Thursday, February 11, 2016


ពោងសុវត្ថិភាព ជះឥទ្ធិពលអ្វីខ្លះ ដល់កូនក្មេង

ពោងសុវត្ថិភាព (អានបន្ថែមទីនេះ) អាចជួយជិតិវិតអ្នកបាន ប៉ុន្តែពោងសុវត្ថិភាពជាមួយនិងកូនក្មេងគឺជារឿងផ្សេង គឺវាអាចបណ្តាលឲ្យក្មេងមានគ្រោះថ្នាក់ធ្ងន់ធ្ងរ ប្រសិនលោកអ្នកមិនបាន គិតដល់បញ្ហានេះ។
មានអ្នកខ្លះលើកឡើងថា ការមិនឲ្យក្មេងអង្គុយនៅខាងមុខ ពីព្រោះពោងសុវត្ថិភាពអាចធ្វើឲ្យក្មេងថប់ដង្ហើមបាន តាមពិតពោងសុវត្ថិភាពនិងបន្ធូរខ្យល់ទៅវិញយ៉ាងឆាប់រហ័ស បន្ទាប់ពីបានផ្ទុះឡើង អ្វីដែលគេមិនអនុញ្ញាតឲ្យក្មេង អង្គុយខាងមុខព្រោះ ខ្លាចកំលាំងពោងដែលផ្ទុះចេញមក ធ្វើឲ្យក្មេងមានរបួស ដូចជាបាក់ឆ្អឹង,  ក្រេចក ឬ បាក់ឆ្អឹងក និង ។



រថយន្តបច្ចុប្បន្នអាចមានពោងសុវត្ថិភាពនៅចំហៀងទា្វរ ដូច្នេះការដាក់ក្មេងអង្គុយខាងមុខ រឹតតែមានគ្រោះថ្នាក់ មានតែកៅខាងក្រោយប៉ុណ្ណោះ ជាកន្លែងដែលមានសុវត្ថិភាពបំផុតសំរាប់ក្មេង។



 Birth - 12 months
ក្មេងក្រោមអាយុ ១២ ខែចុះក្រោម ត្រូវដាក់ក្នុងកៅអីក្មេងនៅផ្នែកខាងក្រោយ ហើយបែរមុខទៅខាងក្រោយ។
ចំណាំៈ កៅអីក្មេងបែរទៅមុខ និង បែរទៅក្រោយជាកៅអីពីរផ្សេងគ្នា។
1 - 3 ឆ្នាំ
ត្រូវអង្គុយនៅខាងក្រោយ ជាមួយកៅអីក្មេង ហើយបែរមុខទៅក្រោយ។
4 - 7 ឆ្នាំ
នៅពេលកូនលោកស្ថិតក្នុងអាយុចន្លោះខាងលើ វាអាចអង្គុយបែរមកខាងមុខ ដូចមនុស្សធំបាន ប៉ុន្តែពួកគេនៅតែអង្គុយកៅផ្នែកខាងក្រោយដដែល។
8 - 12 ឆ្នាំ
ប្រសិនបើកូនលោកអ្នក មានមាឌធំអាចអង្គុយកៅអីរថយន្តបាន នោះមិនចាំបាច់ប្រើកៅក្មេងទេ ហើយអាចអង្គុយផ្នែកខាងមុខបាន (ផ្នែកខាងក្រោយនៅតែជា កន្លែងសុវតិ្ថភាពបំផុត សំរាប់ក្មេង)។
ចំណែករបៀបតម្លើង និង រឹតកៅក្មេងឲ្យមានសុវត្ថិភាព សូមមើលការណែនាំនៅក្នុងសៀវភៅរថយន្ត ដែលមានភ្ជាប់មក ជាមួយរថយន្តលោកអ្នក។
ច្បាប់ប្រទេសនិមួយៗតែងមានភាពខុសៗគ្នា ប្រទេសតម្រូវឲ្យអង្គុយបែរទៅក្រោយ ចាប់ពីអាយុ ២ឆ្នាំចុះក្រោមប៉ុណ្ណោះ ចំនែកប្រទេសមួយចំនួនទៀតដូចជាសហរដ្ឋអាមេរិក តម្រូវឲ្យធ្វើតាមដូចខាងលើ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget