Thursday, February 11, 2016

សុក្រ, 05 មេសា 2013 10:15

មូលហេតុខ្លះៗ ប្រាប់ពីប្រអប់លេខ មានបញ្ហា
 
 
ប្រអប់លេខជាប្រព័ន្ធមួយដ៏ស្មុគស្មាបំផុតរបស់រថយន្ត និងជាផ្នែកមួយមានតម្លៃថ្លៃ ប្រសិនបើលោកអ្នកមានអារម្មណ៍ថា រថយន្តមានសំលេងខុសប្លែកពីធម្មតា នៅពេលបញ្ចូលលេខ ឬ រាងរាល់ពេលប្រើចង្កឺះលេខ មានន័យថាប្រអប់លេខប្រាកដជាមានបញ្ហា សូមពិនិត្យចំនុចខាងក្រោម ថាតើរថយន្តលោកអ្នកមានចំនុចទាំងនេះដែរឬទេ? ១. ពិបាកចូលលេខ
ជួនកាលរថយន្តពិបាកបញ្ចូលលេខដំបូង (លេខ១) នៅពេលប្តូរទៅ D នេះអាចបណ្តាលមកពី ប្រើប្រេងប្រអប់លេខមិនត្រូវ ឬ ប្រេងមានកំរិតក្រាស់ពេក, ខ្វះឬលើសប្រេង  ឬ អាចបណ្តាលមកពីខ្សែ សំរាប់ទាញបញ្ចូលលេខ (shift cable)។
២. ក្លិនឈ្ងាម
ក្លិនឈ្ងាមមានន័យថា ប្រអប់លេខអាចឆេះ បណ្តាលមកពីរថយន្តអូសសណ្តោងធ្ងន់ពេក នាំឲ្យប្រអប់លេខប្រឹងឡើងកំដៅខ្លាំង បញ្ហាមួយទៀតអាចបណ្តាលមកពី ប្រេងមានអាយុកាលច្រើនឆ្នាំត្រូវដល់ពេលប្តូរ។
តាមធម្មតាប្រេងប្រអប់លេខដំណើរនៅសីតុណ្ហភាព ៩៣ អង្សារសេ ប្រសិនបើលើសពីនេះវានិងឆេះ ជាងជំនាញប្រអប់ផ្តល់ដំបូន្មានថា ប្រេងនេះគួរតែប្តូរចេញក្នុងរយៈចម្ងាយ 24,000 - 36,000 ម៉ាយម្តង សំរាប់ការបើកបរធម្មតា និង 15,000ម៉ាយ សំរាប់រថយន្តសណ្តោង និងដឹកឥវ៉ាន់ធ្ងន់ៗ រថយន្តស៊េរីចាស់ភាគច្រើនប្រើប្រេង Dexron II ចមណែក Dexron III សំរាប់រថយន្តស៊េរីថ្មី និង ទំនើបហើយអាចប្របានរយៈចម្ងាយ 100,000ម៉ាយ។
៣. លាន់សំលេងនៅពេលចង្កឺះលេខស្ថិតក្នុងទីតាំង N
ប្រសិនរថយន្តបញ្ឆេះនៅស្ងៀម ហើយលាន់ឮសំលេង មានន័យថា Torque Converter (TC) )មានបញ្ហា។ ចុចទីនេះដើម្បីស្វែងយល់ពី TC
៤. លេខរអិល
នៅពេលកំពុងបើកបរ ស្រាប់តែរង្វិលជុំឡើងដល់លេខ ៣,៥ ធ្វើឲ្យម៉ាស៊ីនង៉ាង លាន់សំលេងយ៉ាងខ្លាំងចេញពីបាតខាងក្រោមនៃម៉ាស៊ីន បន្ទាប់មករថយន្តនិងអន់ថយល្បឿន ទោះបីជាន់ហ្គែរថែម ក៏ល្បឿនរថយន្តនៅដដែលហើយកាន់តែលាន់សំលេង។ មូលហេតុអាចបណ្តាលមកពី ១/ខ្វះប្រេងប្រអប់លេខ ២/ដល់ពេលប្តូរប្រេង ៣/សឹកឌីស ធើ្វឲ្យវាមិនអាចប្តូរលេខតាមល្បឿនរថយន្តបាន។
៥. លេចប្រេងប្រអប់លេខៈ
លេចប្រេងប្រអប់លេខអាចបណ្តាលឲ្យខូចខាតដល់ ប្រអប់លេខធ្ងន់ធ្ងរប្រសិនបើមិនបានយកចិត្តទុកដាក់ពិនិត្យ និង ជួសជុល។ បញ្ហានេះអាចបណ្តាលមកពី ទ្រនាប់កៅស៊ូនៅកន្លែង តំណរវាងម៉ាស៊ីន និង ប្រអប់លេខ ពុកឬប្រេះ (ងាប់កៅស៊ូ), ក្រៅពីនេះអាចមកពី លេចទុយ៉ូប្រេង ឬ ជ្រាបតាមកៅស៊ូបាតប្រអប់លេខ។
៦. រថយន្តញ័រនៅពេលដាក់លេខ ឬ ថយក្រោយ
ប្រសិនបើរថយន្តលោកអ្នកញ័រនៅពេលបញ្ចូលលេខ ឬ ដាក់លេខថយក្រោយ នោះប្រអប់លេខប្រាកដជាមានបញ្ហា នេះអាចបណ្តាលមកពីសឹកអំប្រាយ៉ា (clutch)។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget