6 Jan, 2015 10:35
7 Comment (s)
*** Subject៖ នៅក្នុងរូបថត Subject គឺសំដៅលើមនុស្ស សត្វ ឬអ្វី ដែលអ្នកថតចង់បង្ហាញ។ បើរូបថតនោះជាទេសភាព ដូច្នេះទេសភាពនោះគឺជា Subject។ បើរូបថត Portrait ដូច្នេះ Portrait នោះគឺជា Subject។ ក្នុងរូបខាងក្រោមនេះ នារីកាន់កាមេរ៉ាគឺជា Subject។
១) Rule of Thirds
ការថតរូបដោយឲ្យ Subject នៅចំកណ្ដាល គឺមើលទៅមិនស្អាតប៉ុន្មានទេ លើកលែងតែថត Portrait (លក្ខណៈរូបថតបិតកាត)។ អ្នកថតរូបភាគច្រើនជ្រើសថត Subject របស់ខ្លួនប៉ះនឹងខ្សែបន្ទាត់ពីរ គឺខ្សែបន្ទាត់ដេក និងខ្សែបន្ទាត់ឈរ។ គេហៅប្លង់នេះថា “Rule of Thirds”។ Subject មិនចាំបាច់ទាល់តែប៉ះត្រង់ចំណុចប្រសព្វរវាងខ្សែទាំងពីរ១០០% នោះទេ គឺគ្រាន់តែនៅក្បែរចំណុចប្រសព្វនៃខ្សែទាំងពីរនោះក៏បានដែរ។
(រូបខាងឆ្វេង) Subject នៅកណ្ដាលមើលទៅមិនស្អាតដូចរូបដែលមាន Subject ស្ថិតនៅខាងឆ្វេងបន្តិច (រូបខាងស្ដាំ)
***កាមេរ៉ាអាចដាក់ខ្សែបន្ទាត់ (Gridlines) នេះបាន សម្រួលដល់អ្នកពិបាកក្នុងការស្មានដោយភ្នែក។
២) បន្ទាត់ដេក (To place the horizon line)
ក្នុងករណីគេថត Subject ជាបន្ទាត់ដេក ដូចជាស្នួហាលខោអាវ ឬរបងផ្ទះ គេកម្រឲ្យបន្ទាត់នោះស្ថិតនៅចន្លោះកណ្ដាលណាស់ ព្រោះគេយល់ថា វាមើលទៅមិនស្អាត។ អ្នកថតរូបជំនាញនឹងចាប់ប្លង់ដោយឲ្យបន្ទាត់នោះនៅលើ ឬក្រោមចំណុចកណ្ដាល (មើលរូប)។ ប៉ុន្តែមានករណីលើកលែងខ្លះ គេអាចឲ្យបន្ទាត់ស្ថិតនៅចន្លោះកណ្ដាលដែរ ដូចជាថតរូបបែបឆ្លុះផ្ទៃទឹក (Reflection) ពីព្រោះដើម្បីបែងចែកទិដ្ឋភាពផ្នែកខាងលើ និងផ្នែកខាងក្រោមឲ្យស្មើគ្នា។ ក្នុងការអនុវត្តដំបូង អ្នកអាចរថវត្ថុដេកដូចជា Keys ប៉្យាណូ, កាំជណ្ដើរ, ក្រដាសកាសែត…។
៣) តម្រង់ចូលទៅក្នុងប្លង់ (Lean Into the Frame)
នៅពេលអ្នកថតមនុស្ស ឬសត្វ យល់ល្អទុកលំហត្រង់ភ្នែករបស់គេកំពុងសម្លឹងទៅ ឬចលនារបស់គេកំពុងតែសំដៅទៅ។ ឧ. ទាកំពុងហែល (មើលរូបទាខាងក្រោម) ស្ថិតនៅកណ្ដាលរូបថតគឺពុំសូវស្អាតទេ ប៉ុន្តែបើគេរំកិលកាមេរ៉ាដោយឲ្យទានោះមកនៅត្រង់ជ្រុងខាងស្ដាំ ផ្នែកខាងលើ ហើយទុកចន្លោះឲ្យទូលាយត្រង់ទិសដៅដែលទានោះកំពុងហែលទៅ នោះមើលទៅស្អាតជាង។ តិចនិកនេះគេហៅថា “Lean Into the Frame”។ ម្យ៉ាង ទីតាំងនៃ Subject នេះគឺចូលទៅក្នុងប្លង់ទីមួយ (Rule of Thirds) ដែរ។
មើលរូបផ្សេងទៀត៖
៤) បង្កើតប្លង់ដឹកនាំដោយបន្ទាត់ (Leading lines)
សម្រាប់បច្ចេកទេសនេះគឺអ្នកថតរូបមើលឃើញអ្វីដែលឈរតម្រៀប ឬបន្តកន្ទុយគ្នាជាជួរត្រង់ ទ្រេត ដេក កោង ឬទឹករលកថាអាចដឹកនាំភ្នែកអ្នកមើល ឲ្យសម្លឹងទៅតាមបន្ទាត់ទាំងនោះបាន។ ជួនកាលបន្ទាត់នេះជា Subject ចម្បងដែលអ្នកថតរូបចង់បង្ហាញ ប៉ុន្តែពេលខ្លះវាត្រូវបានអ្នកថតរូបប្រើដើម្បីនាំភ្នែកមនុស្ស ទៅមើល Subject ដ៏សំខាន់ដែលគេចង់បង្ហាញ។
***អាចមានបន្ទាត់ជាច្រើនក្នុងប្លង់តែមួយដែរ!!!
បន្ទាត់ទាំងនេះ ដែលមានផ្លូវដែក ប៉ារុងរថភ្លើង និងស្ថានីយរថភ្លើង គឺជា Subject តែម្ដង
ផ្លូវថ្នល់គឺគ្រាន់តែជាបន្ទាត់នាំភ្នែកអ្នកទស្សនាទៅមើល Subject ដ៏សំខាន់នោះគឺព្រះអាទិត្យ
៥) រូបត្បាញចូលគ្នា ឬរដិបរដុប (Patterns and Textures)
នៅពេលណា Subject មានលក្ខណៈដូចជាតម្បាញចូលគ្នា ឬរដិបរដុបជាមួយនឹងពណ៌ផ្សេងៗ ដូចជាកម្រាលឥដ្ឋ, ជញ្ជាំងឥដ្ឋ, ដែកច្រែះ, ក្រមា, ឬអាវពងជីងចក់ជាដើម អ្នកថតរូបខ្លះអាចមើលឃើញនូវឈុតឆាកផ្សេងៗផុសចេញពីរបស់ទាំង អស់នេះ ដូច្នេះគេអាចថតរូបចេញមកគួរឲ្យចាប់អារម្មណ៍ក៏ថាបាន។ គេមិនចាំបាច់ថតកម្រាលឥដ្ឋ, ជញ្ជាំងឥដ្ឋ, ដែកច្រែះ, ឬក្រមាទាំងមូលនោះទេ គ្រាន់តែថតផ្នែកខ្លះក៏អាចរំលេចនូវរូបភាពបានស្អាតដែរ៕
-ស្វែងយល់មុខងារបីរដ៏សំខាន់ គឺ Aperture, Shutter Speed និង ISO សម្រាប់អ្នករៀនថតរូបដំបូង
ដោយ៖ មាស រ័ត្ន
ប្រភព៖ nikonusa, digitalcameraworld
0 comments:
Post a Comment