Wednesday, January 20, 2016



ច័ន្ទ, 02 ធ្នូ 2013 08:36

Differential (diff.) មានបីកន្លែងគឺ ខាងមុខ (front diff.), កណ្តាល (center diff.) និង ខាងក្រោយ (rear diff.) ហើយ Differential និមួយៗមានមុខងារ និង អត្ថប្រយោជន៍ខុសៗគ្នា។

ក្នុងអត្ថបទនេះអូតូខ្មែរសូមលើកយក Center Differential មកបកស្រាយ៖
Center Differential ស្ថិតនៅចំពាក់កណ្តាលដងបង្វិល ដែលតភ្ជាប់ពីប្រអប់លេខខាងមុង ទៅផ្លូវកង់ផ្នែកខាងក្រោយជាមួយនិង Rear Diff. ហើយវាមានបំពាក់នៅលើ រថយន្តដែលដំណើរប្រព័ន្ធ four wheel drive full-time ប្រភេទ Off-Road ដូចជា Landcruiser, Prado, Lexus LX, 4Runner និង Land Rover ជាដើម។

Center Differential មានតួនាទីចែករំលែកថាមពលពីប្រអប់លេខ ទៅឲ្យកង់និមួយៗឲ្យបានស្មើរគ្នាៗ គឺ ខាងមុខ ៥០% និង និង ខាងក្រោយ ៥០%។




ម្យ៉ាងវិញទៀតវាមានអត្ថប្រយោជន៍ នៅពេលបត់រថយន្តនៅផ្លូវកោងរអិល តាមធម្មតាប្រសិនបើរថយន្ត មានតែប៉ុងមុខ (បើកបរដោយកាឡេមុខ) វានិងអាចរអិលនៅពេលបត់ ដោយសារតែខណៈដែលរថយន្តបត់ គំលាតកង់ខាងខាងមុខគឺ មានប្រវែងវែងជាងកង់ខាងក្រោយ (មើលបន្ទាត់កោងក្រហម) ចំណែកកង់ក្រោយគឺមានគំលាតខ្លីបំផុត (ពណ៌ខៀវ) ហើយកង់ខាងក្រោយពុំថាមពល រុញច្រានរថយន្តឲ្យទៅមុខនោះទេ។

មានតែ Center Diff. ទេដែលអាចកាត់បន្ថយបញ្ហានេះបានយ៉ាងងាយស្រួល ដោយរំលែកថាមពល ៥០% ពីកង់ខាងមុខ មកឲ្យកង់ខាងក្រោយ ដូច្នេះធ្វើឲ្យការបត់ពុំរអិល និងកង់ទាំង៤ វិលស្មើរៗគ្នា។ ដើម្បីរំលែកកំលាំង ៥០/៥០ បាន លុះត្រាតែយើង lock center diff. ដោយប្រើកុងតាក់សំរាប់រថយន្តទំនើប ឬ ចង្កឺះលេខកាពីតាស់សំរាប់រថយន្តស៊េរីចាស់។

តើគួរ unlock និង lock center diff. នៅពេលណា?
Unlock/Open center diff. (មិនប្រើ center diff.) នៅពេលៈ

Description: http://autokhmer.com/images/tick_2.pngបើកបរលើផ្លូវរាបស្មើរ ហើយស្ងួត
Description: http://autokhmer.com/images/tick_2.pngផ្លូវថ្នល់កៅស៊ូ

 Lock center diff. នៅពេលៈ

Description: http://autokhmer.com/images/tick_2.pngនៅលើផ្លូវពិបាក ដូចជាផ្លូវរអិល និង ផុកជាដើម
Description: http://autokhmer.com/images/tick_2.pngពេលឡើង ឬ ចុះ ចំណោទ (ប្រសិនបើយើងមិន lock វានិងធ្វើឲ្យកង់ខាងមុខវិលញាប់រអិល នៅពេលឡើងទួល ដោយសារតែនៅពេលឡើងចំណោទ ទម្ងន់ទាំងអស់ត្រូវផ្ទេរទៅ ផ្នែកខាងក្រោយនៃរថយន្ត និង ធ្វើឲ្យម៉ាស៊ីនប្រឹងខ្លាំង)

ប្រសិនបើយើងមិន lock center diff. ទេ កង់ទាំងបួនអាចវិលជុំខុសៗគ្នា មានន័យថា វាអាចវិលញាប់ជាងគេនៅពេលវាជាប់ផុង វីដេខាងក្រោម បង្ហាញពីរថយន្ត LandRover ឡើងចំណោទដោយមិន Lock និង Lock center diff.

https://youtu.be/KBkR3Vhjm00



អង្គារ, 10 ធ្នូ 2013 09:30 



ខ្សែឡាកាមមានពីរប្រភេទគឺ មួយជាប្រភេទខ្សែពាន និង មូយទៀតគឺជាច្រវ៉ាក់ ខ្សែទាំងពីប្រភេទនេះមានបំពាក់ លើរថយន្តទៅតាមម៉ូឌែលដែលរោងចក្រផលិត ដើម្បីដឹងថារថយន្តម៉ូឌែលណាខ្លះ មានបំពាក់ឡាកាមច្រវ៉ាក់ ឬ ខ្សែពាននោះ សូមចុចត្រង់នេះ។

សំរាប់រថយន្តបំពាក់ឡាកាមច្រវ៉ាក់មិនជាបញ្ហានោះទេ ប៉ុន្តែសំរាប់រថយន្តបំពាក់ឡាកាមខ្សែពាន ត្រូវពិនិត្យ និង សង្កេតឲ្យបានទៀងទាត់ ជៀសវាងមានបញ្ហានៅពាក់កណ្តាលផ្លូវ ព្រោះការផ្លាស់ប្តូរខ្សែនេះប្រើរយៈពេល ច្រើនម៉ោង និង ពិបាករកជាងនៅតំបន់ឆ្ងាយៗ។

មានសញ្ញាណមួយចំនួន ដែលអាចឲ្យលោកអ្នកដឹងមុន ថាខ្សែឡាកាមមានដំណើរការមិនប្រក្រតីៈ

Description: http://autokhmer.com/images/tick_2.pngនៅពេលខ្សែឡាកាមរលុង ទ្រនិចរង្វិលជុំល្បឿន និងឡើងខ្ពស់ខុសពីធម្មតា ខណៈកំពុងបើកបរ
Description: http://autokhmer.com/images/tick_2.pngឮសំលេងរ៉ែៗ នៅពេលបញ្ឆេះរថយន្តពេលព្រឹក (ដោយមិនបើកម់ាស៊ីនត្រជាក់) ព្រោះ compressor ម៉ាស៊ីនត្រជាក់ក៏មានសំលេងស្រដៀងគ្នាដែរ
Description: http://autokhmer.com/images/tick_2.pngពិបាកបញ្ឆេះរថយន្ត ត្រូវព្យាយាមច្រើនលើកទើបរថយន្តឆេះ
Description: http://autokhmer.com/images/tick_2.pngម៉ាស៊ីនបាត់បង់កំលាំង
Description: http://autokhmer.com/images/tick_2.pngការ៉ង់ទីឡើងចុះ
Description: http://autokhmer.com/images/tick_2.pngមានស្នាមប្រេះ ឬ មានជាប់តំណក់ប្រេង (ធម្មតាមិនងាយនិងពិនិត្យ លុះត្រាតែបើកគំរបវាចេញ)

នៅពេលដាច់ខ្សែឡាកាម ខណៈកំពុងបើកបរ អាចបណ្តាលឲ្យផ្នែកមួយចំនួននៃម៉ាស៊ីនទទួលរង ការខូចខាត។



ច័ន្ទ, 23 ធ្នូ 2013 09:16

សំបកកង់ជាផ្នែកមួយមានតម្លៃថ្លៃ និង ជាផ្នែកចម្បងជួយការពារសុវត្ថិភាព អ្នក និង ក្រុមគ្រួសារលោកអ្នក ហើយវាក៏អាចបង្ហាញថា ផ្នែកណាមួយនៃគ្រឿងក្រោមរថយន្ត មានបញ្ហាផងដែរ។



១) កង់និមួយៗសុទ្ធតែមានកំណត់សំគាល់ ថាតើសំបកកង់សឹកដល់កំរិត ទើបដល់ពេលត្រូវប្តូរចេញ តាមរយៈរូបខាងលើយើងអាចមើលឃើញ ដុំបួនជ្រុង (មានរូបរាងផ្សេងៗគ្នា ទៅតាមម៉ាក) ដែលនៅចន្លោះក្រឡាកង់ ប្រសិនបើក្រឡាកង់សឹកស្មើរនិង ដុំបូនជ្រុងនេះ មានន័យថាកង់រថយន្តលោកអ្នកដល់ពេលត្រូវប្តូរហើយ។

ការតម្រង់កង់រថយន្ត មានសារៈសំខាន់ជួយផ្តល់សុវត្ថិភាពដល់លោកអ្នក ក្នុងការបើកបរនិងធ្វើអោយការបើកបរមាន លំនឹង និង រលូន ម្យ៉ាងវិញទៀតការពារសំបកកង់ សឹកមុនអាយុកាលរបស់វា តើមានវិធីណាងាយៗដែលអាច វាស់វែងកង់ដោយខ្លួនឯងបាន?


 

ខាងក្រោមជាវិធីសាមញ្ញ ដោយប្រើខ្សែវាស់វែង កង់រថយន្តរបស់អ្នក:

Description: http://autokhmer.com/images/tick_2.pngចតរថយន្តដោយតម្រង់ចង្កូតឲ្យត្រង់
Description: http://autokhmer.com/images/tick_2.pngយកខ្សែមកវាស់កង់មុខនិងក្រោយ ដោយវាស់ពីចំហៀងរថយន្ត (មើលរូបខាងលើ)
Description: http://autokhmer.com/images/tick_2.pngបន្ទាប់មកត្រពិនិត្យខ្សែ បរិវេណកង់ ថាតើខ្សែមានចន្លោះប្រហោង ឬ រឹតតឹងខ្លាំងទៅនិងកង់

បើដូច្នេះកង់រថយន្តរបស់លោកអ្នកត្រូវយកឲ្យជាងតម្រង់ឲ្យត្រង់ ការវាស់ខាងលើអាចឲ្យយើងដឹងថា កង់រថយន្តរថយន្តទាញទៅខាងណា ដូច្នេះត្រូវធ្វើការតម្រង់វាឲ្យបានត្រឹមត្រូវ សូមវាស់ដូចគ្នាចំពោះចំហៀងម្ខាងទៀត។


Tuesday, January 5, 2016

23 Jun, 2015 06:00

តើ ​ប្រិយមិត្ត​ធ្លាប់​ឆ្ងល់​ទេ​ថា​ ហេតុ​អ្វី​បាន​ជា​រូប​ថត​ដែល​ជា​ស្នាដៃ​របស់​អ្នក​ថត​រូប​អាជីព​មាន​ភាព​ ទាក់​ទាញ​ខុស​ពី​ធម្មតា? មូលហេតុ​នោះ​គឺ​ដោយ​សារ​គេ​មាន​វិធី​សាស្ត្រ​​នៃ​ការ​ថត​​របស់​គេ។ ខាង​ក្រោម​នេះ​ជា​វិធីសាស្ត្រ​១០​ដែល​អ្នក​ថត​រូប​អាជីព​បាន​ចែក​រំលែក៖

១. Rule of Thirds
Rule of Thirds គឺ​ជា​ការ​ប្រើ​បន្ទាត់​បួន​ ដោយ​បន្ទាត់​​ពីរ​ដេក​ និង​បន្ទាត់​​ពីរ​ឈរ។ អ្នក​ថត​រូប​ខ្លះ​យល់​ថា​ ការ​ថត​យក​ Subject​ (មនុស្ស​ សត្វ​ រុក្ខជាតិ​ ឬ​វត្ថុ​ដែល​គេ​ចង់​ថត)​ ស្ថិត​នៅ​ត្រង់​ចំណុច​ប្រសព្វ​រវាង​បន្ទាត់​ដេក​​និង​​បន្ទាត់​ឈរ​ អាច​ជា​ចំណុច​ប្រសព្វ​​ខាង​លើ​ ឬ​ខាង​ក្រោម​ ធ្វើ​ឲ្យ​រូបភាព​នោះ​មាន​សោភ័ណភាព​ជាង​រូប​​ដែល​ Subject ​ស្ថិត​នៅ​ចំ​ចំណុច​កណ្ដាល។

1


២. ទប់​កាមេរ៉ា​កុំ​ឲ្យ​​ញ័រ
ដើម្បី​កុំ​ឲ្យ​កាមេរ៉ា​ញ័រ​ អ្នក​ត្រូវ​ប្រើ​ដៃ​ទាំង​សង​ខាង​​ ដោយ​ដៃ​ម្ខាង​កាន់​តួ​ខ្លួន​កាមេរ៉ា​ និង​ម្ខាង​ទៀត​កាន់​ឡេន​របស់​កាមេរ៉ា​ ហើយ​ផ្អឹប​កាមេរ៉ា​​ទៅ​នឹង​ផ្ទៃ​មុខ​របស់​អ្នក។ អ្នក​ក៏​ត្រូវ​ប្រើ​ប្រាស់ ​Shutter Speed​ ឲ្យ​ត្រូវ​ទៅ​នឹង​​កម្រិត​ឡេន​របស់​អ្នក​ផង​ដែរ។ ប្រសិន​បើ​ឡេន​របស់​អ្នក​​ប្រភេទ​​ ១០០​ម.ម​ នោះ​ Shutter Speed​ មិន​ត្រូវ​ទាប​ជាង​ ១/១០០​ នោះ​ទេ។

2
 រូប​ខាង​​ឆ្វេង​​ព្រិល​ដោយសារ​កាន់​កាមេរ៉ា​មិន​នឹង​ ខុស​ពី​រូប​ខាង​ស្ដាំ​ច្បាស់​ល្អ​ដោយសារ​កាន់​កាមេរ៉ា​បាន​នឹង​ល្អ

៣. Sunny 16 Rule
Sunny 16 Rule​ ជា​វិធីសាស្ត្រ​ដែល​ប្រើ​សម្រាប់​ថត​រូប​នៅ​ពេល​ថ្ងៃ​ ក្រោម​ពន្លឺ​ព្រះអាទិត្យ​ល្អ។ នៅ​ពេល​ដែល​យើង​ថត​រូប​ក្រោម​ពន្លឺ​ថ្ងៃ​ក្ដៅ​ វា​មាន​ការ​ពិបាក​ដោយ​សារ​ពន្លឺ​​ខ្លាំង​ ដូច្នេះ​យើង​ត្រូវ​កំណត់​ Aperture F/16 ​និង​ Shutter Speed:1/100។ វិធីសាស្ត្រ​នេះ​ផ្ដល់​ភាព​ងាយ​ស្រួល​សម្រាប់​កាមេរ៉ា​ណា​ដែល​មិន​មាន​​ កញ្ចក់ ​LCD​ សម្រាប់​មើល​រូប​ពេល​ថត​ភ្លាម​ៗ។

3


៤. ប្រើ​ប្រាស់​ Filter Polarizing​
ប្រសិន​បើ​អ្នក​មាន​ Filter Polarizing​ សម្រាប់​ដាក់​ជាប់​ឡេន​របស់​អ្នក​ នោះ​រូប​ភាព​របស់​អ្នក​នឹង​កាន់​តែ​ស្រស់​ស្អាត។ Filter នេះ​អាច​កាត់​បន្ថយ​ចំណាំង​ផ្លាត​នៃ​ទឹក​ ដែក​ និង​កញ្ចក់​បាន​ ហើយ​ក៏​ជួយ​បង្កើន​គុណភាព​ពណ៌​នៃ​ផ្ទៃ​មេឃ​ និង​ថែម​ទាំង​ជួយ​ការពារ​ឡេន​របស់​អ្នក​បាន​ទៀត​ផង។

4
មើល​រូប​ខុស​គ្នា​រវាង​អត់​ដាក់​ Filter ​(ខាង​ឆ្វេង)​ និង​ដាក់​ Filter (ខាង​ស្ដាំ)
​​​

៥.​ បង្កើត​រូប​មើល​ទៅ​ជា​ជម្រៅ​
ពេល​ថត​រូប​ទេសភាព​ អ្នក​អាច​បង្កើត​រូប​មាន​ជម្រៅ​បាន។ ដូច​រូប​ខាង​ក្រោម​នេះ​ មើល​ទៅ​អ្នក​នឹង​ឃើញ​ជួរ​ភ្នំ​ និង​ដង​ទន្លេ​វែង​ជ្រៅ​ឆ្ងាយ​ទៅ​ក្រោយ។ ដើម្បី​ថត​រូប​បែប​នេះ​ អ្នក​គួរ​ប្រើ​​ឡេន​ Wide-Angle​ ដែល​អាច​ផ្ដិត​យក​ទេសភាព​​បាន​ទូលាយ​ និង​កំណត់​ Aperture F/16​ ឬ​តូច​ជាង​នេះ។ ថត​ដោយ​ឲ្យ​ Subject ​របស់​អ្នក​នៅ​ផ្នែក​ខាង​មុខ​ (Foreground) ​នោះ​​ផ្នែក​ខាង​ក្រោយ​ (Background) ​នឹង​មើល​ទៅ​​មាន​ជម្រៅ​សែន​ឆ្ងាយ។

5


៦. ប្រើ​ប្រាស់​ Background​ សាមញ្ញ​
រូប​ភាព​ដែល​ល្អ​ស្អាត​គឺ​ជា​រូបភាព​ដែល​សាមញ្ញ​បំផុត​ គឺ​មាន​ Background ​មិន​រញ៉េរញ៉ៃ​ ដោយ​រូបភាព​ប្រភេទ​នេះ​ ធ្វើ​ឲ្យ​អ្នក​ទស្សនា​ផ្ដោត​អារម្មណ៍​តែ​ទៅ​លើ​អ្វី​ដែល​អ្នក​ចង់​បង្ហាញ​គេ ​ប៉ុណ្ណោះ។ Background ​មិន​រញ៉េរញ៉ៃ​នោះ​អាច​​ជា​ជញ្ជាំង​អគារ​ពណ៌​ស​ ជញ្ជាំង​ឥដ្ឋ​ ជញ្ជាំង​មាន​ពណ៌​តែ​មួយ​មុខ​ ឬ​ផ្ទាំង​សំពត់​ពុំ​មាន​រូប​ ឬ​ពណ៌​អ្វី​ច្រើន​ស្អេកស្កះ។

6


៧. កុំ​ប្រើ​ភ្លើង​​ Flash​ ពេល​ថត​នៅ​ខាង​ក្នុង​
​
ភ្លើង​ Flash​ ធ្វើ​ឲ្យ​រូបភាព​មើល​ទៅ​មិន​ធម្មជាតិ​ ជា​ពិសេស​ការ​ថត​រូប​នៅ​ខាង​ក្នុង​ផ្ទះ​ ឬ​អគារ។ ដើម្បី​ជៀស​វាង​ការ​ប្រើ ​Flash ​អ្នក​គួរ​ កំណត់​ ISO​ ពី​ចន្លោះ​ ៨០០ ​ទៅ​ ១៦០០​ ហើយ​កំណត់​ Aperture​ ឲ្យ​ធំ​ F/1.8 ដើម្បី​ឲ្យ​ពន្លឺ​ចូល​បាន​ល្អ​ នោះ​អ្នក​នឹង​ទទួល​បាន​រូបភាព​ដែល​មាន​ Background​ ព្រាល​ស្អាត។

7


៨. ជ្រើស​រើស​ ISOឲ្យ​ត្រឹម​ត្រូវ​
​
របៀប​នៃ​ការ​កំណត់​ ISO​ គឺ​អាស្រ័យ​ទៅ​តាម​ស្ថានភាព។​ ប្រសិន​បើ​ងងឹត​ ដំឡើង​ ​ISO​ ឲ្យ​ធំ​ពី​៤០០​ទៅ​៣២០០​ ប៉ុន្តែ​នៅ​ពេល​ថ្ងៃ​វិញ​ ISO​ គឺ​កំណត់​ត្រឹម​១០០​បាន​ហើយ​ ឬ​ក៏​ឲ្យ​កាមេរ៉ា​ជា​អ្នក​​កំណត់​ដោយ​ខ្លួន​ឯង​ក៏​បាន (Auto)។

8


៩. ថត​ Subject ​ បែប​ Motion​
​
ប្រសិន​បើ​អ្នក​ចង់​ថត​ Subject ​បែប​ Motion​ ជា​ដំបូង​កំណត់​ Shutter Speed ​ឲ្យ​ទាប​បំផុត​ ត្រឹម​ ១/៦០។ ពេល​ Subject ​មាន​ចលនា​ ដូច​កំពុង​ជិះ​កង់​ក្នុង​រូប​ខាង​ក្រោម​ អ្នក​អាច​ចុច​ថត​​ហើយ​កាន់​​​កាមេរ៉ា​រេ​​​តាម​ចាប់​យក​ Subject​ នោះ​រហូត​ដល់​កាមេរ៉ា​​បញ្ឈប់​ការ​ថត​ នោះ​អ្នក​នឹង​បាន​រូប​ Subject ​ច្បាស់​ តែ​រូប​ផ្សេង​ៗ​ដូច​ជា​ Background ឬ​ Foreground ​ព្រិល​មិន​ខាន។

9

ដើម្បី​ឲ្យ​ការ​ថតរូប​បែប​នេះ​បាន​ល្អ​ អ្នក​ថត​រូប​ខ្លះ​បាន​ជ្រើស​រើស​ប្រើ​ជើង​ទម្រ​ (Tripod)​ ដើម្បី​កាត់​បន្ថយ​រំញ័រ។

១០.​រៀន​ថត​​ Shutter Speed
ក្នុង​គន្លឹះ​ទី​៩​ អ្នក​បាន​រៀន​ថត​​រូបភាព​បែប​ Motion ​ប៉ុន្តែ​ក្នុង​នោះ​អ្នក​ក៏​ដឹង​ពី​របៀប​នៃ​ការ​ថត​ល្បឿន​យឺត​ ឬ​ Slow Shutter Speed​ ផង​ដែរ។ ឥឡូវ​នេះ​ សាក​ហាត់​ថត​រូប​បែប​​ល្បឿន​យឺត​នេះ​​ជាមួយ​នឹង Subject មាន​ចលនា​ផ្សេង​ទៀត​ ដូច​ជា​កង្ហារ​កំពុង​វិល​ កន្ត្រក​កំពុង​វិល​ ឬ​ទង​កំពុង​យោល​ នោះ​អ្នក​នឹង​ឃើញ​លទ្ធផល​ចេញ​មក​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​បែប​ណា​មិន​ខាន។

10

11

-ចុច​អាន៖ ប្លង់​​ថត​កុន​​ល្បី​ៗ​​ សូម្បី​​ភាពយន្ត​ហូលីវូដ​​ក៏​យក​តាម​​​នេះ​ដែរ!


ប្រែ​សម្រួល​៖ ហៃ​ សុខ​ហេង
ប្រភព​៖ exposureguide

11 Apr, 2015 07:00

ការ ​ថត​រូប​ប្រៀប​បី​ដូច​ជា​ការ​កម្សាន្ត​មួយ​បែប​។  ប៉ុន្តែ​​ប្រិយមិត្ត​ដឹង​ទេ​ដើម្បី​​បង្កើត​រូបភាព​មួយ​ដ៏​ស្រស់​ស្អាត និង​មាន​ភាព​ទាក់ទាញ​ក៏​មិន​ងាយ​ដែរ។ ហេតុ​នេះ​ទើប​លោក ហ្សា​ឌីណា​អ្នក​ថត​រូប​មួយ​រូប​បាន​ចែក​រំលែក​​​​គន្លឹះ​ទាក់​ទង​ការ​ថត​រូប ដែល​ប្រិយមិត្ត​​អាច​សាកល្បង​​​​សិក្សា​ស្វែង​យល់​​​អនុវត្ត​។


១/ ការ​ចាប់​យក​ទីតាំង​គោល​ដៅ (Composition)

1

ការ​ចាប់​យក​ទីតាំង​គោល​ដៅ សំដៅ​ទៅ​លើ​ការ​ចាប់​យក​រូប​ភាព​នៃ​វត្ថុ​មួយ​ថា​តើ​យើង​គួរ​ដាក់​ទីតាំង​ វត្ថុ​នោះ​ឲ្យ​នៅ​ជ្រុង​មួយ​ណា​នៃ​រូប​ភាព​នៅ​ចំ​កណ្ដាល ខាង​ឆ្វេង ខាង​ស្ដាំ ខាង​លើ​ ឫ​ខាង​ក្រោម​។ ជា​ធម្មតា​យើង​តែង​តែ​ថត​រូប​ដោយ​កំណត់​ឲ្យ​គោល​ដៅ​សំខាន់​នៅ​ចំ​កណ្ដាល​។ ដើម្បី​រូប​កាន់​តែ​ស្អាត គួរ​សាក​ល្បង​ផ្លាស់​ប្ដូរ​ទី​តាំង​សាក​មើល ដើម្បី​ទទួល​បាន​រូប​ភាព​មួយ​បែប​ទៀត​ដែល​មាន​ភាព​ទាក់​ទាញ។

២/ រូប​ថត​​​បង្ហាញ​ពី​សកម្មភាព​ Action

Action

រូប​ថត​សកម្មភាព​គឺ​ជា​រូប​ថត​ ដែល​បង្ហាញ​ពី​សកម្មភាព​បែប​ធម្មជាតិ​របស់​មនុស្ស​ឬ​សត្វ ដែល​មើល​ទៅ​ប្រៀប​បី​ដូច​ជា​រូប​ថត​ដែល​មាន​ចលនា​យ៉ាង​ដូច្នេះ​ដែរ​។ រូប​ថត​ដែល​មាន​ចលនា​គឺ​ជា​ប្រភេទ​រូប​ភាព​មួយ​ដែល​ទទួល​បាន​ការ​ពេញ​និយម​ ពី​សំណាក់​អ្នក​ថត​រូប​អាជីព​ជា​ច្រើន​។

៣/ រូប​ថត​​លេង​ទឹក​មុខ Expression

expression

រូប​ថត​ប្រភេទ​នេះ​មិន​ត្រូវ​ការ​ការ​បក​ស្រាយ​ច្រើន​ពី​ម្ចាស់​រូបថត​ នោះ​ទេ​ ដោយ​វា​បាន​បង្កប់​អត្ថន័យ​ជ្រាល​ជ្រៅ​របស់​រូប​ភាព​នេះ​ផ្ទាល់​ តាមរយៈ​ការ​បញ្ចេញ​ទឹក​មុខ​បែប សប្បាយ សោកសៅ​ ឫ​រំភើប របស់​មនុស្ស​នៅ​ក្នុង​រូប​ថត។​ រូប​ថត​ប្រភេទ​នេះ​គឺ​ជា​រូបថត​មួយ​ដែល​ កម្រ​ចាប់​យក​បាន​ណាស់​ព្រោះ​ការ​បញ្ចេញ​ទឹក​មុខ​របស់​មនុស្ស​ម្នាក់ៗ​គឺ​ កើត​ចេញ​មក​ភ្លាមៗ​។

៤/ រូបភាព​បែប​ប្រៀប​ធៀប Comparison

Comparison

រូប​ភាព​ដែល​បង្ហាញ​ពី​សកម្មភាព​ពីរ​ផ្សេង​គ្នា ដូច​ជា​​រូប​ភាព​ខាង​ក្រោម​គឺ​បង្ហាញ​ពី​ភាព​ស្លូត​បូត​របស់​នារី​ និង​ភាព​រឹង​មាំ​របស់​បុរស​។

៥/ រូប​ភាព​ពណ៌ Color

Color

រូប​ភាព​មួយ​ដែល​មាន​ពណ៌​ស្រស់ៗ​ ដូច​ជា​ពណ៌​ទឹក​ក្រូច ពណ៌​លឿង​ ពណ៌​បៃតង​ជា​ដើម​ គឺ​ជា​រូប​ភាព​ដែល​មាន​ភាព​ទាក់​ទាញ​បំផុត​ដោយ​គយ​គន់​មិន​ចង់​ដក​ភ្នែក​ចេញ ​បាន។

៦/ រូប​ភាព​បន្ទាត់ Line

Line-photos

រូប​ភាព​បន្ទាត់​គឺ​ជា​រូប​ភាព​ដែល​មើល​ពី​ជ្រុង​ណា​ក៏​ទី​បញ្ចប់​វា​នៅ​ ទី​តាំង​តែ​មួយ​ដែរ ដែល​វា​ក៏​ជា​ប្រភេទ​រូប​ថត​មួយ​បែប​ទៀត​ដែល​អាច​ថ្ពក់​ចិត្ត​អ្នក​ទស្សនា​ បាន​ផង​ដែរ​ ហើយ​រូប​ភាព​នេះ​កម្រ​ក្នុង​ការ​ផ្ដិត​យក​វា​បាន​ណាស់​។

អត្ថបទ​៖​ ហៃ​ សុខ​ហេង

11 Mar, 2015 13:41

មនុស្ស ​ភាគ​ច្រើន​នៅ​ពេល​ចង់​ទិញ​កាមេរ៉ា​ថ្មី​មួយ​ពពួក ​DSLR ​(Digital Single Lens Reflex) តែង​តែ​ពិបាក ​មិន​ដឹង​ជ្រើស​រើស​រក​កាមេរ៉ា​មួយ​ណា​ដែល​ថត​បាន​ស្អាត​ ហើយ​សម​នឹង​លុយ​ដែល​យើង​មាន​នោះ​ទេ​។​

Canon-5Dsr


ខាង​ក្រោម​នេះ​ជា​ចំនុច​សំខាន់​ខ្លះ​ៗ​ដែល​យើង​ត្រូវ​ដឹង​មុន​ពេល​ទិញ​កាមេរ៉ា៖

@ មាន​ថវិកា​ប៉ុន្មាន​សម្រាប់​ទិញ​ ហើយ​រក​កាមេរ៉ា​មួយ​ណា​ដែល​សម​ល្មម​នឹង​លុយ​របស់​អ្នក​
@ យើង​ទិញ​កាមេរ៉ា​ហ្នឹង​​ថត​អ្វី​?​ ថត​លេង​ក្នុង​គ្រួសារ​ និង​មិត្ត​ភភ្តិ​ ឬ​ចង់​ក្លាយ​ជា​អ្នក​ថត​រូប​អាជីព​
@ កម្រិត​កាមេរ៉ា​មាន​ប៉ុន្មាន​មេហ្គាភិកសែល​?
@ កែវ​(Lens)​ ប្រភេទ​ណា​?​ Canonមាន​វាន់​ពណ៌​ប្រាក់​ មាស​ និង​ក្រហម​ (ប្រភេទ​Lens​វាន់​ក្រហម​​ មាន​តម្លៃ​ថ្លៃ​ជាង​វាន់​ប្រាក់​ និង​មាស​ អ្នក​ប្រើ​ភាគ​ច្រើន​ជា​អ្នក​អាជីព​ថត​រូប​)។ សម្រាប់​កែវ​របស់​Nikon​ វិញ​មាន​lens​ធម្មតា​ និង​N-Lens​ (N-Lens​ជា​ប្រភេទ​Lens ដែល​មាន​តម្លៃ​ និង​ លក្ខណ​ដូច​Lens​វាន់​ក្រហម​របស់​Canon​ដែរ​)។​
@ ត្រូវ​ដឹង​ ISO​អាច​តម្លើង​ដល់កម្រឹត​ណា​ ​(១៦០០​,៦៤០០​,១២៨០០​) ឬ​អាច​លើស​ពី​នេះ​។ បើ​​ISO​កាន់​តែ​ខ្ពស់​ងាយ​ស្រួល​ក្នុង​ការ​ថត​ក្នុង​ទី​ងងឹត​ខ្វះ​ពន្លឺ​។
@ ល្បឿន​ថត​បាន​ប៉ុន្មាន​សន្លឹក​ក្នុង​មួយ​វិនាទី​(Shutter speed)​
@ ប្រភេទ​មេម៉ូរី​ CF card ​ឬSD card
@ អាច​ថត​វីដេអូ​បាន​ទេ​!
@ ចំណុច​ចាប់​រូប​(Focus point AF)​មាន​ប៉ុន្មាន​? ​បើ​មាន​ Focus point AF ​កាន់​តែ​ច្រើន​កាន់​តែ​ល្អ​ ពិសេស​សម្រាប់​អ្នក​ចាប់​ផ្តើម​ថត​ដំបូង​។​
@ មាន ​WiFi ​ឬ​អត់​(ងាយ​ស្រួល​ទាញ​រូប​ថត​ចេញ​ពី​កាមេរ៉ា​មក​ទូរសព្ទ​ដៃ​ភ្លាម​ៗ​ អាច​ផុស​ Facebook បាន​ភ្លែត​​ៗ​)​។

សូម​អ្នក​សួរ​សំនួរ​នេះ​ទៅ​កាន់​អ្នក​លក់​មុន​អ្នក​ទិញ​កាមេរ៉ា​។ ​អស់ចម្ងល់ហើយមែនទេ! ទិញកាំមេរ៉ាដែលអ្នកស្រលាញ់មកកាន់ក្នុងដៃ!

ជួយ​ប្រាប់​គន្លឹះ​ទាំង​នេះ​ប្រាប់​ដល់​មិត្តភ័ក្ត​អ្នក​ដែល​មិន​បាន​ដឹង​ផង៕​


ចុចអាន កាំមេរ់ា៦ម៉ូដែលល្បីខាងថតរូបនៅទីងងឹតបានច្បាស់ និងស្អាតជាងគេ

អត្ថបទ៖លន​ ហ្សាឌីណា

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget