Wednesday, March 29, 2017

ប្រិយមិត្ត​​ដែល​និយម​កែ​រូប​ភាព​តាម​​ទូរសព្ទ​ iPhone ​ប្រហែល​ជា​បាន​ស្គាល់​កម្មវិធិ​ទាំងនេះ​ខ្លះ​ហើយ តែ​យ៉ាង​ណា​ចំពោះ​អ្នក​ដែល​​មិន​ទាន់​ស្គាល់​ ហើយ​ចង់​បាន​កម្មវិធិ​ដែល​មាន​ Options ច្រើន ទំហំ​តូច មាន​សមត្ថភាព​​អាច​កែ​រូប​បាន​ស្អាត ចំណាយ​ពេល​តិច​ មិន​បាច់​យក​ទៅ​កែ​ក្នុង Photoshop ហើយ​​រូប​ដែល​ចេញ​មក​លក្ខណៈ​អាជីព​​តែ​ម្ដង។ តោះ! ថ្ងៃ​នេះ​ក្រុមការងារ Sabay នឹង​បង្ហាញ​កម្មវិធី​កែ​រូប​ល្បីៗ ៥ លើ iPhone ធានា​ម៉ាស្អាត។

#១.PicsArt Photo Studio

ជា​កម្មវិធី​ដែល​អ្នក​ថត​រូប​អាជីព​​ចូល​ចិត្ត​ប្រើ​​លើ​ iPhone ជំនួស​ឲ្យ​កុំ​ព្យូទ័រ​ដើម្បី​កែ​​រូប​ឲ្យ​មាន​លក្ខណៈ​​បែប​សិល្បៈ និង​រស់​រវើក។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ Andriod | iOS

#២.Snapseed

ជា​កម្មវិធី​ដែល​​បង្កើត​ឡើង​ Google ល្អ​សម្រាប់​អ្នក​ដែល​ចូល​ចិត្ត​​ថត​រូប​បែប Landscape​ ដើម្បី​កែ​រូប​ឲ្យ​ល្អ​ឥត​ខ្ចោះ​ដូច​ធម្មជាតិ។

ចុច​ទាញ​យក​លើ នៅ​ទី​នេះ Andriod | iOS

#៣.ACDSee Pro

ជា​កម្មវិធី​ដែល​មាន​មុខងារ​ច្រើន​គួរ​សម អាច​កែ​រូប​ឬ​បន្ថែម​ពណ៍​ផ្ទៃ​ខាង​ក្រោយ​បាន​ស្អាត ជាពិសេស​រូប​បែប​ធម្មជាតិៗ។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS

#៤.Rookie Cam

ជា​កម្មវិធិ​ដែល​មិន​សូ​វ​មាន​អ្នក​ប្រើ​ច្រើន​ទេ ប៉ុន្តែ​វា​មាន​សមត្ថភាព​អាច​កែ​រូប​បាន​ស្អាត និង​មាន​ទំហំ​តូច​ស្រួល​​ដោនឡូត​ដាក់​លើ​ទូរសព្ទ​ដៃ​។

ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS

#៥.Fabby

ជា​កម្មវីធី​ថត​រូប​បែប​ព្រាល​ខាង​ក្រោយ ដែល​មុខងារ​នេះ​មាន​តែ​លើ​ទូរសព្ទ​កំពូល​ៗ​មួយ​ចំនួន​ដូចជា iPhone 7 plus ជា​ដើម។


ចុច​ទាញ​យក​លើ នៅ​ទី​នេះ iOS
កម្មវិធី Browsers ដែល​ជាប់​មក​ជាមួយ​ម៉ាស៊ីន​ទូរសព្ទ​ Android ស្រាប់​ភាគច្រើន​មាន Chrome, Firefox ជាដើម ចំណែក iPhone មាន​តែ Safari មួយ​គត់​ដោយគុណវិបត្តិ​ Browsers ទាំង​​នេះ​មាន​ច្រើន​​ដូចជា ស៊ី​ថាមពល​ថ្ម ពិបាក​អាន​អក្សរ​ពេល​យប់(ចាំង​ភ្នែក) ថែម​ទាំង​ជាប់វីដេអូ​ផ្សាយ​ពាណិជ្ជកម្ម​មក​ជាមួយ​ទៀត​ធ្វើ​ឲ្យ​រំខាន​ចិត្ត​​មែន​ទែន។ ថ្ងៃ​នេះ Sabay សូម​ណែ​នាំ​កម្មវិធី Browsers ល្អៗ ៦ ដែល​អ្នក​គួរ​​ប្រើ​ជំនួស​ឲ្យ​កម្មវិធី​ចាស់ៗ​ទាំង​អស់​នោះ។



កម្មវិធី Browsers ល្អៗ ៦

១/UC Browser

ជាកម្មវិធី​ជាប់​ចំំណាត់​ថ្នាក់​ល្អ​​និង​មាន​អ្នក​ដោនឡូត​ច្រើន​ជាង​គេ​​ទាំង Play Store ​និង App Store វា​មាន​ទំហំ​តូច​ ​ស្រួល​ប្រើ​ អាច​ pop-up ​វីដេអូ​ដាក់​លើ​អេក្រង់​បានពេល​អាន​ព័ត៌មាន​​និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

២/CM Browser

ជា​​កម្មវិធី​​ Browser ថ្មី​ ដើរ​លឿន​ម៉ា​អ៊េម មាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing និង​មុខងារពិសេស​ជា​ច្រើន​ទៀត។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៣/Opera Mini

ជា​កម្មវិធី​ដែល​អ្នក​​ប្រើ​​ភាគច្រើន​ចូល​ចិត្ត​តម្លើង​លើ​កុំព្យូទ័រ​​ តែ​ប្រិយមិត្ត​ក៏​អាច​យក​ទៅ​ដាក់​លើ iPhone បាន​ដែរ វា​តូច​ មាន​មុខងារ​ច្រើន ហើយ​​ក៏​មិន​មាន​ពាណិជ្ជកម្ម​រញែរញ៉ៃ​ដែរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៤/Brave Browser

ជា​​កម្មវិធី​​ Browser ថ្មី​ដែល​អាច​និយាយ​បាន​ថា​ ផ្ដល់​សុវត្ថិភាព​ខ្ពស់​មិន​ចាញ់ Safari នោះ​ទេ វា​មាន​មុខងារ​ AdBlock, tracking, security protection និង​អាច​ជួយស​ន្សំ​សំចៃលុយ​ប្រើ​អ៊ីនធើណិត​ និង​ថ្ម​​ទូរសព្ទ​បាន​យ៉ាង​ប្រសើរ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៥/Dolphin កម្មវិធី​ថ្មី​នេះ​ ដើរ​លឿន​ម៉ា​អ៊េមមាន​មុខងារ​ one-tap share, tabbed browsing, cloud sync, gesture browsing មិន​ខុស​គ្នា​នឹង​ CM Browser។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS

៦/Ghostery

ជា​កម្មវិធី​​ដែល​មាន​ទំហំ​ល្មម មានមុខងារ​ច្រើន ជាពិសេស​អាច​រក្សា​ព័ត៌មាន​សំខាន់ៗ​បាន​ មិន​ខ្លាច​គេ​មើល​​ទៅ​ឆែក​ឆេរ​នោះ​ទេ។



ចុច​ដោនឡូត​នៅ​ទីនេះ Android | iOS
បច្ចុប្បន្ន​​ iPhone 7 Plus កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ជាង​ iPhone ​ដទៃ​ទៀត​ដោយ​សារ​តែ​​មាន​កាមេរ៉ា​ភ្លោះ​អាច​ថត​រូប​​ច្បាស់​មុខ​ព្រាល​ក្រោយ​បាន ប៉ុន្តែ​តាម​ពិត​ទៅ​​មិន​ចាំ​បាច់​ទាល់​តែ​មាន​​ 7 Plus ទើប​អាច​ថត​រូប​ប្រភេទ​នេះ​បាន​នោះ​ទេ។ កម្មវិធី​មួយ​ឈ្មោះ​ថា​ Fabby នឹង​​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone អ្នក​អាច​ថត​រូប​ច្បាស់​មុខ​ព្រាល​ក្រោយ​មិន​ចាញ់​ iPhone 7 Plus ប៉ុន្មាន​ឡើយ។

@ កម្មវិធី​នេះ​ងាយ​ប្រើ​មែនទែន​ដោយ​គ្រាន់​តែ​ដំឡើង​វា​រួច​​​បើក​​កម្មវិធី​


@ ចាប់​ផ្ដើម​ថត​រូប​ដូច​ធម្មតា (មុខងារ​ច្បាស់​មុខ​ព្រាល​ក្រោយ​នេះ​ដំណើរ​ការ​តែ​ជា​មួយ​រូប​មនុស្ស​ប៉ុណ្ណោះ)

@ បន្ទាប់​មក​រង់​ចាំ​បន្តិច


@ ក្រោយ​មក​ទៀត​ចុច​លើ​ពាក្យ​ Blur ហើយ​ដើម្បី​កែ​សម្រួល​កម្រិត​ Blur គ្រាន់​តែ​អូស​ទៅ​មុខ​ ទៅ​ក្រោយ​លើ​របារ​ខាង​ក្រោម


@ ពេល​រួច​រាល់​ចុច​លើ​សញ្ញា​ព្រួញ​


@ បន្ទាប់​មក​អ្នក​អាច​មាន​ជម្រើស​បង្ហោះ​វា​លើ​ Facebook, Instagram ឬ Save ទុក​លើ​ទូរសព្ទ


@ ជា​បញ្ហា​រំខាន​មួយ​គឺ​រូបភាព​ដែល​ផលិត​រួច​មាន​ជាប់​រូប​សញ្ញា​របស់​កម្មវិធី​ ដូច​នេះ​អ្នក​​គួរ​​កាត់​វា​ចេញ​ដើម្បី​​​អាច​ឲ្យ​គេ​ជឿ​ថា​ថត​ចេញ​ពី​ iPhone 7 Plus

បញ្ជាក់​ថាកម្មវិធី​នេះ​មាន​តែ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ប៉ុណ្ណោះ​ដោយ​អាច​ប្រើ​បាន​ជា​មួយ​ iPhone និង iPad ជា​ច្រើន​ម៉ូដែល រួម​ទាំង​ iPod ប្រភេទ Touch ផង​ដែរ៕ ​​​​​​
Mr.ATM ជាកម្មវិធី​ថ្មី​មួយ​ទៀត ដែល​អាច​ជួយ​សម្រួល​ក្នុង​ការ​ស្វែង​រក​ម៉ាសុីន ATM បាន​គ្រប់​កន្លែង​​និង​គ្រប់​ពេល​នៅ​ក្នុង​ទីក្រុង​ភ្នំពេញ​។



កម្មវិធី​ថ្មី​នេះ​បង្កើត​ឡើង​ដោយ​​​ក្រុម Coolbeans studio ដែល​បាន​ធ្វើការរៀបចំដាក់ទៅក្នុង App Store ដើម្បីអាចអោយអ្នក​ទាញ​យក​ទៅ​ប្រើប្រាស់​ដោយ​ឥត​គិត​ថ្លៃ​។ ជាមួយនឹងកំណែថ្មី​របស់ Mr. ATM ទាំងនៅ​លើ Play និង App Store បាន​​ភ្ជាប់​ជាមួយ​ការ​រចនា​ថ្មី និង​ទិន្នន័យ​មាន​អត្តប្រយោជន៍ជាច្រើន។

Mr.ATM ​មាន​​ភ្ជាប់​ជាមួយ Google Map ដើម្បីផ្ដល់​ភាព​ងាយ​ស្រួល​ក្នុង​ការស្វែង​​រក​ទីតាំង​​ម៉ាសុីន ATM ដែលនៅជិតបំផុត៕

ចុច​ដោនឡូត នៅទីនេះ Android | iOS

​​ការ​ថត​រូបភាព​បែប​ ស-ខ្មៅ​ នៅ​តែ​ទទួល​បាន​ការ​ពេញ​និយម​នៅ​ឡើយ ទោះ​បី​បច្ចេកវិទ្យា​​បាន​វិវឌ្ឍ​មិន​ឈប់​ឈរ​ក្ដី។ ខាង​ក្រោម​នេះ​មាន​ជា​កម្មវិធី​ជំនួយ​មួយ​ចំនួន​ធ្វើ​​ឲ្យ​ស្មាតហ្វូន​​អាច​ថត​រូប​ ស-ខ្មៅ​ បាន​​យ៉ាង​ឡូយ។

​​​​@ Lenka (iOS | Android)


@ Hypocam (iOS | Android)


@ Blackcam (iOS | Android)


@ Simply B&W (iOS)

InstaSaver Pro ជា​កម្មវិធី​ថ្មី​ដែល​អនុញ្ញាតិ​ឲ្យ​ប្រិយមិត្ត​ដែល​កំពុង​ប្រើ​គណនី​បណ្ដាញ​សង្គម Instagram អាច​ធ្វើ​ការ​ដោន​ឡូត​រូបភាព​និង​វីដេអូ​បាន​ដោយ​ងាយ។




​ដូច​ប្រិយមិត្ត​ធ្លាប់​ដឹង​ហើយ​ថា បណ្ដាញ​សង្គម​ Instagram ល្បី​ឈ្មោះ​ខ្លាំង​រហូត​​ដល់​ស្ថាបនិក Facebook ទិញ​​​យក​បាន​សម្រេច​ក្នុង​តម្លៃ​ ១ ប៊ីលាន​ដុល្លារ​កាល​​ពី​ឆ្នាំ ២០១២ អ្វិីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​បណ្ដាញ​សង្គម​មួយ​នេះ អនុញ្ញាតិ​ឲ្យ​បង្ហោះរូបភាព​ដែល​មាន​កម្រិត​ភាព​ច្បាស់​ល្អ និង​វីដេអូ​ខ្លីៗ​ ត្រឹមរយៈពេល​តែ ០.១៥ នាទីចុះ​​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​របៀប​ទាញ​យក​រូបភាព​និង​វីដេអូ​វិញ ប្រហែល​ជា​ប្រិយមិត្ត​មិន​អាច​​​ចុច​លើ​រូប​​ឲ្យ​ជាប់​ហើយ Save image ដូច Facebook នោះ​ទេ ប៉ុន្តែ​​អ្នក​ទាំង​អស់​គ្នា​អាច​ដោន​ឡូត​ InstaSaver ដើម្បី​ជំនួយ​បាន ដោយ​គ្រាន់​តែអនុវត្ត​ដូច​ខាង​ក្រោម៖
  • Andriod៖ ចុច​លើ​រូប​ រួច​រក​មើល​សញ្ញា ចុច​បី(:) នៅ​ខាង​ស្ដាំ​រួច​យក​ពាក្យ Copy Share URL នោះ​វា​នឹង​លោត​ចូល​កម្មវិធី InstaSaver តែ​ម្ដង និង​ចុង​ក្រោយ​​ចូល​ទៅ​ដោន​ឡូត​យក​ជា​ការ​ស្រេច​។

  • iOS៖ ចុច​ទាញ​យក​រួច​ហើយ ត្រូវ​បំពេញ​ឈ្មោះ​គណនី Instagram ឬ​ភ្ជាប់ជាមួយ Facebook (ប្រសិនបើគេទាមទារឲ្យ Log in)បន្ទាប់​មក​បើកចូល Instagram ហើយ​រក​មើល​សញ្ញា ចុច​បី(:) នៅ​ខាង​ស្ដាំ​រួច​យក​ពាក្យ Copy Share URLនោះ​វា​នឹង​លោត​ចូល InstaSaver និង​ចុង​ក្រោយ​​ដោន​ឡូត​យក​ជា​ការ​ស្រេច​៕


របៀប Save រូបភាព​ចូល InstaSaver

ចុច​ដោន​ឡូត​ នៅ​ទី​នេះ៖ Android | iOS
រដូវ​កាល​ធ្វើ​ដំណើរ​កម្សាន្ត​ជិត​មក​ដល់​ហើយ​ ហើយ​អ្នក​ដែល​មាន​បំណង​ចង់​កម្សាន្ត​នៅ​ក្រៅ​ប្រទេស​អាច​មាន​ភាព​លំបាក​រឿង​ភាសា​បន្តិច។ តែ​ថ្ងៃ​នេះ​សូម​បង្ហាញ​ពី​កម្មវិធី​បក​ប្រែ​ដ៏​ពិសេស​មួយ​ អាច​បក​ប្រែ​អក្សរ​មាន​លើ​រូបភាព​បាន​ ដោយ​បច្ចុប្បន្ន​កម្មវិធី​នេះ​ដាក់​ឲ្យ​ទាញ​យក​ឥត​គិត​ថ្លៃ​ក្នុង​ពេល​កំណត់​មួយ។
កម្មវិធី​មាន​ឈ្មោះ​ថា​ Translate Photo ដែល​ជា​ធម្មតា​មាន​តម្លៃ​ដល់​ ៤​,៩៩ ដុល្លារ​ ឯណោះ។ លក្ខណៈ​ពិសេស​របស់​កម្មវិធី​គឺ​អាច​ចំណាំ​អក្សរ​លើ​រូបភាព​បាន​ច្រើន​ជាង​ ៧០ ភាសា, អាច​បក​ប្រែ​ភាសា​លើ​រូបភាព​បាន​ច្រើន​ជាង​ ៩០ ភាសា និង​ អាច​អាន​អក្សរ​បាន​​លើស​ពី​ ៤៤ ភាសា។ ពេល​មាន​កម្មវិធី​នេះ​អ្នក​អាច​បក​ប្រែ ​ឯកសារ, រូបមន្ត​ម្ហូប, លិខិត/សំបុត្រ, ម៉ឺនុយ​ក្នុង​ហាង, អត្ថបទ​លើ​ទស្សនាវដ្ដី​/កាសែត និង ការ​ណែនាំ​ដទៃ​ទៀត។
កម្មវិធី​នេះ​មាន​សម្រាប់​តែ​ប្រព័ន្ធ​ iOS ប៉ុណ្ណោះ​ ហើយ​ដើម្បី​ទាញយក​អាច​**ចុច​ត្រង់នេះ**។
@ ខាង​ក្រោម​បង្ហាញ​ត្រួស​ពី​វិធី​ប្រើ

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget