Wednesday, December 9, 2015

9 Dec, 2015 15:09

ដើម្បី ​ជួយ​សម្រួល​ដល់​ការ​បើក​បរ​រថយន្ត​នៅ​លើ​ផ្លូវ​ថ្នល់​ឲ្យ​កាន់​តែ​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ និង​ប្រកប​ដោយ​សុវត្ថិភាព​ក្រុមហ៊ុន​ផលិត​រថយន្ត​នីមួយៗ​បាន​រិះរក​នូវ​ បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​​មក​បំពាក់​លើ​រថយន្ត។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៥​នេះ​គេ​ឃើញ​មាន​បច្ចេកវិទ្យា​​​លើ​រថយន្ត​ ថ្មីៗ​ចំនួន​៧​ដែល​​លេច​ធ្លោ​ជាង​គេ។​​​

​​​​​​​​-Autopilot របស់​ក្រុមហ៊ុន​ Tesla

0x600

កាល​ពី​ដើម​ឆ្នាំ​ក្រុមហ៊ុន​ Tesla បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ ​​​​​​​Autopilot សម្រាប់​រថយន្ត​អគ្គិសនី​ Model S ដែល​វា​អាច​ធ្វើ​ឲ្យ​រថយន្ត​បើក​បរ​នៅ​លើ​​ចំណុច​កណ្ដាល​នៃ​ជួរ​ផ្លូវ​ រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​​ថែម​ទាំង​អាច​​ប្ដូរ​ជួរ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​បើក​បរ​វាយ​ ភ្លើងស៊ីញ៉ូ​បត់​ឆ្វេង​ ឬ​ ស្ដាំ។

-Active Driving Assistant Plus របស់​ក្រុមហ៊ុន​ BMW

0x600 (1)

មុខងារ​នេះ​អាច​ជួយ​ឲ្យ​រថយន្ត​ស្ថិត​បើក​បរ​ដោយ​ស្ថិត​នៅ​ចំ​ចំណុច​ កណ្ដាល​​នៃ​ផ្លូវ​ ​និង​ជួយ​ទប់​ស្កាត់​អ្នក​បើក​បរ​មិន​ឲ្យ​​ប្ដូរ​ផ្លូវ​ប្រសិន​បើ​មាន​ រថយន្ត​ស្ថិត​នៅ​ពី​ខាង​មុខ។

​-Self-Washing Front/Rear Cameras របស់​ក្រុមហ៊ុន​​ Ford

0x600 (2)


​​​​​រថយន្ត​ Ford Edge និង​ Explorer ស៊េរី​២០១៦​ មាន​បំពាក់​នូវ​​កាមេរ៉ា​ Wide-angle១៨០​ដឺក្រេ​នៅ​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ដើម្បី​អាច​ឲ្យ​អ្នក​បើកបរ​មើល​ឃើញ​ស្ថានភាព​ជុំវិញ​ លើស​ពី​នោះ​​វា​ថែម​ទាំង​មាន​នូវ​មុខងារ​លាង​សម្អាត​ Len កាមេរ៉ា​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​អាច​មើល​ស្ថានភាព​បាន​ច្បាស់​ទោះ​ស្ថិត​ក្នុង​អាកាសធាតុ​អ្វី​ក៏​ ដោយ។

-Performance Data Recorder របស់​ក្រុមហ៊ុន​ Chevrolet និង​ Cadillac

0x600 (3)
រថយន្ត​ Chevrolet Corvette ​និង​ Cadillac CTS-V ​ស៊េរី​២០១៦​ ​មាន​បំពាក់​មក​ស្រាប់​នូវ​មុខងារ​ Performance Data Recorder ដែល​អាច​ថត​យក​វីដេអូ​នៃ​ការ​បើកបរ​បាន​ក្នុង​កម្រិត​ HD។

-Gesture Control របស់​ក្រុមហ៊ុន​ BMW
0x600-(4)
ក្រុមហ៊ុន​ BMW បាន​បំពាក់​នូវ​​បច្ចេកវិទ្យា​ Gesture Control លើ​រថយន្ត​ 7 Series ជំនាន់​ថ្មី​ ដែល​មុខងារ​នេះ​អាច​ធ្វើ​ការ​បញ្ជា​បាន​ដោយ​បញ្ចេញ​កាយ​វិការ។ ឧទាហរណ៍​ថា​ អ្នក​បើកបរ​គ្រាន់​តែ​ធ្វើ​ការ​បង្វិល​ម្រាម​ដៃ​ចង្អុល​​នៅ​ជិត​អេក្រង់​ ដើម្បី​​បន្ថែម​ឬ​បន្ថយ​សំឡេង។ ប្រសិន​បើ​មាន​ការ​ហៅ​ចូល​មក​ ទូរសព្ទ​ដែល​បាន​ធ្វើ​ការ​ភ្ជាប់​ទៅ​នឹង​រថយន្ត​តាម​រយៈ​ Bluetooth ហើយ​​គេ​គ្រាន់​តែ​ចង្អុល​ទៅ​កាន់​អេក្រង់​ដើម្បី​ទទួល​ ឬ​ក៏​គ្រវី​ដៃ​ទៅ​ឆ្វេង​ឬ​ស្ដាំ​ដើម្បី​​ផ្ដាច់។

-Teen Driver របស់​ Chevrolet​

0x600 (5)

Chevrolet Malibu ស៊េរី​២០១៦​មាន​នូវ​មុខងារ​ Teen Driver ​អាច​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​បើកបរ​របស់​កូនៗ​បាន​តាម​ រយៈ​របាយការណ៍​មួយ​ ដែល​​រួម​បញ្ចូល​នូវ​ចម្ងាយ​ដែល​បាន​បើក​បរ​ ​និង​​បាន​បើក​លើស​ល្បឿន​កំណត់​ប៉ុន្មាន​ដង។ មុខងារ​នេះ​ក៏​នឹង​ធ្វើ​ការ​បិទ​សំឡេង​ចម្រៀង​ប្រសិន​អ្នក​ដែល​អង្គុយ​កៅអី​ ជួរ​ខាង​មុខ​មិន​បាន​ដាក់​ខ្សែ​ក្រវាត់​ ​និង​​បញ្ចេញ​សំឡេង​រោទ៍​​នៅ​ពេល​ដែល​រថយន្ត​បើក​ហួស​ល្បឿន​កំណត់។

-Smart Power Liftgate របស់​ក្រុមហ៊ុន​ Hyundai

0x600 (7)

រថយន្ត​ Hyundai ​ស៊េរី​២០១៦​មួយ​ចំនួន​មាន​នូវ​មុខងារ​ Smart Power Liftgate ដែល​​នឹង​បើក​គូទ​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​​ម្ចាស់​រថយន្ត​ឈរ​ នៅ​ចំហៀង​នៃ​គូទ​រថយន្ត​រយៈ​២​ទៅ​៣​វិនាទី​ដោយ​មាន​សោ​នៅ​ក្នុង​ហោប៉ៅ​ឬ​ កាបូប៕

ចុច​អាន៖ អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​ប្រើ​ថាមពល​ខួរក្បាល​បញ្ជា​រថយន្ត

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Forbes

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget