Thursday, April 20, 2017

មុខងារ AirPlay អាចអោយអ្នកប្រើប្រាស់ បញ្ជូនទិន្នន័យ (ចំរៀង ឬវីដេអូ) តាមរយៈបណ្តាញឥតខ្សែ ពីឧបករណ៍មួយ (iPhone/iPad/Mac) ទៅមួយទៀត (Apple TV) ហើយ គឺជាអ្វី ដែលប្រិយមិត្ត Apple និយមចូលចិត្ត ប៉ុន្តែ ដើម្បីតភ្ជាប់បាន អ្នកប្រើប្រាស់ ត្រូវការ បណ្តាញ WiFi។ បើតាមប្រភពពី The Telegraph របស់ អង់គ្លេស ថ្មីៗនេះ បានអោយដឹងថា Apple កំពុងអភិវឌ្ឍ បច្ចេកវិទ្យា AirPlay បច្ចុប្បន្ន អោយវា កាន់តែមានភាពងាយស្រួលជាងមុន ហើយមានឈ្មោះថា AirPlay 2.0 ឬ AirPlay Direct។



មុខងារថ្មីរបស់ AirPlay Direct នឹង អនុញ្ញាតិ អោយអ្នកប្រើប្រាស់ បញ្ជូនចំរៀង ពីឧបករណ៍មួយ ទៅមួយទៀត ដោយផ្ទាល់ តាមរយៈ បច្ចេកវិទ្យា ប្លូធូស ហើយមិនចាំបាច់ ភ្ជាប់ចូល បណ្តាញ WiFi តែមួយទៀតទេ។ មុខងារថ្មីនេះ ត្រូវបាន គេរំពឹងថា នឹងប្រកាស ដំណាលគ្នា នាថ្ងៃទី 12 ខែកញ្ញា ខាងមុខ អំឡុងព្រឹត្តិការណ៍ iPhone 5៕
Sabay នឹង​ធ្វើ​ការ​បកស្រាយ​ត្រួសៗ​ជុំ​វិញ​អត្ថប្រយោជន៍​នៃ​កម្មវិធី​ទាំង​នោះ។

១. កម្ម​វិធី​ Pages

កម្មវិធី​ដំបូង​នេះ បើ​យើង​ធៀប​ទៅ​នឹង​កម្មវិធី Word របស់​ Microsoft ហាក់​បី​ជា​មិន​ខុស​គ្នា​ច្រើន​ទេ ដោយ​គ្រាន់​ថា Word មាន​មុខងារ​ពិសេស​ច្រើន​ជាង។ Pages ជា​កម្មវិធី​មួយ​ដែល​ Apple បង្កើត​ឡើង សម្រាប់​ធ្វើ​ការ​បង្កើត​សំណុំ​ឯកសារ​ អាច​ធ្វើ​ការ​កែ​ប្រែ​ក្បាល​ទំព័រ ជើង​ទំព័រ ទំហំ​ក្រដាស ផ្ដេក​បញ្ឈរ បន្ថែម​ពី​នោះ​រាល់​ឯកសារ​ទាំង​អស់ ក៏​អាច​បង្កើត​ជា​លក្ខណៈ​ឯកសារ ePub សម្រាប់​ទុក​អាន​ក្នុង iBooks ដែល​មាន​នៅ​លើ​ឧបករណ៍​ iOS និង​ Mac បាន​។

រាល់​ឯកសារ​ទាំង​អស់ អាច​ធ្វើ​ការ​រក្សា​ទុក​ក្នុង​ iCloud Drive និង​អាច​ធ្វើ​ការ​ចម្លង​ចេញ​មក​ក្រៅ​តាម​រយៈ​មុខងារ AirPrint របស់​ Apple ដែល​ជា​បច្ចេកវិទ្យា​ Print ឯកសារ​ដោយ​មិន​តម្រូវ​ឱ្យ​ Download នូវ​ Drivers អ្វី​នោះ​ឡើយ​។

២. កម្មវិធី​ Keynote



បើ​និយាយ​ពី​ Keynote យើង​គួរ​ស្រមៃ​នឹក​ដល់​ PowerPoint កម្មវិធី​បង្ហាញ Slide របស់ Microsoft ជា​មុន​សិន ព្រោះ​ថា​វា​មិន​ជា​ខុស​គ្នា​ច្រើន​ឡើយ​។ អត្ថប្រយោជន៍​របស់ Keynote គឺ​យើង​អាច​ធ្វើ​ការ​ប្រើប្រាស់​ សម្រាប់​បង្កើត​ឯកសារ​ធ្វើ​បទ​បង្ហាញ​ផ្សេង​ៗ បន្ទាប់​មក​អាច​បញ្ជា​ពី​ឧបករណ៍​ iOS ដែល​គាំទ្រ​បាន ដោយ​មិន​បាច់​ Remote ( បញ្ជា) ពី​ឧបករណ៍​ដទៃ​ឡើយ​។

យើង​ក៏​អាច​រក្សា​ឯកសារ​ដែល​បង្កើត​រួច ទុក​ក្នុង iCloud Drive ក៏​បាន​ ឫ​ចម្លង​ចេញ​តាម​រយៈ​មុខងារ AirPrint របស់​ Apple។

៣. កម្មវិធី Numbers



បើ​មាន​កម្មវិធី​ស្រដៀង​នឹង​ Word, PowerPoint បែប​នេះ កម្មវិធី Numbers របស់ Apple ក៏​មាន​លក្ខណៈ​ស្រដៀង​នឹង Excel របស់​ Microsoft ដូច​គ្នា​។ ចំពោះ​អត្ថប្រយោជន៍​របស់​កម្មវិធី​នេះ យើង​អាច​ធ្វើ​ការ​បង្កើត​ជា​ឯកសារ​ការងារ​គណនេយ្យ ប្រភេទ​ការងារ​រដ្ឋបាល ដែល​តម្រូវ​នូវ​បញ្ជី​ទំនិញ​ផ្សេងៗ ការ​គូស​ក្រាប​ជា​ដើម​។

យើង​ក៏​អាច​ធ្វើ​ការ​រក្សា​ទុក​ឯកសារ​ទាំង​នោះ ទៅ​ក្នុង iCloud Drive ដូច​កម្មវិធី​ទាំង​ ២ ខាង​លើ​អីចឹង​ដែរ​ គួប​ផ្សំ​នឹង​មុខងារ AirPrint ដ៏​អស្ចារ្យ​ពី Apple ។​

៤. កម្មវីធី GarageBand



សម្រាប់​កម្មវិធី​ GarageBand គឺ​មាន​លក្ខណៈ​ខុស​ប្លែក​ពី ៣ កម្មវិធី​ខាង​លើ ដោយ​វា​ទាក់​ទង​ទៅ​នឹង​ចំណង់​នៃ​តន្ត្រី​វិញ​ម្ដង ដោយ​យើង​អាច​ធ្វើ​ការ​បង្កើត​ជា​សម្លេង​រោទ៍ (Ringtone), រៀន​ប្រើប្រាស់​ឧបករណ៍​ភ្លេង​, ថត​សម្លេង​ចម្រៀង​ ប៉ុន្តែ​សូម​បញ្ជាក់​សម្រាប់​ការ​បង្កើត Ringtone កម្មវិធី​នេះ គឺ​តម្រូវ​ឱ្យ​ទាមទារ​ប្រើប្រាស់​ iCloud ។

៥. កម្មវិធី iMovies



បញ្ចប់​ពី​កម្មវិធី​តន្ត្រី ងាក​មក​មើល iMovies ជា​កម្មវិធី ទាក់​ទង​នឹង​ខ្សែ​ភាពយន្ត​វិញ​ម្តង អត្ថប្រយោជន៍​របស់​វា គឺ​យើង​អាច​ធ្វើ​ការ​ កែ​ច្នៃ​វីដេអូ​ក្នុង​កម្រិត 4K ដែល​ច្បាស់​ជាង​កម្រិត 1080p ដល់​ទៅ ៤ ដង​។ បន្ថែម​ពី​នោះ គឺ​មុខងារ​កែ​ច្នៃ​និង​ចែក​រំលែក​វីដេអូ​យឺត​កម្រិត 60fps (Frames Per Second) ដោយ​មាន​លក្ខណៈ​រលូន ងាយ​ស្រួល​ប្រើប្រាស់​ជាង​កម្មវិធី​ដទៃ ដែល​មាន​នៅ​ក្នុង App Store ។​
ក្រោយ​ទទួល​ជ្រាប​ពី​ការ​រ៉ាយរ៉ាប់​នៃ​អត្ថប្រយោជន៍​ទាំង​អស់ រាល់​កម្មវិធី​ខាង​លើ​រួច​មក​ Sabay ក៏​ជឿ​ជាក់​ថា ប្រិយមិត្ត​មួយ​ចំនួន​អាច​នឹង​ចង់​សាកល្បង​ប្រើប្រាស់​វា​ ម្ល៉ោះ​ហើយ​នេះ​ជា​តំណ​ភ្ជាប់​ទៅ​កាន់​ព័ត៌មាន​ផ្សេង​ ពី​ការ​ទាញ​យក​កម្មវិធី​ទាំង​នោះ ដោយ​ឥត​គិត​ថ្លៃ​ទៅ​តាម​ការ​គួរ​។
សម្រាប់អ្នក​ប្រើ iPhone យូរ​ហើយ​ប្រាកដ​ជា​បាន​ស្គាល់​កម្មវិធី ឬ​របៀប​ដោនឡូត​កម្មវិធី​ថត​ស្រ្គីន​​វីដេអូ​ខ្លះ​ៗ​​ហើយ ប៉ុន្តែ​សម្រាប់​អ្នក​ទើប​ចាប់​ផ្ដើម ពេល​ដែល​ចង់​ថត​ស្រ្គីន​ជា​​វីដេអូ​ម្ដងៗ អាច​ថា​មាន​ការ​ពិបាក​ដែរ។ ថ្ងៃ​នេះ​ក្រុម​ការងារ Sabay សូម​ណែនាំ​កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ល្បីៗ ៥ រួម​នឹង​វិធី​ដោនឡូត​ផង​ដែរ ដែល​អាច​យក​អនុវត្តន៍​ដោយ​ខ្លួន​ឯង​បាន។


កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ល្បីៗ

១/AirShou



AirShou

ជា​កម្មវិធី​ថត​ស្គ្រីន​វីដេអូ​ដ៏​ល្អ​មួយ​ពេល​បច្ចុប្បន្ន ប៉ុន្តែ​គួរ​ឲ្យ​ស្ដាយ​ដែល​វា​មិន​មាន​លើ App Store សម្រាប់​ដោនឡូត​ហ្វ្រី​នោះ​ទេ បើ​ចង់​ដោនឡូត​​ហ្រ្វីៗ​គ្រាន់​​តែ​ចូល​ទៅ​វិបសាយ ចុច​នៅ​ទីនេះចុច​នៅ​ទីនេះ ចុច​ Install ជា​ការ​ស្រេច។

២/Vidyo



Vidyo

ជា​កម្មវិធី​ដែល​មាន​ជម្រើស​ច្រើន​ក្នុង​ពេល​ថត​ស្រ្គីន​វីដេអូ ​និង​ល្បី​គួរ​សម​ដែរ ចំណែក​របៀប​ដោនឡូត អ្នក​ទាំង​អស់​គ្នា​អាចចូល​ទៅ Safari រួច​ចុច​ពាក្យ mios.haimawan.com ហើយ​វាយ​ Vidyo បន្ទាប់​មក​ចុច​ដោនឡូត​តែ​ម្ដង ឬ​វិធី​ម្យ៉ាង​ទៀត​ចូល​ទៅ​កាន់ Safari-> http://iemulators.com ហើយ​អូស​ចុះ​ក្រោម​ឲ្យ​អស់​នោះ​ឃើញ​កម្មវិធី Vidyo ហើយ​ចុច​ដោនឡូត​ជាការស្រេច។

៣/BB Recorder



BB Recorder

ជា​កម្មវិធី​ថត​ស្គ្រីន​វីដេអូ​ដែល​អាច​ថត​បាន​យូរ​រហូត​ដល់​ជិត​មួយ​ម៉ោង ចំណែក​របៀប​ដោនឡូត​អាច​ថា​សុាំញុំ​បន្តិច ប៉ុន្តែ​បើ​អត់​ធ្មត់​អាច​យក​ប្រើ​ការ​បាន​រហូត អនុវត្ត​តាម vShareSE ចុច​នៅ​ទីនេះ

៤/Dr Fone



Dr Fone

ជា​កម្មវិធី​ថត​ស្រ្គីន​ល្អ​មួយ​ដែរ ប៉ុន្តែ​គេ​មិន​សូវ​ប្រើ​ប៉ុន្មាន​ទេ យ៉ាង​ណា​ប្រសិន​បើ​អ្នក​ទាំង​អស់​គ្នា ចង់​សាកល្បង​ប្រើ អាច​ចូល​ទៅ​ដោនឡូត​យក​ពី​វិបសាយ ចុច​នៅ​ទីនេះ

៥/Web Recorder



Web Recorder

ជា​កម្មវិធី​ថត​ស្រ្គីន​វីដេអូ​ដែល​អាច​ដោនឡូត​យក​ពី App Store ផ្ទាល់​តែ​ម្ដង។ ចុច​ដោនឡូត​នៅ​ទីនេះ

បញ្ជាក់៖ រាល់​កម្មវិធី​ដែល​លោត​ចេញ​ពាក្យ​ថា Untrusted​ Enterprise Developers ចូល​ទៅ​កាន់ Setting->General-> Profile and Device Management->Trust ជា​ការ​ស្រេច ហើយ​ក្រុម​ការងារ​សង្ឃឹម​ថា​អ្នក​​ទាំង​អស់​គ្នា នឹង​ចូល​ចិត្ត ចំណែក​​អ្នក​​ប្រើ Android កុំ​បារម្ភ​​ក្រុម​​ការងារ​នឹង​បង្ហាញ​​ជូន​​នៅ​​ពេល​ក្រោយ៕


Untrusted​ Enterprise Developers  

Wednesday, April 19, 2017

ប្រិយមិត្ត​ដែល​កំពុង​ប្រើ Android បាន​ដឹង​ពី​វិធី​ដោនឡូត​វីដេអូពី Facebook ដាក់​ចូល Gallery រួច​រាល់​ហើយ នៅ​ឡើយ​តែ​អ្នក​ប្រើ iPhone ប៉ុណ្ណោះ​ ប៉ុន្តែ​ក៏​​មាន​ប្រិយមិត្ត iPhone ​ខ្លះ​​ចេះ​​​ពី​របៀប​យក​​​វីដេអូ​​ពី Facebook ដាក់​ចូល Camera roll ដោយ​មិនបាច់ Jailbreak ងាយៗ​ដូច Android ចឹង​ដែរ គ្រាន់​តែ​ក្រុម​ការងារ​ណែនាំ​វិធី​ថ្មី​បន្ថែម​ទៀត និងជា​ជំនួយ​សម្រាប់​​​ដល់​អ្នក​ទើប​ប្រើ iPhone កុំ​ឲ្យ​ពិបាក​ថ្ងៃ​ក្រោយ។

ជម្រើស​ទី១៖ Browser and File Manager





Browser and File Manager ដោនឡូតនៅ​ទីនេះ ជា​កម្មវិធី​ដែល​ក្រុម​ការងារ​ធ្លាប់​បាន​ណែនាំ​ម្ដង​រួច​ហើយ​កាល​ពី​ឆ្នាំ​មុន តែ​ពេល​នេះ​លើក​យក​មក​ម្ដង​ទៀត ព្រោះ​វា​ជា​កម្មវិធី​ល្អ អាច​ដោនឡូត​យក​ពី App Store ហ្វ្រីៗហើយ​​វា​មាន​ចំណុច​ពិសេស​គួរ​ឲ្យ​ចង់​ប្រើ​ជាង​កម្មវិធី​ផ្សេងៗ ​ពោល​គឺ​​​វា​អាច​ដោនឡូត​វីដេអូ​បាន​ទាំង Youtube និង Facebook ក្នុង​ពេល​តែ​មួយ។ ចំពោះ​របៀប​ប្រើ​វិញ គ្រាន់​តែ​ដោនឡូត​វា​មក​ដាក់​លើ​ិ iPhone ​ហើយ​​បើកចូល​កម្មវិធី(ធ្វើតាមការណែនាំដូចរូប) នោះ​វីដេអូ​នឹង​ចូល​ទៅ​កាន់ Camera Roll ស្វ័យ​ប្រវត្តិ។ ចំណាំ៖​ពេល​លោត​សារ​ដូច​​លេខ ៧ ត្រូវចុច Close ជាការស្រេច។



Browser and File Manage

ជម្រើស​ទី ២៖ Friendly​

Friendly ចុច​ដោនឡូតនៅទីនេះជា​កម្មវិធី​​មួយ​ដែល​អាច​ឲ្យ​ប្រិយមិត្ត Switch គណនី Facebook ពីរ ឬបី​ក្នុង​ពេល​តែមួយ​ក៏​បាន​។ វា​មាន​លក្ខណៈ​ពិសេស​ជាងគេ​ត្រង់ អាច​ដោនឡូត​វីដេអូ​បាន​ទាំង Youtube និង Facebook ស្វ័យប្រវត្តិ​តែ​ម្ដង​​​សម្រាប់​អ្នក​ប្រើ iPhone គួរ​តែ​តម្លើង​វា​ទុក​ក៏​ល្អ​ដែរ​។ ចំពោះ​របៀប​ប្រើ​វិញ គ្រាន់​តែ​​ដោនឡូត​វា​មក​ដាក់​លើ​ិ iPhone ​ហើយ​​បើកចូល​កម្មវិធី(ធ្វើតាមការណែនាំដូចរូប) នោះ​វីដេអូ​នឹង​ចូល​ទៅ​កាន់ Camera Roll ស្វ័យ​ប្រវត្តិ។



Friendly


ជម្រើសទី ៣៖ File Master


File Master ដោនឡូតនៅទីនេះជាកម្មវិធី​សម្រាប់​ដោនឡូត​វីដេអូពី Facebook ដ៏​ងាយ​ស្រួល​មួយ​ដែរ គ្រាន់​តែ​ប្រិយមិត្ត​ដោនឡូត​ដាក់​លើ iPhone ហើយ​​អនុវត្ត​តាម​ការណែនាំ​ដូច​រូប នោះ​នឹង​ទទួល​វីដេអូ​ដែល​ពេញ​ចិត្ត​ភ្លាមៗ។



File Master


ជម្រើសទី ៤៖ Document 5

Document 5 ចុច​ដោនឡូតនៅទីនេះជា​កម្មវិធី​ដែល​ប្រិយមិត្ត​ភាគច្រើន​បាន​ដោនឡូត​វា​ដាក់​ទូរសព្ទ​ដៃ​ ហើយ​ក៏​កំពុង​ប្រើ​វា​រួច​ហើយដែរ មិន​បាច់​​បរិយាយ​ច្រើន​ក៏​អ្នក​ទាំង​អស់​គ្នា​ដឹង​ពី​លក្ខណៈពិសេស​របស់​វា​ដែរ តែ​បើ​មិន​ទាន់​ច្បាស់​អាច​អនុវត្ត​តាម​ការណែនាំ​ដូច​រូប​ខាងក្រោម។



Document 5
  • ចំណេះដឹងបន្ថែម
ចំពោះ​ប្រិយមិត្ត​ដែល​ចង់​សាកល្បង​កម្មវិធី​ផ្សេងក្រៅពី​រៀបរាប់​ខាងលើ​នេះ គ្រាន់​តែ​វាយ​ពាក្យគន្លឹះ File Manager លើ App Store រួច​ធ្វើការ​រើស​យក​កម្មវិធី​ម្ដង​មួយ​ៗ​មក​ធ្វើការ​ដោនឡូត​តាម​ចិត្ត ហើយ​ក្រុម​ការងារ​សង្ឃឹម​ថា អ្នក​ទាំង​អស់​គ្នា​នឹង​យក​ទៅ​ប្រើ​ការ​ជា​ប្រយោជន៍​​ទូទៅ​ បើ​មាន​ចម្ងល់​អាច​បញ្ចេញមតិ​ខាង​​ក្រោម​នេះ​បាន​។

Tuesday, April 18, 2017

Introduction

Use this guide to force restart your iPhone 6 when it is frozen and not responding. Force restarts are very simple and require no tools.

Step 1

  • Press and hold the Home button.
  • While holding the Home button, press and hold the Sleep/Wake button.


Step 2

  • Continue holding both buttons for about 10 seconds, until the Apple logo appears.




ការ​ទិញ​ទូរស័ព្ទ​មួយ​ទឹក​មក​ប្រើប្រាស់​ពិត​ជាផ្តល់​នូវ​អត្ថប្រយោជន៍​ជា​ច្រើន​ដល់​អ្នក​ប្រើប្រាស់ អាច​ឱ្យ​អ្នក​សន្សំសំចៃ​លុយ​បាន​ដោយសារ​តែ​របស់​មួយ​ទឹក​មាន​តម្លៃ​ធូថ្លៃ​ជាង​ ហើយ​អាច​ឱ្យ​អ្នក​ទទួល​បាន​ទូរសព្ទ​ដូ​ច​ថ្មី​ដែរ ។ ប៉ុន្តែ​វា​ក៏​ជួប​ហានី​ភ័យ​ណាស់​ដែរ ដោយ​សារតែ​អ្នក​មិនដឹង​ថា​ច្បាស់​អ្នក​ប្រើប្រាស់​មុន​នោះ​គេ​ប្រើយ៉ាងណានោះ​ទេ ហើយ​ក៏​មិនដឹង​ថា​វា​មាន​បញ្ហា​ត្រង់​ណា​ដែរ​ ដែល​គេ​ចង់​លក់​ទូរស័ព្ទ​របស់​គេ​ចេញ​វិញ។ ដើម្បីកាត់​បន្ថយកំហុស​ ឬ​ហានី​ភ័យ​ដែល​អាច​កើត​មាន​ សំបុក​អាយ​ធី​សូមចែករំលែក​ពី​គន្លឹះក្នុង​ការ​ទិញ iPhone មួយ​ទឹក​ ដើម្បី ឱ្យ​លោក​អ្នក​ចំណាយ​តិច​ហើយ​ទទួល​បាន​របស់​ល្អ​មក​ប្រើប្រាស់ ។





iPhone ជាប់​ Lock ឬទេ?

iPhone ជាប់​ Lock មាន​ន័យ​ថា​ iPhone នោះ​ត្រូវ​បាន​គេ​បង្កើត​ឡើង​សម្រាប់​តែ​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ណាមួយ (AT&T ឬ T Mobile…)​ដែល​អ្នក​មិនអាច​ដាក់​ស៊ីម​របស់​ប្រព័ន្ធ​ទូរស័ព្ទ​ផ្សេង​បាន​ទេ។ អ្នក​ក៏​អាច​ Unlock iPhone របស់​បាន​ដែរវា​​ ប៉ុន្តែ​វា​អាច​នឹង​ជួប​បញ្ហា​មួយ​ចំនួន ទាក់​ទង​នឹង​សេវាជូនមាន​ ជួន​ដាច់ ឬ​ខ្សោយ​សេវា ឬពេលខ្លះ​បញ្ជូល​ទឹកប្រាក់មិនចូលជាដើម ។
ទាំង iPhone ដែល​ Lock ឬ Unlock រួច​រាល់​ក៏​ដោយ​សុទ្ធ​តែ​ មិនគួរ​ត្រូវ​បាន​ជ្រើសរើសយក​មក​ប្រើប្រាស់​ទាំងអស់។

ជាប់ Activation Lock iCloud ឬទេ?

ជាប់​ iCloud ឬ Activation Lock iCloud មាន​ន័យ​ថា​ទូរស័ព្ទ iPhone របស់​អ្នក​បាន​ភ្ជាប់​ជាមួយ​នឹង​គណនី Apple ID រួច​ហើយ។ នៅពេល​ដែល​អ្នក​ទិញ​ iPhone ដែល​ជាប់​ iCloud ហើយ​អ្នក​មិនដឹងពី​លេខ​សម្ងាត់​នោះទេ អ្នក​នឹង​មិនអាច​ Remove iCloud បាន​ទេ​លុះត្រា​តែ​អ្នក​យក​ទៅ​ជួប​អ្នក​ជំនាញ​ហើយធ្វើការ​ដូរ board ចេញ​ទើប​អាច​ដោះស្រាយ​បាន។


អ្នក​នឹង​មិនអាច​ Update Version របស់​ iOS  ហើយ​អ្នក​ក៏​មិនអាច​ដំឡើង​កម្មវិធី​ដែល​មាន​នៅក្នុង App Store  ឬ​មិនអាច​ Backup/Restore ជាដើម និង​មាន​បញ្ហា​ជាច្រើន​ទៀត​។
ដើម្បីពិនិត្យ​ថា​ iPhone របស់​អ្នក​ជាប់​ iCloud Activation Lock សូម ចូលទៅ​ទីនេះ ហើយ ​វាយ​លេខ​ Serial ឬ IMEI ក៏បាន​ចូលទៅក្នុង​ប្រអប់​ខាងក្រោម ព្រមទាំងបញ្ជូល​លេខកូដ​ដែល​មាន​នៅក្នុង​រូប​ភាព​ខាងក្រោម​ផងដែរ។ ហើយ​ចុច Continue ដើម្បី​ឆែក​មើល ។



បន្ទាប់​ពី​អ្នក​បានចុច Continue ហើយ​ប្រសិន​បើ​ចេញ​លទ្ធផល​ដូច​ខាងក្រោម​នោះ​មាន​ន័យ​ថា​វាចាប់ iCloud ហើយ​ប្រសិន​បើ​ទូរស័ព្ទ​ដែល​អ្នក​បាន​ទិញ​មក​ជាប់​បែបនេះ​សូម​ទំនាក់ទំនងទៅ​ ម្ចាស់​ពីមុន​ ដើម្បី​ធ្វើការ​ដោះ iCloud ចេញ ។



បញ្ហា​ស៊ី​គ្រឿង​ក្នុង​

ជាមួយ​នឹង​របស់​មួយ​ទឹក​ កត្តា​ដែល​ គួរ​ឱ្យ​ខ្លាច​ជាង​គេ​គឺ​ការ​ស៊ី​គ្រឿង។ កាមេរ៉ា​របស់​ iPhone ក៏​ដូច​គ្នា​​វា​ត្រូវ​បាន​គេ​ផ្លាស់ប្តូរ​ដោយ​សារ​តែ​កត្តា​ផ្សេងៗ ។ ឬ​កញ្ជក់របស់​កាមេរ៉ា​ត្រូវ​បាន​សឹក ។ មិនថា​មូលហេតុ​មួយ​ណា​ទេ​វា​សុទ្ធ​តែ​ប៉ះពាល់​ដល់គុណភាព​រូបភាព​ដែល​អ្នក​បាន​ថត​ជាមួយ​កាមេរ៉ា​នោះ។ ដូច​នេះ​អ្នក​គួរ​ថត​រូប​​ចេញ​ពី កាមេរ៉ារបស់​ iPhone ​ដែល​អ្នក​ចង់​ទិញ​នោះ​ហើយ​ពិនិត្យ​ទៅលើ​គុណភាព​រូប​ភាព​នោះ អ្នក​នឹ​ង​អាច​ដឹង​ថា​តើ​វា​ត្រូវ​បាន​ប្តូរ​ឬមិនប្តូរ។



មួយ​ទៀត​នោះ​អ្នក​គួរ​ពិនិត្យ​ទៅលើ​សំបក​ខាង​មុន​របស់ iPhone ប្រសិន​បើ​ត្រូវ​បាន​គេ​ប្តូរ​នោះ​វានឹង​មិន​មាន​ពណ៌​ប្រក្រតី​ដូច​ original នោះទេ។ ឧទាហរណ៍ iPhone 4/4s សន្ទះ​ខាងមុខ original របស់​វាគឺ​មាន​ពណ៌​សថ្លាបែប​ក្រម៉ៅ តែ​បើ​របស់​អាយ​វិញ​វា​មាន​ពណ៌​ស​ ស្លេកបើ​ដាក់​ផ្ទឹម​គ្នា​វា​នឹង​មាន​ពណ៌​សច្បាស់​ជាង របស់​ពិត។



iPhone នៅកាន់​ថ្ម​ឬទេ?

យើង​ដឹង​ ហើយថាថ្ម​ iPhone ជា​ប្រភេទ​ built-in batteries ដែល​ built ជាប់​ជាមួយ​ម៉ាស៊ីន​តែ​ម្តង​ ប្រសិន​បើ​វា​ខួច​អ្នក​នឹង​ពិបាក​ក្នុង​ការ​ប្តូរ​ ដោយ​ត្រូវ​ការ​អ្នក​ជំនាញ​ផ្លាស់​ប្តូរ​ឱ្យ​ ហើយ​វា​ក៏​មាន​តម្លៃ​ខ្ពស់​ណាស់​ដែរ ។



ដើម្បី​មើលថា​ iPhone នោះ​លែង​កាន់​ថ្ម​សូមចូលទៅ Setting=> General=> Usage ហើយ​ពិនិត្យ​ទៅលើរយៈ​ពេល​ដែល​អ្នក​សាក​ថ្ម​ពេញ​ 100% ធៀប​ទៅនឹង​ រយៈ​ពេល​ប្រើប្រាស់ ​នឹង ភាគ​រយ​ដែល​ប្រើប្រាស់ ។



ឬ​អ្នក​អាច​តេស្ត​ដោយ​ប្រើ Internet ជាមួយ 3G/4G ប្រហែល​ 15 នាទី​បើ​ថ្ម​អស់​3- 5% នោះ​ទូរស័ព្ទ​ដែល​អ្នក​បំរុងនឹង​ទិញ ប្រហែល​ជាមិនកាន់​ថ្ម​នោះ​ទេ។​

រន្ធ​កាស​ និង Power ដំណើរ​ការ​ឬទេ?

វា​ក៏ជា​ចំនុច​ចាំបាច់​មួួយ​ដែល​អ្នក​មិន​អាច​រំលង​បាន​ទេ ប្រសិន​បើ​​រន្ធ​ Power មិនដំណើរ​ការ​អ្នក​នឹង​ពិបាក​ក្នុង​ការ​សាក​ថ្ម​ ឬ​ប្រើប្រាស់​ជាមួយ​ iTunes ជាដើម ចំពោះរន្ធ​កាស​ក៏​ដូច​គ្នា​ដែរ បញ្ហា​នេះ​អាច​កើតឡើង​មក​ពី​នាយ​មក​ស្រាប់​ ឬ​កើត​មាន​ចំពោះ​អ្នក​ដែល​ចូលចិត្ត​ប្រើប្រាស់​ Accessories ជជុះជាដើម។ ហេតុ​នេះ​ហើយ​អ្នក​ត្រូវ​តែ​ប្រយ័ត្ន​ប្រយែង​នឹង​ចំនុច​នេះ​ជាចាំបាច់។

តេ​ចេញ​ចូល​ និង​ស្តាប់សម្លេង

សូម​ធ្វើការ​តេ​ចេញ​និង​តេ​ចូល​ ដើម្បីតេស្ត​ស្តាប់​សំលេង របស់​ Speaker និង​​ Microphone ដោយសារ​អាច​មាន​ករណី​ស្តាប់​មិនសូវ​ច្បាស់ ឬ​ និយាយទៅគេ​ គេ​ស្តាប់​មិនសូវច្បាស់។ វា​ជា​ចំនុច​សំខាន់​មួយ​ដែរ​ ដែល​គួរ​ពិនិត្យ​មើល​មុន​ទិញ។


ពិនិត្យ​មើល​ប៊ូតុង​ទាំង​អស់

នៅលើ iPhone ទាំង​មួល​មាន​ប៊ូតុងសរុប​ចំនួន 4 និង​គន្លឹះ​សំលេង​មួយ។ អ្នក​គួរ​ពិនិត្យ​មើលគ្រប់​ប៊ូតុង​ទាំង​នោះ​ថា​តើ​វា​ដំណើរ​ការ​ទេ ជាពិសេស​ប៊ូតុង Home ដែល​ជា​ប៊ូតុង​ដែល​គេ​ប្រើប្រាស់​ច្រើន​ជាង​គេ។


Accessories មក​ពី​នាយ ( Original )

នៅពេល​ដែល​អ្នក​ពិនិត្យ​ទៅលើ ទូរស័ព្ទ​អស់​ហើយ​សូម​សួរ​រក​ Accessories ដូច​ជា​ឆ្នាំងសាក ខ្សែរ​ USB កាស ដែល​មាន​មក​ពី​នាយ​របស់​វា។ ព្រោះ​ថា​ជាមួយ iPhone ភាគ​ច្រើន​ប្រើ​ខ្សែរ​សាក USB ជជុះ សាក​មិនសូវ​ឆាប់ពេញ​ ហើយ​ប្រើយូរ​ទៅ​វា​នឹង​លែក​​ស្គាល់​ឬ​បញ្ចូល​មិនចូលតែម្តង ។



សេចក្តីសន្និដ្ឋាន

ជារួម ការទិញទូរស័ព្ទ iPhone មួយទឹក​ពិតជាសំខាន់ បើ​លោកអ្នក​មិនបាន​ពិនិត្យ​ឲ្យ​បាន​ត្រឹមត្រូវ នោះលោកអ្នក​អាចនឹង​ខាតបង់​ប្រាក់ ជាមិនខាន ឬអាច​នឹង​បាត់បង់​សមត្ថភាព​ប្រើប្រាស់​មួយចំនួន នៅក្នុង​ទូរស័ព្ទ​នោះទៀត ។ ការរៀបរាប់​ខាងលើ នឹង​ផ្តល់​ជាអត្ថប្រយោជន៍​យ៉ាងពិត​ប្រាកដ យោងតាម​ការសាកល្បង​ជាមួយ​នឹង​បទពិសោធន៍​ពិតៗ ។ គួរបញ្ជាក់ផងដែរថា iPhone ដែលជាប់ iCloud Activation Lock ឬ មិនមែន Unlock Original សូម​កុំទិញឲ្យសោះ ទោះក្នុងតម្លៃ​ណាក៏ដោយ ។
ដោយ​សារ​តែ​ទូរសព្ទ​ iPhone​ ថ្មី​មាន​តម្លៃ​ថ្លៃ​ អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​បាន​ងាក​ទៅ​​ជាវ​​ iPhone ​មួយ​ទឹក​ ព្រោះ​មាន​តម្លៃ​ធូរ​ថ្លៃ​ ហើយ​គុណភាព​ក៏​មិន​ចាញ់​ទូរសព្ទ​ថ្មី​ប៉ុន្មាន​ដែរ។ តែ​ទោះ​ជា​យ៉ាង​ណា​ ទូរសព្ទ​មួយ​ទឹក​នោះ​មិន​ប្រាកដ​ថា​ជា​ទូរសព្ទ​ស្រប​ច្បាប់​ ឬ​អាច​ជា​ទូរសព្ទ​ ដែល​ម្ចាស់​ដើម​គេ​បាន​បាត់។


ដូច​នេះ​អ្នក​ត្រូវ​អនុវត្ត​៥​ចំណុច​ខាង​ក្រោម​នេះ​​ជា​មុន​សិន​ មុន​នឹង​​​សម្រេច​ជាវ​ទូរសព្ទ​​ iPhone​ មួយ​ទឹក​ដើម្បី​ការ​ពារ​បញ្ហា​​នៅ​ថ្ងៃ​ក្រោយ៖

១. ពិនិត្យ​មើល​លេខ​ IMEI

អ្នក​ត្រូវ​ពិនិត្យ​មើល​លេខ​ IMEI​ ដែល​មាន​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​សម្បក​ទូរសព្ទ​ (សម្រាប់​ iPhone 3G, 3Gs, 4, 4s IMEI ​គឺ​ស្ថិត​នៅ​លើ​ជើង​ស៊ីម)​ និង​លេខ​ IMEI​ ដែល​ស្ថិត​នៅ​ទីតាំង​ Setting​ នៃ​ទូរសព្ទ​ ថា​តើ​ដូច​គ្នា​ ឬ​យ៉ាង​ណា​ ដើម្បី​ប្រាកដ​ថា​សម្បក​ iPhone នោះ​ជា​សម្បក​​ Original។ ប្រសិន​សម្បក​នោះ​មិន​មែន​ជា​សម្បក​ Original​ នោះ​អ្នក​អាច​ត​ថ្លៃ​ដើម្បី​ទទួល​បាន​តម្លៃ​​ថោក​ជាង​មុន។

***វិធី​ពិនិត្យ​ IMEI​ ក្នុង​ទូរសព្ទ​គឺ​ចូល​ទៅ​កាន់​ Setting → General → About → IMEI។



២. ពិនិត្យ​មើល​ Find My iPhone​

ប្រសិន​បើ​ទូរសព្ទ​មាន​កំណត់​ Find My iPhone ​(Activation Lock: On)​ ទូរសព្ទ​នោះ​នឹង​គ្មាន​ន័យ​សម្រាប់​អ្នក​ឡើយ ​ព្រោះ​ម្ចាស់​ទូរសព្ទ​មុន​អាច​ធ្វើ​ការ​ Lock​ ទូរសព្ទ​របស់​អ្នក​បាន​គ្រប់​ពេល។ អ្នក​អាច​ឆែក​មើល​ថា​ទូរសព្ទ​នោះ​មាន​កំណត់​មុខងារ​ Find My iPhone​ ឬ​ក៏​អត់​ដោយចុច​ត្រង់​នេះ​​ រួច​វាយ​បញ្ចូល​លេខ​ IMEI​ ឬ​ Serial Number​ ចូល​ទៅ​ក្នុង​ប្រអប់​នោះ។




៣. ឆែក​មើល​លេខ​ IMEI​ ត្រូវ​បាន​ Lock ឬ​អត់

ក្នុង​ករណី​ដែល​លេខ​ IMEI ត្រូវ​បាន​ Lock នោះ​អ្នក​មិន​អាច​ប្រើ​ប្រាស់​ទូរសព្ទ​​ដើម្បី​ធ្វើ​ការ​ហៅ​ចេញ​បាន​នោះ​ទេ ​ទោះ​បី​ជា​អ្នក​ផ្លាស់​ប្ដូរ​ស៊ីម​កាត​ក៏​ដោយ។ អ្នក​អាច​ពិនិត្យ​មើល​ថា​ លេខ​ IMEI របស់​អ្នក​ត្រូវ​បាន​ Lock​ ឬ​យ៉ាង​ណា​ដោយ​គ្រាន់​តែ ​ចុច​ទី​នេះ​ រួច​វាយ​បញ្ចូល​លេខ​ IMEI ដែល​នៅ​ផ្នែក​ខាង​ក្រោយ​នៃ​ទូរសព្ទ។



៤. លុប​ចោល​ Data​ ទាំង​អស់​

មុន​នឹង​ជាវ​ទូរសព្ទ​ iPhone មួយ​ទឹក​យក​មក​ប្រើ ​អ្នក​គួរ​ Sign Out​ ពី​ iCloud របស់​ម្ចាស់​ទូរសព្ទ​មុន​ រួច​ធ្វើ​ការ​លុប​ចោល​ទិន្នន័យ​ចាស់​ទាំង​អស់​ដោយ​ចូល​ទៅ​កាន់​ Setting → General → Reset → Erase All Content and Settings។




៥.ពិនិត្យ​មើល​ទូរសព្ទ​ដែល​អ្នក​ទិញ​ស្រប​ច្បាប់​ ឬ​អត់

ចុច​នៅ​ត្រង់​កន្លែង​នេះ រួច​វាយ​បញ្ចូល​លេខ​ Serial Number​ ទូរសព្ទ។ ប្រសិន​បើ​អ្នក​អាច​បន្ត​ទៅ​ទំព័រ​ផ្សេង​បាន​ មាន​ន័យ​ថា​ទូរសព្ទ​ដែល​អ្នក​ទិញ​គឺ​ស្រប​ច្បាប់​ ប៉ុន្តែ​បើ​ចេញ​ពាក្យ​សុំ​ទោស​ ទូរសព្ទ​អាច​គេ​បាត់​ ឬ​ជា​ទូរសព្ទ​មិន​ស្រប​ច្បាប់។ ***ដើម្បី​ពិនិត្យ​មើល​  Serial Number ចូល​ទៅ​កាន់​ Setting → General → About ។​​​​​​​

​បើ​ចេញ​ពាក្យ​សុំ​ទោសបែប​នេះ​ អាច​ជា​ទូរសព្ទ​ពុំ​ស្រប​ច្បាប់​​ទេ​
   -ចុច​អាន៖ Apple ​ប្រកាស​ដាក់​ឲ្យ​ប្រើ​ iOS 9 beta​ ជា​សាធារណៈ​ ដូច្នេះ​​មុន​ដំឡើង​​គួរ​ដឹង​អ្វី​ខ្លះ?

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget