ការបើកបរដោយមិនប្រុងប្រយ័ត្ន នៅលើផ្លូវសើម ឬ នៅពេលភ្លៀង អាចធ្វើឲ្យរថយន្តរអិល ពិបាកមើល និង មានគ្រោះថ្នាក់ គ្រប់ពេលវេលា ដូច្នេះមានកត្តាមួយចំនួន ដែលលោកអ្នកគួរយកចិត្តទុកដាក់ ក្នុងការបើកបរៈ
១. ត្រូវពិនិត្យផ្លិតទឹកខាងមុខរថយន្ត ប្រសិនបើវាជំរះលែងស្អាត សូមប្តូរវាចេញ
២. បើកបរក្នុងល្បឿនយឺតៗ
៣. ជាន់ហ្វ្រាំងពីចម្ងាយ កុំចាំបាច់ដល់ពេលឈប់ហើយសឹមហ្វ្រាំង ព្រោះកាលណាហ្វ្រាំងត្រូវទឹក វាមិនសូវស៊ីន នោះទេ ជាពិសេសបើកបរកាត់ផ្លូវលេចទឹក ដល់ហ្វ្រាំង
៤. ហាមប្រើ Cruise Control ព្រោះវាអាចបន្ថែមល្បឿន ដែលបានកំណត់រួចជាស្រេច
៥. បើកភ្លើង ដើម្បីឲ្យអ្នកដំណើរផ្សេងទៀតបានឃើញអ្នក ជាពិសេសម៉ូតូ ពិបាកមើលឃើញឡានណាស់ ព្រោះទឹកភ្លៀងសាចដាក់មុខ
៦. ទុកចន្លោះសុវត្ថិភាព ចំពោះរថយន្តខាងមុខ
៧. បន្ថយល្បឿននៅផ្លូវកោង ឬ ពេលបត់ម្តងៗ
៨. ប្រសិនបើអ្នកបើកលឿន ហើយចង់បន្ថយល្បឿន សូមព្រលែងឈ្នាន់ល្បឿនជាមុនសិន ហើយឲ្យរថយន្តបន្ថយល្បឿនខ្លួនវា បន្តិចម្តងៗ បន្ទាប់មកទើបជាន់ហ្វ្រាំងបន្តិចម្តងៗ ធ្វើដូច្នេះដោយមើលឲ្យបាន គ្រប់ជ្រុងជ្រោង នូវយានយន្តដទៃទៀត
https://youtu.be/E72wJGchp_U
0 comments:
Post a Comment