Friday, December 25, 2015

ព័ត៌មានអន្តរជាតិ, បច្ចេកវិទ្យា01

នៅពេល​អ្នក​ក្លាយ​ទៅជា​អ្នក​ជិះ​ទោ​ចក្រ​យាន​យន្ដ​នោះ អ្នក​នឹង​ចៀស​មិន​ផុ​តពី​ក្លាយ​ទៅ​ជា​ជាង​ម៉ាស៊ីន​ខ្លួន​ឯង​នោះទេ។ ឲ្យ​តែ​អ្នក​មាន​សៀវភៅ​ក្បួន​ពីហាង​ត្រឹមត្រូវ​ចំទោ​ចក្រ​យាន​យន្ដ​របស់​ អ្នក​នោះ អ្នក​នឹងមានព័ត៌មាន​ទាំង​អស់​ដែល​អ្នក​ត្រូ​វការ​ធ្វើ​ចំពោះ​ទោចក្រ​យាន​ យន្ដ​របស់​អ្នក។ យ៉ា​ងណាក៏ដោយ​ ក៏​អ្នក​អាច​រក​ឃើញ​សៀវភៅ​ក្បួន​ថែទាំ​ទោចក្រ​យាន​យន្ដ​ទូទៅផង​ដែរ​ នៅកន្លែង​ផ្សេង​ទៀត​ដែល​ប្រាប់​អំពី​របៀប​ថែទាំ​ទោចក្រ​យាន​យន្ដ​របស់អ្នក​ បាន​យ៉ាង​ល្អ​ដែរ។ សូម​មើល​របៀប​ថែទាំ​ទោចក្រ​យានយន្ដ​មួយ​ចំនួន​ដែលអ្នក​អាច​ធ្វើ​ដោយខ្លួន​ឯង ​ដូច​តទៅ​នេះ ៖

ដូរប្រេង​ម៉ាស៊ីន

កា​រដូ​រប្រេង​ម៉ាស៊ីន គឺជា​គ្រឹះ​នៃការ​ថែទាំ​ទោចក្រ​យាន​យន្ដ​របស់អ្នក។ ជា​ទូទៅ​​វាមាន​របៀប​ដូចគ្នា​ស្ទើរ​តែ​គ្រប់​ទោចក្រយាន​យន្ដ​ទាំង​អស់ ប៉ុន្ដែ​គំរូខ្លះ​អាច​មាន​ការ​ប្លែក​គ្នា មាន​វិធី​ជាក់​លាក់​ដែលអ្នក​ត្រូវ​ធ្វើ​តាម។ ទោះ​ជា​របៀប​ណា​ក៏ដោយ ក៏វា​ងាយ​ស្រួលសម្រាប់​​អ្នក​ដែរ ក្នុង​ការ​ដូរប្រេង​ម៉ាស៊ីនតែក្នុង​ប៉ុន្មាន​នាទីប៉ុណ្ណោះ​ ដោយ​ដាក់​ចន្ទល់​បញ្ឈរ​ទោចក្រ​យាន​យន្ដ​របស់​អ្នក​ និងប្រើ​ឧបករណ៍​ជីឡាវ​ចាន​ដែកសម្រាប់​បង្ហូរ​ប្រេង​ចាក់​ដាក់​ និង​ Socket Set 1 និង Strapwrench 1

ថែទាំហ្វ្រាំង

ហ្វ្រាំងទោចក្រ​យានយន្ដ​ដំណើរ​ការ​ បាន​ត្រឹម​ត្រូវ​ គឺ​វាសំខាន់ខ្លាំងណាស់​ វា​មិន​គ្រាន់​តែ​សម្រាប់​ទោចក្រយានយន្ដ​រត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏សម្រាប់​សុវត្ថិភាព​របស់អ្នក​ផង​ដែរ។ ការ​ថែទាំ​តម្រូវ​ឲ្យ​ផ្លាស់ទ្រនាប់​ ឬក៏ស្បែក​ហ្វ្រាំង​ និង​ fluid ហ្វ្រាំង។ បន្ទាប់ពី​ដាក់ចន្ទល់បញ្ឈរ​ទោចក្រ​យាន​យន្ដ​របស់​អ្នកដូចគ្នា​នឹងការ​ដូរ​ ប្រេង​នោះ​មក អ្នកអាច​ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង​បាន​ជា​មួយ socket set, hex key, screwdrivers កូន​សោ​ និងដង្កាប់។ សម្រាប់ការបង្ហូរ​វត្ថុ​រាវ​​មាន bleeder kit មួយ​នឹង​ធ្វើ​ឲ្យ​អ្វីៗ​កាន់តែងាយ​ស្រួល​សម្រាប់​អ្នក។

-Air filter

Air filter កា​រពារ​ធូលីដី​ចូល​ទៅ​ក្នុង​ប្រអប់​ខ្យល់​ (airbox) របស់អ្នក។ ដោយ​សារ​កម្ទេច​ធូលីដី​ ដែល​បាននិយាយ​នេះ​កក​នៅក្នុង​ Filter ខ្លួនវានោះ ​ អ្នក​ត្រូវ​កា​រប្ដូរ​ ឬក៏​សម្អាត​វាយូរៗ​ម្ដង។ ការ​សម្អាត​ជា​ទូទៅ គឺ​ជាដំណើរ​ការ​ដ៏ងាយ​ស្រួល​​មួយ។ អ្នកអាច​យក​ចេញ​នូវ​ធូលី​ដី​ខ្លះ​បាន​ ប៉ុន្ដែ​ប្រភេទ​ធូលីដី​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូ​វការ​ច្រាស​ដុសថ្មមៗ​ ឬក៏​បាញ់ខ្យល់។ មាន​ប្រភេទ​ Air filter ដែល​អ្នក​អាច​សម្អាត​បាន​នោះ នឹង​ធ្វើ​ឲ្យ​អ្នកសន្សំសំចៃ​ប្រាក់​បាន​ដោយ​មិន​ចាំបាច់​ទិញ​ថ្មី​មួយទៀត។

ប៊ូហ្ស៊ី

ទោចក្រយានយន្ដ​របស់អ្នក​នឹង​មិន​រត់ ​បាន​ត្រឹមត្រូវ​ទេ​ ប្រសិនបើ​គ្មាន​ប៊ូហ្ស៊ីល្អ​ទេនោះ។ នៅ​ក្នុង​ករណី​ភាគច្រើន​អ្នក​ត្រូវ​ការ​យក​ធុង​ប្រេង​ និង​ប្រអប់​ខ្យល់​ចេញ​ (ប្រសិន​បើ​ប៊ូហ្ស៊ី នៅក្រោម​ធុងប្រេង) ប៉ុន្ដែ ​ជាមួយ​ម៉ាស៊ីន មួយ​ចំនួន​អ្នក​មិន​ត្រូវការ​យក​អ្វីចេញ​នោះឡើយ។ ប្រើ​ប្រដាប់​មួល​ប៊ូហ្ស៊ី ពីព្រោះ​វា​ជា​ឧបករណ៍​សម្រាប់​មួល​យក​ប៊ូហ្ស៊ី ចេញ​បាន​ដោយសុវត្ថិភាព​ និង​ដោយ​ងាយ​ស្រួលនោះ​ផង។ ឧបករណ៍​មួល​ប៊ូហ្ស៊ី នឹង​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់អ្នក​ទាំង​ការ​ពិនិត្យ​មើល​ចន្លោះ​ គម្លាត​ និង​កែ​សម្រួល​ទៅ​តាម​នោះ។ មើល​ក្បួន​របស់​អ្នក​សម្រាប់​ព័ត៌​មាន​ស្ដីពី​ចន្លោះ​គម្លាត​នេះ​ឲ្យ​ បានត្រឹមត្រូវ។ ប្រការ​ដែល​គួរយកចិត្ដទុកដាក់​ទៀតនោះ គឺ​ការ​ប្ដូរ​ច្រវាក់​ និងពីញ៉ុង ព្រមទាំង​អំប្រាយាហ្ស។ អ្នកមិនអាច​​ក្លាយ​ទៅ​ជា​យន្ដការី​មានសញ្ញាបត្រ​នោះទេ ប៉ុន្ដែ​ថ្នាក់រៀន​របស់អ្នកគឺ​រោង​ជាង​របស់​អ្នក​ អ្នកទទួលបានចំណេះ​ដឹង​ដោយសារ​ដៃ​របស់អ្នក ហើយអ្នក​អា​ចរក្សា​ទោចក្រ​​យានយន្ដ​របស់អ្នក​ឲ្យស្ថិតនៅ​ក្នុង​​លក្ខណៈ​ ល្អបំផុត៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget