ប្រសិនបើលោកអ្នកបើកបររថយន្ត Four Wheel Drive ឬ All Wheel Drive លោកអ្នកគួរតែស្វែងយល់ ពីវិធីសណ្តោងរថយន្តរបស់អ្នក នៅពេលខូច។
វិធីសណ្តោងគឺមានលក្ខណៈខុសៗគ្នាចំពោះរថយន្តប្រើកាឡេមុខ និង រថយន្តប្រើកាឡេទាំង ៤ ប្រសិនបើរថយន្ត របស់លោកអ្នកត្រូវបានគេសណ្តោងខុសបច្ចេកទេស នោះវានិងធ្វើឲ្យខូចប្រអប់លេខ ដែលជាផ្នែកមួយមានតម្លៃថ្លៃ។
វិធីសណ្តោងរថយន្តប្រើកាឡេមុខៈ
ប្រសិនបើរថយន្តមានតែកាឡេមុខ (front wheel drive) នៅពេលសណ្តោង ត្រូវលើកកង់ខាងមុខឲ្យផុតពីដី ហាមសណ្តោងកង់ក្រោយ រួចបង្អូសកង់មុខ។
វិធីសណ្តោងរថយន្តប្រើកាឡេទាំង ៤:
ក្នុងករណីនេះការសណ្តោងត្រូវស្ទូចរថយន្ត ដាក់លើរថយន្តធំ ឬ ស្ទូចកង់មុខឲ្យផុតពីដី រួចលើកកង់ខាងក្រោយ ដាក់លើក្តារំអិល ឬ ធ្វើបញ្ច្រាស់ពីនេះក៏បាន។
ខាងលើជាករណីរថយន្តប្រើប្រអប់លេខអូតូ ប្រសិនបើរថយន្តរបស់លោកអ្នកប្រើប្រអបើលេខដៃ វាពុំមានបញ្ហានោះទេ គឺអាចសណ្តោងដោយស្ទូចខាងមុខ ឬ ខាងក្រោយក៏បាន។
រូបខាងឆ្វេងសំរាប់រថយន្តប្រើកាឡេមុខ ចំណែករូបខាងស្តាំសំរាប់រថយន្ត 4Wheel Drive:
0 comments:
Post a Comment