បើសិនជាលោកអ្នកពិនិត្យឲ្យច្បាស់នៅលើសំបកកង់រថយន្ត
នោះលោកអ្នកនិងឃើញអក្សរ និង លេខ ជាច្រើន តើអក្សរទាំងនោះមានន័យយ៉ាងណា?
សូមអានលំអិតខាងក្រោមៈ
យើងខ្ញុំសូមលើកឧទាហរណ៍សំបកកង់រថយន្តមួយដែលមានអក្សរនិងលេខដូចជា P225/55R18 97T
P: (Passenger) សំរាប់រថយន្តដឹកអ្នកដំណើរ បើសិនជាអក្សរ LT (Light Truck) ឡានដឹកទំនិញធន់ស្រាល បើសិនជាអក្សរ T: (Temporary Spare) កង់សាគួរ ហើយបើជាអក្សរ ST (Special Trailers) រម៉កសណ្តោងពិសេស។
225: គឺជាទំហំទទឹងកង់ (Section Width) ប្រវែង 225 មីលីម៉ែត
55: គឺជាកំពស់សំបកកង់ (Section Height) ស្មើរនិង 55% នៃទំហំទទឹងកង់រថយន្ត (Section Width)
R: Radial ជាការផលិតកង់ដែលមានសណ្ឋានដូចកាំ
18: ជាទំហំអង្កត់ផ្ចិតរង្វង់កង់រថយន្ត គិតជាខ្នាត inch
97: ជាលេខសំរាប់សំគាល់ថាតើសំបកកង់ប្រភេទនេះអាចផ្ទុកទម្ងន់បានប៉ុន្មាន សួមមើលរូបខាងក្រោមៈ
ដូច្នេះលេខ 97 មានន័យថាទម្ងន់ផ្ទុកច្រើនបំផុតគឺត្រឹម 730Kg។
T: អក្សរចុងក្រោយតំណាងឲ្យល្បឿន ដែលសំបកកង់នេះអាចរត់បានប៉ុន្មានគីឡូម៉ែត្រក្នុងមួយម៉ោង ក្នុងករណីនេះអក្សរ T= 190Km/h មានន័យថាសំបកកង់នេះអាចរត់បានត្រឹមតែ 190km ក្នុងមួយម៉ោងប៉ុណ្ណោះ បើសិនជាសំបកកង់ លោកអ្នកមានអក្សរផ្សេងពីនេះ សូមស្វែងរកនៅក្នុងតារាងខាងក្រោម៖
M+S: Mud & Snow សំបកកង់នេះសំរាប់បើកបរគ្រប់រដូវកាល
TREADWEAR 300 TRACTION A TEMPERATURE A
- Treadweare 300: ជាអាយុកាលសំបកកង់ ជាទូរទៅវាមានលេខចចាប់ពី 100 - 700 លេខកាន់តែខ្ពស់ សំបកកង់រឹតតែប្រើបានច្រើនពាន់ម៉ាយដែរ។
- Traction A: មានប្រភេទ AA, A, B និង C។ ជាគុណភាពនៃសំបកកង់ទប់ទល់និងផ្លូវរអិលបានល្អ AA មានន័យល្អបំផុត តាមលំដាប់រៀងអក្សរ។
- Temperature A: មានប្រភេទ AA, A, B និង C។ AA មានន័យថាធុននឹងកំដៅកកិតនិថ្នល់បានខ្ពស់បំផុត។

0 comments:
Post a Comment