អ្នកប្រើប្រាស់ប្រព័ន្ធ
អនឡាញភាគច្រើន សុទ្ធសឹងតែស្គាល់ បណ្ដាញសង្គម Facebook ព្រោះថាវាត្រូវបានគេ
ចាត់ទុកថាជាបណ្ដាញ ទំនាក់ទំនងសង្គមមួយ ដែលធំជាងគេ ហើយក៏បានប្រជាប្រិយភាព
ជាងគេដែរ។
តើលោកអ្នកមាន ដឹងថាទេថា បណ្ដាញទំនាក់ទំនង
សង្គមណាមួយដែលល្អ និងមានអ្នកប្រើប្រាស់ ចូលចិត្តជាងគេ? ខាងក្រោមនេះ
ជាបណ្ដាញទំនាក់ទំនង សង្គមទាំង១០ដែលល្អ និងមានអ្នកលេង ពេញចិត្តជាងគេ៖
១០.Friendster៖ ជាបណ្ដាញសង្គមមួយ
ដែលផ្ដោតសំខាន លើការលេងហ្គេម ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមមួយនេះ
អាចលេងហ្គេមបានដោយសេរី និងច្រើនប្រភេទ។ Friendster ត្រូវបានបង្កើតឡើង
ដោយអ្នកសរសេរ កម្មវិធីកុំទ្យូទ័រជនជាតិ កាណាដាឈ្មោះ Jonathan Abrams
កាលពីឆ្នាំ២០០២។ កុំភ្លេចណាបើចង់ លេងហ្គេមនៅបណ្ដាញ សង្គមសូមចូលទៅកាន់
បណ្ដាញសង្គមមួយនេះ។
៩.Tagged៖ជាបណ្ដាញសង្គមមួយ
ដែលអាចអនុញ្ញាត ឲ្យអ្នកប្រើធ្វើការភ្ជាប់នូវ ទំនាក់ទំនងជាមួយ
នឹងមិត្តភ័ក្តិ ព្រមទាំងអាចចែក រំលែកនូវព័ត៌មានផ្សេងៗ ជាពិសេសក៏មាន
ហ្គេមសម្រាប់ លេងផងដែរ។ បណ្ដាញមួយនេះត្រូវ បានបង្កើតឡើង កាលពី ឆ្នាំ២០០៤
ដោយ Greg Tseng និង Johann Schleier-Smaith។
៨.Instagram៖ជាបណ្ដាញ
សង្គមរូបភាព ដែលអនុញ្ញាតឲ្យ អ្នកប្រើធ្វើការចែក រំលែកនូវភាពទៅកាន់
មិត្តភ័ក្ត ជាពិសេសកាលពីថ្មីៗនេះ ត្រូវបានបន្ថែម មុខងារវីដេអូមួយទៀត
ដោយអ្នកប្រើអាចថត និងបង្ហោះនូវវីដេអូខ្លីៗបាន។ Instagram ត្រូវបានបង្កើតឡើង
ដោយលោក Kevin Systrom និង Mike Krieger កាលពីឆ្នាំ ២០១០ ហើយក្រោមមក
នៅឆ្នាំ ២០១២ ក៏ត្រូវបាន Facebook ទិញយកក្នុងតម្លៃជាង
១ពាន់លានដុល្លារអាមេរិក។
៧.DeviantART៖ ជាបណ្ដាញមួយ
សម្រាប់ធ្វើការចែក រំលែកនូវបទពិសោធន៍ ខាងផ្នែកឌីសាញ ជាពិសេសគឺជំនាញ
ខាងបង្កើតនូវផ្ទាំង រូបភាពផ្សេងៗ ដោយប្រើប្រាស់ នូវកម្មវិធីកុំព្យូទ័រ
ដែលជាស្នាដៃ ផ្ទាល់របស់អ្នកប្រើ មិនចម្លងពីគេ។
៦.Google Plus(Google+)៖ ត្រូវបានក្រុមហ៊ុន
Google បង្កើតឡើងកាល ពីឆ្នាំ ២០១១ ដើម្បីធ្វើការប្រកួត ប្រជែងនឹង Facebook
ប៉ុន្តែបែរជាត្រូវ Facebook ផ្ដួលទៅវិញ។ ប៉ុន្មានខែចុងក្រោយនេះ ឃើញថា
Google បានខិតខំប្រឹងបន្ថែម នូវលក្ខណៈពិសេសជាច្រើន ដើម្បីទាក់ទាញ
ប្រជាប្រិយភាព។
៥.My Space៖ ជាបណ្ដាញសង្គម
មួយដែលត្រូវបាន គេស្គាល់ថា ជាបណ្ដាញ សង្គមបែបតន្ត្រី ដោយបច្ចុប្បន្ននេះ
វាជាកម្មសិទ្ធិ របស់តារាចម្រៀង Justin Timberlake។ នៅមុនពេល ដំបូងឡើង My
Space បានប្រជាប្រិយភាព មិនចាញ់ Facebook ប៉ុន្មាននោះទេ
ប៉ុន្តែក្រោយមកត្រូវ បាន Facebook យកឈ្នះបាន។
៤.Pinterest៖ ជាបណ្ដាញសង្គម
រូបភាពមួយដែល មានលក្ខណៈខុសប្លែកពី Instagram ប៉ុន្តែប្រជាប្រិយភាព
នៃបណ្ដាញមួយនេះ មានច្រើនជាង Instagram។ វាត្រូវបានអ្នកប្រើប្រាស់
ទាំងអស់ចាត់ទុកជាផ្ទះ របស់ខ្លួនក្នុងការរក្សាទុក នូវរូបភាព
និងសម្រាប់ចែករំលែក ដែលអ្នកប្រើភាគច្រើន មានអារម្មណ៍ថា រូបភាពដែលបាន បង្ហោះ
វាហាក់ដូចជា រូបភាពដែលព្យួរតាំង នៅលើជញ្ជាំងផ្ទះ។
៣.LinkedIn៖ ជាបណ្ដាញសង្គម
សម្រាប់អ្នកជំនួញ សម្រាប់រក្សាទុកនូវ ជីវប្រវត្តិសង្ខេប(CV) ព្រោះថានៅលើ
LinkedIn អនុញ្ញាតឲ្យអ្នកប្រើ ធ្វើការបញ្ចូលនូវ បទពិសោធន៍ ការងារ មុខតំណែង
និងព័ត៌មានផ្ទាល់ខ្លួន មួយចំនួនទៀត។ បច្ចុប្បន្នវាកំពុងតែ
ពេញនិយមសម្រាប់អ្នក ដែលមានមុខតំណែងធំៗ ព្រោះថា ក្រុមហ៊ុនធំៗជាច្រើន
នៅពេលត្រូវបានបុគ្គលិក ជាន់ខ្ពស់ពួកគេតែងតែ ស្វែងរកនៅលើ បណ្ដាញ LinkedIn។
២.Twitter៖ ជាបណ្ដាញសង្គម
តូចមួយប៉ុន្តែពេញនិយម ដោយមានអ្នកប្រើប្រាស់ ភាគច្រើន បាន follow។
បណ្ដាញមួយនេះ ពេញនិយមសម្រាប់ អ្នកជំនូញ តារាសម្ដែង តារាសម្រៀង តារាម៉ូដែល
ក្រុមហ៊ុនធំ ជាពិសេសពេញនិយម សម្រាប់ពួកអឺរ៉ុប។
១.Facebook៖ មិនចាំបាច់និយាយ
ច្រើននោះទេ ព្រោះថាវាបានក្លាយទៅជា បណ្ដាញសង្គមមួយ ដែលគេស្គាល់ទូទាំង
សកលលោក រហូតបានធ្វើឲ្យលោក Mark Zuckerberg ដែលជាស្ថាបនិក
និងជានាយកប្រតិបត្តិ ក្លាយទៅ ជាមហាសេដ្ឋីវ័យក្មេង៕
ប្រភព៖ Looking Today
Friday, December 25, 2015
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment