Wednesday, December 30, 2015

ការ​ប្រើ​ប្រាស់ Shutter Speed មាន​ឥទ្ធិពល​មួយ​ចំនួន​លើ​រូបភាព ។ បើ​យើង​ប្រើ​ល្បឿន Shutter Speed លឿន នោះ​គ្រប់​សកម្ម​ទាំងអស់​នឹង​ស្កុប ។ បើ​យើង​ចង់​ថត​វត្ថុ​មួយ​មាន​ចលនា ហើយ​ចង់​បាន​រូប​វា​ហ្នឹង​ថ្កល់ នោះ​យើង​ត្រូវ​ផ្តោត​ឲ្យ​ចំវត្ថុ​នោះ ដាក់​ Shutter Speed ឲ្យ​លឿន​នោះ​យើង​នឹង​បាន​វត្ថុ​នោះ​ច្បាស់ និង​ហ្នឹង​ថ្កល់ ។ តែ​បើសិន យើង​ដាក់​លឿន​ shutter យឺត នោះ​យើង​នឹង​ឃើញ​វត្ថុ​"ព្រាល​ចលនា" (Motion Blur) ។ ដោយ​ប្រើ​ គំនិត​នេះ យើង​អាច​ធ្វើ​ឲ្យ​រូបយើង​ប្រាប់​រឿង​បាន​កាន់​តែ​ច្រើន រូប​កាន់​តែ​មាន​អត្ថន័យ ។

ដូច​រូប​ខាង​ក្រោម ថត​នៅ​ម៉ោង ១ ថ្ងៃត្រង់ បង្ហើយ​ខ្យល់​ទាំង​បី​មាន​ ១ នៅ​ហ្នឹងថ្កល់ ដើម្បី​អាច​ថត​សកម្មភាព​នេះ​បាន ខ្ញុំ​ត្រូវ​ដាក់​ឲ្យ​ម៉ាស៊ីន​ថត​ខ្ញុំ​យឺត​ជា​ល្បឿន​វិល​នៃ​បង្ហើយ​ខ្យល់​ នោះ ។ បើ​ល្បឿន​យឺត ពន្លឺ​នឹង​ចួល​ខ្លាំង​រូប​ថត​នឹង​ឆេះ ដូចនេះ​ ខ្ញុំខ្ជិប​ពន្លឺកុំឲ្យ​ចូល​ច្រើនពេល ដោយ​តំឡើង Aperture និង​ បន្ថយ ISO ។

បង្ហើយខ្យល់​ទាំង​បី​នេះ មាន​មួយ​នៅ​ហ្នឹង (Speed: 1/20s; f:36; ISO: 100)

ក្នុង​រូប​ខាង​ក្រោម ខ្ញុំ​ព្យាយាម​ថត​ម៉ូតូ​កំពុង​បើក​បរ​ក្នុង​ល្បឿន​មួយ ។ បើ​ខ្ញុំ​ប្រើ Shutter Speed លឿន​ជាង​ល្បឿន​ម៉តូ​នោះ​នឹង​ឃើញ​ម៉ូតូ​នៅ​ស្ងៀម ។ ប៉ុន្តែ​បើ​ខ្ញុំ​យក​ ល្បឿន​បិទ​យឺត​ជាង​ល្បឿន​ម៉ូតូ​នោះ រួប​ម៉ូតូ​ព្រាល ។ ដូចរូប​ខាង​ក្រោម អ្នក​ធ្វើ​ទូ​រស័ព្ទ និង​គ្រួសារ​មួយ​នៅ​ពីក្រោយ​ឃើញ​ច្បាស់ តែ​វត្ថុ​មាន​ចលនា​ ឃើញ​ដាន​ព្រាល ។ រូប​នេះ​បញ្ចាក់ថា ម៉ូតូ​មាន​ចលនា ។ ចុះ​ប្រសិន​បើ ខ្ញុំ​បញ្ជាក់​ថា​ម៉ូតូ​មាន​ចលនា ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ម៉ូតូ​ឃើញ​ច្បាស់វិញ?

វត្ថុ​មាន​ចលនា​ព្រាល តែទិដ្ឋភាព​មុខ និង ក្រោយ​ច្បាស់ (1/25s; 10; 160)
ល្បិច​បន្តិច​ដែល​ត្រូវ​ប្រើគឺ យើង​ធ្វើ​ចលនា​ម៉ាស៊ីន​ថត​ឲ្យ​ស្រប​តាម​ចលនាម៉ូតូ ក្នុង​ល្បឿន 1/25s ដូចគ្នា ខ្ញុំ​ធ្វើ​ចលនា​ម៉ាស៊ីនថត​បន្តិចតាម​ចលនាម៉ូតូ ផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ដូច​រួប​ខាង​ក្រោម ។ ខ្ញុំ​តម្រង់​​និង​ផ្តោត​យក​អ្នក​ជិះម៉ូតូ រួច​ខ្ញុំ​អូស​ម៉ាស៊ីន​តាម​ទិស​ម៉ូតូបន្តិច​ រួចចុច​ថត ។ បើ​ប្រៀបធៀប តម្លៃ​ល្បឿនបិទ Aparture និង ISO រូប​ទាំងពីរ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ។ តែ​អ្វី​ដែល​ខុសគ្នា គឺចលនាម៉ាស៊ីន​ថត ។
នេះជា​អ្វី​ដែល​ចង់​បាន វត្ថុ​មាន​ចលនា​ច្បាស់ ប៉ុន្តែ​ទិដ្ឋភាព​មុខ និងក្រោយ​ព្រាល (1/25s; 9; 160)

ដូចនេះ​ពេល​ឃើញ​ម៉ូតូ តម្រង់​ហើយ​ធ្វើ​ចលនា​បន្តិចដើម្បី​បំពេញ​ល្បឿន នោះ​យើង​ទទួល​បាន​ផល ។ តាម​ពិត​ ខ្ញុំ​ថត​ប្រហែល​មួយ​រយ​ដង ទើប​បាន​រួម​ល្អ​ខ្លះ ក្នុង​នោះ​រើស​បាន​តែ​ប្រាំ​ប៉ុណ្ណោះ ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget