Tuesday, April 4, 2017

តម្លើង Windows ថ្មី ឬ "ឈូស Windows" ជាពាក្យមួយ​ឃ្លា​ពេញ​និយម​ដែល​អ្នក​ទាំង​អស់​គ្នា​តែង​លឺ​ពេល​យក​កុំព្យូទ័រ​ខូច ឬ​គាំង​ដែល​មិន​អាច​ធ្វើ​ការងារ​អី​បាន​ទៅ​ឲ្យ​ជាង​តម្លើង​ថ្មី​ឲ្យ។ មាន​ធ្លាប់​គិត​ទេ បើ​យើង​ចេះ​ពី​របៀប​តម្លើង Windows ឬ​កម្មវិធី​ទាំង​នោះ​ដោយ​ខ្លួន​ឯង មិន​បាច់​ទៅ​រក​ជាង មិន​ដឹង​ល្អ​យ៉ាង​ណា? ខាង​ក្រោម​នេះ ជា​ចំណុច​ដែល​អ្នក​ទាំង​អស់​គ្នា​គួរ​ដឹង ជៀស​វាង​មាន​បញ្ហា​ពេល​កំពុង​តម្លើង។



@រក​មូល​ហេតុ មុន​សម្រេច​ចិត្ត​តម្លើង Windows ថ្មី

តម្លើង Windows ថ្មី​មិន​ពិបាក​ពេក​ទេ តែ​ពិបាក​ត្រង់​ថា អ្នក​ទាំង​អស់​គ្នា​ជួប​បញ្ហា​អ្វី​ឲ្យ​ប្រាកដ ទើប​សម្រេច​ចិត្ត​តម្លើង​ថ្មី (យឺត​ខ្លាំង គាំងៗ មេរោគ​ចូល​ច្រើន កម្មវិធី​រញ៉េរញ៉ៃ​លោត​លើ​អេក្រង់​ព្រោង​ព្រាត ​មិន​ពេញ​ចិត្ត​នឹង Windows កំពុង​ប្រើ ឬ​ចង់​សាក​ល្បង Windows ជំនាន់​ចុង​ក្រោយ?) ​ព្រោះ​ថា​ជា​ធម្មតា​ការ​តម្លើង Windows ថ្មី​ធ្វើ​ឲ្យ​ប៉ះពាល់ Hard Disk (ករណី​តម្លើង​ញឹក​ញាប់​ពេក) តែ​យ៉ាង​ណា បើ​មាន​ចំណុច​ដូច​រៀប​រាប់​ទាំង​នេះ​ហើយ គួរ​តម្លើង Windows ថ្មី​ទៅ។


@តើ​គូរ​យក​ឯកសារ​ទៅ​ទុក​នៅ​ឯណា?

ជា​ធម្មតា ពេល​ចង់​តម្លើង Windows ថ្មី អ្នក​ទាំង​អស់​គ្នា​តែង​បារម្ភ​ថា ឯកសារ​ដែល​នៅ​ក្នុង​កុំព្យូទ័រ​តាម Drive នីមួយៗ​បាត់​អស់​ដែរ​ទេ? ចំពោះ Drive ដែល​ផ្ទុក​ឯកសារ​ផ្ទាល់​ខ្លួន​ភាគច្រើន​នៅ Drive D, E, F, G តាម​តែ​អ្នក​តម្លើង​មុនៗ គេ​កំណត់ ប៉ុន្តែ​ចំពោះ Drive C ជា​ Drive System កន្លែង​​ផ្ទុក​ Windows​ ឬ​​ឯកសារ​បណ្ដោះអាសន្ន ពោល​គឺ Drive ដែលលុប​ចេញមុន​គេគឺ Drive C នេះ​​ហើយ។ ដូច​នេះ​អ្នក​ទាំង​អស់​គ្នា​ត្រូវ​ប្រាកដ​ថា ឯកសារ​ផ្ទាល់​ខ្លួន​បាន Back Up ទុក​ជាមួយ External Hard Drive ឬ Cloud រួច​រាល់​ហើយ ជៀសវាង​នៅ​ពេល​តម្លើង​ថ្មី គេ​ទាមទារ​ឲ្យ​លុប Drive ចោល​ប្រយត្ន័​ច្រលំ​ដៃ​លុប Drive ផ្សេង​បណ្ដាល​ឲ្យ​បាត់​ឯកសារ​ផ្ទាល់​ខ្លួន។


@តើ​គួរ​តម្លើង​ជំនាន់​ណា​សាក​សម Windows 10,8 pro, 8.1, 7 ឬ XP?

បច្ចុប្បន្ន Windows 10 ជា​ជំនាន់​ចុង​ក្រោយ​​របស់​ក្រុមហ៊ុន Microsoft ដែល​ផលិត​ប្រព័ន្ធ​ប្រតិបត្តិការ​កុំព្យូទ័រ​ធំជាង​គេ​លើ​លោក។ ចំពោះ Interface ការ​បន្ថែម​មុខងារ​ថ្មី និង​បច្ចេកវិទ្យា​ថ្មី​លើ Windows 10 គួរ​ឲ្យ​ចាប់​អារម្មណ៍​ចង់​សាក​ល្បង​ប្រើ​ដែរ ប៉ុន្តែ​អ្នក​ត្រូវ​មើល​លើ​សមត្ថភាព​កុំព្យូទ័រ​(Specs) របស់​ខ្លួន​ដែរ(ចុចRun (from the Start menu)-> msinfo32) តើ​អាច​តម្លើង​ទៅ Windows 10 រួច​ដែរ​ទេ? ចុច​ទីនេះ បើ​រួច តើ​អ្នក​សុាំ​និង​របៀប​ប្រើ​ដែរ​ទេ?


@តើ​ត្រូវ​ចេះ​អ្វី​ខ្លះ មុន​នឹង​តម្លើង?

និយាយ​រឿង​តម្លើង Windows ថ្មី ចំណេះ​ដឹង​មូលដ្ឋាន​ដែល​អ្នក​ត្រូវ​តែ​ចេះ​គឺ​ការ Search Keyword រក​ Keygen​ ឬ Activation​ Key លើ Google ព្រោះ Windows ភាគច្រើន​ដែល​ដោនឡូត​មក ទាម​ទារ​ការ​ដាក់​បញ្ចូល License ពី​ក្រុមហ៊ុន Microsoft។ ដូច​នេះ​ជំហាន​ដំបូង ត្រូវ​ចេះ​ដោនឡូត Windows ដោយ​ខ្លួន​ឯង ចុច​នៅ​ទីនេះ ឬ ស្វែង​រក​លើ Google ចុច​ពាក្យ Index of Windows(10,8 pro, 8.1, 7 ឬ XP) ហើយ​ដោនឡូត​យក​តែ​ម្ដង​ទៅ (ជា File ISO)។


របៀប boot windows ដាក់​ USB flash-drive ដើម្បី​តម្លើង Windows ក្រុម​ការងារ​នឹង​បង្ហាញ​ជូន​ពេល​ក្រោយ។ កុំ​ភ្លេច​តាម​ដាន​ទាំង​អស់​គ្នា​!
Google ជា​កន្លែង​ដែល​យើង​តែងតែ​ស្វែង​រក​ឯកសារ​ផ្សេងៗ ក៏ដូចជា​ទាញ​យក​កម្មវិធី​ប្រើប្រាស់​មួយ​ចំនួន​។ ពាក្យ​គ​ន្លឹះ​ជា​ច្រើន​តែងតែ​ត្រូវ​គេ​វាយ​បញ្ចូល​ទៅ​ក្នុង Google Search ដូចជា How to download..., Download Software..., Free Download...​ជាដើម​។
បើ​មិន​ដូច្នេះ​ទេ ប្រិយមិត្ត​អាច​សាកល្បង​ប្រើ​ពាក្យ​គ​ន្លឹះ​មួយ​នេះ​ជំ​នួ​ស​វិ​ញ ដែល​​អាច​សម្រួល​ដល់​ការ​ទាញ​យក​ឯកសារ​ផ្សេងៗ​បាន​យ៉ាង​ល្អ។
  • អនុវត្ត​តាម​ការណែនាំ​ដូច​ដូចខាងក្រោម​៖​
  • ​ចូល​ទៅកាន់ Google​
  • ​វាយ​បញ្ចូល​ពាក្យ index of
​ឧទាហរណ៍ៈ index of adobe photoshop cs6 ឬ index of Winrar​ ​
​- ចុច​លើ​តំណ​ភ្ជាប់​ដែល​ Search ​នឹង​បានឃើញ​ល​ទ្ធ​ផល​ផល​ដូច​រូប​ខាងក្រោម​
រូប​ទី​១ ល​ទ្ធ​ផល​ក្នុងការ Search Adobe Photoshop​
​រូប​ទី​២ ល​ទ្ធ​ផល​ក្នុងការ​Search Winrar​
​ ​-ចុងក្រោយ​ទាញ​យក File ណាមួយ​ដែល​អ្នក​ចង់បាន​ជាការ​ស្រេច​ស្រេច​
​ 

Monday, April 3, 2017

សម្រាប់​អ្នក​ប្រើ iPhone ដោយ​មិន​ Jailbreak លំបាកលំបិន​ខ្លាំង​មែន​ពេល​ចង់​ប្រើ​កម្មវិធី​ល្អៗ ព្រោះ​វា​សុទ្ធ​តែ​ដាក់​លក់។ ប៉ុន្តែ​ពល​នេះ អ្នក​ប្រើ iPhone ទាំងអស់មិនចាំបាច់​​ Jailbreak ក៏​អាច​ទាញ​កម្មវិធី​ដាក់​លក់​ទាំងឡាយ​លើ App Store មក​ប្រើ​ហ្វ្រី​បាន​ម៉ា​អស់​ដៃ ដោយ​ធ្វើ​តាម​វិធី​ដូច​ខាង​ក្រោម៖


បញ្ជាក់៖ អ្នក​ត្រូវ​មាន​កុំព្យូទ័រ ដើម្បី​ដំឡើង vShare។ បើ​តាម​ការ​តេស្ត​របស់​ក្រុមការងារ មាន​វិធី​ផ្សេង​ទៀត ដែល​អាច​ដំឡើង vShare ​ផ្ទាល់​លើ iPhone ដោយ​​មិន​បាច់​ប្រើ​កុំព្យូទ័រ តែ​វា​ឆ្លង​កាត់​ច្រើន​ដំណាក់​កាល ធ្វើ​ឲ្យ​ប្រិយមិត្ត​អាច​ពិបាក​ តាម​​មិន​ទាន់។

ដំបូង​ចូល​ទៅ​កាន់ www.vshare.com រួច​ចុច​ពាក្យ Download ដែល​មាន​សញ្ញា​កុំព្យូទ័រ​នៅ​ខាង​ឆ្វេង​ដៃ ដើម្បី​ដំឡើង​ vShare ដាក់​លើ​កុំព្យូទ័រ។


ពេល​ដោនឡូត​ចប់​រួចរាល់ ចុច​លើ​​​វា ហើយ​ចុច One key installation ហើយ​រង់ចាំ​រហូត​ដល់ vShare ដំឡើង​លើ​កុំព្យូទ័រ​អ្នក​រួចរាល់។


ក្រោយ​ដំឡើង​រួចរាល់ ចុច​លើ Try it now។


បន្ទាប់​មក​ភ្ជាប់​ iPhone ទៅ​នឹង​កុំព្យូទ័រ ហើយ​រង់​ចាំ​​បន្តិច នោះ vShare នឹង​ដំឡើង​​រួច​ស្រេច​លើ iPhone របស់​អ្នក។ ត្រូវ​ប្រាកដ​ថា កុំព្យូទ័រ​និង iPhone អ្នក​ភ្ជាប់​អ៊ីនធឺណិត។


បើ​ពេល​កំពុង​ភ្ជាប់​កុំព្យូទ័រ​ទៅ​នឹង iPhone ហើយ​អ្នក​ឃើញ ផ្ទាំង​លោត​លើ iPhone ថា "Trust This Computer?” សូម​ចុច​លើ "Trust”។


បន្ទាប់​មក ចុច​លើ Install vShare លើ​កុំព្យូទ័រ ក្រោយ​ iPhone អ្នក​កំពុង​ភ្ជាប់​នឹងកុំព្យូទ័រ។ រង់ចាំប្រហែល​២នាទី នោះ​អ្នក​នឹង​ឃើញ vShare លើ iPhone អ្នក។


ពេល​នេះ អ្នក​អាច​បើក​កម្មវិធី vShare លើ iPhone របស់​អ្នក ហើយ​​ស្វែង​រក​កម្មវិធី​​ដាក់​លក់ ដែល​អ្នក​ចង់​បាន​ហ្រ្វី​បាន​ហើយ។ ពេល​រក​ឃើញ​កម្មវិធី ដែល​ចង់​​ទាញ​យក ចុច​លើ​ពាក្យ Get។
ឧទាហរណ៍​៖ ហ្គេម​ល្បី Infinity Blade III ដាក់​លក់​លើ App Store តម្លៃ ៦,៩៩ ដុល្លារ តែ​អាច​ទាញ​យក​ប្រើ​ហ្វ្រី​តាម vShare ហើយ​នៅ​មាន​ហ្គេម​ច្រើន​រាប់រយ​ទៀត។


បញ្ជាក់៖ កម្មវិធី​ដាក់​លក់​លើ App Store ប្រហែល​ជាង ៩០ ភាគរយ ត្រូវ​ដាក់​ឲ្យ​ទាញ​យក​ហ្វ្រី​លើ vShare។ អ្នក​អាច​ទាញ​យក​កម្មវិធី​ណា​ក៏​បាន​ពី vShare លើ​កុំព្យូទ័រ​ដាក់​ចូល iPhone គ្រាន់​តែ​ភ្ជាប់​តាម​រន្ធ USB ឬ​ទាញ​យក​លើ vShare តាម iPhone ដោយ​ផ្ទាល់​ក៏​បាន។

​អាច​ថា​​លំបាក​ដែរ​សម្រាប់​ប្រិយមិត្ត ប្រើ iPhone ហើយ​ចង់​បាន​វីដេអូ​និង​ MP3 ដាក់​ចូល​ទូរសព្ទ ព្រោះ​អី​កម្មវិធី​លើ iPhone ដូច​មិន​សូវ​​ជា​​ទូលំទូលាយ​ដូច​ពពួក Android ដោយ​ហេតុ​ Apple គិត​ពី​សុវត្ថិភាព​ខ្លាំង។ យ៉ាងណា​នៅ​តែ​មាន​កម្មវិធី​ ដែល​មិន​ត្រឹម​តែ​អាច​ឲ្យ​ប្រិយមិត្ត​ទាញ​យក​វីដេអូ​លើ​អ៊ីនធឺណិត​ប៉ុណ្ណោះ​ទេ ថែម​ទាំង​អាច Convert វា​ទៅ​ជា MP3 បាន​ងាយ​ដូច​បក​ចេក​អ៊ីចឹងហើយ​ល្បឿន​លឿន​ដូច​ព្យុះ។


អ្នក​អាច​​ចូល​ទៅ App Store ហើយ​វាយ​ Turbodl រួច​ទាញ​កម្មវិធី​ដែល​មាន​សញ្ញា​ព្រួញ​​ខៀវ​​បាញ់​ចុះ​ក្រោម (ដូចរូប)។ ​កម្មវិធី​ TurboDL បើ​គិត​​ទៅ​​ស្ទើរ​តែ​អាច​ចាត់​ទុក​ថា​ជា IDM លើ iPhone ទៅ​ហើយ ព្រោះ​​​វា​អាច​ទាញ​យក​វីដេអូ​ណា​ដែល​កំពុង​ចាក់​លើ​ទូរសព្ទ​បាន​លឿន​លែង​និយាយ។ កាន់​តែ​ពិសេស​ វា​មាន​មុខងារ​​ដែល​អាច​​ផ្ទុក​វីដេអូ​​​ដោនឡូត​រួច​ ដាក់​ចូល​ក្នុង Library លើ iPhone ឬ Convert វា​ទៅ​ជា​ MP3 បាន​ម៉ាឆ្ងាញ់។


ក្រោយ​ទាញ​យក​រួច ចូល​ទៅ​កាន់​កម្មវិធី TurboDL នោះ​អ្នក​នឹង​ឃើញ Browser, Downloads, Files, Search និង Player ជាដើម។


Browse៖ អ្នក​អាច​វាយ​អាសយដ្ឋាន​​វិបសាយ​ណា​ក៏​បាន មិន​ថា Facebook, YouTube និង​ច្រើន​ផ្សេង​ទៀត ហើយ​រក​មើល​វីដេអូ​ដែល​ចង់​បាន រួច​ចាក់ (Play) វា បន្ទាប់​មក​​​នឹង​លោត​ផ្ទាំង​មួយ​ចេញ​មក ដែល​អាច​ឲ្យ​អ្នក Download វីដេអូ​នោះ​បាន ឬ​ចុច​លើ​សញ្ញា​រន្ទះ នៅ​ខាង​លើ​ជ្រុង​ខាង​ស្តាំ​ក៏​បាន។


ក្រោយ​ដោនឡូត​វីដេអូ​​​នោះ​រួច បើ​អ្នក​ចង់​ផ្ទុក​វា​លើ Library គ្រាន់​តែ​ចូល​ទៅ​ Downloads រួច​ចុច​លើ​វីដេអូ​​ទាញ​យក​រួច បន្ទាប់​មក ចុច​លើ​សញ្ញា​មូល​តូចៗ​បី​នៅ​ខាង​ស្តាំ​នៃ​វីដេអូ​​នោះ​ អ្នក​នឹង​ឃើញ៖

  • Play៖ អាច​ចាក់​វីដេអូ​ ចម្រៀង​នោះ​តែ​ភ្លាម​តែ​ម្តង។
  • Compress ៖ ត្រង់​នេះ​គឺ Zip (ដាក់​ជា​បណ្តុំ) វីដេអូ​នោះ​តែម្តង។
  • Share ៖ ចុច​ត្រង់​នេះ អ្នក​នឹង​ឃើញ​ Save Video។ ចុច​ត្រង់ Save Video នេះ វា​នឹង​ផ្ទេរ​​វីដេអូ​ទៅ Library តែ​ម្តង។
  • Convert to Audio ៖ អាច​ Convert វីដេអូ​ចម្រៀង​​ដោនឡូត​រួច ទៅ​ជា MP3។ គួរ​ឲ្យ​ស្តាយ​ MP3 លើ TurboDL មិន​អាច​ផ្ទេរ​ទៅ Music បាន តែ​ដូច​មិន​ជា​បញ្ហា​ទេ ព្រោះ​អ្នក​អាច​ចាក់​ចម្រៀង ឬ វីដេអូ​នោះ​ដោយ​ប្រើ Player មាន​ស្រាប់​លើ TurboDL តែម្តង។ ទោះ​អ្នក Lock ទូរសព្ទ ក៏​វីដេអូ​និង MP3 ទាំង​នោះ​នៅ​តែ​ចាក់​ដដែល។

គ្រាន់​តែ​អាន​ហើយ​មិន​អនុវត្ត​ មិន​ចេះ​ទេ ទាញ​ទូរសព្ទ​ទាញ​យក​ម៉ាភ្លេត​ទៅ​​ អាច​​ប្រើ​បាន​រហូត ហើយ​ម្យ៉ាង​ដើម្បី​កុំ​ឲ្យ​រអ៊ូ​អត់​មាន​អី​ដោនឡូត​វីដេអូ​លើក​ក្រោយ៕

ទាញយក TurboDL សម្រាប់ iOS
​ប្រិយមិត្ត​មិន​តិច​នាក់​ទេ ដែល​តែង​ភ្លេច​លេខ​សម្ងាត់ iCloud មិន​ដឹង​ត្រូវ​ដោះស្រាយ​យ៉ាង​ម៉េច។ មាន​វិធី​មួយ​ងាយ​ស្រួល​ អាច​ធ្វើ​បាន​ដោយ​ខ្លួន​ឯង ​មិន​បាច់​ចំណាយ​ប្រាក់​ឲ្យ​ជាង​ជួយ​ដោះ iCloud ឡើយ។


ដំបូង​ចូល​ទៅ​កាន់ Safari លើ iPhone ហើយ​វាយ iforgot.apple.com។ បន្ទាប់​មក​វាយ​អ៊ីមែល iCloud របស់​អ្នក​ក្នុង​ប្រអប់​ដាក់​ថា name@example.com រួច​វាយ​តួអក្សរ​និង​លេខ​កូដ​ក្នុង​រូប ចូល​ប្រអប់ Type the character in the image រួច​ចុច Next នៅ​​លើ​ផ្នែក​ខាង​ស្តាំ​ក្បែរ​ពាក្យ Apple ID។


ចុច​ជ្រើស​យក​ត្រង់ I need to reset my password ហើយ​ចុច​ Next។ ជ្រើស​យក Get an email ហើយ​ចុច​ Next។


បន្ទាប់​មក​បើក​អាសយដ្ឋាន​អ៊ី​មែល​​​ដែល​អ្នក​​​ស្មើ​សុំ​​ប្ដូរ​លេខ​សម្ងាត់​លើ iPhone (​ឬ​លើ​កុំព្យូទ័រ​ក៏​បាន) នោះ​នឹង​ឃើញ​សារ​ពី Apple ដើម្បី Reset លេខ​សម្ងាត់​របស់​អ្នក។


បញ្ជាក់៖ អាសយដ្ឋាន​អ៊ីម៉ែល​​ដែល​អ្នក Sign in លើ iPhone និង iCloud គឺ​តែ​មួយ។
ពេល​អ្នក​បើក​សារ​របស់ Apple ចុច​លើ​ពាក្យ Reset now > បន្ទាប់​មក​វាយ​លេខ​សម្ងាត់​ថ្មី​សម្រាប់​គណនី​ iCloud របស់​អ្នក។ លេខ​សម្ងាត់ យ៉ាង​ហោច​ណាស់ ៨ ខ្ទង់​ ហើយ​គួរ​មាន​លេខ​លាយ​អក្សរ​ធំ​តូច។ ក្រោយ​វាយ​លេខ​សម្ងាត់​ថ្មី​រួចរាល់ ចុច​លើ​សញ្ញា​ព្រួញ​នៅ​ខាង​ស្តាំ​ពាក្យ Apple ID។


ពេល​​នេះ​អ្នក​អាច​យក​លេខ​សម្ងាត់​ថ្មី​នេះ​ទៅ​ប្រើប្រាស់​លើ iCloud របស់​អ្នក​បាន​ហើយ។
AirDrop គឺ​ជា​មុខងារ​មួយ​មាន​ស្រាប់​នៅ​លើ​ឧបករណ៍​​ iDevice ដែល​វា​​អាច​ផ្ទេរ​រូបភាព​ ឬ​ឯកសារ​​ពី​ iDevice មួយ​ទៅ​កាន់​ iDevice មួយ​ទៀត​ដែល​នៅ​ក្បែរ​គ្នា​ ​បាន​យ៉ាង​ងាយ​ស្រួល​បំផុត។ ត្បិត​ថា​មាន​មនុស្ស​ភាគ​ច្រើន​ដឹង​ពី​វិធី​ប្រើ​ ប៉ុន្តែ​នៅ​មាន​មួយ​ភាគ​តូច​ប្រហែល​មិន​បាន​ដឹង​នៅ​ឡើយ។​ ដូច​នេះ​ Sabay នឹង​បង្ហាញ​ពី​វិធី​ប្រើ​ដូច​ខាង​ក្រោម៖



​​ អ្វី​ដែល​ត្រូវ​មាន​៖

-iPhone ចាប់​ពី​ម៉ូដែល​ iPhone 5 ឡើង​ទៅ​
-iPad Pro
-iPad ជំនាន់​ទី​បួន​ឡើង​ទៅ​
-iPad mini
-iPod Touch

បញ្ជាក់​៖ ​គ្រប់​ iDevice ខាង​លើ​ត្រូវ​តែ​ដំណើរ​ការ​​ដោយ​​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ចាប់​ពី​ជំនាន់​ទី​ 7 ឡើង​ទៅ

@ដើម្បី​ប្រើ​ប្រាស់​ដំបូង​ឡើយ​ត្រូវ​បើក​មុខងារ​ AirDrop លើ​ iDevice ទាំង​ពីរ​ដែល​ចង់​ផ្ទេរ​រូបភាព​ ដោយ​ចូល​កាន់​ Control Center រួច​ចុច​លើ​ AirDrop បន្ទាប់​មក​ចុច​យក​ពាក្យ​ Everyone


@បន្ទាប់​ពី​បើក​មុខងារ​នេះ​រួច​អ្នក​អាច​ផ្ទេរ​រូបភាព​បាន​ដោយ​ជ្រើស​រើស​រូបភាព​​ណា​មួយ​ដែល​ចង់​ផ្ទេរ​ រួច​ចុច​លើ​ពាក្យ​ "Share” ឬ​សញ្ញា “Share” ​ដែល​នៅ​ខាង​ក្រោម​ផ្នែក​​ខាង​ឆ្វេង


@បន្ទាប់​មក​នៅ​ត្រង់​ AirDrop ​ចុច​លើ​ឈ្មោះ​ឧបករណ៍​ដែល​អ្នក​ចង់​ផ្ទេរ​រូបភាព​ទៅ​


@ពេល​នោះ​នៅ​លើ​ឧបករណ៍​មួយ​ទៀត​នឹង​លោត​ផ្ទាំង​​មួយ។ នៅ​លើ​ផ្ទាំង​នោះ​ចុច​លើ​ពាក្យ​ Accept ដើម្បី​យល់​ព្រម​ទទួល​រូបភាព​​​​

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget