Tuesday, January 5, 2016

10 Feb, 2015 09:12

ប្លង់ ​ថត​នៃ​ភាពយន្ត​ល្បី​ៗ​សុទ្ធ​តែ​បាន​ឆ្លង​កាត់​ការ​ជ្រើស​រើស​យ៉ាង​ម៉ត់ចត់​ និង​សរសេរ​ជាក់​លាក់​ក្នុង​សេនារីយ៉ូ​រឿង។ ថ្វីត្បិត​ពេល​ខ្លះ​ ផលិតករ​មួយ​ចំនួន​បាន​ព្យាយាម​បង្កើត​ប្លង់​ថ្មី​ៗ​របស់​ខ្លួន​​ក្ដី​ ប៉ុន្តែ​ភាពយន្ត​ទូទាំង​ពិភពលោក​ សូម្បី​តែ​ហូលីវូដ​ តែង​ប្រើ​ប្រាស់​ប្លង់​ខាង​ក្រោម​នេះ​ ជា​ប្លង់​មូលដ្ឋាន​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត​របស់​ខ្លួន៖

-Extreme Wide Shots (EWS)​ គឺ​ជា​ប្លង់​ពី​ចម្ងាយ​ អាច​បង្ហាញ​ពី​អ្វី​មួយ​ ឬ​ទី​កន្លែង​ណា​មួយ​បាន​​​យ៉ាង​ទូលាយ។ (មើល​រូប​ទី​១​ ខាង​ក្រោម)

-Wide Shots​ (WS) គឺ​ជា​ប្លង់​បង្ហាញ​មួយ​ជំហរ​ខ្លួន​របស់​មនុស្ស​ ឬ​ Subject​ អ្វី​មួយ។

-Medium Shots​ (MS) គឺ​ថត​មនុស្ស​ត្រឹម​ពាក់​កណ្ដាល​ចង្កេះ​ឡើង​លើ​រហូត​​ហួស​ចុង​សក់​បន្តិច។ ប្លង់​នេះ​គឺ​អាច​ឲ្យ​អ្នក​ទស្សនា​ឃើញ​ពី​ចលនា​ដៃ​ ឬ​ការ​ផ្លាស់​ទី​​របស់​តួ​អង្គ​យ៉ាង​ច្បាស់។

-Medium Close Ups (MCU) គឺ​ជា​ប្លង់​ដែល​បង្ហាញ​តួ​អង្គ​កាន់​តែ​កៀក​ ចាប់​​ត្រឹម​ក្រោម​ស្មា​បន្តិច​ទៅ​លើ​ដល់​​​ចុង​សក់។

-Close Ups (CU)​ គឺ​ជា​ប្លង់​ដែល​បង្ហាញ​ផ្នែក​ណា​មួយ​នៃ​ Subject។ ឧទាហរណ៍​ដូច​រូប​ទី​១​​ខាង​ក្រោម​នេះ​ CU ​គឺ​មុខ​របស់​មនុស្ស​ប្រុស​នោះ។

-Extreme Close Ups (ECU) គឺ​ជា​ប្លង់​ថត​កៀក​បំផុត​ ដែល​អាច​ធ្វើ​ឲ្យ​អ្នក​មើល​ឃើញ​ Subject​ ច្បាស់​ និង​លម្អិត​ជាង​ភ្នែក​របស់​អ្នក​ទៅ​ទៀត។ ដូច​រូប​ទី​១​ខាង​ក្រោម​នេះ​ ECU​ គឺ​លើ​រង្វង់​ភ្នែក​ទាំង​ពីរ​របស់​មនុស្ស​ប្រុស​នោះ។

Camera-Shotsរូប​ទី​១
-Two Shot គឺ​ជា​ប្លង់ ​ដែល​ថត​យក​មនុស្ស​ពីរ​នាក់។ (មើល​រូប​ទី​២​ ខាង​ក្រោម​)

Two-Shot
រូប​ទី២

-Over the Shoulder Shots (OSS) គឺ​ជា​ប្លង់​ថត​ពី​ខាង​ក្រោយ​មនុស្ស​ម្នាក់​សំដៅ​ឆ្ពោះ​ទៅ​កាន់​ Subject ​ដោយ​ឲ្យ​ឃើញ​ត្រចៀក​ ស្មា​ ឬ​ផ្ទៃ​មុខ​ម្ខាង​​នៃ​មនុស្ស​នោះ។ បច្ចេកទេស​នៃ​ការ​ថត​ប្លង់​នេះ​គឺ​ឲ្យ​មនុស្ស​ទល់មុខ​នឹង​ Subject។ ប្លង់​នេះ​ក៏​គេ​ឧស្សាហ៍​ប្រើ​ក្នុង​កិច្ច​សម្ភាសន៍​ដែរ។ (មើល​រូប​ទី​៣​ ខាង​ក្រោម)

over-shoulder
រូប​ទី៣

-Point of View ​គឺ​ជា​ប្លង់​ដែល​ថត​ចេញ​ពី​ក្បែរ​ភ្នែក​របស់​អ្នក​សម្ដែង​ ដូច្នេះ​អ្នក​ទស្សនា​នឹង​មាន​អារម្មណ៍​ថា​ ប្លង់​ហ្នឹង​គឺ​ចេញ​ពី​ភ្នែក​របស់​គេ​ផ្ទាល់​ ឬ​ដៃ​កំពុង​មាន​ចលនា​ក្នុង​អេក្រង់​​ហាក់​បី​ដូច​ជា​ដៃ​របស់​គេ​ដែរ។ (មើល​វីដេអូ​ខាង​ក្រោម)

https://youtu.be/aj1yPYRURIQ


-Selective Focus គឺ​ជា​ប្លង់​ដែល​គេ​ថត​​​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4​ នោះ​វា​នឹង​បង្កើត​ភាព​ព្រិល​ (Depth of Field)​ នៅ​កន្លែង​ដែល​អ្នក​មិន​ផ្ដោត​លើ​ (Out of Focus) ។ មើល​រូប​ទី​៤​ រូប​ផ្នែក​ខាង​លើ​ គឺ​ឲ្យ​ Focus ​នៅ​​​ខាង​មុខ​ ដូច្នេះ​រូប​បុរស​នោះ​មាន​ភាព​ច្បាស់​ ចំណែក​ឯ​រូប​នារី​នៅ​ខាង​ក្រោយ​ព្រិល។ ចំពោះ​​រូប​ខាង​ក្រោម​​​ គឺ​ឲ្យ​ Focus ​នៅ​ផ្នែក​ខាង​ក្រោយ​ ដូច្នេះ​រូប​នារី​ច្បាស់​ ចំណែក​រូប​បុរស​ព្រិល។ ដោយសារ​​ភាព​យន្ត​​មាន​ចលនា​ គេ​​អាច​​ប្ដូរ​ឲ្យ​​ម្ដង​ព្រិល​មុខ​​ម្ដង​ព្រិល​​ក្រោយ​បាន​យ៉ាង​​ងាយ។ (អាន​អត្ថបទ៖ របៀប​នៃ​ការ​ថត​រូប​បែប​ Depth of Field) 

selective-focus
រូប​ទី​៤

ទស្សនាវីដេអូ​អំពី​ប្លង់​ផ្សេង​ៗ៖

https://youtu.be/j5886yCsmrg

ក្រោយ​​ពីដឹង​​ប្លង់​មូលដ្ឋាន​ទាំង​អស់​​នេះ​ហើយ​ ប្រិយមិត្ត​អាច​​អនុវត្ត​​ផលិត​ជា​វីដេអូ​ខ្នាត​ខ្លី​បាន​ហើយ។

ដោយ៖ មាស រ័ត្ន
ប្រភព៖ thewildclassroom, learnaboutfilm,  empireonline

12 Jan, 2015 11:27

បច្ចេកទេស ​ថតរូប​មួយ​ ដែល​ពេញ​និយម​នៅ​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ គឺ​ “Long Exposure”។ រូបភាព​បែប​ “Long Exposure”​ គឺ​អ្នក​អាច​ឃើញ​​ដូច​ជា​ ទឹក​ធ្លាក់​ហូរ​​ដូច​​ពពក ឬខ្សែ​​អំបោះ​ ឬ​ភ្លើងរត់​​ជា​ខ្សែ​ៗ​នៅ​លើ​ដង​ផ្លូវ​នា​ពេល​យប់​ជា​ដើម។ រូប​ជា​​ច្រើន​ខាង​ក្រោម​នេះថត​​​ Long Exposure។

Long-Exposure

តើ​ “Long Exposure”​ គេ​ថត​យ៉ាង​ម៉េច?

“Long Exposure”​ គឺ​ការ​ថត​ដោយ​កំណត់​រយៈពេល​នៃ​ការ​ចាប់​យក​រូបភាព​យឺត​ ឬ​គេ​ហៅ​ថា​ ដាក់​ Shutter Speed​ ឲ្យ​វែង។ បើ​មិន​ទាន់​ដឹង​ថា​ Shutter Speed ​ជា​អ្វី​ ចុច​អាន​ត្រង់​នេះ។ រូប​ខាង​ក្រោន​នេះ​ជា​ឧទាហរណ៍​នៃ​ការ​កំណត់​ Shutter Speed​: 1/125s (រូប​ខាង​ឆ្វេង​មើល​ទៅ​ឃើញ​ទឹក​ធ្លាក់​ធម្មតា), Shutter Speed​: 1/10s (រូប​កណ្ដាល​ មើល​ទៅ​ទឹក​ធ្លាក់​ជាប់​គ្នា​), ខណៈ Shutter Speed​: 1/2s (រូប​ខាង​ស្ដាំ​ ទឹក​ធ្លាក់​មើល​ទៅ​កាន់​តែ​ជាប់​គ្នា​ដូច​សរសៃ​អំបោះ)។
shutter speed 5

កាល​ណា​ដាក់​រយៈពេល​យូរ​សម្រាប់​កាមេរ៉ា​ក្នុង​ការ​ចាប់​យក​រូប​ភាព ​នោះ​ទឹក​ដែល​ហូរ​នឹង​មើល​ទៅ​ជាប់​ៗ​គ្នា​ដូច​ជា​ពពក​កំពុង​ហោះ, ភ្លើង​ម៉ូតូ​ ឬ​ឡាន​ដែល​បើក​លើ​ផ្លូវ​នៅ​ពេល​យប់​នឹង​បង្កើត​ជា​ខ្សែ​ដ៏​វែង, ផ្កាយ​ដែល​មាន​ចលនា​នឹង​បង្កើត​ជា​បន្ទាត់​នៅ​លើ​មេឃ, ឬ​ភ្លើង​ធូប​ដែល​ក្មេង​គ្រវី​លេង​អាច​ក្លាយ​ជា​រង្វង់​ដ៏​ស្រស់​ស្អាត។

***​ឧបករណ៍​ដ៏​សំខាន់​សម្រាប់​ថត​រូប​ “Long Exposure​” គឺ​កាមេរ៉ា​ប្រភេទ​ DSLR​ ដែល​អាច​កំណត់​ Shutter Speed ​រយៈពេល​វែង​បាន។ ដោយសារ​ការ​ថត​នេះ​មាន​រយៈពេល​ជា​ច្រើន​វិនាទី​ ដូច្នេះ​គួរ​ប្រើ​ជើង​ (Tripod)​ កាមេរ៉ា​ បើ​មិន​អីចឹង​ទេ​ ត្រូវ​រក​កន្លែង​ដាក់​កាមេរ៉ា​ឲ្យ​នឹង។

តោះ​! ឥឡូវ​ទៅ​មើល​រូប​​ Long Exposure ផ្សេង​ៗ​ និង​ការ​កំណត់​នៃ​ Shutter Speed, Aperture និង​ ISO របស់វា​ខាង​ក្រោម​នេះ៖ 

១) រូប​យាន​ជំនិះ​ផ្សេង​ៗ​កំពុង​បើក​បរ​លើ​ដង​ផ្លូវ​​នៅ​ពេល​រាត្រី​​ Shutter Speed: 1/13s, Aperture: F/22, ISO: 100។

trail-slow-shutter-speed


២) ​រូប​ទឹក​សមុទ្រ​ដែល​មាន​ចលនា​​​មើល​ទៅ​ដូច​ពពក​​ Shutter Speed: 1/10s, Aperture: F/4, ISO: 400។

seawater-slow-shutter-speed


៣) រូប​កន្ត្រក​វិល​​ Shutter Speed: 1/4s, Aperture: F/6.8, ISO: 100។

roundabout-slow-shutter-speed


៤) រូប​ថត​ទឹក​ធ្លាក់​ Shutter Speed: 1/3.2s, Aperture: F/18,  និង​ ISO: 100។

waterfall shutter speed

***​ប្រភេទ​កាមេរ៉ា, Lens, ទី​កន្លែង​, និង​ម៉ោង​ពេល​ថត​​​ខុស​​គ្នា ​ធ្វើ​ឲ្យ​រូប​ចេញ​មកខុស​គ្នា​ដែរ​!

ម៉េច​ដែរ​ ប្រិយមិត្ត​? អាច​យក​កាមេរ៉ា​​របស់​អ្នក​មក​សាក​​​​ល្បង​​ថត​ដោយ​ទម្លាក់​ Shutter Speed ឲ្យ​យឺត​ នឹង​ទទួល​បាន​រូប​ស្រដៀង​ៗ​នេះ។ អនុវត្ត​ថត​​បែប​បច្ចេកទ្ទេស​​នេះ​យូរ​ អ្នក​នឹង​អាច​ថត​បាន​ដូច​គេ​មិន​ខាន។



-ប្លង់​ថតរូប​​មូលដ្ឋាន​ អ្នក​ទើប​រៀន​ថត​រូប​ដំបូង​ៗ​ កម្រ​មើល​រំលង


ដោយ​៖ មាស រ័ត្ន
ប្រភព៖  exposureguide

6 Jan, 2015 10:35

មាន ​មនុស្ស​ជា​ច្រើន​ឆ្ងល់​ថា​ ហេតុ​អ្វី​បាន​ជា​អ្នក​ថត​រូប​អាជីព​​​ ឬ​អ្នក​ថត​រូប​សិល្បៈ​ខ្លះ​ ថត​រូប​បាន​ស្អាត​ៗ​ម្ល៉េះ។ តាម​ពិត​ទៅ​ ក្រៅ​ពី​ទេពកោសល្យ​ និង​គំនិត​ច្នៃ​ប្រឌិត​ អ្នក​ថត​អាជីព​ខ្លះ​មាន​ប្លង់​ថត​មូលដ្ឋាន​របស់​ខ្លួន​ដូច​ខាង​ក្រោម​នេះ៖

*** ​Subject៖ នៅ​ក្នុង​រូបថត​ Subject គឺ​សំដៅ​លើ​មនុស្ស​ សត្វ​ ឬ​អ្វី​ ដែល​អ្នក​ថត​ចង់​បង្ហាញ។ បើ​រូប​ថត​នោះ​ជា​ទេសភាព​ ដូច្នេះ​ទេសភាព​នោះ​គឺ​ជា​ Subject។ បើ​រូប​ថត​ Portrait​ ដូច្នេះ​ Portrait​ នោះ​គឺ​ជា​ Subject។ ក្នុង​រូប​ខាង​ក្រោម​នេះ​ នារី​កាន់​កាមេរ៉ា​​គឺ​ជា​ Subject។


Beautiful-Girl-HD-Wallpapers

១) Rule of Thirds
ការ​ថត​រូប​ដោយ​ឲ្យ​ Subject​ នៅ​ចំ​កណ្ដាល ​គឺ​មើល​ទៅ​មិន​ស្អាត​ប៉ុន្មាន​ទេ​ លើក​លែង​តែ​ថត ​Portrait (លក្ខណៈ​រូប​ថត​បិត​កាត)។ អ្នក​ថត​រូប​ភាគ​ច្រើន​ជ្រើស​ថត​ Subject ​របស់​ខ្លួន​ប៉ះ​នឹង​ខ្សែ​បន្ទាត់​​ពីរ​ គឺ​ខ្សែ​បន្ទាត់​ដេក​ និង​ខ្សែ​បន្ទាត់​​ឈរ។ គេ​ហៅ​ប្លង់​នេះ​ថា​ “Rule of Thirds”។ Subject ​មិន​ចាំ​បាច់​ទាល់​តែ​ប៉ះ​ត្រង់​ចំណុច​ប្រសព្វ​រវាង​ខ្សែ​ទាំង​ពីរ​១០០​%​ នោះ​ទេ​ គឺ​គ្រាន់​តែ​នៅ​ក្បែរ​ចំណុច​​ប្រសព្វ​នៃ​ខ្សែ​ទាំង​ពីរ​នោះ​ក៏​បាន​ដែរ។

rule of third
(រូប​ខាង​ឆ្វេង)​ Subject នៅ​កណ្ដាល​​មើល​ទៅ​មិន​ស្អាត​ដូច​​រូប​ដែល​មាន​ Subject​ ស្ថិត​នៅ​​ខាង​ឆ្វេង​បន្តិច​ (រូប​ខាង​ស្ដាំ)

The Rule of Thirds2

The Rule of Thirds

***កាមេរ៉ា​អាច​ដាក់​ខ្សែ​បន្ទាត់​​ (Gridlines)​​ នេះ​បាន​ សម្រួល​ដល់​​អ្នក​ពិបាក​ក្នុង​ការ​ស្មាន​ដោយ​ភ្នែក។

២) បន្ទាត់​​ដេក​ (To place the horizon line)​
ក្នុង​ករណី​គេ​ថត​ Subject​ ជា​បន្ទាត់​ដេក​ ដូច​ជា​ស្នួ​ហាល​ខោអាវ​ ឬ​របង​ផ្ទះ​ គេ​កម្រ​ឲ្យ​បន្ទាត់​នោះ​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ណាស់​ ព្រោះ​គេ​យល់​ថា​ វា​មើល​ទៅ​មិន​ស្អាត។ អ្នក​ថត​រូប​ជំនាញ​នឹង​ចាប់​ប្លង់​ដោយ​ឲ្យ​​បន្ទាត់​នោះ​នៅ​លើ​ ឬ​ក្រោម​ចំណុច​កណ្ដាល​ (មើល​រូប)។ ប៉ុន្តែ​មាន​ករណី​លើក​លែង​ខ្លះ​ គេ​អាច​ឲ្យ​បន្ទាត់​​ស្ថិត​នៅ​ចន្លោះ​កណ្ដាល​ដែរ​ ដូច​ជា​ថត​រូប​បែប​ឆ្លុះ​ផ្ទៃ​ទឹក​ (Reflection)​ ពីព្រោះ​ដើម្បី​បែងចែក​ទិដ្ឋភាព​ផ្នែក​ខាង​លើ​ និង​ផ្នែក​ខាង​ក្រោម​ឲ្យ​ស្មើ​គ្នា។ ក្នុង​ការ​អនុវត្ត​ដំបូង​ អ្នក​អាច​រថ​វត្ថុ​ដេក​ដូច​ជា​ Keys ប៉្យាណូ​, កាំ​ជណ្ដើរ, ក្រដាស​កាសែត…។

Horizontal & Vertical lines1

៣) តម្រង់​​ចូល​ទៅ​ក្នុង​​​ប្លង់​ (Lean Into the Frame)
នៅ​​ពេល​អ្នក​ថត​មនុស្ស​ ឬ​សត្វ​ យល់​ល្អ​ទុក​លំហ​ត្រង់​ភ្នែក​របស់​គេ​កំពុង​សម្លឹង​ទៅ​ ឬ​ចលនា​របស់​គេ​កំពុង​តែ​សំដៅ​ទៅ។ ឧ.​ ទា​កំពុង​ហែល​ (មើល​រូប​ទា​ខាង​ក្រោម)​ ​ស្ថិត​នៅ​កណ្ដាល​រូប​ថត​គឺ​ពុំ​សូវ​ស្អាត​ទេ​ ប៉ុន្តែ​បើ​គេ​រំកិល​កាមេរ៉ា​ដោយ​ឲ្យ​ទា​នោះ​មក​នៅ​ត្រង់​ជ្រុង​ខាង​ស្ដាំ​ ផ្នែក​ខាង​លើ​ ហើយ​ទុក​ចន្លោះ​ឲ្យ​ទូលាយ​ត្រង់​ទិសដៅ​ដែល​ទា​នោះ​កំពុង​ហែល​ទៅ​ នោះ​មើល​ទៅ​ស្អាត​ជាង។ តិចនិក​នេះ​គេ​ហៅ​ថា​ “Lean Into the Frame”។ ម្យ៉ាង​ ទីតាំង​នៃ​ Subject ​នេះ​គឺ​ចូល​ទៅ​ក្នុង​ប្លង់​ទី​មួយ​ (Rule of Thirds) ​ដែរ។

Lean Into the Frame

មើល​រូប​ផ្សេង​ទៀត៖

lean into frame


៤) បង្កើត​ប្លង់​ដឹកនាំ​ដោយ​បន្ទាត់​ (Leading lines)
សម្រាប់​បច្ចេកទេស​នេះ​គឺ​អ្នក​ថត​រូប​មើល​ឃើញ​អ្វី​ដែល​ឈរ​តម្រៀប​ ឬ​បន្ត​កន្ទុយ​គ្នា​​ជា​ជួរ​ត្រង់​ ទ្រេត​ ដេក​ កោង​ ឬ​​ទឹក​រលក​​ថា​អាច​​ដឹកនាំ​ភ្នែក​អ្នក​មើល​ ឲ្យ​សម្លឹង​ទៅ​តាម​បន្ទាត់​ទាំង​នោះ​បាន។ ជួន​កាល​​បន្ទាត់​នេះ​ជា​ Subject​ ចម្បង​ដែល​អ្នក​ថត​រូប​​ចង់​​បង្ហាញ​ ប៉ុន្តែ​ពេល​ខ្លះ​វា​ត្រូវ​បាន​អ្នក​ថត​រូប​ប្រើ​ដើម្បី​នាំ​ភ្នែក​មនុស្ស​ ទៅ​មើល​ Subject ​ដ៏​សំខាន់​ដែល​គេ​ចង់​បង្ហាញ។

***​អាច​មាន​បន្ទាត់​​ជា​ច្រើន​ក្នុង​ប្លង់​តែ​មួយ​ដែរ!!!

Leading lines3
​​បន្ទាត់​ទាំង​នេះ​ ដែល​មាន​ផ្លូវ​ដែក​ ប៉ារុងរថភ្លើង​ និង​ស្ថានីយ​រថភ្លើង​ គឺ​​​ជា​ Subject​ តែ​ម្ដង

Leading lines2
ផ្លូវ​ថ្នល់​គឺ​គ្រាន់​តែ​ជា​បន្ទាត់​នាំ​ភ្នែក​អ្នក​ទស្សនា​ទៅ​មើល​ Subject ​ដ៏​សំខាន់​នោះ​​គឺ​​ព្រះ​អាទិត្យ​

៥) រូប​ត្បាញ​ចូល​គ្នា ឬ​រដិបរដុប ​(Patterns and Textures)
នៅ​ពេល​ណា​ Subject​ មាន​លក្ខណៈ​ដូច​ជា​តម្បាញ​ចូល​គ្នា ​ឬ​រដិបរដុប​ជាមួយ​នឹង​ពណ៌​ផ្សេង​ៗ​ ដូច​ជា​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ក្រមា, ឬ​អាវ​ពង​ជីងចក់​ជាដើម​ អ្នក​ថត​រូប​ខ្លះ​អាច​មើល​ឃើញ​នូវ​ឈុត​ឆាក​ផ្សេង​ៗ​ផុស​ចេញ​ពី​របស់​ទាំង​ អស់​នេះ​ ដូច្នេះ​គេ​អាច​ថត​រូប​ចេញ​មក​គួរ​ឲ្យ​ចាប់​អារម្មណ៍​ក៏​ថា​បាន។ គេ​មិន​ចាំ​បាច់​ថត​កម្រាល​ឥដ្ឋ, ជញ្ជាំង​ឥដ្ឋ,​ ដែក​ច្រែះ,​ ឬ​ក្រមា​ទាំង​មូល​នោះ​ទេ​ គ្រាន់​តែ​ថត​ផ្នែក​ខ្លះ​ក៏​អាច​រំលេច​នូវ​រូបភាព​បាន​ស្អាត​ដែរ៕

Pattern1

Driftwood Grain Maze

Pattern5

-ស្វែង​យល់​​មុខងារ​បីរ​ដ៏​សំខាន់​​ គឺ​​ Aperture​, Shutter Speed​ និង​ ISO សម្រាប់​​អ្នក​រៀន​ថត​រូប​ដំបូង​


ដោយ៖ មាស រ័ត្ន
ប្រភព៖ nikonusa,  digitalcameraworld

23 Dec, 2014 10:29

women-viet-nam-asians-depth-of-field-cure-girl-1920x1200-hd-wallpaper
 (រូប​ទី​១)
កន្លង​មក​ ប្រិយមិត្ត​ប្រាកដ​ជា​ធ្លាប់​ប្រទះ​ឃើញ​ដូច​រូប​ខាង​លើ (រូប​ទី​១) ​នេះ​មិន​ខាន។ ប្រិយមិត្ត​ខ្លះ​​មុខ​ជា​គិត​ថា​ រូប​ភាព​ច្បាស់​ផ្នែក​ខាង​មុខ​ហើយ​ខាង​ក្រោយ​ព្រិល​នេះ​​គឺ​ត្រូវ​បាន​​រចនា ​តាម​កុំព្យូទ័រ​។ ត្រូវ​ហើយ! រូប​ខ្លះ​គេ​ធ្វើ​នឹង​កុំព្យូទ័រ​មែន​ ប៉ុន្តែ​រូប​ខ្លះ​ទៀត​គឺ​ថត​ចេញ​ពី​កាមេរ៉ា​តែ​ម្ដង​ ដែល​គេ​ហៅ​តិចនិក​នេះថា​​​ថតរូប​​បែប​​ “Depth of Field”។


អ្វី​ទៅ​ជា​ Depth of Field?

depth-of-field-document-web(រូប​ទី​២)

មើល​ក្នុង​រូប​ថត​ខាង​លើ (រូប​ទី​២)​ ផ្នែក​ដែល​ច្បាស់​ជាង​គេ​គឺ​ជា​ Depth of field។ Depth of field​ អាច​ស្ថិត​នៅ​ផ្នែក​ខាង​មុខ,​ កណ្ដាល, ឬ​ខាង​ក្រោយ​ នៅ​ក្នុង​រូប​ថត។

មូលហេតុ​អ្វី​បាន​ជា​គេ​ចូល​ចិត្ត​ថត​រូប​​បែប​ Depth of Field?
ការ​ថត​រូប​ Depth of Field​ គឺ​ដើម្បី​ឲ្យ​វា​ស្អាត​ផង​ និង​លើក​​កម្ពស់​គុណភាព​នៃ​រូប​ថត​ផង។ អ្នក​ថត​រូប​ខ្លះ​ចង់​ឲ្យ​ផ្នែក​ខាង​ក្រោយ​ព្រិល​ ឲ្យ​អ្នក​មើល​ផ្ដោត​អារម្មណ​តែ​ទៅ​លើ​វត្ថុ​ ឬ​មនុស្ស​ដែល​គេ​ថត​នៅ​ខាង​មុខ​ច្រើន​ជាង។ ក្នុង​ភាពយន្ត​ Depth of Field​ ក៏​គេ​ឧស្សាហ៍​ប្រើ​ដែរ​ ដើម្បី​បង្ហាញ​អំពី​ការ​សម្ដែង​ទឹកមុខ​ ឬ​អារម្មណ៍​របស់​តួ។

តើ​គេ​ថត​រូប​បែប​​ Depth of Field​ ដោយ​របៀប​ណា?
ការ​ថត​រូប​ Depth of Field ​គឺ​ងាយ​ទេ​ គ្រាន់​តែ​ទម្លាក់​ Aperture ​ឲ្យ​ទាប​ ឧ. f/3.5, f/2.8, f/2, ឬ​ f/1.4។ ពេល​អ្នក​ថត​ផ្ដោត​ (Focus)​ លើ​មនុស្ស​ ឬ​វត្ថុ​អ្វី​មួយ​ មិន​ថា​នៅ​ខាង​មុខ​ ឬ​ខាង​ក្រោយ​ ផ្នែក​ដែល​មិន​ផ្ដោត​ (Out of Focus)​ នឹង​ព្រិល​ខ្លាំង​ ឬ​តិច​​ទៅ​តាម​ប្រភេទ​កាមេរ៉ា​ និង​ Len​ របស់​អ្នក។​


Depth of field1
(រូប​ទី​៣)

អាច​មើល​រូប​ខាង​លើ (រូប​ទី​៣) ​ ពី​ភាព​សុខ​គ្នា​រវាង​រូប​ថត​ ​Aperture​ f/2​ និង​រូប​ថត​ Aperture​ f/22។ អ្នក​ថត​រូប​អាច​ប្រើ​មុខងារ​ M​ (Manual) ឬ​ AV/A​ ក៏​បាន។ បើ​រូប​ងងឹត​ គេ​អាច​សារ៉េ​ដំឡើង​ ISO​ ឲ្យ​ខ្ពស់​ ដើម្បី​បង្កើន​ពន្លឺ​បន្ថែម។

***Len​ កាមេរ៉ា​​មាន​ឥទ្ធិពល​ទៅ​លើ​ការ​ថត​រូប​ Depth of Field​ នេះ​ណាស់។

សាក​យក​កាមេរ៉ា​មក​ថត​ដោយ​ទម្លាក់​ Aperture​ ឲ្យ​ទាប​ នោះ​អ្នក​នឹង​អាច​ថត​រូប​បែប​នេះ​បាន​​មិន​ខាន។ តេស្ដ​ល្បង​​ស្រដៀង​នឹង​រូប​ខាង​​ក្រោម​នេះ (រូប​ទី​៤) ​​ក៏​បាន!!

dept of field
(រូប​ទី​៤)

តាម​ដាន​ Sabay​ យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​

អត្ថបទ៖ មាស រ័ត្ន
ប្រភព៖ mir, cambridgeincolour

20 Dec, 2014 06:29

មិន ​មែន​ឲ្យ​តែ​មាន​លុយ​ទិញ​កាមេរ៉ា​ទំនើប​ ចាប់​ពី Canon EOS 650​ ឡើង​ទៅ​ អ្នក​អាច​ថត​រូប​បាន​ស្អាត​នោះ​ទេ។ តាម​ពិត​ទៅ​ កាមេរ៉ា​ប្រភេទ​អាជីព​ (Professional)​ ពិបាក​ថត​ជាង​កាមេរ៉ា​ឌីជីថល​តូច​ៗ​ទៅ​ទៀត​ បើ​អ្នក​មិន​បាន​ដឹង​ពី​មុខងារ​មួយ​ចំនួន​ទេ​នោះ។ ក្នុង​ចំណោម​មុខងារ​សំខាន់​ៗ​ជា​ច្រើន​ បើ​អ្នក​អាច​ចេះ​តែ​បី​ខាង​ក្រោម​នេះ​ វា​ល្មម​នឹង​ជួយ​ឲ្យ​អ្នក​ថត​រូប​បាន​ស្អាត​មិន​ខាន។

camera

Aperture
Aperture​ (AV​ សម្រាប់​កាមេរ៉ា​ Canon)​ គឺ​សំដៅ​លើ​ទំហំ​នៃ​ប្រហោង​ Len​ ដែល​អនុញ្ញាត​ឲ្យ​ពន្លឺ​រត់​ចូល​ទៅ​ក្នុង​កាមេរ៉ា។ Aperture​ ត្រូវ​បាន​គណនា​ជា​ (f/16), ​f/11, ​f/8.0, ​f/5.6, f/4.0, ​f/2.8, ​f/2.0 ​ឬ​ f/1.8។ Aperture ​កាន់​តែ​តូច​ (ឧ.​ f/1.8 )​ ទំហំ​នៃ​ប្រហោង​ Len​ កាន់​តែ​ធំ។

*** ទំហំ​នៃ​ប្រហោង​ Len​ ធំ​ ឬ​ Aperture ​កាន់​តែ​តូច​ (ឧ. f/1.8)​ ពន្លឺ​ដែល​រត់​ចូល​ក្នុង​កាមេរ៉ា​កាន់​តែ​ច្រើន​ ធ្វើ​ឲ្យ​រូប​​ភាព​របស់​អ្នក​កាន់​តែ​ភ្លឺ (មើល​​រូប​​ខាង​​ក្រោម)។

aperture

Shutter Speed
Shutter Speed​ (TV សម្រាប់​កាមេរ៉ា​ Canon​)​ គឺ​ជា​រយៈពេល​ដែល​ Sensor ​ក្នុង​កាមេរ៉ា​ចាប់​យក​រូប​ភាព។ Shutter Speed​ ត្រូវ​បាន​គណនា​ជា​រូប​មួយ​សន្លឹក​ក្នុង​វិនាទី​ ឧ.​ 1/1000s, ​1/500s,​ 1/250s,​ 1/125s,​ 1/60s,​ 1/30s,​ 1/15s,​ 1/8s,​ 1/4s,​ 1/2s,​ ឬ1s។ ល្បឿន​កាន់​តែ​លឿន​គឺ​វិនាទី​កាន់​តែ​ខ្ពស់​ (ឧ.​1/1000s)។

*** Shutter Speed​​ កាន់​តែ​យូរ​ (ឧ.1/2s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ព្រឹល។ ផ្ទុយ​មក​វិញ​  Shutter Speed​ កាន់​តែ​លឿន​ (ឧ.1/1000s) ​រូប​ភាព​មាន​ចលនា​ដែល​អ្នក​ថត​​កាន់​តែ​ច្បាស់។

SHUTTER_SPEED_SAMPLE_GRAPHIC

Photography_cheat_sheet_shutter_speed_tips

ISO
សម្រាប់​កាមេរ៉ា​ឌីជីថល​ ISO ​គឺ​ទាក់​ទង​នឹង​ពន្លឺ។ ISO​ ជួយ​ផ្ដល់​នូវ​កម្រិត​ពន្លឺ​ដែល​អ្នក​ចង់​ប្រើ​សម្រាប់​ថត​រូប​ភាព។

iso

***ISO​ កាន់​តែ​ខ្ពស់​ រូប​ភាព​កាន់​តែ​បែក​ (Noise) ដូច​រូប​ខាង​ក្រោម។
noicy

វីដេអូ​​ខាង​ក្រោម​នេះ​​នឹង​ពន្យល់​បន្ថែម​ពេល​អ្នក​សារ៉េ​មុខងារ​ណា​​ មួយ​រវាង​​​ Aperture, Shutter Speed, ​និង​ ISO​ វា​ជះ​ឥទ្ធិពល​ទៅ​លើ​ពន្លឺ​នៃ​រូប​ថត។


ក្រោយ​ដឹង​មុខងារ​សំខាន់​ទាំង​បី​ Aperture, Shutter Speed, ​និង​ ISO​ ហើយ​ អ្នក​ត្រូវ​ដឹង​អំពី​​ការ​ជ្រើស​រើស​ Canon​ (M, ​AV, ​TV, ​ឬ​ P)​ ឲ្យ​ដំណើរ​ការ។

@ M (Manual)៖ អ្នក​ថត​រូប​ជា​អ្នក​​កំណត់​មុខងារ​ទាំង​បី​ខាង​លើ​ដោយ​ខ្លួន​ឯង។

@ AV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Aperture​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Shutter Speed​ ដោយ​ស្វ័យ​ប្រវត្តិ។

@ TV៖ អ្នក​ថត​រូប​ជា​អ្នក​កំណត់ ​Shutter Speed​ និង​ ISO​ ដោយ​ខ្លួន​ឯង​ ខណៈ​កាមេរ៉ា​នឹង​ជួយ​កំណត់​ Aperture​ ដោយ​ស្វ័យ​ប្រវត្តិ។

ក្រោយ​ដឹង​ពី​មុខងារ​ទាំង​បី​ហើយ​ តោះ​ សាក​ទាញ​កាមេរ៉ា​ទំនើប​របស់​អ្នក​ទៅ​សាក​ល្បង​ថត​ដោយ​សារ៉េ​ចុះ​សារ៉េ​ឡើង​ មើល៍​ នោះ​អ្នក​នឹងដឹង​អំពី​​​កាប្រើប្រាស់​មេរ៉ា​អាជីព​ទាំង​នេះ​មិន​ខាន។ បើ​អ្នក​បាន​ដឹង​ពី​មុខ​ងារ​ទាំង​នេះ​ហើយ​ អ្នក​អាច​ទៅ​សិក្សា​ពី​មុខងារ​ផ្សេង​ទៀត​របស់​កាមេរ៉ា​ ឬ​ទៅ​ប្រើ​កាមេរ៉ា​ផ្សេង​បាន​យ៉ាង​ស្រូល៕

តាម​ដាន​ Sabay យើង​នឹង​​ធ្វើ​ការ​បង្ហាញ​បច្ចេកទេស​ផ្សេង​ៗ​ទៀត​​ទាក់​ទង​នឹង​ការ​ថត​រូប​

អត្ថបទ៖ មាស រ័ត្ន
ប្រភព៖ photographylife,  mir, photographybay

ថៃ​ជា​ប្រទេស​ភូមិ​ផង​របង​ជាមួយ​ប្រទេស​យើង​ដែរ ហើយ​ក៏​មាន​ប្រជាជន​ខ្មែរ​មិន​តិច​ទេ ដែល​ចូលចិត្ត​ទៅ​លេង​នៅ​ប្រទេស​នេះ។ មាន​រឿង​មួយ​ចំនួន​ដែល Angkor Post ចង់​ប្រាប់​ឱ្យ​អ្នក​ដឹង​ ពេល​ទៅ​ដល់​ថៃ​ភ្លាម​ ដើម្បី​ឱ្យ​ដំណើរ​កម្សាន្ត​អ្នក​កាន់​តែ​រីករាយ​និង​មិន​ខក​ចិត្ត។

១. ទិញ​ស៊ីម​ទូរសព្ទ​ប្រើ​ក្នុង​ប្រទេស​ថៃ

1

ពេល​ទៅ​ដល់​ប្រលាន​យន្តហោះ​ប្រទេស​ថៃ​ភ្លាម អ្វី​ដែល​អ្នក​ត្រូវ​ធ្វើ​មុន​គេ គឺ​ត្រូវ​ទិញ​ស៊ីម​ទូរសព្ទ​សម្រាប់​ទុក​តេ ឬ​លេង​អ៊ីនធឺណិត​នៅ​ស្រុក​ថៃ។ បើ​អ្នក​ទៅ​លេង​១ សប្តាហ៍ គួរ​ជ្រើស​រើស​ស៊ីម ដែល​មាន​ទឹក​ប្រាក់ និង​កញ្ចប់​សេវាកម្ម​អ៊ីនធឺណិត​សម្រាប់៧ថ្ងៃ​ទៅ​បាន​ហើយ តែ​បើ​ច្រើន​ជាង​នេះ អាច​លៃលក​ទៅ​តាម​ហ្នឹង​បាន។

២. បញ្ចូល​លុយ​ទូរសព្ទ​នៅ​ឯណា?

2

ក្រោយ​ទិញ​ស៊ីម​ហើយ បើ​គណនី​អ្នក​អស់​លុយ អ្នក​អាច​ទៅ​រក​ទិញ​កាត​ទូរសព្ទ​ដើម្បី​បញ្ចូល​ទឹក​ប្រាក់​ក្នុង​កណនី នៅ​ម៉ាត​មាន​ឈ្មោះ​ថា 7eleven ដែល​មាន​នៅ​គ្រប់​ទីកន្លែង​និង​បម្រើ​សេវាកម្ម​រាល់​ពេល (ពី​យប់​ដល់​ភ្លឺ)។

៣. សម្បូរ​ភេទ​ទីបី

3

ភេទ​ទី​៣មិន​មែន​ជា​រឿង​ចម្លែក​ទេ​សម្រាប់​ប្រទេស​មាន​ព្រុំប្រទល់​ជាប់​ ខ្មែរ​មួយ​នេះ តែ​នៅ​មាន​អ្នក​ទេសចរ​ខ្លះ​អាច​នឹង​​​ជាប់​ស្នេហ៍​នឹង​ពួកគេ (ភេទ​ទីបី) ដោយ​មិន​ដឹង​ថា​ជា​ភេទ​ទីបី​ផង​ក៏​មិន​ដឹង​។  បើ​មិន​ឮ​សំឡេង​និយាយ​ទេ មិន​ដឹង​ថា​នារី​ដ៏​ស្រស់​ស្អាត​នោះ​ជា​ប្រុស​សោះ។ បើ​ស្រី​តែង​ខ្លួន​ធ្វើ​ប្រុស​វិញ ដូច​ពុំ​មាន​ច្រើន​ទេ តែ​បើ​ប្រុស​ក្លាយ​ខ្លួន​មក​ជា​ស្រី​នេះ គឺ​គរទឹកគដី​តែ​ម្តង​នៅ​ថៃ។ កុំ​ឃើញ​សាច់​ស​ខ្ចី​ តាម​ញ៉ែ​ណា!

៤. ត្រូវ​ដូរ​យក​លុយ​បាត

4

ថៃ​ជា​ប្រទេស​មួយ​លើក​តំកើង​រូបិយប័ណ្ណ​របស់​ខ្លួន (លុយ​បាត) ខុស​ពី​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី ដូច្នេះ​អ្នក​ត្រូវ​យក​ដុល្លារ​ដែល​ដាក់​ក្នុង​ហោប៉ៅ​ទៅ​ដូរ​យក​លុយ​បាត សម្រាប់​ការ​ប្រើប្រាស់​តាម​ចំនួន​ដែល​ចង់​បាន។ ធម្មតា ១ដុល្លារ = ៣៤បាត។

៥. ប្រជាជន​ថៃ​មិន​សូវ​ប្រើ​ភាសាអង់គ្លេស

បើ​អ្នក​គិត​ថា​ចង់​យក​ភាសា​អង់គ្លេស​ទៅ​អនុវត្ត​ឬ​ទំនាក់ទំនង​ជាមួយ​ ប្រជាជន​ថៃ មិន​ថា​អ្នក​លក់​ឬ​ពលរដ្ឋ​ធម្មតា​ទេ អ្នក​ប្រហែល​ជា​គិត​ខុស​បន្តិច។ ថៃ​និយម​លើក​ដំកើង​ភាសា​របស់​ខ្លួន ហើយ​ក៏​អាច​និយាយ​បាន​ថា​ប្រជាជន​ភាគច្រើន​មិន​សូវ​ចេះ​និយាយ​ភាសា​អង់គ្លេស ​ដូច​ខ្មែរ​យើង​ទេ។ បើ​អ្នក​អាច​ចេះ​និយាយ​ភាសា​ថៃ​ខ្លះ​សម្រាប់​ការ​ទំនាក់ទំនង [ឧទាហរណ៍៖ សាវ៉ាត់ឌី (សួស្តី), អារ៉យ (ឆ្ងាញ់)] និង​ច្រើន​ជាង​នេះ​បន្តិច​ ក៏​ជា​រឿង​ល្អ​ដែរ។ មិន​ខ្វះ​ទេ​សៀវភៅ​រៀន​ភាសា​ថៃ​សម្រាប់​ការ​ដើរ​កម្សន្ត​នោះ។

៦. បើកបរ​ឆ្វេង​ដៃ

6

និយាយ​ពី​ការ​ប្រកាន់​ផ្លូវ ថៃ​ខុស​ពី​ខ្មែរ​ត្រង់​ គេ​ប្រកាន់​ផ្លូវ​ខាង​ឆ្វេង។ អ៊ីចឹង​អ្នក​អាច​ចម្លែក​ចិត្ត​ ហើយ​ក៏​ត្រូវ​ប្រយ័ត្ន​ដែរ​ពេល​ដើរ​តាម​ផ្លូវ​ក្នុង​ទីក្រុង​ស្រុក​នេះ។

៧. ម៉ូតូ​ឌុប​និង​អ្នក​រត់​កង់​បី បើកបរ​ដូច​អ្នក​ប្រណាំង​ម៉ូតូ

7

ត្បិត​តែ​សេវា​ម៉ូតូ​ឌុប​និង​កង់​បី​ថៃ​មាន​គ្រប់​ពេល​ពី​យប់​ទាល់​ភ្លឺ​ មែន តែ​អ្នក​បើកបរ​ទាំង​នោះ​បើកបរ​មិន​សូវ​យឺត​ប៉ុន្មាន​ទេ ហើយ​សូម្បី​ពេល​ខ្លះ​ក៏​មិន​ឈប់​ស្តុប​ដែរ។ អ្នក​អាច​បះសក់​ម្តងម្កាល​ក៏​មាន ជាមួយ​អ្នក​ជំនាញ​រត់​ម៉ូតូ​ឌុប​និង​កង់​បី​នៅ​ថៃ។ តែ​ពិសេស​ត្រង់​ថា​ម៉ូតូ​គេ​សុទ្ធ​តែ​ទំនើប (មាន Zoomer X និង Scoopyជា​ដើម)។

៨. ជិះ​រត់​ភ្លើង​លើ​អាកាស (Sky Train) ​ប្រសើរ​ជាង​ម៉ូតូ​ កង់​បី​និង​ឡាន​តាក់ស៊ី​រត់​លើ​ដី

8

អ្នក​នឹង​ចំណាយ​កាន់​តែ​តិច​និង​រហ័ស បើ​សិន​អ្នក​ជ្រើស​រើស​ការ​ធ្វើ​ដំណើរ​នៅ​ក្នុង​ក្រុង​ប្រទេស​ថៃ ដោយ​ការ​ជិះ​រត់​ភ្លើង ព្រោះ​វា​ចំណេញ​ច្រើន​ជាង​ម៉ូតូ​ឌុប កង់​បី និង​ឡាន​តាក់ស៊ី។

៩. អ៊ីវ៉ាន់​ថោក​ជាង​នៅ​ខ្មែរ ចុះ​ត្រូវ​ទិញ​នៅ​ឯណា?

៩

ស្ទើរ​តែ​១០០ភាគរយ​ទៅ​ហើយ​ដែល​ឥវ៉ាន់​ស្រុក​ថៃ​ធូរថ្លៃ​ជាង​នៅ​ស្រុក​ ខ្មែរ ដោយ​សារ​រាល់​ឥវ៉ាន់ (ខោអាវ នាឡិកា វ៉ែនតា -ល-) សុទ្ធ​តែ​អាជីវករ​នៅ​ភ្នំពេញ​ទៅ​យក​ដល់​ថៃ។ បើ​អ្នក​ទៅ​បាំងកក​ហើយ​ចង់​ទិញ​ឥវ៉ាន់​ល្អៗ​និង​មាន​តម្លៃ​ធូរថ្លៃ អាច​ទៅ​ផ្សារ​ប៉ាទូណាម (Pratunam) និង Big Cជា​ដើម។

១០. ការ​សំពះ

10

រឿង​ដែល​ពលរដ្ឋ​ខ្មែរ​អាច​នឹង​ខ្មាស់​ថៃ​គឺ​ការ​សំពះ។ ថៃ​ប្រកាន់​ខ្ជាប់​ការ​សំពះ​រាល់​ពេល​ជួប​គ្នា​ម្តងៗ មិន​ថា​ចាស់​ឬ​ក្មេង​ឡើយ។ ដូច្នេះ​អ្នក​ត្រូវ​ចាំ​រឿង​នេះ ពេល​ទៅ​ដល់​ថៃ។
Angkor Post មាន​តែ​ប៉ុន្មាន​ចំណុច​នេះ​ទេ ដែល​ចង់​ចែក​រំលែក។ សង្ឃឹម​ថា​អ្នក​នឹង​ធ្វើ​ដំណើរ​កម្សាន្ត​ទៅ​ថៃ​ដោយ​រីករាយ​នៅ​ថ្ងៃ​ឈប់​ សម្រាក។

អត្ថបទ៖ ជី ដេត
26 Dec, 2015 12:09
 
 
24  Comment (s)
ថៃ ​ជា​ប្រទេស​ដែលមាន​ការ​​អភិវឌ្ឍ​និង​មាន​ព្រំដែន​ជាប់​ប្រទេស​កម្ពុជា។ ថៃ​បាន​ក្លាយ​ជា​គោលដៅ​ទេសចរ​ដ៏​ពេញ​និយម​​ដែល​ពលរដ្ឋ​កម្ពុជា​រាប់​ម៉ឺន​ នាក់​មួយ​ឆ្នាំៗ​បាន​ធ្វើ​ដំណើរ​ទៅ​កម្សាន្ត។ ទោះ​បី​ថៃ​មាន​វប្បធម៌​ប្រពៃណី​ស្រដៀង​​កម្ពុជា ប៉ុន្តែ​ក៏​មាន​ច្បាប់​ទម្លាប់​និង​រឿង​ប្លែកៗ​ជា​ច្រើន​ខុស​គ្នា។

ការ​បើកបរ

car

ថៃ​បើកបរ​ប្រកាន់​ឆ្វេង​ខុស​ពី​ប្រទេស​កម្ពុជា។ ដោយសារ​ថៃ​និង​កម្ពុជា​អនុញ្ញាត​ឲ្យ​ពលរដ្ឋ​អាច​យក​យានជំនិះ​ធ្វើ​ដំណើរ​ ឆ្លង​កាត់​រវាង​ប្រទេស​ទាំង​ពីរ ​ពលរដ្ឋ​កម្ពុជា​ដែល​ទម្លាប់​បើកបរ​ប្រកាន់​ស្កាំ​អាច​ជួប​ការ​លំបាក នៅ​ពេល​ធ្វើ​ដំណើរ​លើ​ដង​ផ្លូវ​​ទាមទារ​ការ​បើកបរ​ត្រូវ​មាន​ស្មារតី​​ ប្រុងប្រយ័ត្ន​ខ្ពស់។

អាហារ​ហឺរៗ​ស្ទើរ​គ្រប់​មុខ​ម្ហូប

food

ពលរដ្ឋ​ថៃ​ត្រូវ​ពិភពលោក​ទទួល​ស្គាល់​និយម​ទទួល​ទាន​ហឺរ។ ស្ទើរ​តែ​គ្រប់​ចាន​ម្ហូប​របស់​ពលរដ្ឋ​ថៃ​តែងតែ​មាន​ជាតិ​ហឺរ ដែល​ធ្វើ​ឲ្យ​​អ្នក​ទេសចរ​ខ្មែរ​ជាច្រើន​អាច​មាន​បញ្ហា​លើ​ម្ហូប​អាហារ​ ក្នុង​ការ​ទទួល​ទាន។

ប្រយ័ត្ន​ចាយ​លុយ​ខុស​ពី​លុយ​បាត

បាត​ជា​រូបិយប័ណ្ណ​របស់​ថៃ ដែល​ត្រូវ​ចាយ​វាយ​ជា​ទូទៅ​គ្រប់​ទី​កន្លែង។ អ្នក​ទេសចរ​ខ្មែរ​ត្រូវ​ប្រាកដ​ថា​មាន​លុយ​បាត​គ្រប់គ្រាន់​ក្នុង​កាបូប ដើម្បី​ងាយស្រួល​​​​ចាយវាយផ្សេងៗ​។

ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ

4

អ្នក​ទេសចរ​កម្ពុជា​មួយ​ចំនួន​អាច​ចម្លែក​ចិត្ត​នៅ​ពេល​ធ្វើ​ដំណើរ​តាម​ ដង​ផ្លូវ​នៅ​ថៃ ដោយ​ម៉ូតូ​ធ្វើ​ដំណើរ​បើក​ភ្លើង​ទាំង​ថ្ងៃ។ នៅ​ប្រទេស​កម្ពុជា​អ្នក​បើកបរ​អាច​មាន​បញ្ហា​បើ​សិន​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល ​ថ្ងៃ បើ​មិន​ស្ថិត​ក្នុង​កាលៈទេសៈ​ពិសេស​ណាមួយ។ ប៉ុន្តែ​នៅ​ថៃ​ការ​បើក​ភ្លើង​ម៉ូតូ​នៅ​ពេល​ថ្ងៃ​ជា​រឿង​ធម្មតា និង​ក៏​មិន​ខុស​ច្បាប់​អី​ដែរ។

ការ​សំពះ​យ៉ាង​ខ្ជាប់ខ្ជួន

ទោះ​បី​ការ​សំពះ​ក៏​ជា​វប្បធម៌​របស់​ខ្មែរ​ដែរ​នោះ ប៉ុន្តែ​ថៃ​ការ​សំពះ​ត្រូវ​បាន​ប្រកាន់​ភ្ជាប់​យ៉ាង​ខ្ជាប់ខ្ជួន​បំផុត​មិន​ ថា​ចាស់​ក្មេង​ប្រុស​ស្រី ​អ្នក​មាន​ឋានៈ​និង​មុខមាត់​ខ្ពស់​បែប​ណា ការ​គោរព​គ្នា​ត្រូវ​តែ​​លើក​ដៃ​សំពះ​ជានិច្ច។

អត្ថបទ៖ ប៊ុណ្ណារ៉ា

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget