Thursday, February 11, 2016

សុក្រ, 29 មីនា 2013 17:48


រថយន្តធម្មតាដែលមិនមែនជាប្រភេទ Hybrid នៅពេលកំពុងធ្វើដំណើរហើយអស់សាំងតាមផ្លូវ មិនជាបញ្ហានោះទេ គ្រាន់តែរកសាំងមកចាក់រថយន្តនិងអាចបញ្ឆេះបានភ្លាម ប៉ុន្តែចំពោះរថយន្តប្រភេទ Hybrid គឺផ្ទុយពីនេះ ដោយសារបច្ចេកវិទ្យាកាន់តែទំនើបដូច្នេះប្រព័ន្ធ Hybrid វាមានភាពស្មុគស្មាញជាងរថយន្តប្រើម៉ាស៊ីនសាំង។

ថ្វីត្បិតរថយន្ត Hybrid ប្រើលាយជាមួយម៉ាស៊ីនសាំងពិតមែន ប៉ុន្តែប្រសិនបើវាអស់សាំង នោះលោកអ្នកមិនអាចបញ្ឆេះរថយន្តឲ្យទៅមុខបានទេ ទោះបីជាថ្មត្រូវបានសាកពេញក៏ដោយ  ពីព្រោះប្រព័ន្ធកុំព្យូទ័រនិងបិទម៉ូទ័រអគ្គិសនីមិនឲ្យដំណើរការ ដើម្បីកុំឲ្យខូចខាតធ្ងន់ធ្ងរដល់ប្រព័ន្ធ Hybrid ករណីនេះកើតឡើងចំពោរថយន្ត Chevrolet's Tahoe និង Silverado hybrids ហើយរថយន្ត Nissan Hybrid ក៏ដូច្នេះដែរ។

ចំពោះរថយន្ត Prius, Lexus CT200h និង Lexus HS 250h ខុសពីរថយន្តខាងលើបន្តិចត្រង់ថា ទោះបីជាលោកអ្នកពុំមានសាំងនៅក្នុងធុងសាំងក៏ដោយ ក៏លោកអ្នកអាចបើកបរបាន ប្រហែល ២ម៉ាយ ខណៈដែលថ្មរថយន្តនៅមានថាមពលច្រើន ដូច្នេះវាសមល្មអាចឲ្យលោកអ្នករកកន្លែង​ចាក់សាំងបាន។

តាមធម្មតាម៉ាស៊ីនសាំងនិងត្រូវបញ្ឆេះស្វ័យប្រវត្តិ នៅពេលដែលថាមពលថ្មជិតអស់ក្នុង​កំរិតកំណត់​មួយ ដើម្បីបង្កើតថាមពលមកសាកថ្មរថយន្តវិញ ហើយក្នុងករណីរថយន្តលោកអ្នក ពុំមានសាំង ហើយប្រព័ន្ធកុំព្យូទ័រព្យាយាមបញ្ឆេះម៉ាស៊ីនសាំង ២-៣ ដង នៅតែមិនឆេះទៀត នោះរថយន្ត Hybrid លោកអ្នកនិងបិទប្រព័ន្ធភ្លើង និង បញ្ឆេះទាំងអស់ ទៅះបីជាលោកអ្នកយកសាំងមកចាក់ឲ្យពេញ ក៏រថយន្តមិនអាចបញ្ឆេះបានដែរ លុះត្រាតែលោកអ្នកឲ្យជាងជំនាញមក Reset លេខកូដកុំព្យូទ័រ​ឡើងវិញ។

ចំពោះរថយន្ត Hybrid ផ្សេងទៀតដូចជា Kia Optima Hybrid, Chevrolet's Tahoe និង Silverado Hybrids ពុំមានភាពស្មុគស្មាញដូចរថយន្ត Prius ទេ ប្រសិនបើរថយន្តទាំងនេះអស់សាំង គឺរថយន្ត​មិន​ដំណើរការតែម្តង គ្រាន់តែចាកសាំងបំពេញវិញនោះវានិងដំណើរការភ្លាម ហើយពុំចាំបាច់ Reset លេខកូដនោះទេ។

ចំពោះលោកអ្នកដែលប្រើរថយន្ត Prius ធ្លាប់ជួបប្រទសះ​បញ្ហានេះដែរឬទេ?

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget