Friday, February 24, 2017



ការងារ​ប្រចាំថ្ងៃ​របស់លោកអ្នក កំពុងតែពឹងផ្អែក​លើ Browser មែនទេ? ឬជាអ្នកតាមដានព័ត៌មាន​លើ​បណ្តាញ​អ៊ីនធើណេត? នេះជា​គន្លឹះ​ថ្មី​មួយទៀត ដែលសំបុកអាយធី នឹងលើក​យក​មកធ្វើការ​បង្ហាញ និង​អនុវត្តន៍​ជា​គំរូ ជូន​លោកអ្នក​ពិនិត្យ​ និងតាមដាន ។ លោកអ្នកអាច​សាកល្បង​នូវ​វិធីងាយៗនេះ ចំណេញពេល​វេលា​ក្នុងការ​បើក ឬ​ប្រើប្រាស់​គេហទំព័រនានា ឬអាច​ជៀស​វាង​ដល់ការគាំង​កុំព្យូទ័រ ដោយសារតែគាំង​Browser (សម្រាប់វីនដូ) ។



ខាងក្រោមនេះ ជាគន្លឹះ​ងាយៗ ដែល​លោកអ្នក​ពុំចាំបាច់មាន​ជំនាញអាយធី ក៏អាចធ្វើបានដែរ ៖

ក. ពិនិត្យមើល Tab Browser ដែលលោកអ្នក​កំពុងបើក
នេះជាមូលហេតុចម្បង​មួយ ដែល​អាចបណ្តាលឲ្យ Browser របស់​លោកអ្នក​ដំណើរការ​យ៉ាងយឺតៗ ដូចខ្យងវារ ពីព្រោះមានដំណើរការ (Process) ច្រើន​ក្នុង​ពេល​តែមួយ ធ្វើឲ្យអស់ RAM ដែលអាចនាំឲ្យគាំងបាន ។ ប្រសិនបើឯកសារ ឬការសរសេរនានា នៅលើទំព័រ​ដែលអ្នក​បានបើក នឹងត្រូវបាន​បាត់បង ដរាបណា Browser នោះបិទ ឬគាំង ។



ខ. ធាតុបន្ថែម (Extension Add-ons) ​អាចនាំប្រយោជន៍ និងផលប៉ះពាល់
ចំនុចនេះ លោកអ្នកកាន់តែ​មិនគួរ​មើលរំលងឡើយ ។ ដោយសារតែផល​ចំណេញ របស់វា លោកអ្នក​បាន​ប្រើប្រាស់​វាហួសកំណត់ រហូតដល់លើស​កម្រិត​ដែល Browser អាចទទួលយកបាន ។ ប្រសិនបើ Extension Add-ons ដែលលោកអ្នក​គិតថា មិនចាំបាច់ ឬលែងប្រើប្រាស់ សូមលុបវា​ចោល ដើម្បីបន្ថយ ដំណើរការ (Process) និងបង្កើនល្បឿន​ Browser របស់អ្នក ។




គ. សម្អាត Browser  
មិនត្រឹមតែកុំព្យូទ័រ ឬឧបករណ៍​អេឡិចត្រូនិច ទេដែលត្រូវការ ការសម្អាត ដើម្បីថែរក្សានិរន្តភាព​នៃដំណើរការ និងប្រសិទ្ធិភាព​​ឧបករណ៍​ទាំងនោះ ។ សូម​លោក​អ្នក​​ធ្វើការ​សម្អាត Browser លោកអ្នក​ជាប្រចាំ (មួយ ឬ​ពីរ​សប្តាហ៍ អាស្រ័យលើ​ចំនួន​នៃការប្រើប្រាស់) ។ យ៉ាងណាមិញ ការសម្អាតនេះ ថែមទាំង​ចំណេញ​កន្លែង​រក្សា​ទិន្នន័យ​ថែម​ទៀតផង ។



ឃ. ផ្លាស់ប្តូរ DNS Servers
ការផ្លាស់ប្តូរនេះ មិនត្រឹមតែជួយបង្កើន​ល្បឿន Browser លោកអ្នក​ប៉ុន្នោះទេ តែ​វា​ថែម​ទាំង​បង្កើនល្បឿន​អ៊ីនធើណេត​​ផង​ដែរ ។ ជាពិសេស​​សម្រាប់​អ្នក​ដែល​ធ្វើ​ការ​​​​ជាមួយ Browser ច្រើនដូចជា  Web Developer គួរតែផ្លាស់ប្តូរ ដើម្បីងាយ​មើល​ពីការប្រែនានា​បានភ្លាមៗ​ ។







ការប្រើប្រាស់​ Internet នា​ពេល​បច្ចុប្បន្ន មាន​ភាព​ទូលំទូលាយ​ដោយ​មាន ​Website ខ្លះផ្តល់​អត្ថប្រយោជន៍​ឯ Website ខ្លះទៀត​អាច​ធ្វើឱ្យ​អ្នក​ខ្ជះខ្ជាយពេលវេលា​ក្នុង​ការ​បំពេញការងារ​។ កត្តានេះហើយ​ដែល​ក្រុមហ៊ុនឬស្ថាប័នមួយចំនួន​បាន​កំណត់​សិទ្ធ​ក្នុង​ការ​បើក​គេហទំព័រ​ដោយ​មិន​អនុញ្ញាត​ឱ្យបុគ្គលឹក​ធ្វើការ​បើកគេហទំព័រដោយសេរី​នោះឡើយ។ សំបុក​អាយធី​សូមបង្ហាញ​ជួន​អ្នក​ពីគន្លឺះ​ដែល​ងាយ​ស្រួល​ក្នុង​ការ​បើក​គេហទំព័រ​មាន​ប្រយោជន៍មួយចំនួន​ដែល​ត្រូវ​បាន​បិទ​មិនឱ្យ​ប្រើប្រាស់​។
  

បញ្ជាក់ ៖ គន្លឺះខាងក្រោមនេះ​សម្រាប់​ប្រើប្រាស់​ក្នុង​គោលបំណងល្អឬករណីចាំបាច់​តែប៉ុណ្ណោះ។​សំបុកអាយធី​មិនផ្តល់​អនុសាសន៍ក្នុងការប្រើប្រាស់​ខុស​ច្បាប់កំណត់​ក្រុមហ៊ុនឬ​ស្ថាបន័ឡើយ​។

·         ជាដំបូង​សូម​ចូល​ទៅ​ Download កម្មវិធី​នេះ​ អ្នក​នឹងបាន u.zip
ប្រសិនបើ​ក្នុង​កុំព្យូទ័រ​របស់​អ្នក​មាន​ កម្មវិធីសម្រាប់ Rar និង Zip ចូល​ដោយផ្ទាល់ទៅក្នុង u.zip ហើយ​សូមបើក u1303.exe 


·         សូម​មើលទៅ Status ប្រើសិនបើ “Successfully connected to server!” អ្នក​នឹង​អាច​បើក  Website ដែល​គេ​ហាម​ឃាត់​នោះបានហើយ។
·         ជាទូទៅ​នៅពេល​ដែល​បើក​កម្មវិធីនេះ​ភ្លាម​ Internet Explorer(IE) ក៏ដំណើរការ​ដែរ ដើម្បីកុំឱ្យ​ IEដំណើរការ​សូម​ចូល​ទៅ Option បន្ទាប់មក​​ ដក Tick នៅលើ​ Do not use IE ដូច​នេះ​លើកក្រោយដែល​អ្នក​បើក​កម្មវិធី​នេះ​វា​នឹងលែង​ដំណើរការ​ទៀតហើយ។


·         នៅពេលកម្មវិធីនេះ​ដំណើការ​អ្នក​ក៏តែងតែឃើញ​មាន​រូប​សោមាសផងដែរ ដូច​នេះដើម្បី​បិទកុំឱ្យឃើញ ដក Tick នៅលើ Hide Golden Lock


បន្ទាប់​ពី​បាន​អនុវត្តន៍តាម​ខាងលើ​ហើយ​សូម​រីករាយ​ក្នុង​ការ​ប្រើប្រាស់​នូវ Facebook  Youtubeនៅពេល​ដែល​អ្នក​ចាំបាច់ត្រូវ​ប្រាស់​ក្នុង​ការ​បំពេញការ​ងារ​ណាមួយ




ចុម​ម៉េច​ក៏ Copy File អត់​ចូល? Flash សល់ Free Space សោះ​ហ្នឹង? សំនួរ​នេះ​ខ្ញុំ​ជឿ​ថា​ប្រ​ហែល​មាន​ប្រិយ​មិត្ត​ខ្លះ​ធ្លាប់​ជួប​ប្រទះ​នូវ​ បញ្ហា​នេះ​ហើយ។ ហើយ​ប្រសិន​បើ​ជា​មិន​ធ្លាប់​ជួប​នូវ​បញ្ហា​នេះ​ទេ ក៏​ប្រិយ​មិត្ត​អាច​អាន​អត្ថបទ​ខាង​ក្រោម​នេះ​ទុក​គ្រាន់​ជា​ចំណេះ​ដឹង​មួយ​ ផ្នែក​តូច​សំរាប់​ប្រិយ​មិត្ត​ដែល​ប្រើ​ប្រាស់ Computer ប្រចាំ​ថ្ងៃ។
·        
មូល​ហេតុ​នៃ​បញ្ហា​នេះ​គឺ​បណ្តាល​មក​ពី USB Flash Drive របស់​លោក​អ្នក​ប្រើ​ប្រាស់​នូវ File System ប្រភេទFAT32 ដែល​ប្រភេទ File System នេះ​អាច​ទទួល​យក File ដែល​មាន​ទំហំ​ធំ​បំ​ផុត​នោះ​គឺ​ត្រឹម​តែ 4GBប៉ុណ្ណោះ ហើយ​ភាគ​ច្រើន​ប្រភេទ File System នេះ​នឹង​ជាប់​មក​ជា​មួយ Flash របស់​អ្នក​នៅ​ពេល​ដែល​អ្នក​ទិញ Flash ថ្មី​មក​ប្រើ​ប្រាស់។
·        
ដំ​ណោះ​ស្រាយ ចំពោះ​ដំណោះ​ស្រាយ​វិញ​គឺ​មាន​២​របៀប៖

របៀបទី១៖ ប្រសិន​បើ Flash នោះ​ថ្មី រឺ​មាន​ឯកសារ​តិច​តួច​នៅ​ក្នុង​នោះ លោក​អ្នក Copy ឯកសារ​របស់​លោក​អ្នក​ចេញ​រួច​ធ្វើ​ការ Format ដោយ Right Click ទៅ​លើ Flash របស់​អ្នក​រួច​ជ្រើស​យក Format បន្ទាប់​មក​ត្រង់File System សូម​ជ្រើស​យក NTFS រួច​ចុច OK ជា​ការ​ស្រេច។

      
របៀបទី២៖ ប្រ​សិន​បើ Flash នោះ​មាន​ឯក​សារ​ច្រើន​ហើយ​លោក​អ្នក​មិន​ចង់ Copy ឯកសារ​ទាំង​នោះ ចេញ បន្ទាប់​មក​ធ្វើ​ការ Format រួច Copy ឯក​សារ​ចូល Flash វិញ​ដោយ​ធ្វើ​ការ​ចំណាយ​ពេល​យូរ នោះ​លោក​អ្នក​អាច​ធ្វើ​ការ​បំ​លែង File System ពីរ FAT32 ទៅ NTFS បាន​តាម​វិធី​សាស្រ្ត​ដូច​ខាង​ក្រោម៖
 
ចុច Windows
 + R បន្ទាប់​មក​វាយ cmd រួច​ចុច Enter នោះ​ផ្ទាំង Command ខ្មៅ​មួយ​នឹង​បង្ហាញ​មក បន្ទាប់​សូម​លោក​អ្នក​វាយ Convert F: /FS:NTFS
ដែល F គឺ​ជា​ទី​តាំង Drive USB របស់​អ្នក។ ប្រសិន​បើ Drive USB របស់​លោក​អ្នក​ជា Drive ផ្សេង​ដូច​ជា G រឺ H នោះ​សូម​វាយ Convert G: /FS:NTFS រឺ Convert H: /FS:NTFS រួចចុច Enter បន្ទាប់​រង់​ចាំ​នូវ​ដំណើរ​ការ​បំលែង​នេះ​បន្តិច​ជា​ការ​ស្រេច។


ពេល​នេះ​លោក​អ្នក​អាច Copy File ដែល​មាន​ទំហំ​ធំ​ចូល Flash របស់​អ្នក​បាន​ហើយ។

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget