុង​ជិះ​កង់​ក្នុង​រូប​ខាង​ក្រោម​ អ្នក​អាច​ចុច​ថត​​ហើយ​កាន់​​​កាមេរ៉ា​រេ​​​តាម​ចាប់​យក​ Subject​ នោះ​រហូត​ដល់​កាមេរ៉ា​​បញ្ឈប់​ការ​ថត​ នោះ​អ្នក​នឹង​បាន​រូប​ Subject ​ច្បាស់​ តែ​រូប​ផ្សេង​ៗ​ដូច​ជា​ Background ឬ​ Foreground ​ព្រិល​មិន​ខាន។

9

ដើម្បី​ឲ្យ​ការ​ថតរូប​បែប​នេះ​បាន​ល្អ​ អ្នក​ថត​រូប​ខ្លះ​បាន​ជ្រើស​រើស​ប្រើ​ជើង​ទម្រ​ (Tripod)​ ដើម្បី​កាត់​បន្ថយ​រំញ័រ។

១០.​រៀន​ថត​​ Shutter Speed
ក្នុង​គន្លឹះ​ទី​៩​ អ្នក​បាន​រៀន​ថត​​រូបភាព​បែប​ Motion ​ប៉ុន្តែ​ក្នុង​នោះ​អ្នក​ក៏​ដឹង​ពី​របៀប​នៃ​ការ​ថត​ល្បឿន​យឺត​ ឬ​ Slow Shutter Speed​ ផង​ដែរ។ ឥឡូវ​នេះ​ សាក​ហាត់​ថត​រូប​បែប​​ល្បឿន​យឺត​នេះ​​ជាមួយ​នឹង Subject មាន​ចលនា​ផ្សេង​ទៀត​ ដូច​ជា​កង្ហារ​កំពុង​វិល​ កន្ត្រក​កំពុង​វិល​ ឬ​ទង​កំពុង​យោល​ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បែប​ណា​មិន​ខាន។

10

11

-ចុច​អាន៖ ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!


ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព​៖ exposureguide

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget