Tuesday, November 24, 2015

នៅពេល​រួមភេទ​ត្រូវការ​ប្រើសាច់ដុំ​ច្រើន ដែលជាធម្មតា​អ្នកមិន​ប្រើវាឡើយ​សម្រាប់​ការងារ​ប្រចាំថ្ងៃ។ វេជ្ជបណ្ឌិត​អ្នកស្រី Patti Britton បាននិយាយ​ថា "បញ្ហា​ចុងក្រោយ​ដែល​អ្នក​ព្រួយបារម្ភ​ក្នុងពេល​បង្កាត់ភ្លើង​ស្នេហ៏រួច​គឺ ភាពអស់​កម្លាំង ឬបាត់បង់​ទឹកកាម”។ អ្នកនឹង​ត្រូវផ្តល់ក្តីសុខ​ឲ្យខ្លួនឯង​ឲ្យបាន​ច្រើន ប្រសិនបើ​ចង់ឲ្យ​ខ្លួនប្រាណ​របស់អ្នក​ប្រព្រឹត្តរឿង​លើគ្រែ​បាន​ល្អ។ 


ខាងក្រោមនេះជា​លំហាត់ប្រាណទាំង ៥ប្រភេទ​ដែលអ្នកគួរ​ធ្វើជាទម្លាប់​ប្រចាំថ្ងៃ ដើម្បីធ្វើ​ឲ្យក្បាច់​សិចទាំង ៥នេះពុះ​កញ្ជ្រោល​ក្នុងរាត្រី​យប់នេះ៖

ក្បាច់ក្រាប​សម្រុកចូល
វាជាក្បាច់ស្និតស្នាល​ដែលអាចឲ្យអ្នក​ទាំងពីរនៅទល់មុខគ្នា។ ហើយស្របពេល​ដែលនាង​មានក្តីសុខ​នឹងទម្ងន់​របស់អ្នក​ក្រាបលើខ្លួនប្រាណ​នាង អ្នក​មិនគួរ​ដាក់​ទម្ងន់​ទាំងអស់​សម្រាក​លើខ្លួន​ប្រាណ​នាងឡើយ។

លោក BJ Gaddour អ្នកប្រឹក្សាផ្នែក​សុខភាព​បុរសបាន​និយាយថា អ្នកត្រូវមាន​កម្លាំងដៃ និង​ស្មាខ្លាំង ដើម្បីទប់​ទម្ងន់ខ្លួន​របស់អ្នក។ មុននឹងអ្នក​ចាប់ផ្តើម​សម្រុកចូល គួរ​បង្កើន​កម្លាំង​ផ្នែក​រាងកាយ​ខាងលើ និង​ស្មារបស់អ្នក​ដោយការ​អនុវត្តក្រាប​អាវ៉ង់។

វិធីធ្វើ៖ ត្រៀម​ក្បាច់​អាវ៉ង់។ រក្សាកែងដៃ​ក្បែរ​ឆ្អឹងខ្នងរបស់​អ្នក, បន្ទន់​ខ្លួនចុះ នៅពេលអ្នក​កំពុងអាវ៉ង់។ អ្នកគួរតែ​លើកខ្លួនពីឥដ្ឋ ២-៣អ៊ីញ។ ទម្លាប់ត្រគាក​របស់អ្នកចុះ​មកឥដ្ឋ, រុញ​ដៃឡើង​ឲ្យត្រង់ ហើយ​លើកក្បាល និងទ្រូង​របស់អ្នក​មើលទៅ​ខាង​លើពិដាន។ ផ្អាក​សិន រួចលើកត្រគាក​របស់អ្នក​ឡើង រហូតដល់ប្រើក្បាច់​អាវ៉ង់នេះ​ម្តងទៀត។ អនុវត្ត​ម្តងៗឲ្យ​បាន ១០ដង។


ក្បាច់គោញី
ក្បាច់គោញីនេះ​ខាងស្រីជាអ្នក​គ្រប់គ្រង។ លោក Britton និយាយថា នាងនៅលើ មិនមែន​មានន័យថា នាង​ត្រូវរ៉ាប់រង​កិច្ចការទាំង​អស់ឡើយ។ លោក Gaddour បាននិយាយដែរ​ថា អ្នកត្រូវ​ផ្តល់​ស្ថេរភាព​ឲ្យនាង ដែលត្រូវ​ការ​ជាចាំបាច់ ជាពិសេស​កម្លាំង​ត្រគាក។ វាទាមទារ​សាច់ដុំក្បាលពោះរបស់​អ្នកនៅ​រក្សាភាព​ផ្សាភ្ជាប់គ្នា ស្របពេល​អ្នក​លើក​ត្រគាក​របស់អ្នក​ឡើង ដោយមិនចាំបាច់​ប្រើកម្លាំង​ខ្នងក្រោម​របស់អ្នក។ វានឹងជួយដល់​ខាងស្រីកាន់តែ​ច្រើនឡើង ហើយមានក្តីសុខ​កាន់តែខ្លាំង​ឡើង។

វិធីធ្វើ៖ អង្គុយដាក់ជើង​ឲ្យត្រង់ ហើយដៃដាក់ច​ម្ងាយពីខ្លួន ៤៥ដឺក្រេ។ លើកត្រគាក​របស់អ្នកឡើង​ដោយចុចកែង​ជើង និងបាតដៃទ្រនឹង​ឥដ្ឋ ហើយច្របាច់​គូថរបស់​អ្នក។

ក្បាច់​មេចុងភៅ
អ្នកត្រូវមាន​រាងកាយផ្នែក​ខាងលើ និងខាង​ក្រោមខ្លាំង ដើម្បីទប់​នឹងចលនា​សម្រុកចូល​ច្រើន។ សម្រាកដោយ​ការអង្គុយ ដើម្បីពង្រឹង​កម្លាំងត្រគាក និង​ជើង ដូច្នេះអ្នកអាច​បន្តការសម្រុកចូល​តទៅទៀត​ដោយមិនឲ្យ​ចេញញើស​ច្រើន។

វិធីធ្វើ៖ ឱបគូស្នេហ៏នឹងដើមទ្រូង​របស់អ្នកចំពីមុខ​ឲ្យជាប់។ អង្គុយចុះយឺតៗ។ សម្រាកមួយ​ភ្លែត រួចឡើងឈរវិញ។ អនុវត្ត​ដដែលៗឲ្យបាន ៥ទៅ១០ដង។ ឱបនាង​រយៈពេល ១០ទៅ ៣០វិនាទី ពេល​ឡើង​ដល់ចំណុច​កំពូល។

ក្បាច់អង្គុយ​ទល់មុខគ្នា
ការអង្គុយទល់មុខគ្នាបែប​នេះធ្វើឲ្យ​អ្នកទាំងពីរមានទំនាក់ទំនង​ ស្និតស្នាលនឹងគ្នា ប៉ុន្តែបុរសៗ​ជាច្រើនអាច​ឈឺខ្នង បន្ទាប់ពីទម្ងន់​គូស្នេហ៏​ពួកគេអង្គុយ​លើភ្លៅ។ ក្បាច់នេះ​ធ្វើឲ្យ​ស្រួល​ត្រគាក និង​សន្សំកម្លាំង​ក្នុង​ពេល​សម្រុកចូល។

វិធីធ្វើ៖ អង្គុយលើ​ឥដ្ឋ។ ទម្រេតខ្នង ហើយ​លើកជើង​របស់អ្នកពី​ឥដ្ឋឲ្យបាន ៤៥ដឺក្រេ។ ខ្លួនប្រាណ​របស់អ្នកមាន​រាង​ជាអក្សរ V។ ប្រើក្បាច់​នេះ​រយៈពេល ៦០វិនាទី៕

ដោយ៖ ដារ៉ា

ប្រភព៖ menshealth

យើង​ដឹង​ហើយ​ថា​ការ​ការ​រួម​ភេទ​ មិន​អាច​ដុត​បំផ្លាញ់​កាឡូរីច្រើន​ដូចជា​ការ​ហាត់​ប្រាណ​រៀង​រាល់ថ្ងៃនោះទេ ប៉ុន្តែគ្មាន​ហេតុ​ផលអ្វី​ដែល​អ្នក​ធ្វើ​វា​មិនបាន​នោះទេ។ គំនិត​ដ៏​ល្អ​បំផុត​អ្នក​អាច​ប្រែក្លាយ​ទម្លាប់នៃការ​ហាត់​ប្រាណ​ដែល​អ្នក​ ចូល​ចិត្ត​បំផុត​មក​ជា​ក្បាច់រួម​ភេទ​ក៏​បាន។


ប្រសិនបើអ្នក​ចូលចិត្ត​ក្បាច់ យូហ្គា
អ្វីដែល​អ្នកមិន​ដែល​គិត​នឹង​យក​មក​ប្រើប្រាស់​បញ្ច្រាស់ សម្រាប់​ការ​ហាត់ក្បាច់យូហ្គា?បញ្ជាស់​មក​វិញ​អ្នក​អាច​លើ​កជើង​ឡើងលើ​ខ្ពស់​ផុតក្បាល និង​មាន​ដៃគូរបស់​អ្នក​អង្គុយ​ប្រតិបត្តិការនៅពី​លើ។ គាត់​អាច​ផ្ទេរ​សម្ពាធនៃខ្លួន​របស់​គាត់​ទាំង​អស់មក​លើ​អ្នក រួម​ទាំង​សកម្មភាព​នៃការ​សម្រុក​ម្តងៗ​របស់គាត់​ផងដែរ។

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ ជិះកង់​​
នេះ​គឺជា​ក្បាច់​ពិសេស​មួយ​ដែល​អ្នក​អាច​ប្តូរ​ពី​ការ​ហាត់​ប្រាណ​មក​ ជា​ក្បាច់​រួម​ភេទផង​ដែរ។ សូម​រីករាយ​ជាមួយ​នឹង​ការ​ជ្រៀត​ចូល​ជ្រៅ​ៗរបស់​ដៃ​គូ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ចង់​ហាត់​ប្រាណ​បែប​ជិះកង់។

ប្រើបើ​អ្ន​កចូលចិត្តការ​​លើក
នេះ​គឺជា​ការ​ហាត់​កីឡា​កំពូលដែល​ធ្វើ​ឲ្យ​អ្នកមានសុខភាពល្អ ប្រសិន​អនុវត្ត​ទៀត​ទាត់។ តើ​អ្នក​ចង់​ឲ្យ​ចង្វាក់​បេះ​ដូង​មាន​ភាព​ប្រសើរ​មែន​ទេ?លោក​អ្នក​នឹង​សម្រេច​ដូច​បំណង​តាមរយៈ​ចលនា​រុញ​ឡើង​ចុះ​ជា​មួយ​នឹង​ដៃគូរបស់ ​អ្នក។

ប្រសិន​បើ​អ្នកចូល​ចិត្តក្បាច់ពីងពាង
ជា​មួយ​នឹងការ​រុញ​តិចៗ អ្នក​អាច​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​ឲ្យ​ដៃគូ​មក​សង្កត់​លើ​អ្នក​ក៏​បាន។ គ្រាន់​តែ​ចាប់​ដៃរបស់​គាត់​ហើយ​ទាញ​ឡើង​ដោយ​ខ្លួន​ឯង​ចូល​ទៅ​ទីតាំង​ថ្មី ក្រោយ​ពី​ប្រើ​ក្បាស់​ពីង​ពាង​អស់ចិត្ត។
ប្រសិន​បើ​អ្នក​ចូលចិត្តរាំ​របាំ​បាឡេ
ដើម្បី​ឲ្យកាន់តែមាន​អារម្មណ៍​ពុះកញ្ច្រោល អ្នក​អាចចាក់​ចម្រៀង និង​ចាប់​ផ្តើម​យក​ជើង​របស់​អ្នក​លើក​គងលើ​ចង្កេះ​ដៃគូ ហើយ​ដៃម្ខាង​ឱបក​ដើម្បីអនុវត្ត​ក្បាច់ឈរ​ដ៏​អស្ចារ្យ។

ប្រសិនបើអ្នក​ចូល​ចិត្ត​ហែល​ទឹក
ជំនួស​ឲ្យការ​ហែល​ទឹក​ហាត់​ប្រាណអ្នក​អាចប្តូរ​ មកប្រើក្បាច់ពិសេសនេះវិញ ព្រោះ​ក្នុង​ទឹក​គឺជា​ទីតាំងមួយ​ដែល​ផ្តល់​មក​នូវភាព​ងាយស្រួល​ ហើយ​អាច​ធ្វើ​ឲ្យរាង​កាយ​មាន​សុខភាពល្អ​ដូចគ្នា៕






ដោយ៖ មង្គលការ
ប្រភព៖ womenshealth
បញ្ហាផ្លូវភេទគឺជារឿងដ៏សំខាន់សម្រាប់ស្នាហ៍ទាំងអស់ ព្រោះវា​ជា​ចំណែកមួយនៃសេចក្តីសុខនៅក្នុងឆាកជីវិត។ ដូច្នេះហើយ​អ្នក​គួរតែ​ផ្លាស់ប្តូរនូវតិច​និច​ថ្មីៗ ដើម្បីសាង​សេចក្តីសុខ​ក្នុងពេលរាត្រីឲ្យមានភាពរសរវើកឡើង។ ខាងក្រោមនេះគឺជា​ ក្បាច់ទាំង៥ ដែលអាចជួយឲ្យមនុស្សស្រីមាន​អារម្មណ៍​ត្រេកត្រអាលខ្លាំងបំផុត៖


ក្បាច់ទឹកធ្លាក់
អត្ថប្រយោជន៏៖ ឈាម​នឹងលំហូរ​ទៅកាន់ផ្នែក​ផ្សេងៗនៃ​ខួរក្បាល។
ដាក់ក្បាល និងស្មា​របស់អ្នក​ដេកចុះ​លើឥដ្ឋ ហើយឲ្យ​នាងនៅ​គែមគ្រែ នៅពេលនាង​កន្ថែកជើង​អ្នក។ ឈាមនឹង​រត់ទៅ​កាន់ខួរក្បាល​របស់អ្នក, អារម្មណ៏​នឹង​ពុះកញ្ជ្រោល​ឡើង នៅពេលអ្នក​សម្រេចទឹក​កាម។

ក្បាច់​ខ្ចប់កាដូ
អត្ថប្រយោជន៏៖ ក្បាច់ងាយៗ​ជួយឲ្យ​សម្រុកចូល​បានជ្រៅ និង​បង្កើនភាព​ស្និតស្នាល។
អ្នកទាំងពីរត្រូវគេង​បែរមុខ​រៀងគ្នា។ នាងលើក​កន្ថែកជើង បើកទ្វារមាស​សម្រាប់​អ្នក។ អ្នកលើក​ជើងរបស់អ្នក​ដាក់ចន្លោះជើង​នាង ដើម្បី​សម្រុកចូល ស្របពេល​ដែលនាង​យកជើង​ឱបជុំវិញខ្នង​របស់អ្នក។

អង្គុយ​ទល់មុខ
អត្ថប្រយោជន៏៖ ក្បាច់ជួឲ្យមនុស្សស្រីមាន​ក្តីសុខបំផុត។
ដាក់ខ្នើយ​ឲ្យនាង​កើយទល់​នឹងគ្រែ ឬជញ្ជាំង។ ប្រើជញ្ជាំង ឬក្បាល​គ្រែដើម្បី​ទប់ខ្លួន​របស់អ្នក។

ក្បាច់រំលាយ​បញ្ចូលគ្នា
អត្ថប្រយោជន៏៖ ធ្វើឲ្យនាង​សម្រេចកាម​បាន​ឆាប់រហ័ស, ចលនា​ងាយៗ។
អ្នកអាច​លើកជើង​របស់នាង​ដាក់លើស្មា​របស់អ្នក ដើម្បីបង្កើន​កម្លាំង​សាច់ដុំ។ ដោយការ​លើកគូទរបស់នាង​ផុតពីគ្រែ ធ្វើឲ្យ​អ្នកងាយស្រួល​សម្រុក​ចូលនាង។

ក្បាច់ទេវតាព្រិលស
អត្ថប្រយោជន៏៖ មនុស្សស្រីនឹងទទួលបាន​ការថ្នាក់ថ្នម​ពីគូថ​របស់ខ្លួន។
នេះជាក្បាច់ពិបាក​មួយ។ នាងត្រូវ​គេងលើគ្រែ ចំណែក​អ្នកអង្គុយ​លុតជង្គង់។ នាងលើកជើងឡើង ហើយព័ទ្ធជុំវិញខ្នង​របស់​អ្នក ដើម្បី​លើកត្រគាក​របស់នាង​ឡើង ដូច្នេះ​អ្នកអាច​សម្រុក​ចូល​បាន។ បន្ទាប់មក នាងអាចឱបគូទរបស់​អ្នក ដើម្បី​សម្រុកចូល​បានកាន់​តែជ្រៅ៕

ដោយ៖ ដារ៉ា

ប្រភព៖ menshealth

Wednesday, October 28, 2015

តាមដានព័ត៌មានផ្សេងៗពី​​ Cambo Report
តើមិត្តអ្នកអាន ធ្លាប់ចង់ដឹងដែរឬទេ ថាអ្នកណាខ្លះ unfriend អ្នកនៅក្នុង Facebook?
Cover
ប្រសិនបើលោកអ្នក ចង់ដឹងនោះ ឥឡូវនេះយើង សូមណែនាំ អ្នកនូវ កម្មវិធីមួយ ដែលអាច អោយអ្នក ដឹងភ្លាមៗថា អ្នកណា ខ្លះបាន unfriend អ្នក អ្នកណា ខ្លះបាន deactivate account របស់គេ ជាដើម។ វាមានឈ្មោះថា “Who Deleted Me for Facebook” ដែលជា កម្មវិធីមួយប្រភេទ អាចអោយ អ្នកដឹង ភ្លាមៗបន្ទាប់ ពីនរណា ម្នាក់បាន លុបអ្នក ចេញពី Friend List របស់គេ ឬហៅថា Unfriend។
កម្មវិធីមួយនេះ អាចដំណើរការ បានទាំង ២ ប្រព័ន្ធ គឺ iOS និង Android ហើយក៏អាច មើលនៅក្នុង កុំព្យូទ័រ បានទៀតផង ដោយការ ប្រើប្រាស់ Extension ដូចនេះដើម្បី ទាញយក កម្មវិធី ទាំងនេះ នៅលើ ស្មាតហ្វូន របស់អ្នកនោះ សូមទាញយក តាមតំណរ ខាងក្រោមនេះ!!
ចំពោះរបៀបប្រើប្រាស់ (iOS & Android)៖ បន្ទាប់ពីអ្នក បានតម្លើង កម្មវិធី មួយនេះរួច សូមបើកវា រួចធ្វើការ Login នូវ account Facebook របស់អ្នកចូល រួចរង់ចាំ ដល់វា ដំណើរការចប់ វានឹងត្រលប់ មកកាន់ កម្មវិធីដើមវិញ។ បន្ទាប់មក គ្រាន់តែចុច លើពាក្យ ​“View Your Friend List” វានឹងបង្ហាញ ប្រាប់ថា អ្នកណា ខ្លះបាន unfriend អ្នក ហើយអ្នក ក៏អាច​ សាកល្បង ដើម្បីចង់ ដឹងថា កម្មវិធីនេះ ដំណើរការ ឬក៏អត់ បានផងដែរ ដោយសាកល្បង យកគណនី (account) របស់នរណា​ម្នាក់ ដែលជា Friend អ្នកនៅក្នុង Facebook រួចធ្វើការ unfriend អ្នក រួចត្រលប់ មកត្រួត ពិនិត្យមើល account អ្នកម្តងទៀត នឹងឃើញ ម្នាក់នោះបាន unfriend អ្នកជាក់ជា មិនខាន។
11
ចំពោះការប្រើប្រាស់នៅលើកុំព្យូទ័រវិញ (សម្រាប់តែ Chrome)៖ ជាដំបូង សូមបើក Google Chrome រួច ចុចទីនេះ ហើយចុច លើពាក្យ “Add to Chrome” រួចចុច “Add” ដើម្បីធ្វើការ Confirm រង់ចាំដល់វា ដំណើរការចប់ រួចវា នឹងបង្ហាញ icon ថ្មីមួយ នៅលើ Chrome ជាក់ជា មិនខាន។ (សូមមើល រូបខាងក្រោម)។
22 33
ហើយដើម្បីមើល សូមចុចលើ icon ថ្មីនោះ រួចវានឹង នាំអ្នក ទៅកាន់ ទំព័រថ្មីមួយទៀត រួចសូមចុច “See who deleted you Previously” នោះអ្នកនឹង ឃើញថាអ្នក ណាខ្លះបាន unfriend អ្នកជាក់ ជាមិនខាន។
  • ដោយ: Mai
  • 2:36 PM, 07 July
  • ប្រភព: Mashable

30 Dec, 2014 13:50

ចង់ ​ដឹង​ថា​អ្នក​ណា​គេ​ Unfriend​ យើង​នៅ​លើ ​Facebook ​ទេ? ​ ខាង​ក្រោម​នេះ​គឺ​ជា​គន្លឹះ​ដែល​អាច​ឲ្យ​យើង​ដឹង​បាន​ថា​​ អ្នក​ណា​ Unfriend​ យើង​។ ហើយ​វិធី​ខាង​ក្រោម​នេះ​គឺ​អាច​ប្រើ​បាន​នៅ​លើ​ Browser Chrome​ និង Firefox។

unfriend-all-the-rubbish-facebook-friends-that-you-don_t-want

ដើម្បី​ដំណើរ​ការ​​គឺ​គ្រាន់​តែ​បន្ថែម​កម្មវិធី​ Add on​ “Unfriend Notify”​ នៅ​​ក្នុង​ Browser ​​ដែល​អាច​ធ្វើ​ការ​ទាញ​យក​បាន​តាម​ Link នៅ​ខាង​ក្រោម​នេះ៖

@ សម្រាប់​ Chrome​ ចុច​ទី​នេះ(ចុច​ +FREE→ Add)

@ សម្រាប់​ Firefox​ ចុច​ទី​នេះ​ (ចុច​ ACTIVATE→Allow→Install Now)

បន្ទាប់​ពី​បាន​ដំឡើង​កម្មវិធី​ Add on ​នេះ​ទៅ​ក្នុង​ Browser ​រួច​ នៅ​ពេល​​ណា​ដែល​មាន​អ្នក​ណា​ម្នាក់​បាន​ Unfriend​ នោះ​វា​នឹង​បង្ហាញ​​សារ (Notification)​​ ប្រាប់​ឲ្យ​អ្នក​បាន​ដឹង​ ឬ​អ្នក​អាច​ចូល​ទៅ​មើល​ផ្ទាល់​បាន ​ដោយ​ចូល​ទៅ​កាន់​ Profile របស់​យើង​ ហើយ​ចុច​​យក​ Friend នោះ​អ្នក​នឹង​ឃើញ​​​ “Lost Friends” tab​ នៅ​ក្បែរនោះ​ ហើយ​ចុច​លើ​វា​ នោះ​វា​នឹង​បង្ហាញ​​ចំនួន ​និង​ឈ្មោះ​អ្នក​ដែល​បាន​ Unfriend អ្នក​​មិន​ខាន។ “Lost Friends (០)” គឺ​ពុំ​មាន​អ្នក​ណា​ ​ Unfriend​ អ្នក​ឡើយ។ ពេល​ខ្លះ​ Unfriend ថ្មី​ៗ​​ក៏​មិន​​ទាន់​​លោត​​​បង្ហាញ​​សារ​​ឲ្យ​អ្នក​ឃើញ​ភ្លាម​ៗ​​ដែរ។ ​


Untitled


-អាន​អត្ថបទ៖ ៣​វិធី​ធ្វើ​ឲ្យ​កុំព្យូទ័រ​កំពូល​យឺត​របស់​អ្នក​ដើរ​លឿន​ឡើង​វិញ​

ប្រ​សម្រួល​៖ សំនៀង​
ប្រភព៖  bloggingworm

Friday, October 23, 2015



មនុស្ស​ក៏​មាន​បែង​ចែក​ខ្ពស់​ទាប ធំ​តូច​ដែរ ដូច្នេះ​កម្មវិធី​កុំព្យូទ័រ និង កម្មវិធី​វិប​ដែល​យើង​កំពុង​ប្រើ​រាល់​ថ្ងៃ​នេះ ក៏​មាន​ការ​បែង​ចែក​ដែរ មាន​ដូច​ជា កម្មវិធី​កូដ​បើក​ចំហ និង កម្មវិធី​កូដ​បិទ​ជិត។ តើ​កម្មវិធី​ទាំង​ពីរ​ប្រភេទ​នេះ​វា​ខុស​គ្នា​ត្រង់​ណា?

កម្មវិធី​កូដ​បើក​ចំហ មិន​មាន​ន័យ​ថា​ជា​កម្មវិធី​ឥត​គិត​ថ្លៃ​ទេ យើង​អាច​បង្កើត​អាជ្ញាប័ណ្ណ​ខ្លួន​ឯង​ ឬ​យក​អាជ្ញាប័ណ្ណ​ណា​មួយ​មាន​ស្រាប់​ដែល​យើង​ចង់​អោយ​អ្នក​ប្រើ​ប្រាស់​គោរព ​តាម​លក្ខខ័ណ្ឌ​របស់​យើង។ ដូច​នេះ​យើង​អាច​សរសេរ​កម្មវិធី កូដ​បើក​ចំហ ហើយ​លក់​វា​ដោយ​មាន​អាជ្ញាប័ណ្ណ​ដូច​ ក៏​បាន​ដែរ តែ​ស្ថិត​ក្នុង​គោលការណ៍ កម្មវិធី​កូដ​បើក​ចំហ អ្នក​ទិញ​ត្រូវ​មាន​សិទ្ធ​អាច​មើល​ឃើញ​កូដ​របស់​កម្មវិធី​យើង​បាន។ ជា​មួយ​ការ​អាច​មើល​ឃើញ​កូដ​នេះ អាស្រ័យ​ទៅ​តាម​អាជ្ញាប័ណ្ណ​ដែល​យើង​កំណត់​ អ្នក​ទិញ​អាច៖
  • មិន​មាន​សិទ្ធិ​ធ្វើ​ការ​កែ​ប្រែ​កូដ មិន​មាន​សិទ្ធិ​ចែកចាយ
  • មិន​មាន​សិទ្ធិ​កែ​ប្រែ​កូដ មាន​សិទ្ធិ​ចែកចាយ
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​តែ​ផ្ទាល់​ខ្លួន និង​មិន​អាច​ចែកចាយ
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ផ្ទាល់​ខ្លួន​និង​ចែកចាយ តែ​ត្រូវ​យោង​ទៅ​ម្ចាស់​កូដ​ដើម
  • មាន​សិទ្ធិ​កែ​សម្រាប់​ប្រើ​ទូទៅ ដោយ​អាច​ដាក់​ជា​របស់​កម្មសិទ្ធិ​ផ្ទាល់​របស់​ខ្លួន ។ល។
នៅ​ពេល​បច្ចុប្បន្ន​នេះ​ប្រភេទ​កម្មវិធី​ទាំង​នេះ ក៏​មាន​ប្រជាប្រិយភាព​គួរ​សម​ដែរ នៅ​ក្នុង​ពិភព​កម្មវិធី​កុំព្យូទ័រ​នៅ​លើ​ពិភព​លោក។
ចំណែក​ឯ​កម្មវិធី កូដ​បិទ​ជិត គឺ​ជា​កម្មវិធី​ដែល​មាន​អាជ្ញាប័ណ្ណ​ត្រឹម​ត្រូវ​ដូច កម្មវិធី​កូដ​បើក​ចំហ ដែរ គ្រាន់​តែ​ប្រភេទ​កម្មវិធី​ទាំង​នេះ​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​មើល​កូដ ឬ កែ​កូដ​នោះ​ទេ។ កម្មវិធី​នេះ​ចែក​ចេញ​ជា​ពីរ​ផ្នែក​ទៀត​គឺ៖
  1. Freeware

    • Shareware

    • Adware

  2. Trial Version

១.Freeware

ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ដោយ​សេរី​នោះ​ទេ ព្រោះ​ប្រភេទ​កម្មវិធី​ទាំង​នេះ គឺ​មាន​អាជ្ញាប័ណ្ណ​ចំពោះ​អ្នក​ផលិត​ផ្ទាល់ ហើយ​ក៏​មិន​មែន​ជា​កម្មសិទ្ធិ​របស់​អ្នក​ប្រើ​ដែរ។

១.១. Shareware

ជា​ប្រភេទ​កម្មវិធី​មិន​មែន​ប្រើ​បាន​ដោយ​ ឥត​គិត​ថ្លៃ​នោះ​ទេ តែ​អាច​ចែក​ចាយ​បាន។ កម្មវិធី​ទាំង​នេះ​គេ​បាន​ដាក់​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ តែ​នឹង​ត្រូវ​បិទ​លែង​ឲ្យ​ដំណើរ​ការ​នៅ​ខណៈ​ពេល​ណា​មួយ ដែល​គេ​បាន​កំណត់។ ដូច​ជា Kaspersky ជា​ដើម គេ​ដាក់​ឲ្យ​យើង​ប្រើ​បាន​ចំនួន ៣០​ថ្ងៃ​ដែល​អាច​ប្រើ​បាន​ពេញ​លេញ តែ​ពេល​ដែល​គ្រប់​៣០​ថ្ងៃ​ហើយ គឺ​វា​បិទ​លែង​ឲ្យ​បើក​ប្រើ​ដំណើរ​ការ​តែ​ម្ដង។

១.២. Adware

ជា​ប្រភេទ​កម្មវិធី​អាច​ប្រើ​បាន​ដោយ​ឥត​ គិត​ថ្លៃ តែ​មិន​អាច​ចែក​ចាយ​បាន​ទេ តែ​កម្មវិធី​ប្រភេទ​នេះ ពេល​ដំឡើង​មក​មាន​ភ្ជាប់​មក​ជា​មួយ​ការ​ផ្សាយ​ពាណិជ្ជកម្ម​មួយ​ចំនួន ដែល​ធ្វើ​ឲ្យ​សភាព​កម្មវិធី​មិន​ទូលាយ និង​មិន​ល្អ។ ហើយ​កម្មវិធី​ប្រភេទ​នេះ​ខ្លះ​ទៀត ប្រសិន​បើ​ចង់​ដក​ការ​ផ្សាយ​ពាណិជ្ជកម្ម​ផ្សេងៗ​ចេញ យើង​ត្រូវ​តែ​ទិញ​កម្មវិធី​នេះ​ក្នុង​កំណែ​ផ្សេង​មួយ​ទៀត ទើប​មិន​មាន​ការ​ផ្សាយ​ពាណិជ្ជកម្ម​ទៀត។ ដូច​ជា៖ Download Accelerator Plus កម្មវិធី​នេះ​ជា​កម្មវិធី​ប្រភេទ Adware។

២. Trial Version

ជា​ប្រភេទ​កម្មវិធី​ដែល​ដាក់​ឲ្យ​ទាញ​យក​ទៅ​ប្រើ​បាន​ដោយ​ឥត​គិត​ថ្លៃ តែ​លក្ខណៈ​ពិសេស​មួយ​ចំនួន​របស់​កម្មវិធី​ទាំង​នេះ ត្រូវ​បាន​បិទ និយាយ​រួម​គឺ​គេ​មិន​អនុញ្ញាត​ឲ្យ​យើង​ប្រើ​បាន​ពេញ​លេញ​ដូច Shareware អី​នោះ​ទេ។ ដូច្នេះ​ប្រសិន​បើយើង​ចង់ប្រើ​បាន​ពេញ​លេញ លុះ​ត្រា​តែ​យើង​ត្រូវ​តែ​ទិញ​កម្មវិធី​សិន ទើប​លក្ខណៈ​ពិសេស​ដែល​បាន​បិទ​នោះ បើក​ឡើង​វិញ ហើយ​យើង​អាច​ប្រើ​វា​បាន។
អ្នក ​មាន​កុំព្យូទ័រ​ប្រើប្រាស់ មួយ​ចំនួន​ប្រហែល​ជា​បាន​យល់ដឹង​ខ្លះៗ​អំពី​អាការៈ​មេរោគ​កំពុង​អុកឡុក​ កុំព្យូទ័រ​របស់​ខ្លួន ហើយ​អ្នក​ខ្លះ​នៅ​តែ​មិន​ទាន់​ច្បាស់​អំពី​ចំណុច​នេះ​នៅ​ឡើយ។ មេរោគ​គឺ​ជា​កម្មវិធី​តូចៗ ឬ​គ្រាន់តែ​ជា​បំណែក​កូដ ដែល​បង្កើត​ឡើង​អាច​ដំណើរការ​នៅ​លើ​កុំព្យូទ័រ និង​អាច​ចម្លង​ខ្លួន​កាន់តែ​ច្រើន​ឡើងៗ ធ្វើឲ្យ​កុំព្យូទ័រ​គាំង​ដំណើរការ​លែង​កើត ឬ​ខូច​ប្រព័ន្ធ​ប្រតិបត្តិការ​តែម្ដង។

គោល​បំណង​នៃ​ការ​បង្កើត​មេរោគ ​កុំព្យូទ័រ មាន​ផ្សេងៗ​គ្នា ដូច​ជា ដើម្បី​ដណ្ដើម​បាន​ការ​គ្រប់គ្រង​លើ​កុំព្យូទ័រ​នោះ ហើយ​បញ្ជា​ក្នុង​គោលបំណង​អ្វី​មួយ ដើម្បី​រក​ប្រាក់ ដើម្បី​លួច​ព័ត៌មាន​សំខាន់​របស់​អ្នក​ប្រើ​ពាក់ព័ន្ធ​នឹង​ផ្នែក​ហិរញ្ញវត្ថុ ដើម្បី​ជា​ការ​បង្កើន​ចំណេះដឹង​ផ្នែក​កូដ និង​ដំណើរ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ និង​ដើម្បី​យក​មេរោគ​ដែល​បង្កើត ទៅ​ទប់ស្កាត់​បទ​ឧក្រិដ្ឋ​តាម​អ៊ីនធឺណិត​វិញ​ជាដើម។

ខាងក្រោម​នេះ​គឺ​ជា អាការៈ​ចំនួន ១០ យ៉ាង​ដែល​មេរោគ​អាច​បង្ក​ការ​ស្មុគស្មាញ​នៅ​លើ​កុំព្យូទ័រ​របស់​អ្នក៖

១) លោត​ផ្ទាំង​កម្មវិធី​ផ្សេងៗ​ឡើង​មក (pop-up) រញ៉េរញ៉ៃ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត
មាន ​ផ្ទាំង​សារ​លោត​ឡើង​ប្រភេទ​ផ្សេងៗ​គ្នា ដែល​ខ្លះ​ជា​ផ្ទាំង​កម្មវិធី​ដែល​បាន​រង​ការ​វាយលុក​ពី​មេរោគ ធ្វើឲ្យ​កម្មវិធី​នោះ​ដំណើរការ​លែង​បាន។ ឬ​ផ្ទាំង​សារ​ខ្លះ​មាន​ទម្រង់​ដូច​ជា​ការ​ឃោសនា​អ្វី​មួយ ដូច​ជា​ការ​ណែនាំ​ប្រាប់​ថា PS រង​ការ​វាយប្រហារ​ពី​មេរោគ ហើយ​តម្រូវ​ឱ្យ​អ្នក​ការពារ​ជា​បន្ទាន់។ មេរោគ​បែប​នេះ អាច​ជា​ប្រភេទ spyware ឬ​ជា​ការ​រង​ឥទ្ធិពល​ពី​កម្មវិធី​កម្ចាត់​មេរោគ​ក្លែងក្លាយ (fake antivirus) ដែល​គេ​ហៅ​ឈ្មោះ​ថា​ជា “rogueware”។

២) កុំព្យូទ័រ​មាន​ដំណើរការ​យឺត​ខុស​ប្រក្រតី
នេះ ​អាច​ជា​រោគសញ្ញា​មួយ​ទៀត​ដែល​បញ្ជាក់​ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ដោយសារ​មាន​ល្បឿន​យឺត​ខុស​ពី​ធម្មតា ខណៈ​ដែល​លក្ខណៈ​សម្បត្តិ​កុំព្យូទ័រ​របស់​អ្នក​មាន​ខ្ពស់ៗ​ហើយ​ក្ដី។ មេរោគ​ដែល​មាន​សមត្ថភាព​បែបនេះ ភាគច្រើន​ជា​ប្រភេទ​មេរោគ worm ឬ trojan ដែល​ក្រោយពី​ឆ្លង​ចូល​កុំព្យូទ័រ វា​នឹង​ធ្វើឲ្យ​កើន​ឡើង​នូវ​​ដំណើរការ​កិច្ចការ​ច្រើន (process) ដែល​ជា​ហេតុ​ធ្វើឲ្យ​កុំព្យូទ័រ​មាន​ល្បឿន​យឺត​ខ្លាំង។

៣) កម្មវិធី​មួយ​ចំនួន​មិន​អាច​ដំណើរការ​បាន
តើ ​ប៉ុន្មាន​ដង​ដែល​អ្នក​ព្យាយាម​បើក​កម្មវិធី​ពី​ម៉ឺនុយ Start ឬ​ពី Desktop ប៉ុន្តែ​មិន​ឃើញ​មាន​អ្វី​កើត​ឡើង ពោល​កម្មវិធី​មិន​ដំណើរការ​នោះ? ពេល​ខ្លះ​កម្មវិធី​មួយ​ចំនួន ក៏​នៅ​តែ​អាច​ដំណើរការ ទោះបី​មេរោគ​បាន​រាតត្បាត​ក៏​ដោយ។ យ៉ាងណា កម្មវិធី​មួយ​ចំនួន​ថ្វីត្បិត​អាច​ដំណើរការ​បាន​មែន ប៉ុន្តែ​មុខងារ​មួយ​ចំនួន​របស់​កម្មវិធី បាន​ខូច​ខាត មិន​អាច​បំពេញ​មុខងារ​បាន​ដោយសារ​មេរោគ។

៤) មិន​អាច​ភ្ជាប់​អ៊ីនធឺណិត ឬ​អាច​ភ្ជាប់​អ៊ីនធឺណិត​បាន​ប៉ុន្តែ​ល្បឿន​យឺត
អ្នក ​ក៏​អាច​សង្កេត​មើល​អាការៈ​បន្ទាប់ពី​មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ​តាមរយៈ​ការ ​ភ្ជាប់​ប្រើ​អ៊ីនធឺណិត​ផង​ដែរ។ នៅ​ពេល​មេរោគ​ឆ្លង​ចូល វា​អាច​ធ្វើឲ្យ​មាន​បញ្ហា​ជាមួយ​ការ​ភ្ជាប់​ទំនាក់ទំនង​ជាមួយ service provider ឬ​ឧបករណ៍ Router ជាដើម។ តំណភ្ជាប់​ប្រើប្រាស់​អ៊ីនធឺណិត​របស់​កុំព្យូទ័រ​ក៏​នឹង​មាន​សភាព​យឺត​ជាង​ ធម្មតា​ផង​ដែរ។ ប្រសិន​កុំព្យូទ័រ​រង​ការ​រាតត្បាត​ពី​មេរោគ malware នោះ​វា​អាច​ភ្ជាប់​ទៅ​កាន់ URL ឬ​បើក​តំណភ្ជាប់ session ផ្សេងៗ​ពី​គ្នា ហើយ​អាច​កាត់បន្ថយ bandwidth ធ្វើឲ្យ​អ៊ីនធឺណិត​ដើរ​យឺត​បាន។

៥) នៅ​ពេល​ភ្ជាប់​អ៊ីនធឺណិត ផ្ទាំង Dindows ផ្សេងៗ​បាន​បើក​ឡើង ឬ​កម្មវិធី browser បើក​ទំព័រ​ផ្សេងៗ​ដោយ​យើង​មិន​បាន​ធ្វើ
នៅ ​មាន​រោគសញ្ញា​ជាក់លាក់​ផ្សេង​ទៀត ដែល​បញ្ជាក់​ថា កុំព្យូទ័រ​របស់​អ្នក​បាន​ឆ្លង​មេរោគ ជាក់ស្ដែង​នៅ​ពេល​អ្នក​បើក​កម្មវិធី browser ស្រាប់តែ​លោត​ចេញ​ផ្ទាំង​ផ្សេងៗ​រញ៉េរញ៉ៃ ដើម្បី​អន្ទង​ចិត្ត​ឱ្យ​អ្នក​ចង់​ចុច​ចូល តែ​គ្រាន់តែ​ជា​ការ​បោក​បញ្ឆោត​ប៉ុណ្ណោះ។ មេរោគ threat មួយ​ចំនួន​ត្រូវ​បាន​បង្កើត​សម្រាប់ redirect ចរាចរ (traffic) ទៅ​កាន់​វេបសាយ​ជាក់លាក់​ណាមួយ ហើយ​វែបសាយ​នោះ​គឺ​ជា​ប្រភេទ​គេហទំព័រ​ក្លែងក្លាយ (Spoof Web page) ប៉ុណ្ណោះ។ យ៉ាងណា អ្នក​អាច​កត់​សម្គាល់​ប្រភេទ Spoof Web page បាន​ដោយ​មើល​នៅ​លើ​របារ​អាសយដ្ឋាន (address bar) នៃ​វែបសាយ ជៀសវាង​អ្នក​វាយ​បញ្ចូល​ព័ត៌មាន​សំខាន់ៗ ដែល​ជា​ល្បិច​របស់ hacker ចាំ​លួច​យក​ព័ត៌មាន​របស់​អ្នក។

៦) កម្មវិធី​កម្ចាត់​មេរោគ​លែង​ដំណើរការ ហើយ firewall ត្រូវ​បាន​បិទ (disable)
លក្ខណៈ ​សម្គាល់​អាការៈ មេរោគ​ឆ្លង​ចូល​កុំព្យូទ័រ ផ្សេងទៀត​គឺ​ថា វា​អាច​វាយប្រហារ​ដល់​កម្មវិធី​ផ្សេងៗ ហើយ​ក្នុង​នោះ​កម្មវិធី​កម្ចាត់​មេរោគ​ក៏​អាច​រង​ផល​ប៉ះពាល់​ផង​ដែរ។ ការ​ដែល Antivirus លែង​ដំណើរការ គឺ​មក​ពី​អ្នក​មិន​បាន​ធ្វើ​បច្ចុប្បន្នភាព​លើ​និយមន័យ​មេរោគ (virus definition) ឬ​អាច​មក​ពី​កម្មវិធី​កម្ចាត់​មេរោគ​នេះ មិន​មាន​សមត្ថភាព ព្រោះ​ជា​កម្មវិធី​ពុំ​មាន​អាជ្ញាប័ណ្ណ។

៧) ទម្រង់ format ផ្សេងៗ​នៅ​លើ​កុំព្យូទ័រ​មាន​ការ​ផ្លាស់ប្ដូរ
ប្រសិន ​ភាសា (language) ពុម្ព​អក្សរ (font) ឬ​ការ​កំណត់​ផ្សេងៗ​ពាក់ព័ន្ធ​នឹង​ជម្រើស Performance Options ​លើ​កុំព្យូទ័រ នៅ​សុខៗ​ស្រាប់តែ​មាន​ការ​ផ្លាស់ប្ដូរ​ទម្រង់ format ដោយ​អ្នក​មិន​បាន​ធ្វើ​នោះ វា​អាច​មាន​ពាក់ព័ន្ធ​ទៅ​នឹង​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ ដែល​អាច​ជា​ស្នាដៃ​របស់​មេរោគ​កុំព្យូទ័រ។

៨) ឯកសារ​បណ្ណាល័យ (Library file) សម្រាប់​ដំណើរការ​ហ្គេម កម្មវិធី … នៅ​លើ​កុំព្យូទ័រ ខូចខាត​
មេរោគ ​ដែល​មាន​គេ​សរសើរ​ឡើង​យ៉ាង​រឹងមាំ គឺ​មាន​សមត្ថភាព​បំផ្លាញ​ដល់ Library file របស់​កុំព្យូទ័រ​បាន។ ដោយសារ​តែ​បែប​នេះ កម្មវិធី និង​ហ្គេម​មួយ​ចំនួន​អាច​ខូច មិន​អាច​ដំណើរការ​បាន ដោយសារ​ដំឡើង​មិន​បាន​ជោគជ័យ incomplete ឬ incorrect។

៩) បើក​កុំព្យូទ័រ​ភ្លាម មាន​លោត​ផ្ទាំង​សារ​យ៉ាង​ច្រើន តម្រូវ​ឱ្យ​អ្នក​បិទ​ម្ដង​មួយៗ រហូត​ទាល់តែ​អស់ ឬ​មេរោគ​ខ្លះ បាន​ធ្វើឲ្យ​ប៉ះពាល់​ដល់​កម្មវិធី Explore ដែល​ពេល​បើក​កុំព្យូទ័រ​ឡើង​មក ពុំ​មាន icon កម្មវិធី​នោះ​ឡើយ៕

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget