Wednesday, December 30, 2015

Home » សម្ភារៈ បច្ចេកវិទ្យា » សំភារៈដែលអ្នកមានកាមេរ៉ា DSLR គួរតែមាន
ដូចដែលអ្នកបានឃើញសព្វថ្ងៃ អ្នកដែលប្រើប្រាស់កាមេរ៉ា មានការកើនឡើងជាខ្លាំង ដោយសារតែអ្នកខ្លះចូលចិត្តខាងការថតរូប អ្នកខ្លះចូលចិត្តខ្លួនឯង និង អ្នកខ្លះទៀតគិតថាមានកាមេរ៉ានេះគឺឡូយ។ ប៉ុន្តែ មិនថាអ្នកមានហេតុផលអ្វីក៏ដោយ អ្នកគួរតែមានសំភារៈទាំងនេះ ដើម្បីសំផ្គុំជាមួយ កាមេរ៉ារបស់អ្នក ហើយផ្តិតយករូបថតដែលមានលក្ខណៈស្អាតដូចអ្នកជំនាញ។​ សំភារៈមានដូចខាងក្រោមនេះ ៖

ជើងកាមេរ៉ា (Tripod)

ការប្រើដៃដែលមានលំនឹងល្អ ក៏អ្នកអាចទទួលបានរូបភាពមួយដល់ច្បាស់បានដែល ប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវការ ជើងកាមេរ៉ាថែមទៀត? គឺព្រោះតែហេតុផលផ្សេងៗដូចជា៖
  • នៅពេលអ្នកថតរូបនៅពេលយប់ អ្នកត្រូវប្រើពេលយូរដើម្បីចាប់នូវរូបភាពបានច្បាស់ល្អ ចុះបើដៃអ្នករង្គើ? ដូចនេះ ជើងកាមេរ៉ា ជួយកាមេរ៉ាអ្នកអោយនៅនឹង ដូចនេះទោះជាអ្នកប្រើពេលចាប់រូបភាពយូរប៉ុណ្ណា ក៏រូបភាពនៅតែមានសភាពច្បាស់ល្អដែល
  • បើសិនជាអ្នកមាន Flash light អ្នកមិនចាំបាច់ទិញជើង Flash មួយទៀតក៏បាន។ អ្នកអាចបំពាក់ flash នៅលើជើងកាមេរ៉ាផ្ទាល់តែម្តង ប៉ុន្តែអ្នកត្រូវកាន់ កាមេរ៉ាដោយដៃផ្ទាល់។
  • នៅពេលដែលអ្នកប្រើកាមេរ៉ាធ្ងន់ ឬ Lens ធ្ងន់ ហើយ ឈរចាំថត អ្វីមួយដូចជា ថត sport ជើងកាមេរ៉ាអាចសំរួលកំលាំងអ្នកបានខ្លះ ហើយវាអាចជួយជាលំនឹង នៅពេលថតរូបភាពទៀតផង។
  • អ្នកដែលនឹកឃើញយក DSLR ថតវីដេអូឬទេ? ដូចនេះ ជើងកាមេរ៉ា ក៏អាចជួយអ្នក អោយវិដេអូនៅនឹងល្អ និង អាចធ្វើជាចលនាដែលមានសភាព smooth ចុះក្រោម ឡើងលើ បានដែរ។
Using_a_tripod_DSLR_tips_DCM111.supp_handheld.purpose
DSLR_Camera_with_Lens_on_a_Tripod_head

Lens hood

Lens hood គឺជាសំភារៈមួយសំរាប់ ជួយកំចាត់ការចាំងពន្លឺផ្សេងៗ។ គ្រប់lens​គឺវាមានlens hood ផ្សេងៗគ្នា ដូចនេះអ្នកគួរតែរកនូវhood ណាដែលត្រូវជាមួយ lens របស់អ្នក ជាពិសេសអ្នកដែលទិញ Lens មួយទឹក។ ម៉្យាងទៀត វាជួយការពារ កញ្ចក់ខាងមុខរបស់អ្នកកុំអោយប៉ះនឹង ផ្ទៃផ្សេងៗ ដូចនេះអ្នកមិនចាំបាច់ ប្រើ​ lens cap​នៅពេលដែលអ្នកប្រញាប់ ឬ ថតភ្លាមៗ គ្រាន់តែបំពាក់ lens hood ជាការស្រេច អ្នកអាចដកកាមេរ៉ាមកភ្លាម ថតភ្លាម។

D750-ZNP_5462
lens-hood-demo-g1

សំភារៈសំអាត កាមេរ៉ា និង កញ្ចក់

សំភារៈអ្នកទិញមករាប់ពាន់ដុល្លា តើអ្នកហ៊ានប្រថុយមិនសំអាតវា ទុកអោយវានៅប្រលាក់ដីទេ ប្រាកដជាអត់ហើយ ដូច្នេះអ្នក គួរតែទិញសំភារៈសំអាតមួយឈុត ទុកប្រើទៅ។​ ការប្រើប្រាស់ សំភារៈខ្លះប្រើតែ ១ទៅ២​ដង​បានហើយ ដូចជា ក្រណាត់ជូត កញ្ចក់ lens ជូតលើកទីមួយ មានជាប់ដីនៅលើក្រណាត់ ជូតលើកទី២ ប្រាកដជាជាប់ខ្លាំងជាងមុន ចុះបើជូតយូរៗទៅវាឆ្កូតកញ្ចក់ lens។ សំភារៈខ្លះទៀតអ្នកអាចប្រើតែម្តង ដូចជា ប្រដាប់ជូតSensor និង ខ្លះទៀតអ្នកអាចប្រើរហូត។
UT81IKEXipaXXagOFbXK

តេលេ (remote shuter)

លទ្ធភាពរបស់វា មានដូចជា៖
  • នៅពេលយប់ នៅពេលអ្នកបើក​ពេលថតច្រើន អ្នកមិនគួរប្រើដៃទៅចុចលើកាមេរ៉ាផ្ទាល់ទេ វាអាចរង្គើដល់រូបភាពអ្នក អ្នកគួរតែមានតេលេនេះមួយសំរាប់បញ្ជា
  • នៅពេលដែលអ្នកចង់ថតរូបដែលមានរូបខ្លួនឯងជាមួយនឹង ក្រុមគ្រួសារ ឬ មិត្តភ័ក្ត
  • នៅពេលដែលអ្នកចង់បើកពេលថត អោយបានលើស 30វិនាទី ព្រោះការថតរូបខ្លះត្រូវចំនាយ រយៈពេល 4 ទៅ 5 នាទី។
shutt

ភ្លើងបំភ្លឺបំពាក់ខាងក្រៅ (external flash)

ពន្លឺជាអ្វីដែលសំខាន់នៅក្នុង ការថតរូប បើគ្មានពន្លឺការថតរូបអាចទៅរួច គឺថតបានរូបភាពខ្មៅសុទ្ធ ដូច្នេះដើម្បីអោយបាន រូបភាពដែលមានពណ៌ ចេញជារូបផ្សេងៗ កាមេរ៉ាត្រូវការ ពន្លឺ ចុះបើសិនជាគ្មាន ឬក៏ ពន្លឺតិច? ការមាន flash​ 1 ក៏មិនជាបញ្ហាអ្វីដែល សំខាន់ Flash ​ឥឡូវថោកទៀត។ អ្នកអាចប្រើប្រាស់ Flash​ នៅពេលយប់ ឬ ប្រើ Flash ដើម្បីបំពេញកន្លែងដែល ងងឹត ការប្រើ Flash គេមានរបៀបច្រើនសំរាប់ប្រើ ដូចនេះអ្នកគួរតែមានមួយ ស្រួលនៅពេលដែលអ្នកជួបបញ្ហា។
caption_006a

ទាំងអស់ខាងលើនេះគ្រាន់តែជា សំភារៈ 5 យ៉ាងដែលអ្នកងាយស្រួលរក នឹង វាអាចសំរួលដល់អ្នកនៅពេលអ្នកជួបបញ្ហាលំបាកនាៗ ហើយក៏វាមានតំលៃថោកៗដែរ។ វាអាចអោយគេមើលមកថាអ្នកក៏ចេះប្រើ កាមេរ៉ា DSLR ចេះថែរក្សារបស់ អ្វីដែលសំខាន់គឺអ្នកអាចក្លាយជា អ្នកជំនាញម្នាក់ ដោយរួមផ្សំ គ្រឿងកាមេរ៉ា និង គំនិតបង្កើតថ្មី របស់អ្នក។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget