Wednesday, August 15, 2018

បច្ចេកវិទ្យានៅលើរថយន្ត មានការអភិវឌ្ឍឥតឈប់ឈរ មិនថាទាំងផ្នែកម៉ាស៊ីន ឬគ្រឿងបរិក្ខារខាងក្នុងឡើយ។ ក្នុងនោះផ្នែកចង្កៀងសម្រាប់បំភ្លឺផ្លូវ ក៏មានការវិវត្ត​ច្រើន​ដែរ ដោយសារ​មានការ​អភិវឌ្ឍ​តាម​សម័យ​កាល​រស់នៅ។
ខាងក្រោមនេះជាចង្កៀងរថយន្តទាំង ៦ ប្រភេទដែលមានប្រើប្រាស់មកដល់ពេលសព្វថ្ងៃនេះ ដោយវាមានសមត្ថភាពខុសគ្នា ហើយក៏ត្រូវបំពាក់លើរថយន្តប្រភេទខុសគ្នាដែរ៖
១. ចង្កៀង Halogen
ចង្កៀង Halogen មានផ្ទុកឧស្ម័ន ដែលភាគច្រើនវាជានីត្រូសែន និងអាកុង ហើយគេដាក់វានៅក្នុងកែវកញ្ចក់មួយដែលបិទជិត ជាមួយនឹងសរសៃឆ្មារ តង់ស្តែន ដែលកែវកញ្ចក់នោះអាចធន់នឹងសីតុណ្ហភាពខ្ពស់ខ្លាំងបាន។
នៅពេលដែលអំពូលទទួលចរន្តអគ្គិសនីចេញពីអាគុយមក វានឹងមកដុតកម្ដៅសរសៃឆ្មារ តង់ស្ដែននោះ ហើយវានឹងបញ្ចេញពន្លឺឡើង។ ចង្កៀង Halogen នេះត្រូវបានប្រើប្រាស់លើរថយន្តជាង ៨០ ភាគរយឯណោះក្នុងពិភពលោក ដោយសារតែតម្លៃរបស់វាថោក និងអាយុកាលវាប្រើបានយូរគួរសម អាចបានដល់ ១ ០០០ ម៉ោងសម្រាប់ចង្កៀង Halogen ប្រភេទល្អៗមួយចំនួន។ ប៉ុន្តែវាក៏មានគុណវិបត្តិមួយចំនួនដែរ ដែលធ្វើឲ្យចង្កៀងប្រភេទនេះ មិនសូវមានក្នុងរថយន្តស៊េរីថ្មី៖
  • វាមិនសូវភ្លឺខ្លាំងដូចចង្កៀងដទៃទៀតទេ
  • ពន្លឺវាងាយចាញ់នឹងសារធាតុនានា។ នៅពេលដែលយើងយកដៃទៅប៉ះនឹងគ្រាប់អំពូលផ្ទាល់ ជាតិខ្លាញ់នៅលើដៃរបស់យើងនឹងប្រឡាក់ជាប់លើកែវចង្កៀងនោះ ដែលធ្វើឲ្យវាក្ដៅងំយូរជាងធម្មតាធ្វើឲ្យអាយុកាលចង្កៀង Halogen ថយចុះ។
  • វាស៊ីភ្លើងខ្លាំងជាងអំពូលធម្មតា ដោយសារវាត្រូវការថាមពលច្រើនដើម្បីដុតកម្ដៅ ហើយថាមពលទាំងនោះក៏មិនបានប្រើទាំងអស់ដែរ ធ្វើឲ្យវាស៊ីភ្លើងឥតប្រយោជន៍
  • វាក៏មានបញ្ហាមួយទៀតដែរគឺ ពន្លឺអំពូលបែកខ្ញែក មិនភ្លឺឲ្យចំមុខផ្លូវ អាចធ្វើឲ្យការបើកបរមានភាពលំបាក។
២. ចង្កៀង HID
ចង្កៀង HID (High Intensity Discharge) ឬដែលយើងហៅថា Xenon នេះប្រើប្រាស់ការលាយបញ្ចូលនៃប្រភេទឧស្ម័នផ្សេងៗដូចគ្នា បូករួមជាមួយនឹងលោហធាតុកម្រ ដែលវាមានដំណើរការស្រដៀងនឹងចង្កៀងប្រភេទ Halogen ដែរ។ យ៉ាងណាមិញ ចង្កៀង HID មានអាយុកាលជាមធ្យមដល់ទៅជាង ២ ០០០ ម៉ោងឯណោះ ហើយវាក៏ស៊ីភ្លើងតិចជាងដែរ ដោយវាស៊ីខ្លាំងតែពេលចាប់ផ្ដើមបើកប៉ុណ្ណោះតែពេលវាដំណើរការហើយ វាស៊ីភ្លើងតិច។ គុណវិបត្តិធំបំផុតរបស់ចង្កៀង HID នេះ គឺវាមានតម្លៃថ្លៃ ពេលបើកត្រូវការរយៈពេលយូរ ដើម្បីឲ្យអំពូលភ្លឺពេញលេញ ហើយត្រូវការកញ្ចក់គជ់ (Projector) ដើម្បីដាក់ចង្កៀងនោះថែមទៀត។
៣. ចង្កៀង Bi-Xenon
ជាធម្មតារថយន្តដែលប្រើចង្កៀង HID ត្រូវប្រើចង្កៀង Halogen មួយទៀតដើម្បីបើកហ្វាព្រោះថា ចង្កៀង HID (Xenon) អាចប្រើបានសម្រាប់ភ្លើងកូត ដោយវាត្រូវការពេលច្រើនសម្រាប់បិទបើក ដូចនេះពេលចង់ញាក់ហ្វា ចង្កៀង HID មិនអាចដំណើរការបានដូចចិត្តឡើយ។ ប៉ុន្តែ ចង្កៀង Bi-Xenon ជាចង្កៀងប្រភេទ Xenon ដូចគ្នា ខុសត្រង់ថាវាមានប្រើសន្ទះបើកបិទ សម្រាប់កំណត់កម្ពស់ពន្លឺរបស់ចង្កៀងដើម្បីបង្កើតជាហ្វានឹងកូត។ ដូចនេះ នៅពេលចង់ញាក់ ឬប្ដូរមកភ្លើងហ្វា សន្ទះនៅក្នុងចង្កៀង Bi-Xenon នឹងធ្វើការបិទបើកដូចគម្របអ៊ីចឹង ដោយមិនចាំបាច់ឲ្យគ្រាប់អំពូលបិទបើកឡើយ។ ម៉្យាងទៀត ចង្កៀង Bi-Xenon ប្រើគ្រាប់អំពូលតែ ២ គ្រាប់ប៉ុណ្ណោះ ខុសពីចង្កៀង HID (Xenon) ធម្មតាដែលប្រើ ៤។ យ៉ាងណាមិញ គុណវិបត្តិមួយរបស់ ចង្កៀង Bi-Xenon គឺសន្ទះបិទបើកនោះអាចខូចខាត នឹងលែងដំណើរការ ធ្វើឲ្យយើងបិទ/បើក ហ្វា កូត មិនបាន។
៤. ចង្កៀង LED
ចង្កៀង LED (Light Emitting Diode) ជាចង្កៀង ដែលស៊ីភ្លើងតិចបំផុត ហើយមានអាយុកាលដល់ទៅជាង ៤០ ០០០ ម៉ោង។ ភាពភ្លឺរបស់វា ស្ថិតនៅចន្លោះកណ្ដាលរវាង ចង្កៀង Halogen និង HID ប៉ុន្តែចង្កៀង LED អាចបើកឆេះបានលឿនជាងចង្កៀង Halogen ២៥០ ដង គឺត្រូវការពេលតែ ១ មីលីវិនាទី តែប៉ុណ្ណោះ។ គុណសម្បត្តិមួយទៀត គឺចង្កៀង LED មានអំពូលតូចដែលអាចឲ្យអ្នករចនារថយន្ត អាចកែច្នៃក្បាលចង្កៀងមុខបានតាមចិត្តចង់។ ប៉ុន្តែគុណវិបត្តិដ៏ធំមួយរបស់ចង្កៀង LED គឺដោយសារតែវាតូចនឹងហើយ ដែលអាចធ្វើឲ្យកម្ដៅចេញពីអំពូលអាចបំផ្លាញខ្សែភ្លើង និងសៀគ្វីខាងក្នុងបាន។ ដូចនេះ ចង្កៀង LED ត្រូវការប្រព័ន្ធត្រជាក់ ដូចជាកង្ហារ និងធុងទឹក ដែលធ្វើឲ្យវាមានតម្លៃថ្លៃខ្លាំង។
៥. ចង្កៀង LED Matrix
ចង្កៀង LED Matrix គឺជាចង្កៀង LED ដែលអាចឲ្យអ្នកបើកបរបើកហ្វាចោលបាន ដោយវានឹងទម្លាក់ភ្លើងមកកូតវិញដោយខ្លួនឯង នៅពេលមានអ្នកបើកបរមកពីទិសផ្ទុយគ្នា និងបើកហ្វាពេញវិញនៅពេលដែលផ្លូវទូលាយល្អ ដោយសារវាមានប្រព័ន្ធគ្រប់គ្រងដោយស្វ័យប្រវត្តិ ដែលទាញយកទិន្នន័យមកពីកាមេរ៉ាខាងមុខរថយន្ត។ ស្វ័យប្រវត្តិកម្មរបស់ចង្កៀង LED Matrix នេះ ធ្វើឲ្យគេជាប់មាត់ហៅវាថា ចង្កៀងឆ្លាតវៃ (smart lights) ព្រោះវាមានប្រយោជន៍ច្រើន មិនធ្វើឲ្យចាំងភ្នែកអ្នកបើកបរមកពីទិសផ្ទុយគ្នា ហើយវាក៏ងាករេទៅតាមទិសដៅចង្កូតបាន ដោយការបិទបើកភ្លើងក្នុងមួយដុំៗ (Grid ឬក៏ Matrix) មិនចាំបាច់ត្រូវការម៉ូទ័រជំនួយដែរ ដែលក្នុងមួយដុំមានអំពូល LED ប្រហែល ២៥ គ្រាប់ឯណោះ។
៦. ចង្កៀង Laser
ចង្កៀង Laser ជាចង្កៀងសម្រាប់រថយន្តទំនើបផុតលេខ និងសម្រាប់អនាគត ដោយសារតែពន្លឺដ៏ខ្លាំងអស្ចារ្យរបស់វា ដោយស៊ីភ្លើងតិច ហើយមានរូបរាងតូចខ្លាំង។ តាមការប្រៀបធៀបជាមួយចង្កៀង LED បានបង្ហាញថា ចង្កៀង Laser ភ្លឺខ្លាំងជាង LED ដល់ទៅ ១ ០០០ ដង ហើយវាស៊ីភ្លើងតិចជាង LED ដល់ទៅពាក់កណ្ដាល ពេលប្រើក្នុងរយៈពេលស្មើគ្នា។ ដោយសារតែពន្លឺដ៏ខ្លាំងក្លារបស់វា អំពូល Laser មានរូបរាងតូចខ្លាំង ងាយស្រួលរចនាជារាងផ្សេងៗ ព្រោះថាបើគេធ្វើឲ្យចង្កៀង Laser មានទំហំធំ កម្រិតពន្លឺក៏រឹតតែខ្លាំង និងជះក្នុងផ្ទៃធំដែរអាចប៉ះពាល់ដល់អ្នកបើកបរឯទៀតបាន។ ម៉្យាងទៀត ចង្កៀង Laser ជាចង្កៀងឆ្លាតវៃ ដែលវានឹងដំណើរការដរាបណា តែអ្នកបើកបរបង្កើនល្បឿនចាប់ពី ៦០ គ.ម/ម៉ ទៅតែប៉ុណ្ណោះ ដូចនេះហើយការបើកបរក្នុងក្រុង ចង្កៀង Laser នឹងមិនដំណើរការប៉ះពាល់អ្នកបើកបរឡើយ។

ប្រភព៖ Mickgarage
មានដែលឆ្ងល់ទេ ភ្លើងតូចៗដែលមានរូបរាង និងពណ៌ផ្សេងគ្នានៅក្នុងកុងទ័ររថយន្តជា​សញ្ញាអ្វី? តាមពិតទៅ ក្រៅពីការផ្ដល់ព័ត៌មាននានា ទាក់ទងនឹងយានយន្ត​ ភ្លើងសញ្ញាទាំងនោះក៏អាចបង្ហាញ​ពី បញ្ហារបស់រថយន្តកំពុងតែមាននោះដែរ ដែលយើងមិនអាចមើលស្រាលបាន ព្រោះវាមិនត្រឹមតែអាចធ្វើឲ្យថ្លៃចំណាយក្នុងការជួសជុលកើនខ្ពស់ប៉ុណ្ណោះទេ តែថែមទាំងអាចឲ្យយានយន្តដំណើរការមិនប្រក្រតី ហើយអាចបង្កជាគ្រោះថ្នាក់ផ្សេងៗបានក្នុងពេលបើកបរ។
ភ្លើងសញ្ញាទាំង ១៥ ដែលបង្ហាញពីព័ត៌មាន និងបញ្ហា​លើ​រថយន្តមាន​ដូចជា៖

(A) WARNING SYMBOLS

  • Warning symbols are normally in red. They indicate a potential problem or safety issue that should be checked by a professional.
១. សញ្ញាព្រមានពីសីតុណ្ហភាពម៉ាស៊ីន
  • សញ្ញានេះមានន័យថា ទឹកស្អំម៉ាស៊ីនកំពុងតែឡើងកម្ដៅខ្លាំងហួសកម្រិត
  • ប្រការគួរធ្វើ ៖ គួរបញ្ឈប់ការ​ធ្វើដំណើរ ហើយពន្លត់ម៉ាស៊ីន ដើម្បីឲ្យវាចុះត្រជាក់មកវិញ កុំឲ្យម៉ាស៊ីនខូចទាន់។
បើសិនជារថយន្តក្នុងប្រទេសត្រជាក់វិញ ពេលខ្លះសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពម៉ាស៊ីននេះចេញពណ៌ ខៀវ ដែលបានន័យថា សីតុណ្ហភាពទឹកស្អំម៉ាស៊ីនត្រជាក់ពេក មិនអាចឲ្យម៉ាស៊ីនដំណើរការបានប្រក្រតី។ ប៉ុន្តែ ពេលបញ្ឆេះម៉ាស៊ីនមួយសន្ទុះ ភ្លើងសញ្ញាឲ្យដំណឹងពីសីតុណ្ហភាពពណ៌ ខៀវនេះនឹងលោតបាត់ទៅវិញ ពេលម៉ាស៊ីនដំណើរការហើយមានសីតុណ្ហភាពក្ដៅល្មម។
២. សញ្ញាព្រមានពីសម្ពាធប្រេងម៉ាស៊ីនចុះទាប
  • សញ្ញានេះមានន័យថា កម្រិតសម្ពាធប្រេងម៉ាស៊ីនមានការថយចុះ។
  • ប្រការគួរធ្វើ ៖ ពេលសញ្ញានេះលោតឡើង វាអាចបណ្ដាលមកពីការអស់ប្រេងម៉ាស៊ីន ឬបញ្ហាធ្ងន់ធ្ងរណាមួយ។ បើសិនជា សញ្ញានេះលោតពេលកំពុងបើកបរ អ្នកគួររកកន្លែងសុវត្ថិភាព ហើយឈប់សិន ព្រោះបញ្ហាអាចបណ្ដាលឲ្យខូចម៉ាស៊ីនរថយន្ត។ ជំហានបន្ទាប់ គឺអ្នកត្រូវហៅជាងរថយន្តមកមើលថាតើវាមកពី កម្រិតប្រេងម៉ាស៊ីន ឬក៏មានបញ្ហាធ្ងន់ធ្ងរណាមួយ។
៣. សញ្ញាព្រមានពីភ្លើងអាគុយ
  • សញ្ញានេះមានន័យថា ភ្លើងអាគុយខ្សោយខ្លាំង។
  • ប្រការគួរធ្វើ ៖ អ្នកគួរបិទភ្លើងក្នុងរថយន្ត ម៉ាស៊ីនត្រជាក់ ម៉ាញ៉េ និងដកឆ្នាំងសាកចេញពីរន្ធភ្លើងឲ្យអស់ លើកលែងតែភ្លើងចង្កៀងមុខ ពេលអ្នកត្រូវបើកបរនៅពេលយប់ និងនៅកន្លែងងងឹត។ យ៉ាងណាមិញ អ្នកមិនត្រូវពន្លត់ម៉ាស៊ីនឡើយ ដរាបណាអ្នកមិនទាន់ទៅដល់ជាងនោះ ព្រោះវាអាចដេរមិនឆេះ។
៤. សញ្ញាព្រមានពីហ្វ្រាំង
  • សញ្ញានេះមានន័យថា អ្នកអាចនឹងភ្លេចដោះហ្វ្រាំងដៃ ឬក៏ខ្វះប្រេងហ្វ្រាំង ឬក៏មានបញ្ហាហ្វ្រាំងធ្ងន់ធ្ងរ។
  • ប្រការគួរធ្វើ ៖ ប្រសិនបើពេលបើកបរភ្លើងសញ្ញានេះលោតភ្លឹបភ្លែត ប៉ុន្តែអ្នកគ្មានអារម្មណ៍ប្លែកក្នុងពេលជាន់ហ្វ្រាំងទេនោះ អ្នកអាចជិះទៅរកយានដ្ឋានបាន ប៉ុន្តែបើភ្លើងសញ្ញានេះភ្លឺជាប់តែម្ដង អ្នកគួរតែឈប់រថយន្ត ហើយហៅឡានស្ទូចមកយករថយន្តអ្នកទៅយានដ្ឋានហើយ។
៥. សញ្ញាព្រមានពីពោងសុវត្ថិភាព
  • សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
  • សញ្ញានេះមានន័យថា ពោងសុវត្ថិភាពមានបញ្ហា។
  • ប្រការគួរធ្វើ ៖ ត្រូវប្រញ៉ាប់យកទៅជាង ឲ្យគេឆែកមើល ព្រោះថាបើពោងសុវត្ថិភាពមានបញ្ហា វាអាចឲ្យពោងនេះគាំងមិនផ្ទុះពេលរថយន្តប៉ះទង្គិច ឬបុកនឹងអ្វីមួយ ដែលអាចបង្កគ្រោះថ្នាក់ដល់ជីវិតបាន។
សញ្ញាព្រមានពីការមិនពាក់ខ្សែក្រវ៉ាត់
សញ្ញានេះមានន័យថា អ្នកបើកបរឬអ្នកដំណើរមិនបានពាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។
ប្រការគួរធ្វើ៖ មិនមែនជារឿងលេងសើចឡើយ ព្រោះការពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពក្នុងពលបើកបរ និងធ្វើដំណើរពិតជាសំខាន់ ដោយវានឹងការពារអ្នកពីការប៉ះទង្គិចធ្ងន់ធ្ងរ ពេលមានគ្រោះថ្នាក់កើតឡើង។ រាល់ពេលធ្វើដំណើរ មិនថាអ្នកបើកបរ ឬអ្នកដំណើរ អង្គុយកៅអីជួរណាក៏ដោយ គួរពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពគ្រប់គ្នា គ្រប់ពេល។ រឿងពិតមួយទៀត សម្រាប់រថយន្តស៊េរីទំនើបនាពេលបច្ចុប្បន្ន វាមានសេនស័រលើកៅអីអង្គុយដើម្បីចាប់យកទម្ងន់លើកៅអី ហើយសម្គាល់ថាមានអ្នកអង្គុយកៅអីនោះ។ បើអ្នកអង្គុយមិនពាក់ខ្សែក្រវ៉ាត់នោះទេ ក្នុងអំឡុងពេលបើកបរ រថយន្តនឹងបន្លឺសំឡេងរំខានរហូតទាល់តែអ្នកបើកបរបានដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព។

(B) SAFETY SYMBOLS

  • These symbols might appear as different colours in different cars and they should be looked at.

1. សញ្ញាព្រមានពីបញ្ហាម៉ាស៊ីន
សញ្ញានេះមានន័យថា ម៉ាស៊ីនរបស់អ្នកកំពុងមានបញ្ហា។
ប្រការគួរធ្វើ៖ សញ្ញានេះអាចលោតឡើង នៅពេលដែលមានបញ្ហាឆ្លងចរន្តអគ្គិសនីតូចតាច តែវាក៏អាចណ្ដាលមកពីបញ្ហាធំដុំដែរ ពេលយើងមិនមើលថែទាំ មិនយកទៅជាងយូរទៅ ម៉ាស៊ីននឹងលែងដំណើរការតែម្ដង ហើយថ្លៃជួសជុលទៀតសោត អាចប្រហាក់ប្រហែលនឹងប្ដូរម៉ាស៊ីនរថយន្តថ្មីបាត់ទៅហើយ។ ប្រការល្អ នៅពេលដែលសញ្ញានេះលោតឡើងមក គួរប្រញ៉ាប់យកទៅជាងភ្លាមៗ។
២. សញ្ញាព្រមានប្រព័ន្ធទប់លំនឹង
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកលែងមានលំនឹង ហើយអាចគ្រលែងបានគ្រប់ពេល។
ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ រឿងល្អបំផុតដែលអ្នកគួរធ្វើគឺបន្ថយល្បឿន ដើម្បីតេស្តមើលថាភ្លើងសញ្ញានោះវានឹងរលត់ ហើយប្រព័ន្ធទប់លំនឹងនឹងដំណើរការវិញឬអត់។ បើសិនជាភ្លើងសញ្ញាព្រមានពប្រព័ន្ធទប់លំនឹងនេះនៅមិនបាត់ វាអាចបណ្ដាលមកពីបញ្ហារបស់ប្រព័ន្ធទប់លំនឹងផ្ទាល់តែម្ដង ដែលចាំបាច់ត្រូវជួសជុលជាប្រញ៉ាប់។
៣. សញ្ញាព្រមានពីប្រព័ន្ធ ABS
សញ្ញានេះមានន័យថា ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System) របស់អ្នកមានបញ្ហាហើយ។
ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ មានន័យថាប្រព័ន្ធហ្វ្រាំង ABS របស់អ្នកមានបញ្ហាហើយវានឹងមិនដំណើរការឡើយ។ អ្នកនៅតែអាចជាន់ហ្វ្រាំងបានស៊ីដូចធម្មតា ប៉ុន្តែនៅពេលដែលអ្នកជាន់ពេលប្រថុចញ៉ុច ហ្វ្រាំងរបស់អ្នកនឹងគាំងមិនអាចឲ្យចង្កូតរ៉េបាន ហើយអាចនឹងបណ្ដាលឲ្យរថយន្តអូសថែមទៀត ព្រោះ ABS មិនដំណើរការ។ ដំណោះស្រាយគឺយកទៅយានដ្ឋានជាបន្ទាន់។
៤. សញ្ញាព្រមានសម្ពាធខ្យល់កង់
សញ្ញានេះមានន័យថា កង់ណាមួយរបស់អ្នកមានខ្យល់តិច មិនគ្រប់គ្រាន់តាមស្ដង់ដារ (ធូរកង់)។
ប្រការគួរធ្វើ៖ អ្នកគួររកកន្លែងសប់កង់ឲ្យបានឆាប់ មិនគួរទុកចោលជិះដូចធម្មតាឡើយ ព្រោះវាអាចបណ្ដាលឲ្យខូចសម្បកកង់ ហើយការបើកបរមានភាពឃ្លេងឃ្លោង មិនដូចធម្មតា ថែមទាំងស៊ីសាំងជាងមុនទៀតផង។
៥. សញ្ញាព្រមានពីបញ្ហាដែកបញ្ឆេះ (សម្រាប់រថយន្តប្រើម៉ាស៊ូត)
សញ្ញានេះមានន័យថា ដែកបញ្ឆេះនៅក្នុងម៉ាស៊ីនម៉ាស៊ូតកំពុងមានបញ្ហា។ ជាទូទៅ រថយន្តប្រើម៉ាស៊ូត ជាពិសេសនៅស្រុកត្រជាក់ វាពិបាកនឹងបញ្ឆេះ ដោយវាចាំបាច់ត្រូវមានដែកបញ្ឆេះ (Glow Plug) ជាជំនួយ។
ប្រការគួរធ្វើ៖ ជាធម្មតា ពេលម៉ាស៊ីនរថយន្តម៉ាស៊ូតចុះត្រជាក់ខ្លាំង សញ្ញានេះនឹងលោតឡើងមក ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលបញ្ឆេះចោលមួយសន្ទុះ។ រឿងដែលធ្វើឲ្យសញ្ញានេះលោតភ្លឺមិនបាត់គឺប្រហែលមកពី Glow Plug ចាស់រេចរឹល ដល់អាយុកាលដែលត្រូវប្ដូរ។

សញ្ញាបើកភ្លើងហ្វា
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកកំពុងបើកហ្វា (ភ្លើងភ្លឺខ្លាំង មើលបានឆ្ងាយ)។
៣. សញ្ញាបង្ហាញកម្រិតទឹកសម្រាប់លាងកញ្ចក់ជិតអស់
សញ្ញានេះមានន័យថា ទឹកបាញ់លាងកញ្ចក់ លាងចង្កៀងជិតអស់ហើយ។
ប្រការគួរធ្វើ៖ អាចបន្ថែមទឹក នៅខាងក្រោមគម្របមុខបាន ដោយលើធុងនោះមានរូប ដូចសញ្ញានេះអ៊ីចឹង (ធុងទឹកបាញ់កញ្ចក់)។
៤. សញ្ញាឲ្យចាក់សាំង
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការចាក់សាំងហើយ។
ប្រការគួរធ្វើ៖ ជាធម្មតានៅក្បែរសញ្ញានេះ វាមានកុងទ័រតូចមួយទៀតសម្រាប់វាស់កម្រិតសាំង ដែលអក្សរ F (Full) បង្ហាញថាសាំងពេញ ឯ E (Empty) បង្ហាញថាសាំងក្បែរអស់ហើយ។ អ្នកត្រូវតែឈប់ចាក់សាំង ដើម្បីការពារកុំឲ្យរថយន្តរលត់ពេលធ្វើដំណើរ។
៥. សញ្ញាចង់ជួបជាង (រូបកូនសោ)
សញ្ញានេះមានន័យថា រថយន្តរបស់អ្នកត្រូវការកែថែទាំ។
ប្រការគួរធ្វើ៖ អ្នកគួរយករថយន្តរបស់អ្នកទៅយានដ្ឋានដើម្បីធ្វើការវិនិច្ឆ័យ រកកន្លែងខូចរបស់វា ជៀសវាងការទុកចោល មិនអើពើរយៈពេលយូរ ដែលនាំឲ្យការចំណាយលើការជួសជុលកើនឡើងខ្លាំង។

ប្រភព៖ Says

ចាប់តាំងពីឆ្នាំ ២០១១ រដ្ឋាភិបាលចាប់ផ្តើមអនុវត្តន៍លើច្បាប់ពន្ធលើអចលទ្រព្យ ដោយចាប់ផ្តើមប្រមូលពន្ធលើអចលនទ្រព្យទាំងអស់នៅតាមទីតាំងសំខាន់ៗ​នៅទូទាំងប្រទេស។ ខាងក្រោមនេះគឺជាព័ត៌មានចាំបាច់មួយចំនួនដែលអ្នកជាម្ចាស់អចលនទ្រព្យត្រូវធ្វើការស្វែងយល់ដើម្បីប្រាកដថាអចលទ្រព្យរបស់អ្នកជាប់ពន្ធ ឬមិនជាប់ពន្ធ។

តើអចលនទ្រព្យប្រភេទណាខ្លះត្រូវជាប់ពន្ធ?

យោងទៅតាមច្បាប់ពន្ធអចលនទ្រព្យកម្ពុជា ការប្រមូលពន្ធត្រូវអនុវត្តន៍ចំពោះអចលនទ្រព្យនៅទូទាំងប្រទេសកម្ពុជា ប៉ុន្តែនៅក្នុងជំហ៊ានដំបូងច្បាប់នេះបានកំណត់យកពន្ធលើអចលនទ្រព្យទាំងឡាយណាដែលស្ថិតនៅតាមតំបន់រដ្ឋបាលថ្នាក់ក្រុង (ទីក្រុង) និងតំបន់រដ្ឋបាលថ្នាក់ខេត្ត (ទីរួមខេត្ត) ជាមុនសិនចំណែកតំបន់ផ្សេងទៀតដូចជាថ្នាក់ស្រុក និងទីជនបទមិនទាន់ជាប់ពន្ធនោះទេ។
អចលនទ្រព្យជាប់ពន្ធទាំងនេះអាចមានដូចជា៖ ដី ផ្ទះ និងសំណង់នានាដែលសាងសង់ភ្ជាប់ជាមួយដីនោះ។  ទោះយ៉ាងណាមានអចលន​ទ្រព្យមួយចំនួនត្រូវបានលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធដែលមានដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរបស់រដ្ឋ ដីកម្មសិទ្ធិរបស់ស្ថានទូត ដីកម្មសិទ្ធិរបស់អង្គការក្រៅរដ្ឋាភិបាល អង្គការសាសនា និងអង្គការសប្បុរសធម៌។

តើអចលនទ្រព្យមានតម្លៃប៉ុន្មានត្រូវជាប់ពន្ធ?

អចលនទ្រព្យជាប់ពន្ធលុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី១០០លានរៀល ​(២៥,០០០ដុល្លារ) ឡើងទៅ។
តើអ្នកណាជាអ្នកជាប់បន្ទុកបង់ពន្ធអចលនទ្រព្យ?
យោងទៅតាមច្បាប់អ្នកដែលជាប់បន្ទុកបង់ព​ន្ធគឺម្ចាស់កម្មសិទ្ធិ ឬអ្នកកាន់កាប់ឬអ្នកទទួលប្រយោជន៍ចុងក្រោយលើអចលនទ្រព្យជាប់ពន្ធ។

តើត្រូវបង់ពន្ធនៅឯណា?​

សម្រាប់អចលទ្រព្យនៅតាមខេត្តតម្រូវឲ្យបង់ពន្ធតាមសាខាពន្ធដារខេត្តប្រសិនបើអចល​នទ្រព្យស្ថិតក្នុងទីក្រុងភ្នំពេញត្រូវបង់នៅសាខាពន្ធដារខណ្ឌដែលអចលនទ្រព្យនោះស្ថិតនៅ។ ជាទូទៅពន្ធអចលនទ្រព្យតម្រូវឲ្យបង់បានមុនបំណាច់ខែកញ្ញានៃឆ្នាំ​ដែលជាប់ពន្ធ។ ទាក់ទងនឹងការបង់ពន្ធនេះអ្នកបង់ពន្ធតម្រូវឲ្យដាក់លិខិតប្រកាសពន្ធ​ និងគណនាពន្ធដោយខ្លួនឯង។
ក្រៅពីការបង់ពន្ធតាមសាខាពន្ធដារម្ចាស់អចលនទ្រព្យក៏អាចបង់ពន្ធនៅតាមសាខាធនាគារដៃគូមួយចំនួនដូចជា៖ ធនាគារអេស៊ីលីដា ធនាគារវឌ្ឍនៈ ធនាគារកាណាឌីយ៉ាធនាគារ​ អេអិនហ្សិតរ៉ូយ៉ាល់ ឬធនាគារកម្ពុជាសាធារណៈ។

តើត្រូវគណនាប្រាក់ពន្ធដូចម្តេច?

យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ចចុុះថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០១១ បានបង្ហាញជារូមបន្តរួមមួួយ ក្នុងការគណនាប្រាក់ពន្ធដោយយកតម្លៃអចលនទ្រព្យ សរុបគុណឲ្យ៨០ភាគរយដកនឹង ១០០លានរៀលរួចគុណនឹង ០,១ ភាគរយ។
ឧទាហរណ៍៖ អ្នកមានដីទំហំ ១៥ម x ៣០ម ឬ ៤៥០ ម៉ែត្រការ៉េ ហើយនៅលើដីនោះមានផ្ទះល្វែងទំហំ ៥មx២០ម ឬ  ១០០​ម៉ែត្រការ៉េចំនួន២ជាន់។ បន្ទាប់ពីវាយតម្លៃ ឬផ្នែកលើតារាងតម្លៃរបស់ក្រសួងបង្ហាញថាដីក្នុងតំបន់នោះមានតម្លៃ៣០០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះល្វែងជាន់ផ្ទាល់ដីមានតម្លៃ២៥០​ដុល្លារ/ម៉ែត្រការ៉េ ផ្ទះជាន់ទីមួយមានតម្លៃ២០០​ដុល្លារ/ម៉ែត្រការ៉េ​ និងជាន់ទី២មានតម្លៃ១៧០ដុល្លារ/ម៉ែត្រការ៉េ។
សូម​មើលរបៀបគណនា៖

  • - តម្លៃដីសរុប គឺ ៤៥០ x ៣០០ ដុល្លារ = ១៣៥,០០០ ដុល្លារ
  • - ផ្ទះជាន់ផ្ទាល់ដី គឺ ១០០ x ២៥០ ដុល្លារ = ២៥,០០០​ ដុល្លារ
  • - ផ្ទះជាន់ទី១ គឺ ១០០ x ២០០ ដុល្លារ = ២០,០០០ ដុល្លារ
  • - ផ្ទះជាន់ទី ២ គឺ ១០០ x  ១៧០ ដុល្លារ = ១៧,០០០ ដុល្លារ
យើងបានតម្លៃអចលនទ្រព្យសរុប = ១៣៥,០០០ + ២៥,០០០ + ២០,០០០ + ១៧,០០០ = ១៩៧,០០០ ដុល្លារ
ប្រាក់ពន្ធត្រូវបង់គឺ  (១៩៧,០០០ ដុល្លារ x ៨០% - ២៥,០០០ ដុល្លារ) x ,១% = ១៣២,៦ ដុល្លារ
ដូចនេះ ប្រាក់ពន្ធដែលអ្នកត្រូវបង់គឺ ១៣២,៦ ដុល្លារ ឬ ៥៣០,៤០០ រៀល។
តើអាចដឹងពីតម្លៃអចលនទ្រព្យដោយរបៀបណា?​
ការកំណត់តម្លៃអចលនទ្រព្យត្រូវធ្វើដោយអនុគណៈកម្មការវាយតម្លៃអចលនទ្រព្យ ដោយផ្នែកទៅលើ តម្លៃជាក់ស្តែងលើទីផ្សារ។​​ ចំពោះការកំណត់តម្លៃដី និងតម្លៃអគារ ឬផ្ទះ ក្រសួងមានចេញជាតា រាងតម្លៃទៅតាមទីតាំង ឬតំបន់ផ្សេងៗគ្នាដែលបានបិទផ្សាយនៅតាមសាខាពន្ធដារខេត្ត និងខណ្ឌ។ ក្រៅពីនេះក៏មានការចុះត្រួតពិនិត្យ និងវាស់វែងលើអចលនទ្រព្យដោយផ្ទាល់ ពីគណៈកម្មការវាយតម្លៃអលនទ្រព្យ។
ប្រសិនបើអចលន​ទ្រព្យនោះមានទាំងដី​ និងអគារសង់ភ្ជាប់ជាមួយគ្នាអចលនទ្រព្យនោះត្រូវបានរាប់បញ្ចូលថា ជាអចលនទ្រព្យតែមួយ​​ ហើយតម្លៃអចលនទ្រព្យសរុបបាន មកពីបូកបញ្ចូលគ្នារវាងតម្លៃ ដីសរុប និងតម្លៃអគារសរុប។ ប៉ុន្តែសម្រាប់អចលនទ្រព្យស្ថិតនៅលើទីតាំងផ្សេងគ្នាត្រូវរាប់បញ្ចូលជា អចលនទ្រព្យផ្សេងគ្នា និងត្រូវធ្វើ លិខិតប្រកាសពន្ធដាច់ពីគ្នា។
តើត្រូវមានឯកសារអ្វីខ្លះនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យ?
ឯកសារសំខាន់ៗដែលត្រូវភ្ជាប់មកជាមួយនៅពេលចុះបញ្ជីបង់ពន្ធអចលនទ្រព្យមានដូចជា៖ ឯកសារថតចម្លងដែលបញ្ជាក់ពីអត្តសញ្ញាណរួមមាន អត្តសញ្ញាណប័ណ្ណខ្មែរ សំបុត្របញ្ជក់កំណើត ឬលិខិតឆ្លងដែនសម្រាប់ជនបទេស លិខិតបញ្ជាក់ពីទីលំនៅដូចជាសៀវភៅគ្រួសារ ប័ណ្ណកម្មសិទ្ធិលើ អចលនទ្រព្យ ប្លង់រឹង ឬឯកសារផ្សេងទៀត ដែលបញ្ជាក់ពីកម្មសិទ្ធិកាន់កាប់អចលនទ្រព្យ ចេញដោយអជ្ញាធរឃុំ/សង្កាត់ស្របច្បាប់។
តើអ្វីជាប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ?
ប័ណ្ណសំគាល់ការបង់ពន្ធអចលនទ្រព្យជាកាតសម្គាល់អចលនទ្រព្យមួយដែលបញ្ជាក់ពីអត្តសញ្ញាណ និងបច្ចុប្បន្នភាពព័ត៌មានលម្អិតនៃអចលនទ្រព្យ។ កាតនេះមានសុពលភាព ជានិច្ចមិនថាអចលនទ្រព្យនោះត្រូវបានទិញលក់ ឬដូរម្ចាស់កាន់កាប់ក៏ដោយ។​
ប័ណ្ណសម្គាល់អចលនទ្រព្យការបង់ពន្ធអចលនទ្រព្យបង្កើតឡើងដើម្បីជួយសម្រួលដល់ការបង់ពន្ធឲ្យកាន់តែមានភាពងាយស្រួលដោយសារម្ចាស់អចលនទ្រព្យអាចបង់ពន្ធតាមសាខាពន្ធដាមួយណាក៏បាន ហើយពន្ធនោះនឹងចូលទៅកាន់សាខាពន្ធដែលអចលនទ្រព្យនោះស្ថិតនៅ។
តើបច្ចុប្បន្ននេះយើងអាចបង់ពន្ធតាមប្រព័ន្ធអនឡាញបានដែរឬទេ?​
នៅពេលអនាគតការបង់ពន្ធនឹងកាន់តែងាយស្រួល នាយកដ្ឋានពន្ធដារនឹងដាក់ឲ្យមានការប្រើប្រាស់ការបង់ពន្ធតាមប្រព័ន្ធអនឡាញ (E-payment) ដែលជួយសម្រួលដល់ម្ចាស់អចលនទ្រព្យថែមទៀតមិនថានៅទីណាប្រទេសណាក៏ពួកគេនៅតែអាចបង់ពន្ធបាន៕


Tuesday, July 24, 2018

១.កំណត់​ការ​លោត​សារ Notification:
មិន​​ត្រូវ​ឲ្យ​ App មាន​លើ​ឧបករណ៍ លោត Notification ទាំង​អស់​នោះ​ឡើយ ផ្ទុយ​ទៅ​វិញ​អ្នក​គួរ​ទម្លាប់​បើក​តែ​សម្រាប់​កម្មវិធី-ហ្គេម​ដែល​ចាំ​បាច់​ប៉ុណ្ណោះ ព្រោះ​ការ​លោត​សារ​ជូន​ដំណឹង​ច្រើន​ក្នុង​ពេល​តែ​មួយ ជា​កត្តា​ចាំ​បាច់​ដំបូង​ដែល​អ្នក​ត្រូវ​កែសម្រួល។
  • -ចូល​ទៅ Settings
  • -អូស​យក​ពាក្យ Noftications
  • -រើស​យក App ណា​ដែល​អ្នក​ចង់​ Turn Off។
២.កុំ​ភ្លេច Update ទៅ iOS ជំនាន់​ក្រោយ:
ល្បឿន​រអាក់រអួល​ខ្លះ​ក៏​ទាក់ទង​មក​ពី Bugs ដែល​ត្រូវ​ទទួល​ការ​កែ​កំហុស​ឆ្គង​ក្នុង​ជំនាន់ iOS ចុង​ក្រោយ ដើម្បី Update បាន​សូម​ចូល​ទៅ Settings > General > Software Update រង់ចាំ​ការ​បញ្ជាក់​ប្រាប់​តាម​ជំហាន​នីមួយៗ។
៣.ត្រួតពិនិត្យ​ទំហំ​អង្គ​ផ្ទុក:
ពិសេស​សម្រាប់​អ្នក​ប្រើ iPhone ទំហំ 16GB ត្រូវ​ត្រួតពិនិត្យ​ពី​ទំហំ​អង្គ​ចងចាំ​នៅ​សល់​ជា​ប្រចាំ ក៏​ដូច​ជា​លុប​ឯកសារ​មិន​ចាំ​បាច់​មួយ​ចំនួន​ដូច​ជា​រូបភាព វីដេអូ ឬ App មិន​ប្រើប្រាស់។ ដើម្បី​ឆែក​សូម​ចូល​ទៅ​កាន់ Settings > General > iPhone Storage។
៤.សម្អាត History និង Cookies:
ប្រើប្រាស់​កាន់​ឆ្នាំ​មិន​ធ្លាប់​សម្អាត Cookies លើ Safari ចោល​ម្តង ក៏​អាច​បង្ក​ផល​ប៉ះពាល់​ដល់​ល្បឿន​ម៉ាស៊ីន​និង​អង្គ​ផ្ទុក ព្រោះ​ឯកសារ​លើ​អ៊ីនធឺណិត​មាន​ដូច​ជា​រូបភាព ឬ​មុខងារ​ Website ណា​មួយ រមែង​រក្សា​ទុក​ក្នុង Cache នៃ​ឧបករណ៍​របស់​យើង។ ងាយស្រួល​សម្អាត​ត្រង់​ចំណុច​នេះ ដោយ​ត្រឹម​ចូល​ទៅ Settings > Safari រើស​យក Clear History and Website Data។
៥.បិទ​មុខងារ Background App Refresh:
ជា​មុខងារ​ឲ្យ​កម្មវិធី​ណា​មួយ​ក្នុង Background បន្ត​ដំណើរការ ថ្វី​បើ​អ្នក​ចេញ​មក​ខាង​ក្រៅ​លើ Homscreen ក៏​ដោយ ពោល​ជា​ផល​មិន​ល្អ​សម្រាប់​ដំណើរការ​ម៉ាស៊ីន ចំណុច​នេះ​ហើយ​អ្នក​គួរ​បិទ​ចោល​មុខងារ​មិន​សំខាន់​មួយ​នេះ។ ចូល​ទៅ Settings > General រើស​យក Turn Off លើ​មុខងារ Background App Refresh។
៦.ប្តូរ​ថ្ម​ថ្មី:
វដ្ត​សាក​នៃ​ថ្ម​មួយ​គ្រាប់​មាន​ការ​កំណត់​ទៅ​តាម​រយៈ​ពេល​ដែល​អ្នក​ប្រើ ម្ល៉ោះ​ហើយ​បើ​ថ្ម​មិន​សូវ​កាន់ ក៏​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ដើរ​យឺត​បាន​ដូច​គ្នា។ ការ​ផ្លាស់ប្តូរ​ថ្ម​ថ្មី មាន​តម្លៃ​ខ្ពស់​ទាប​ទៅ​តាម​ម៉ាស៊ីន ឬ​អាច​ឆែក​មើល​ឲ្យ​បាន​ច្បាស់​តាម​រយៈ​មុខងារ​សាកល្បង Battery Health ក្នុង Settings ដឹង​ពី​ទំហំ​ផ្ទុក​អតិបរមា​ខាង​ក្នុង​ថ្ម បើ​ភាគរយ​កាន់​តែ​ទាប​កាន់​តែ​កំពុង​ចុះ​អន់​ថយ លាយ​ឡំ​ការ​ឆែក​មើល​កម្មវិធី​ដែល​ស៊ី​ថ្ម​ខ្លាំង​បំផុត។
៧.Restore ម៉ាស៊ីន​ថ្មី:
ជា​មធ្យោបាយ​ចុង​ក្រោយ ប៉ុន្តែ​ទាមទារ​ពេលវេលា​ក្នុង​ការ​ចម្លង​ចេញ​ចូល​ទិន្នន័យ​ក្នុង​ម៉ាស៊ីន (ចូល​ក្នុង PC ឬ​លើ iCloud) មុន​ពេល Restore តាម​រយៈ​កម្មវិធី iTunes លើ​កុំព្យូទ័រ។

Thursday, June 28, 2018

ការ​ Boost នូវ​ Post អ្វី​មួយ​របស់​ទំព័រ​ Facebook ​មួយ​ គឺ​ដើម្បី​​អាច​ឲ្យ​ Post នោះ​​ត្រូវ​បាន​អ្នក​ប្រើ​ប្រាស់​ Facebook ច្រើន​នាក់​មើល​ឃើញ ជា​ពិសេស​សម្រាប់​អ្នក​លក់​ទំនិញ​តាម​រយៈ​ Page ដែល​ចង់​បាន​អ្នក​ទិញ​ច្រើន។
ដើម្បី​អាច​ Boost លើ​ Facebook បាន​ មិន​មែន​ជា​រឿង​ពិបាក​នោះ​ទេ ៖
  • ដំបូង​អ្នក​ត្រូវ​មាន​ Credit Card ឬ Debit Card ដែល​អាច​ទូទាត់​ប្រាក់​តាម​អនឡាញ​បាន​ ដូច​ជា​ប្រភេទ Visa Card ជា​ដើម
  • ពេល​មាន​កាត​ហើយ​ ត្រូវ​បញ្ចូល​វា​​ទៅ​ក្នុង​អាខោន​ Facebook ដោយ​ចុច​ចូល​ Settings រួច​ចូល​ទៅ​ផ្នែក​ Payments
  • ចុច​លើ New Credit or Debit Card
  • បន្ទាប់​មក​បញ្ចូល​ព័ត៌មាន​នៃ​​កាត​ រួច​ចុច​ Save
  • ពេល​​រួច​រាល់​ហើយ ចូល​ទៅ​ Page របស់​អ្នក​ រួច​ស្វែង​រក​ Post ណា​មួយ​ដែល​ចង់​ Boost និង​ចុច​លើ​ Boost Post
  • ផ្ទាំង​ Boost Post នឹង​លោត​ចេញ​មក នៅ​ត្រង់​ Goal ជ្រើស​រើស​អ្វី​ដែល​អ្នក​ចង់​បាន​ពី​ការ​ Boost នេះ (ទី​មួយ​ចង់​ឲ្យ​អ្នក​ចុច​មើល​វិបសាយ​​ច្រើន, ទីពីរ​ចង់​បាន​ Like និង Share ច្រើន និង​ ទី​បី​​ចង់​បាន​​ឆាត​ចូល Inbox ច្រើន)
  • នៅ​ត្រង់​ Audience អ្នក​អាច​រើស​យក​ប្រភេទ​មនុស្ស​ដែល​ចង់​បាន​ បាន​តាម​ចិត្ត​
  • Total Budget ជា​ផ្នែក​សម្រាប់​ជ្រើស​រើស​ការ​ចំណាយ​របស់​អ្នក ថា​ចង់​ចំណាយ​ប៉ុន្មាន​ដុល្លារ និង​ចង់​ឲ្យ​ Boost ដំណើរ​ការ​ប៉ុន្មាន​ថ្ងៃ
  • ពេល​ជ្រើស​រើស​រួច​រាល់​ហើយ ចុច​លើ​ពាក្យ Boost Post Now ជា​ការ​ស្រេច៕
កម្មវិធី-ហ្គេម (App) ជា​ច្រើន​បាន​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​លើ Google Play Store ឬ App Store សម្រាប់​ស្មាតហ្វូន។ ផ្អែក​តាម​របាយការណ៍​ពី Statista ក្នុង​ឆ្នាំ ២០១៧ ប្រភេទ Free Apps មាន​ការ​ចុច Download ប្រមាណ ២៥០ ពាន់​លាន​ដង ខណៈ Paid Apps មាន​ត្រឹម ១៥ ពាន់​លាន ប៉ុន្តែ​ចំណូល​របស់ App ឥត​គិត​ថ្លៃ ខ្លះ​រក​បាន​ខ្ទង់​លាន​ដុល្លារ តើ​នោះ​មក​ពី​មូលហេតុ​អ្វី?
១.In-App Purchases:
ជា​យុទ្ធសាស្រ្ត​ដ៏​ពេញ​និយម​មួយ​ដែល​រាប់​ពាន់ App កំពុង​ដំណើរការ​លើ Google Play Store និង Apple App Store។ វិធី​នេះ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​ចំណាយ​លុយ​ទិញ​របស់​អ្វី​មួយ​នៅ​ខាង​ក្នុង​ App​ផ្ទាល់ ហើយ​បែក​ចែក​ជា ៣ ប្រភេទ:
  • Consumable: ជា​សេវាកម្ម​ឬ​ផលិតផល​ដែល​អ្នក​ប្រើប្រាស់​អាច​ប្រើ​បាន​តែ​មួយ​លើក ជា​ឧទាហរណ៍​ប្រភេទ​លុយ​ក្នុង​ហ្គេម​ឬ​ពិន្ទុ។
  • Non-consumable: ជា​មុខងារ​អនុញ្ញាត​ឲ្យ​អ្នក​ប្រើ​ចំណាយ​លុយ​ក្នុង​មួយ​រយៈ​ខ្លី ជា​ឧទាហរណ៍​ការ​បន្ថែម​បើក​ឲ្យ​ប្រើ​មុខងារ​លើស​ពី​ការ​កំណត់​ឬ​បិទ​មិន​ឲ្យ​ឃើញ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម។
  • Subscriptions: បើក​ឲ្យ​ទិញ Subscriptions ដែល​អាច​ដោះ​ចោល​នូវ​មាតិកា​ឬ​មុខងារ​សម្រាប់​ប្រើ​ក្នុង​រយៈ​ពេល​មួយ អាច​ក្នុង​រយៈ​ពេល ១ ខែ​ឬ​ ១ ឆ្នាំ​ទៅ​តាម​ទំហំ​នៃ​ការ​ចំណាយ។
២.In-App Ads:
អ្នក​អភិវឌ្ឍ​កម្មវិធី-ហ្គេម​អាច​រក​ចំណូល​មួយ​បែប​ទៀត​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម ដែល​មាន​ប៉ុន្មាន​ប្រភេទ​ដូច​ខាង​ក្រោម:
  • Cost per click (CPC): ចំណូល​នឹង​រាប់​តាម​រយៈ​ការ Click របស់​អ្នក​ប្រើប្រាស់​ទៅ​លើ​ផ្ទាំង​ពាណិជ្ជកម្ម។
  • Cost per view (CPV): ភាគ​ច្រើន​បញ្ចូល​ក្នុង​មាតិកា​វីដេអូ ដោយ​ចំនួន​អ្នក​ទស្សនា​វីដេអូ​ពាណិជ្ជកម្ម​កាន់​តែ​ច្រើន នោះ​ចំណូល​របស់​អ្នក​អភិវឌ្ឍ​បាន​កាន់​តែ​ខ្ពស់។
  • Cost per install (CPI): ទទួល​បាន​ចំណូល​នៅ​ពេល​អ្នក​ប្រើប្រាស់​ចុច​ដំឡើង​កម្មវិធី​ឬ​ហ្គេម​ណា​មួយ​តាម​រយៈ​ផ្ទាំង​ផ្សព្វផ្សាយ។
បែបបទ​នៃ​ការ​បង្ហាញ​ផ្ទាំង​ពាណិជ្ជកម្ម​ក៏​មាន​ដូច​ខាង​ក្រោម:
  • Banner: ផ្ទាំង​ផ្សព្វផ្សាយ​ប្រភេទ​នេះ​រមែង​បង្ហាញ​នៅ​ផ្នែក​ខាង​លើ​ឬ​ខាង​ក្រោម​នៃ​អេក្រង់ ហើយ​មាន​លាយឡំ​ជាមួយ​អក្សរ​ឬ​រូបភាព។ យ៉ាងណាមិញ​អត្រា​ចំណូល​តាម​រយៈ Banner មាន CTR ទាប ហើយ​ឡើង​ខ្ពស់​ផ្អែក​តាម​ស្លាកយីហោ (Brand) បង្ហាញ​ទៅ​កាន់​ប្លុក​អ្នក​ប្រើប្រាស់។
  • Native: មនុស្ស​ជា​ច្រើន​មិន​ចូលចិត្ត​ផ្ទាំង​ពាណិជ្ជកម្ម ហើយ​ព្យាយាម​ចុច​បិទ ចំណុច​នេះ​ហើយ​ជា​ដំណោះស្រាយ​សម្រាប់ Developer ក្នុង​ការ​ដាក់​ Native ព្រោះ​មិន​បង្ហាញ​រញ៉េរញ៉ៃ​ច្រើន។
  • Videos: ផ្អែក​តាម​របាយការណ៍​ពី eMarketer អត្រា​ CTR នៃ​ផ្ទាំង​ពាណិជ្ជកម្ម​វីដេអូ​មាន ០,៣៩ ភាគរយ ( ០,១២ ភាគរយ សម្រាប់ Banner ធម្មតា)។
  • Interstitial: ជា​ប្រភេទ Ads ដែល​លោត​ពេញ​ផ្ទៃ​អេក្រង់ អំឡុង​ពេល​អ្នក​ប្រើ​បើក​ឬ​បិទ​កម្មវិធី។
  • Rich media: ដោយ​អត្រា CRT ខ្ពស់​ដល់ ០,៤៤ ភាគរយ ប្រភេទ Rich media ads មាន​មធ្យោបាយ​ច្រើន​ក្នុង​ការ​បង្ហាញ​ទៅ​អ្នក​ប្រើប្រាស់​តាម​រយៈ​សំឡេង, វីដេអូ, អក្សរ និង​ជា​ច្រើន​ទៀត។
៣.Freemium:
ងាយស្រួល​យល់​ប្រសិន​អ្នក​រើស​យក Free Version អាច​ប្រើប្រាស់​តាម​រយៈ​ការ​កំណត់​របស់ Developer ប៉ុន្តែ​បើ​រើស​យក Freemium អ្នក​ប្រើប្រាស់​ត្រូវ​ចំណាយ​លុយ​ក្នុង​ការ​ទិញ App ដើម្បី​អាច​ប្រើ​មុខងារ​កាន់​តែ​ច្រើន ជា​ឧទាហរណ៍​រវាង​កម្មវិធី MX Player និង MX Player Pro។
៤.Sponsorship:
ការ​ស្វែងរក​ម្ចាស់​ឧបត្ថម្ភ​មក​សហការ​ជាមួយ Developer អាច​រក​ចំណូល​បាន ២ បែប តាម​រយៈ​ការ​ចែក​ចំណូល​ជាមួយ​ម្ចាស់​ឧបត្ថម្ភ និង​មួយ​ទៀត​តម្រូវ​ឲ្យ​ស្ថាប័ន​ឬ​ក្រុមហ៊ុន​នោះ​បង់​សេវា​ប្រចាំ​ខែ​ឬ​ឆ្នាំ។
៥.Email Marketing:
ចំនួន​ភ្ជាប់ Email របស់​អ្នក​ប្រើ​មក​កាន់ App កាន់​តែ​ច្រើន ចំណូល​កាន់​តែ​ក្រាស់។ ចំណុច​នេះ​ប្រសិន​អ្នក​ឲ្យ​ភ្ជាប់​ជាមួយ Facebook នោះ​ប្រហែល Emails របស់​អ្នក​នឹង​ត្រូវ​បាន​ភ្ជាប់​ទៅ​កាន់ Developer ដោយ​ស្វ័យប្រវត្តិ ហើយ​រាល់​ការ​ផ្សព្វផ្សាយ​ណា​មួយ អ្នក​នឹង​បាន​ឃើញ​តាម​រយៈ​សារ​ខាង​ក្នុង​អ៊ីមែល។

Saturday, June 23, 2018

 ច័ន្ទ, 7 ឧសភា 2018 11:57
  •  ចំនួនមតិ 2
ចន្លោះមិនឃើញ

ការ​ថែ​ទាំ​រថយន្ត​ដោយ​ខ្លួន​ឯង ជា​កត្តា​មួយ​ដែល​ចាំ​បាច់​សម្រាប់​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប​ព្រោះ​មិន​ត្រឹម​តែ​អាច​ឲ្យ​ដឹង​ពី​ភាព​មិន​ប្រក្រតី​របស់​រថយន្ត​ឡើយ ថែម​ទាំង​អាច​បង្ការ​ពី​ការ​ប្រើប្រាស់​ទាំង​រថយន្ត​ដំណើរ​ការ​មិន​ស្រួល នាំ​ឲ្យ​អស់​ថ្លៃ​ជួស​ជុល​ច្រើន​ទៀត​ផង។
កម្រិត​ប្រេង​ម៉ាស៊ីន​ និង​ទឹក​​នៅ​ក្នុង​រថយន្ត​ជា​ផ្នែក​ដែល​សំខាន់ ដែល​អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប​គួរ​ឆែក​ឲ្យ​បាន​ញឹកញាប់​យ៉ាង​ហោច​ណាស់​មួយ​ខែ​ម្ដង ពិសេស​មុន​ពេល​ចេញ​ដំណើរ​ផ្លូវ​ឆ្ងាយ​តែ​ម្ដង​។ ថ្ងៃនេះ​ Sabay ណែ​នាំ​ចំណេះ​ដឹង​ ពាក់​ព័ន្ធ​ការ​ឆែក​មើល​ប្រេង​ម៉ាស៊ីន​នានា និង​កម្រិត​ទឹក​ដែល​ត្រឹម​ត្រូវ​នៅ​ក្នុង​រថយន្ត​​អ្នក​គ្រប់​គ្នា៖
១. ប្រេងម៉ាស៊ីន
នេះ​ជា​ប្រេង​ដែល​សំខាន់​បំផុត​នៅ​ក្នុង​រថយន្ត​ ព្រោះ​វា​ជួយ​សម្រួល​ដល់​ការ​ធ្វើការ​របស់​ម៉ាស៊ីន​ និង​កាត់​បន្ថយ​ភាព​សឹក​រេចរឹល។ ចាំ​បាច់​ត្រូវ​ប្ដូរ​ប្រេង​ម៉ាស៊ីន​រៀង​រាល់ ៨ ០០០ គ.ម ម្ដង ឬ​តាម​ការ​ណែ​នាំ​មក​ពី​រោង​ចក្រ​ផលិត​រថយន្ត​ផ្ទាល់។ ប៉ុន្តែ​មុន​នឹង​ឈាន​ដល់​ការ​ប្ដូរ​ ប្រេងម៉ាស៊ីន​ក៏​អាច​ហួត​ ហើយ​ធ្លាក់​កម្រិត​ប្រេងដែល​ទាម​ទារ​ឲ្យ​មាន​ការ​ពិនិត្យ​មើល​ និង​ថែម​ឲ្យ​ត្រឹម​ត្រូវ​តាម​កម្រិត​កំណត់។
មុន​ពេល​ឆែក​មើល​ប្រេងម៉ាស៊ីន ជា​ដំបូង​ត្រូវ​ពន្លត់​ម៉ាស៊ីន​ និង​ទុក​ចោល​មួយ​សន្ទុះ​ឲ្យ​រាង​ចុះ​ត្រជាក់​បន្តិច​សិន។ បន្ទាប់​មក​ អ្នក​រក​មើល​ឆ្នុក​ដែល​មាន​ក្បាល​រាង​មូល​ពណ៌​លឿង​នៅ​ពី​ខាង​មុខ​ម៉ាស៊ីន​ហើយ​មួល​ទាញ​ដក​ចេញ​មក​មើល​កម្រិត​ប្រេង។ ពេល​ដក​ចេញ​ហើយ ត្រូវ​យក​ក្រណាត់​ស្អាត​ទៅ​ជូត​ដែក​វាស់​កម្រិត​ប្រេង​ឲ្យ​ស្អាត ហើយ​ចាំ​ដាក់​ចូល​វិញ​មើល​កម្រិត​ប្រេង។ នៅ​ចុង​ដែក​វាស់​កម្រិត​ប្រេង មាន​ក្រិត​ចំនួន ២ សម្រាប់​សម្គាល់​ពី​កម្រិត​ពេញ​ និង​មាន​តិច។ ដូច្នេះ​ពេល​ដាក់​ចូល​វាស់ កម្រិត​ប្រេង​ម៉ាស៊ីន​គួរ​តែ​នៅ​ក្នុង​ចន្លោះ​នោះ។
បើ​សិន​ជា​ប្រេង​ម៉ាស៊ីន​មាន​ភាព​ខ្មៅ​ខ្លាំង​និង​មាន​កម្ទេចកំទី​ច្រើន អ្នក​គួរ​តែ​ប្ដូរ​ប្រេង​ឲ្យ​ហើយ​ទៅ។
២. ប្រេង​ចង្កឹះ​លេខ
រថយន្ត​ប្រភេទ​ថ្មី​ភាគ​ច្រើន​មិន​មាន​ដែក​វាស់​កម្រិត​ប្រេង​ចង្កឹះ​លេខ​មក​ជាមួយ​ទេ ជា​ហេតុ​នាំ​ឲ្យ​គេ​ត្រូវ​ការ​យក​ទៅ​យានដ្ឋាន​ដើម្បី​មើល​កម្រិត​ប្រេង​ចង្កឹះ​លេខ។ ប៉ុន្តែ​បើ​រថយន្ត​របស់​អ្នក​មាន​ដែក​វាស់​កម្រិត​ប្រេង​ចង្កឹះ​លេខ​នោះ អាច​រក​ឃើញ​នៅ​ខាង​មុខ​ចំពោះ​រថយន្ត​ប៉ុង​មុខ និង​ខាង​ឃ្លុប​ក្រោយ​សម្រាប់​រថយន្ត​ដែល​ប្រើ​ប៉ុង​ក្រោយ។
ដើម្បី​ពិនិត្យ​មើល​កម្រិត​ប្រេង​ចង្កឹះ​លេខ គេ​ត្រូវ​បញ្ឆេះ​រថយន្ត​ហើយ​ដាក់​ចង្កឹះ​លេខ​ទៅ​អក្សរ P។ មាន​ដែក​វាស់​កម្រិត​ដែល​មាន​ក្រិត ២ បង្ហាញ​ថា ពេញ (FULL) ឬ​ក៏​កម្រិត​ទាប (LOW) ដែល​ប្រេង​ចង្កឹះ​លេខ​គួរ​ស្ថិត​នៅ​ចន្លោះ​ក្រិត​ទាំង​ពីរ​នេះ។
ប្រេង​ចង្កឹះ​លេខ​គួរ​ប្ដូរ​ចេញ​រៀង​រាល់ ៤៨ ០០០ គ.ម ទៅ ៩៦ ៥០០ គ.ម ម្ដង។ ប្រេង​ចង្កឹះ​លេខ​ភាគ​ច្រើន​មាន​ពណ៌ក្រហម ផ្កាឈូក ឬ​ពណ៌​ត្នោត​ខ្ចី ប៉ុន្តែ​បើ​សង្កេត​ឃើញ​វា​មាន​ពណ៌​ត្នោត​ចាស់ ឬ​មាន​ក្លិន​ឆ្ងៀម​ នោះ​ប្រាកដ​ណាស់​ដល់​ពេល​ដែល​អ្នក​ត្រូវ​ប្ដូរ​វា​ចោល​ហើយ។
៣. ទឹក​ស្អំ​ម៉ាស៊ីន
មុន​ពេល​ឆែក​មើល​កម្រិត​ទឹក​ស្អំ​ម៉ាស៊ីន អ្នក​ត្រូវ​ប្រាកដ​ថា​ម៉ាស៊ីន​មិន​ដំណើរ​ការ និង​ស្ថិត​ក្នុង​ស្ថានភាព​ត្រជាក់។ ធុង​ទឹក​ស្អំ​ម៉ាស៊ីន​អាច​មើល​ធ្លុះ​ទៅ​ខាង​ក្នុង​បាន​ ហើយ​វា​មាន​កម្រិត​ទឹក​នៅ​លើ​ធុង​នោះ​ពី​ខាង​ក្រៅ​តែ​ម្ដង។ អ្នក​ចាំ​បាច់​ត្រូវ​មើល​ទៅ​លើ​សារធាតុ​រាវ​ដែល​ត្រូវ​លាយ​ជាមួយ​ទឹក​ថា​វា​ត្រូវ​ការ​លាយ​ជា​មួយ​ទឹក ៥០ ៥០ ដូច​គ្នា ឬ​ក៏​វា​ត្រូវ​បាន​លាយ​រួច​ជា​ស្រេច​ហើយ។ ទឹក​នៅ​ក្នុង​ធុង​ពណ៌​ស​នេះ​មិន​ចាំ​បាច់​មាន​ការ​ផ្លាស់​ប្ដូរ​ទេ តែ​មាន​ត្រូវ​ការ​ការ​ថែម​ជា​ប្រចាំ​ ដើម្បី​ធានា​ថា​ម៉ាស៊ីន​របស់​អ្នក​មិន​ក្ដៅ​ខ្លាំង​ពេក។
៤. ទឹក​លាង​កញ្ចក់
ត្រូវ​ប្រាកដ​ថា​ម៉ាស៊ីន​មិន​ដំណើរ​ការ និង​ស្ថិត​ក្នុង​ស្ថានភាព​ត្រជាក់ មុន​ពេល​ឆែក​មើល​កម្រិត​ទឹក​លាង​កញ្ចក់។ ទឹក​លាង​កញ្ចក់​ជា​ទឹក​សម្រាប់​បាញ់​ឲ្យ​ផ្លិត​ទឹក​ងាយ​ស្រួល​ក្នុង​ការ​វាស​កញ្ចក់​មុខ​ឲ្យ​ថ្លា​ជ្រះ​ដី​នានា។ បើ​ទឹក​នៅ​ក្នុង​នោះ​អស់ ប្រាកដ​ជា​យ៉ាប់​ហើយ​នៅ​ពេល​ចង់​ប្រើ​ផ្លិត​ទឹក។ ដូចនេះ អ្នក​គួរ​ថែម​ទឹក ឲ្យ​បាន​ត្រឹម​ត្រូវ​ក្នុង​ធុង​តូច​ពណ៌​ស ជិត​ផ្លិត​ទឹក​នោះ​តាម​កម្រិត​នៅ​លើ​ធុង​នោះ​ផ្ទាល់​ ដោយ​វា​អាច​មើល​ធ្លុះ​ដល់​ខាង​ក្នុង​អាច​ឃើញ​កម្រិត​ទឹក​បាន​យ៉ាង​ច្បាស់។
៥. ប្រេង​ហ្រ្វាំង​
ប្រេង​ហ្រ្វាំង​ស្ថិត​នៅ​ក្នុង​ធុង​ផ្ទុក​មួយ​នៅ​ខាង​ក្រោយ​ម៉ាស៊ីន​ ដែល​អាច​មើល​ផ្ទាល់​បាន ហើយ​មាន​ក្រិត​ ២ ដូច​គ្នា​គឺ ខ្ពស់​បំផុត (Maximum) និង​ទាប​បំផុត (Minimum)។ បើ​ប្រេង​ហ្រ្វាំង​មាន​កម្រិត​ទាប អ្នក​គួរ​តែ​ថែម​វា។ ប៉ុន្តែ​បើ​វា​លេច​ធ្លាយ​វិញ អ្នក​នឹង​ដឹង​ដោយ​ខ្លួន​ឯង​ដោយ​សារ​តែ ឈ្នាន់​ហ្រ្វាំង​នឹង​ធ្លាក់​ចុះ​ក្រោម ហើយ​មាន​អារម្មណ៍​ថា​ចម្លែក​តែ​ម្ដង។ អ្នក​គួរ​ប្ដូរ​ប្រេង​ហ្រ្វាំង​ជា​រៀង​រាល់ ៧២ ៤០០ គ.ម ម្ដង។
៦. ប្រេង​បូម​ចង្កូត
មុន​ពេល​ឆែក​មើល​កម្រិត​ប្រេង​បូម​ចង្កូត អ្នក​គួរ​តែ​បញ្ឆេះ​ម៉ាស៊ីន​ហើយ​បង្វិល​ចង្កូត ទៅ​ឆ្វេង​ទៅ​ស្ដាំ​ឲ្យ​ដល់​គន្លាក់​វា​សិន​សឹម​ពន្លត់​ម៉ាស៊ីន​ហើយ​ត្រួត​ពិនិត្យ​កម្រិត​ប្រេង។
ធុង​ប្រេង​បូម​ចង្កូត​អាច​មាន​ដែក​វាស់​កម្រិត​ប្រេង​មក​ជាមួយ​ស្រាប់ ឬ​ក៏​មាន​ត្រឹម​គម្រប​ដែល​អាមើល​ពី​ចំណុះ​នោះ​ថា​វា​គួរ​តែ​ត្រូវ​ថែម​ឬ​អត់ តាម​កម្រិត​របស់​វា​នៅ​លើ​ធុង​នោះ។
យ៉ាងណាមិញ​ ចំពោះ​ការ​ផ្លាស់​ប្ដូរ​ប្រេង​បូម​ចង្កូត​នេះ មាន​ការ​អះ​អាង​ខុស​គ្នា​ដោយ​ជាង​ខ្លះ​ថា គួរ​ប្ដូរ​ចេញ​ក្នុង​ចម្ងាយ ៤៨ ២០០ គ.ម ឬ ២​ឆ្នាំ ឯ​ខ្លះ​ទៀត​ថា​ចាប់​ពី ១២០ ០០០ គ.ម ទៅ ១៦០ ០០០ គ.ម សឹម​ប្ដូរ។ កត្តា​ល្អ​អ្នក​គួរ​ធ្វើ​តាម​សៀវភៅ​ណែនាំ​ចេញ​ពី​រោង​ចក្រ​សម្រាប់​រថយន្ត​អ្នក​ផ្ទាល់​តែ​ម្ដង៕
ចុចអាន៖

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget