Thursday, February 11, 2016

អង្គារ, 19 កុម្ភៈ 2013 11:00

ផ្សែងខ្មៅ, ខៀវ ឬ ស បណ្តាលមកពីអ្វី?

ប្រសិនបើរថយន្តលោកអ្នក បញ្ចេញផ្សែងខុសពីធម្មតា សូមសង្កេតមើលឲ្យច្បាស់ថា ផ្សែងនោះមានពណ៌អ្វី។ ចំពោះរថយន្តបញ្ចេញចំហាយផ្សែងពណ៌ស នៅពេលបញ្ឆេះពេលព្រឹក នេះជាការធម្មតាទេ ប៉ុន្តែប្រសិនបើវានៅបន្តបញ្ចេញផ្សែងទៀត នៅពេលម៉ាស៊ីនក្តៅគ្រប់គ្រាន់ នោះម៉ាស៊ីនរថយន្តលោកអ្នកប្រាកដជាមានបញ្ហា កន្លែងណាមួយជាមិនខាន ផ្សែងមានពណ៌ផ្សេងៗគ្នា ហើយក៏ប្រាប់លោកអ្នកថា ម៉ាស៊ីនក៏មានបញ្ហាផ្សេងៗគ្នាដែរ។

១. ផ្សែងពណ៌ សៈ

ផ្សែងពណ៌ស ប្រាប់ឲ្យដឹងថា មានទឹក ឬ ទឹកថ្នាំ (Anti-freeze) បានជ្រាបចូលបន្ទប់ចំហេះ ដែលជាកន្លែងដុតចំហេះ សាំងនិងខ្យល់ដើម្បីដឹងឲ្យបានច្បាស់ សូមពិនិត្យកំរិតទឹកថាតើវាស្រកដែរឬទេ និង មានជាតិ់ទឹក ឬ ទឹកថ្នាំនៅជាប់ ចង្កឹះប្រេងម៉ាស៊ីន។ តើទឹកជ្រាបចូលបន្ទប់ចំហេះតាមណា? ទឹកអាចជ្រាបចូលបានតាមរយៈ រ៉ងកន្លាស់ដែលបានឆេះ ដោយសារតែកម្តៅម៉ាស៊ីនខ្ពស់ពេក។
២. ផ្សែងពណ៌ ខ្មៅៈ
ផ្សែងខ្មៅបណ្តាលមកពី បរិមាណសាំងបញ្ជូនទៅក្នុងបន្ទប់ចំហេះលើសកំរិត ធ្វើឲ្យការដុតចំហេះ ឆេះមិនបានសប់ល្អ បរិមាណសាំងលើសកំរិតនេះ អាចបណ្តាលមកពីការខូចខាត បូមសាំង, បិចសាំង ឬ Oxygen sensor។ សូមពិនិត្យមើលៈ
ពិនិត្យរកមើលការជ្រាបសាំងចូល ក្នុងប្រេងម៉ាស៊ីន
ពិនិត្យរកមើលការជ្រាបសាំង កន្លែងតម្រងប្រេង
ប្រសិនបើមានប្រេងជ្រាបនៅចំនុចខាងលើ សូមកុំបញ្ឆេះរថយន្ត
៣. ផ្សែងពណ៌ ខៀវៈ
ផ្សែងពណ៌ខៀវស្រាលមានន័យថា ប្រេងម៉ាស៊ីននៅក្នុងរថយន្តរបស់លោកអ្នកត្រូវបានដុតបំផ្លាញ (ស៊ីប្រេងម៉ាស៊ីន) ដោយប្រេងបានជ្រាបហូរចូលបន្ទប់ចំហេះ រួចដុតជាមួយសាំងនិងខ្យល់។ ផ្សែងពណ៌នេះតែងតែកើតឡើងចំពោះរថយន្តចាស់ៗមួយចំនួន ដោយសារតែងាប់កៅស៊ូទ្រនាប់ ឬ រ៉ងផ្សេងៗ សំរាប់ការពារជម្រាប ប្រសិនវាជ្រាបទៅប៉ះនិងបូហ្ស៊ី នោះរថយន្តនិងបញ្ហាបញ្ឆេះ។
៤. ផ្សែពណ៌ប្រផេសៈ
ផ្សែងពណ៌ប្រផេសស្រាល បញ្ជាក់អំពីការឆេះប្រេងប្រអប់លេខ សូមពិនិត្យចង្កឺះប្រេងប្រអប់លេខ និងសង្កេតរកមើលពណ៌រាង ខ្មៅនិងមានក្លិនឈ្ងាម បញ្ហេនេះអាចដោះស្រាយបាន ដោយប្តូរប្រេងប្រអប់លេខចេញ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget