Wednesday, December 30, 2015

Home » សម្ភារៈ បច្ចេកវិទ្យា » សំភារៈដែលអ្នកមានកាមេរ៉ា DSLR គួរតែមាន
ដូចដែលអ្នកបានឃើញសព្វថ្ងៃ អ្នកដែលប្រើប្រាស់កាមេរ៉ា មានការកើនឡើងជាខ្លាំង ដោយសារតែអ្នកខ្លះចូលចិត្តខាងការថតរូប អ្នកខ្លះចូលចិត្តខ្លួនឯង និង អ្នកខ្លះទៀតគិតថាមានកាមេរ៉ានេះគឺឡូយ។ ប៉ុន្តែ មិនថាអ្នកមានហេតុផលអ្វីក៏ដោយ អ្នកគួរតែមានសំភារៈទាំងនេះ ដើម្បីសំផ្គុំជាមួយ កាមេរ៉ារបស់អ្នក ហើយផ្តិតយករូបថតដែលមានលក្ខណៈស្អាតដូចអ្នកជំនាញ។​ សំភារៈមានដូចខាងក្រោមនេះ ៖

ជើងកាមេរ៉ា (Tripod)

ការប្រើដៃដែលមានលំនឹងល្អ ក៏អ្នកអាចទទួលបានរូបភាពមួយដល់ច្បាស់បានដែល ប៉ុន្តែហេតុអ្វីបានជាអ្នកត្រូវការ ជើងកាមេរ៉ាថែមទៀត? គឺព្រោះតែហេតុផលផ្សេងៗដូចជា៖
  • នៅពេលអ្នកថតរូបនៅពេលយប់ អ្នកត្រូវប្រើពេលយូរដើម្បីចាប់នូវរូបភាពបានច្បាស់ល្អ ចុះបើដៃអ្នករង្គើ? ដូចនេះ ជើងកាមេរ៉ា ជួយកាមេរ៉ាអ្នកអោយនៅនឹង ដូចនេះទោះជាអ្នកប្រើពេលចាប់រូបភាពយូរប៉ុណ្ណា ក៏រូបភាពនៅតែមានសភាពច្បាស់ល្អដែល
  • បើសិនជាអ្នកមាន Flash light អ្នកមិនចាំបាច់ទិញជើង Flash មួយទៀតក៏បាន។ អ្នកអាចបំពាក់ flash នៅលើជើងកាមេរ៉ាផ្ទាល់តែម្តង ប៉ុន្តែអ្នកត្រូវកាន់ កាមេរ៉ាដោយដៃផ្ទាល់។
  • នៅពេលដែលអ្នកប្រើកាមេរ៉ាធ្ងន់ ឬ Lens ធ្ងន់ ហើយ ឈរចាំថត អ្វីមួយដូចជា ថត sport ជើងកាមេរ៉ាអាចសំរួលកំលាំងអ្នកបានខ្លះ ហើយវាអាចជួយជាលំនឹង នៅពេលថតរូបភាពទៀតផង។
  • អ្នកដែលនឹកឃើញយក DSLR ថតវីដេអូឬទេ? ដូចនេះ ជើងកាមេរ៉ា ក៏អាចជួយអ្នក អោយវិដេអូនៅនឹងល្អ និង អាចធ្វើជាចលនាដែលមានសភាព smooth ចុះក្រោម ឡើងលើ បានដែរ។
Using_a_tripod_DSLR_tips_DCM111.supp_handheld.purpose
DSLR_Camera_with_Lens_on_a_Tripod_head

Lens hood

Lens hood គឺជាសំភារៈមួយសំរាប់ ជួយកំចាត់ការចាំងពន្លឺផ្សេងៗ។ គ្រប់lens​គឺវាមានlens hood ផ្សេងៗគ្នា ដូចនេះអ្នកគួរតែរកនូវhood ណាដែលត្រូវជាមួយ lens របស់អ្នក ជាពិសេសអ្នកដែលទិញ Lens មួយទឹក។ ម៉្យាងទៀត វាជួយការពារ កញ្ចក់ខាងមុខរបស់អ្នកកុំអោយប៉ះនឹង ផ្ទៃផ្សេងៗ ដូចនេះអ្នកមិនចាំបាច់ ប្រើ​ lens cap​នៅពេលដែលអ្នកប្រញាប់ ឬ ថតភ្លាមៗ គ្រាន់តែបំពាក់ lens hood ជាការស្រេច អ្នកអាចដកកាមេរ៉ាមកភ្លាម ថតភ្លាម។

D750-ZNP_5462
lens-hood-demo-g1

សំភារៈសំអាត កាមេរ៉ា និង កញ្ចក់

សំភារៈអ្នកទិញមករាប់ពាន់ដុល្លា តើអ្នកហ៊ានប្រថុយមិនសំអាតវា ទុកអោយវានៅប្រលាក់ដីទេ ប្រាកដជាអត់ហើយ ដូច្នេះអ្នក គួរតែទិញសំភារៈសំអាតមួយឈុត ទុកប្រើទៅ។​ ការប្រើប្រាស់ សំភារៈខ្លះប្រើតែ ១ទៅ២​ដង​បានហើយ ដូចជា ក្រណាត់ជូត កញ្ចក់ lens ជូតលើកទីមួយ មានជាប់ដីនៅលើក្រណាត់ ជូតលើកទី២ ប្រាកដជាជាប់ខ្លាំងជាងមុន ចុះបើជូតយូរៗទៅវាឆ្កូតកញ្ចក់ lens។ សំភារៈខ្លះទៀតអ្នកអាចប្រើតែម្តង ដូចជា ប្រដាប់ជូតSensor និង ខ្លះទៀតអ្នកអាចប្រើរហូត។
UT81IKEXipaXXagOFbXK

តេលេ (remote shuter)

លទ្ធភាពរបស់វា មានដូចជា៖
  • នៅពេលយប់ នៅពេលអ្នកបើក​ពេលថតច្រើន អ្នកមិនគួរប្រើដៃទៅចុចលើកាមេរ៉ាផ្ទាល់ទេ វាអាចរង្គើដល់រូបភាពអ្នក អ្នកគួរតែមានតេលេនេះមួយសំរាប់បញ្ជា
  • នៅពេលដែលអ្នកចង់ថតរូបដែលមានរូបខ្លួនឯងជាមួយនឹង ក្រុមគ្រួសារ ឬ មិត្តភ័ក្ត
  • នៅពេលដែលអ្នកចង់បើកពេលថត អោយបានលើស 30វិនាទី ព្រោះការថតរូបខ្លះត្រូវចំនាយ រយៈពេល 4 ទៅ 5 នាទី។
shutt

ភ្លើងបំភ្លឺបំពាក់ខាងក្រៅ (external flash)

ពន្លឺជាអ្វីដែលសំខាន់នៅក្នុង ការថតរូប បើគ្មានពន្លឺការថតរូបអាចទៅរួច គឺថតបានរូបភាពខ្មៅសុទ្ធ ដូច្នេះដើម្បីអោយបាន រូបភាពដែលមានពណ៌ ចេញជារូបផ្សេងៗ កាមេរ៉ាត្រូវការ ពន្លឺ ចុះបើសិនជាគ្មាន ឬក៏ ពន្លឺតិច? ការមាន flash​ 1 ក៏មិនជាបញ្ហាអ្វីដែល សំខាន់ Flash ​ឥឡូវថោកទៀត។ អ្នកអាចប្រើប្រាស់ Flash​ នៅពេលយប់ ឬ ប្រើ Flash ដើម្បីបំពេញកន្លែងដែល ងងឹត ការប្រើ Flash គេមានរបៀបច្រើនសំរាប់ប្រើ ដូចនេះអ្នកគួរតែមានមួយ ស្រួលនៅពេលដែលអ្នកជួបបញ្ហា។
caption_006a

ទាំងអស់ខាងលើនេះគ្រាន់តែជា សំភារៈ 5 យ៉ាងដែលអ្នកងាយស្រួលរក នឹង វាអាចសំរួលដល់អ្នកនៅពេលអ្នកជួបបញ្ហាលំបាកនាៗ ហើយក៏វាមានតំលៃថោកៗដែរ។ វាអាចអោយគេមើលមកថាអ្នកក៏ចេះប្រើ កាមេរ៉ា DSLR ចេះថែរក្សារបស់ អ្វីដែលសំខាន់គឺអ្នកអាចក្លាយជា អ្នកជំនាញម្នាក់ ដោយរួមផ្សំ គ្រឿងកាមេរ៉ា និង គំនិតបង្កើតថ្មី របស់អ្នក។

ការ​ប្រើ​ប្រាស់ Shutter Speed មាន​ឥទ្ធិពល​មួយ​ចំនួន​លើ​រូបភាព ។ បើ​យើង​ប្រើ​ល្បឿន Shutter Speed លឿន នោះ​គ្រប់​សកម្ម​ទាំងអស់​នឹង​ស្កុប ។ បើ​យើង​ចង់​ថត​វត្ថុ​មួយ​មាន​ចលនា ហើយ​ចង់​បាន​រូប​វា​ហ្នឹង​ថ្កល់ នោះ​យើង​ត្រូវ​ផ្តោត​ឲ្យ​ចំវត្ថុ​នោះ ដាក់​ Shutter Speed ឲ្យ​លឿន​នោះ​យើង​នឹង​បាន​វត្ថុ​នោះ​ច្បាស់ និង​ហ្នឹង​ថ្កល់ ។ តែ​បើសិន យើង​ដាក់​លឿន​ shutter យឺត នោះ​យើង​នឹង​ឃើញ​វត្ថុ​"ព្រាល​ចលនា" (Motion Blur) ។ ដោយ​ប្រើ​ គំនិត​នេះ យើង​អាច​ធ្វើ​ឲ្យ​រូបយើង​ប្រាប់​រឿង​បាន​កាន់​តែ​ច្រើន រូប​កាន់​តែ​មាន​អត្ថន័យ ។

ដូច​រូប​ខាង​ក្រោម ថត​នៅ​ម៉ោង ១ ថ្ងៃត្រង់ បង្ហើយ​ខ្យល់​ទាំង​បី​មាន​ ១ នៅ​ហ្នឹងថ្កល់ ដើម្បី​អាច​ថត​សកម្មភាព​នេះ​បាន ខ្ញុំ​ត្រូវ​ដាក់​ឲ្យ​ម៉ាស៊ីន​ថត​ខ្ញុំ​យឺត​ជា​ល្បឿន​វិល​នៃ​បង្ហើយ​ខ្យល់​ នោះ ។ បើ​ល្បឿន​យឺត ពន្លឺ​នឹង​ចួល​ខ្លាំង​រូប​ថត​នឹង​ឆេះ ដូចនេះ​ ខ្ញុំខ្ជិប​ពន្លឺកុំឲ្យ​ចូល​ច្រើនពេល ដោយ​តំឡើង Aperture និង​ បន្ថយ ISO ។

បង្ហើយខ្យល់​ទាំង​បី​នេះ មាន​មួយ​នៅ​ហ្នឹង (Speed: 1/20s; f:36; ISO: 100)

ក្នុង​រូប​ខាង​ក្រោម ខ្ញុំ​ព្យាយាម​ថត​ម៉ូតូ​កំពុង​បើក​បរ​ក្នុង​ល្បឿន​មួយ ។ បើ​ខ្ញុំ​ប្រើ Shutter Speed លឿន​ជាង​ល្បឿន​ម៉តូ​នោះ​នឹង​ឃើញ​ម៉ូតូ​នៅ​ស្ងៀម ។ ប៉ុន្តែ​បើ​ខ្ញុំ​យក​ ល្បឿន​បិទ​យឺត​ជាង​ល្បឿន​ម៉ូតូ​នោះ រួប​ម៉ូតូ​ព្រាល ។ ដូចរូប​ខាង​ក្រោម អ្នក​ធ្វើ​ទូ​រស័ព្ទ និង​គ្រួសារ​មួយ​នៅ​ពីក្រោយ​ឃើញ​ច្បាស់ តែ​វត្ថុ​មាន​ចលនា​ ឃើញ​ដាន​ព្រាល ។ រូប​នេះ​បញ្ចាក់ថា ម៉ូតូ​មាន​ចលនា ។ ចុះ​ប្រសិន​បើ ខ្ញុំ​បញ្ជាក់​ថា​ម៉ូតូ​មាន​ចលនា ប៉ុន្តែ​ខ្ញុំ​ចង់​ឲ្យ​ម៉ូតូ​ឃើញ​ច្បាស់វិញ?

វត្ថុ​មាន​ចលនា​ព្រាល តែទិដ្ឋភាព​មុខ និង ក្រោយ​ច្បាស់ (1/25s; 10; 160)
ល្បិច​បន្តិច​ដែល​ត្រូវ​ប្រើគឺ យើង​ធ្វើ​ចលនា​ម៉ាស៊ីន​ថត​ឲ្យ​ស្រប​តាម​ចលនាម៉ូតូ ក្នុង​ល្បឿន 1/25s ដូចគ្នា ខ្ញុំ​ធ្វើ​ចលនា​ម៉ាស៊ីនថត​បន្តិចតាម​ចលនាម៉ូតូ ផល​ដែល​ខ្ញុំ​ទទួល​បាន​គឺ​ដូច​រួប​ខាង​ក្រោម ។ ខ្ញុំ​តម្រង់​​និង​ផ្តោត​យក​អ្នក​ជិះម៉ូតូ រួច​ខ្ញុំ​អូស​ម៉ាស៊ីន​តាម​ទិស​ម៉ូតូបន្តិច​ រួចចុច​ថត ។ បើ​ប្រៀបធៀប តម្លៃ​ល្បឿនបិទ Aparture និង ISO រូប​ទាំងពីរ​មិន​ខុស​គ្នា​ប៉ុន្មាន​ទេ ។ តែ​អ្វី​ដែល​ខុសគ្នា គឺចលនាម៉ាស៊ីន​ថត ។
នេះជា​អ្វី​ដែល​ចង់​បាន វត្ថុ​មាន​ចលនា​ច្បាស់ ប៉ុន្តែ​ទិដ្ឋភាព​មុខ និងក្រោយ​ព្រាល (1/25s; 9; 160)

ដូចនេះ​ពេល​ឃើញ​ម៉ូតូ តម្រង់​ហើយ​ធ្វើ​ចលនា​បន្តិចដើម្បី​បំពេញ​ល្បឿន នោះ​យើង​ទទួល​បាន​ផល ។ តាម​ពិត​ ខ្ញុំ​ថត​ប្រហែល​មួយ​រយ​ដង ទើប​បាន​រួម​ល្អ​ខ្លះ ក្នុង​នោះ​រើស​បាន​តែ​ប្រាំ​ប៉ុណ្ណោះ ។

តម្រង់​ចុចៗ ជា​រឿង​ងាយ​ស្រួល​ពេល​ថត​រួប ប៉ុន្តែ​​ជា​ទូទៅ​អ្វី​ដែល​យើង​មើល​ឃើញ​ និង​ចង់​បាន​ មិន​ដូច​អ្វី​ដែល​ម៉ាស៊ីន​ថត​ផ្ដិត​រូប​ភាព​បាន​នោះ​ឡើយ ។ តាម​ពិត​ការ​ថត​រូប​មិន​ស្មុគ្រ​ស្មាញ​ប៉ុន្មាន​ទេ ដើម្បី​បាន​លទ្ធផល​ដែល​យើង​ចង់​បាន ពីព្រោះ​វាគ្រាន់​តែ​ជា​ការ​កំណត់​បរិមាណ​ពន្លឺ ឲ្យ​ចូល​ម៉ាស៊ីន​ថតតាម​របៀប​ដែល​យើង​ចង់​បាន ។ បើ​ពន្លឺ​ចូល​តិច​ពេក​ក្នុង​ម៉ាស៊ីន​ថត រូប​នឹង​ងងឹត (under exposure) បើ​ចូល​ច្រើន​ពេល​រូប​នឹង​ឆេះ (over exposure) ។ ដើម្បី​កំណត់​បរិមាណ​ពន្លឺ នៅ​លើ​ម៉ាស៊ីន​ថត​​មាន​វិធី​ពីរ (១) ការ​បើក​រន្ធឲ្យ​ពន្លឺ​ចូល ហៅថា Aperture និង (២) ការកំណត់​ល្បឿនបិទពន្លឺ ហៅ​ថា Shutter Speed ។

សម្រាប់​ Aperture បើ​គិត​ជា​លេខកាន់​តែ​ធំ រន្ធ​បើក​ពន្លឺ​កាន់តែ​តូច ដូចនេះ​ពន្លឺ​ចូល​កាន់តែ​តិច ។ ឥទ្ធិពល​វា​លើ​រូប​ថត​ ហៅ​ថា Depth of Field (ជម្រៅ​នៃចម្បាស់​) ដែល​ជា​ភាព​ច្បាស់​នៃ​រូបថត ឬ​ភាព​ស្រវាំង​នៃ​រូប​ភាព ។ Shallow depth of field (ចម្បាស់​រាក់) មាន​ន័យ​ថា​ក្នុង​រូប​របស់​យើង មាន​តែ​វត្ថុ​មួយ​ដែល​យើង​ផ្តោត​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង ។ Greater depth of field (ចម្បាស់​ជ្រៅ) មាន​ន័យថា វត្ថុដែល​យើង​ផ្ដោត​ និង​រូបភាព​ផ្សេង​ទៀត​ច្បាស់​ទាំង​អស់​ដូចគ្នា ។ ដូចនេះ គុណភាព​រូប​មាន​ពីរ មួយ​គឺ​ច្បាស់​លើវត្ថុ​ដែល​យើង​ចង់​រំលេច/ឲ្យ​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង និង​មួយ​ទៀត​គឺ​ច្បាស់ទាំង​អស់ គ្មានអ្វី​​ស្រវាំង ។ បើរូប​ស្រវាំង​ទាំង​អស់ ប្រហែល​មិន​មែន​ជា​រូប​ថតល្អឡើយ ។

សម្រាប់ Shutter Speed បើ​លេខ​កាន់តែ​ធំ មាន​ន័យថា​ល្បឿន​បិទ​ពន្លឺ​កាន់តែ​លឿន ដូចនេះពន្លឺ​ចូល​បាន​តិច ។ ឥទ្ធិពល​វា​លើ​រូបថតគឺ​ សកម្មភាព​វត្ថុ​ដែល​ត្រូវថត ។ បើ​ល្បឿន​បិទ​នៃ​ម៉ាស៊ីន​ថត យឺត​ជាង​ល្បឿន​វត្ថុ​ដែល​ត្រូវ​ថត រូប​ភាព​នឹង​មិន​ច្បាស់ មានដាន​ពន្លឺព្រាលៗ ។ ផ្តានពន្លឺ​ព្រាល​ខ្លី ឬ​វែង​ អាស្រ័យទៅ​លើ ​ថាតើ​ល្បឿន​បិទ​យឺត​ជាង​ល្បឿន​វត្ថុ​ប៉ុណ្ណា ។ បើ​សិន​ជា​យើង​ថត​ វត្ថុ​ដែល​មាន​សកម្មភាព ឧទា. មនុស្ស​ជិះ​ម៉ូតូ យើង​ត្រូវ​កំណត់​ល្បឿន​បិទ​ម៉ាស៊ីន​ថត យើង​ឲ្យ​លឿន​ជាង​ល្បឿន​ម៉ូតូ ដើម្បី​កុំឲ្យ​រូប​ភាព​ព្រាល ។ បើ​យើង​ថត​វត្ថុ​នៅ​ហ្នឹងថ្កល់ យើង​អាច​កំណត់ Shutter Speed ឲ្យ​តូច ដើម្បី​ឲ្យ​ម៉ាស៊ីន​ថត​ទទួល​ពន្លឺ​បាន​ច្រើន ។

ចុង​ក្រោយ យើង​មាន​អថេរ​មួយ​ទៀតគឺ ISO ជា​ភាព​ភ្ញោច​ទៅ​នឹង​ពន្លឺ ។ បើ​លេខ​កាន់តែ​ធំ មាន​ន័យ​ថា​ម៉ាស៊ីន​យើង​កាន់​តែ​ភ្ញោច​ទៅ​នឹង​ពន្លឺ ដូច​នេះ​ទោះ​មាន​ពន្លឺ​ចូល​តិច ដែល​ម៉ាស៊ីន​ថត​ទទួល​បាន​ច្រើន ឬ​ដើម្បី​ផ្តិត​បាន​រូប​ភាព​ ម៉ាស៊ីន​ថត​ត្រូវការ​បរិមាណ​ពន្លឺ​តិច ។ បើ​លេខ​តូច មានន័យ​ថា​​ម៉ាស៊ីន​ថត​ត្រូវ​ការ​បរិមាណ​ពន្លឺ​ច្រើន ដើម្បី​ផ្តិត​បាន​រូប​ភាព ។ បញ្ហា​​មួយ​គឺ​ថា រូប​ដែល​មាន​ ISO ធំ គឺ​មាន​ចំណុចគ្រាប់ៗ ដេរដាស​លើ​រូប នៅ​ពេល​ពង្រីកធំ ធ្វើ​ឲ្យ​រូប​ភាព​មិន​ម៉ត់​ស្អាត ។​ ដូច​នេះ រូប​មួយ​ល្អ គឺ​នៅ​ពេល​ពង្រីក​កាន់តែ​ធំ​ទៅ​គឺ​គ្មាន​គ្រាប់ៗ ឬ​ម៉ត់ ។ ប៉ុន្តែ បើ​រូបភាព​ម៉ត់ ហើយ​ងងឹត​ស្លុប​មើល​មិន​ឃើញ​ក៏​គ្មាន​បាន​ការ​ដែរ ។

ដូចនេះ​រូប​ភាព​ល្អគឺ ច្បាស់ ម៉ត់ និង​ផ្តោត​បាន​ល្អ ។ ល្អម៉្យាង​ទៀតគឺ ថានៅ​ពេល​​ឃើញ​រូបរបស់​យើង គេ​អាច​យល់​បាន​ថា​ យើង​ថត​ចង់​ថត​ពី​អ្វី ឬ​ចង់​បង្ហាញ​ប្រាប់​អ្វី​គេ អំពី​មនុស្ស ទេសភាព ឬសកម្មភាព ជា​ដើម ។ ដើម្បី​បាន​រូបភាព​ល្អ យើង​មាន​​​អថេរ​បី​ដើម្បី​កំណត់ (១)ទំហំ​រន្ធ​ពន្លឺ ឬ Aperture (2)ល្បឿន​បិទ​ពន្លឺ ឬ Shutter Speed និង (៣)ពញ្ញោច​ពន្លឺ ឬ ISO ។ ទាំង​អស់​កំណត់​ពី​បរិមាណ​ពន្លឺ ដែល​ម៉ាស៊ីន​ថត​ទទួល ។ ម៉ាស៊ីន​ថត​តម្រង់ចុច ធ្វើ​ការ​គណនា​​តម្លៃ​ទាំង​នោះ​​ដោយ​ស្វ័យ​ប្រវត្តិ ដោយ​ផ្អែក​លើ​ធាតុចូល​មួយ​ចំនួន​ ។ ពិសោធន៍​ខ្លួន​ឯង នឹង​បាន​សប្បាយ ហើយ​មិន​មែន​សប្បាយ​នឹង​រូប​ថត​ទេ គឺ​សប្បាយ​នឹង​ការ​គ្រប់​គ្រង​ម៉ាស៊ីន ឲ្យ​ធ្វើ​អ្វី​តាម​ការ​ស្រមើរ​ស្រមៃ​របស់​យើង ។


សម្គាល់
  • ស្រវាំង (គុ.) (--វ៉ាំង) ដែល​ភ្លឺ​មិន​ច្បាស់​ព្រោះ​បាំង​ពន្លឺ​ថ្ងៃ​ជាដើម (ចំពោះ​តែ​ភ្នែក) : ភ្នែក​ស្រវាំង ឬ ស្រវាំង​ភ្នែក ។
  • ព្រាលៗ (កិ. វិ.), (គុ.) ដែល​មាន​ព័ណ៌​ដិត​រលាប​ៗ; ដែល​មិន​ច្បាស់, មិន​ជាក់, គ្រាន់​តែ​ព្រាង​ៗ : ក្រហម​ព្រាល​ៗ, ជ្រលក់​ដិត​ព្រាល​ៗ; យល់​ព្រាល​ៗ, ដឹង​ព្រាល​ៗ ។
  • ជួន ណាត (១៩៦៧)

ពេលនេះយើង​និយាយ​ពី​ការ "ផ្ដោត" (Focus) លើ​វត្ថុ​ មានន័យថា​យើង​ចង់​ថត ឬ​ចង់​ឲ្យ​វត្ថុនោះឃើញ​ច្បាស់ ​។  ពេល​ខ្លះ​ យើង​ចង់​បង្ហាញ​តែ​វត្ថុ​មួយ​បុណ្ណោះក្នុង​រូបភាព​នោះ ដូច​នេះទោះ​វត្ថុ​ ឬ​ទិដ្ឋភាព​ដ៏ទៃមិន​ច្បាស់​ក៏​គ្មាន​បញ្ហាដែរ ។ បើ​យើង​ថត​ទេស​ភាព គឺ​យើង​ចង់​ឲ្យ​ទេស​ភាព​ទាំង​មូល​មើល​ទៅ​ច្បាស់ មាន​ន័យ​ថា​វត្ថុ​នៅ​ក្នុង​ទេសភាព​នោះ​មិន​បាច់​ច្បាស់ ឬ​លម្អិត​ពេក​ទេ ។



ធាតុ​សំខាន់​នៃ​រូបភាព​មួយ​មាន ១--ទិដ្ឋភាពក្រោយ​ (Background) ២--វត្ថុត្រូវថត(object) និង ៣--ទិដ្ឋភាពខាងមុខ​ (Foreground) ។​ ជា​ធម្មតា យើងប្រើ Aperture ដើម្បី​ផ្តាច់វត្ថុ​ត្រូវថត ចេញ​ពី ទិដ្ឋភាពក្រោយ​ និងខាងមុខ​ ។ មាន​ខុស​គ្នា​រវាង ម៉ាស៊ីន​តម្រង់ថត និង​ម៉ាស៊ីន​អាជីព គឺ​នៅត្រង់​នេះឯង ។

កាល​ណា​យើង​ចង់ផ្តោត តែ​លើ​វត្ថុ​មួយ យើងត្រូវ​​កំណត់​តម្លៃ Aperture ឲ្យកាន់​តែ​តូច​បំផុត​អាចធ្វើ​ទៅ​បាន នោះ​វត្ថុ​នឹង​ផ្ដាច់ចេញ​បាន​ល្អ ដោយទិដ្ឋភាព​ក្រោយ និង​ទិដ្ឋភាពមុខ ឡើង​ស្រវាំង។ អាច​និយាយ​​បាន​ថា មាន​តែ​វត្ថុ​ផ្តោត​ទេ​ដែល​ច្បាស់ ក្រៅ​ពី​នោះ​ស្រវាំង​ទាំង​អស់ នេះ​ហៅ​ថា ចម្បាស់​ដាច់ (Shallow depth of Field)។ គេច្រើន​​​ប្រើ ក្នុង​ការ​ថតមនុស្ស វត្ថុអ្វី​មួយ ឬ​សកម្មភាព​អ្វី​មួយ ដែល​គួរ​ឲ្យ​អ្នក​ថតចង់​ឲ្យ​អ្នក​ទស្សនា​ចាំអារម្មណ៍ ។ Aperture ទាប​បំផុត​កំណត់​ដោយ​កែវ ។

បើ​យើងចង់​បាន វត្ថុ​យើង​ផ្ដោត​ច្បាស់ ហើយ​ទិដ្ឋភាពខាង​ក្រោយ​ច្បាស់​ដូចគ្នា​ដែរ យើង​ត្រូវ​បង្កើន​តម្លៃ Aperture ។ បង្កើត​បន្តិច ធ្វើឲ្យ​វត្ថុ​នៅ​ជុំ​វិញ​វត្ថុផ្តោត ​ឃើញ​ច្បាស់  ប្រសិន​បើ​បង្កើន​កាន់តែ​ច្រើន មានន័យថា​វត្ថុ នៅ​កាន់តែ​ឆ្ងាយ​ពី​វត្ថុ​នោះ ​នឹង​ច្បាស់​ កាន់តែ​ធំ ទិដ្ឋភាព​ខាង​ក្រោយ​កាន់តែច្បាស់ ។ នេះ​គេហៅថា ចម្បាស់​ជ្រៅ (greater depth of field) ។ គេ​ច្រើន​ប្រើ ចម្បាស់ជ្រៅ​ដើម្បី​ថត​ពី​ទេសភាព​ទូទៅ ថត​ទិដ្ឋភាព​រួម ថត​បរិយាកាសជាដើម ។

ឧស្សាហ៍ យើង​មាន​មនុស្ស​បី​នាក់​តម្រង់ជួរ តាមលំដាប់ "ក" "ខ" "គ" និង "ឃ" ។  បើធៀប​នឹង​ម៉ាស៊ីន​ថត "ក​" នៅ​ជិតជាងគេ ហើយ "ឃ" នៅ​ឆ្ងាយ​ជាងគេ ឬជ្រៅ​ជាងគេ ។ ឧបមាថា នៅ​ក្នុង​ជួរ​នោះ​មាន​តែ "ខ" ទេ​ស្រី ហើយ​យើងចង់បង្ហាញ ថាជួរ​នេះស្រី​មាន​តែ​ម្នាក់​ ដូចនេះ យើង​ត្រូវ​ផ្តោត​ម៉ាស៊ីន​យើង​លើ "ខ" រួច​កំណត់​ Aperture ឲ្យ​ទាប​បំផុត ។ សន្មត​ថា មាន​ពន្លឺគ្រប់គ្រាន់ នោះ​រូប​ដែល​ចេញ​មក និង​ច្បាស់​តែ "ខ" មនុស្ស​ក្រៅ​ពី​នោះ​ស្រវាំង ។ បើ​យើង​ ចង់​ឲ្យ​ច្បាស់ "គ" ផងដែរ យើង​ត្រូវ​តម្លើង Aperture ល្មម​គ្រប់​គ្រាន់នឹង​អាច​បង្កើន​ភាព​ច្បាស់​ដល់ទីនោះ ។ ហើយ​បើ​ចង់ ឲ្យ​ច្បាស់​ចាប់ "ខ" ទៅ​រករហូត ត្រូវ​បង្កើន Aperture ឲ្យ​កាន់​តែ​ធំអាចធ្វើ​ទៅ​បាន ។

ប៉ុន្តែ​ត្រូវចាំ​ថាត្រូវ​មាន​ពន្លឺ​គ្រប់​គ្រាន់​ចូល​ក្នុង​ម៉ាស៊ីន​ថត​ទើប ​រូប​ល្អ ហើយ​បើ​មាន​ពន្លឺ​ចូល​ច្រើន​ពេក​ក៏​មិន​ល្អ ។ ពេក​បើក Aperture ធំពន្លឺចូល​ច្រើន ដូចនេះ​យើង​ត្រូវ​បង្កើន shutter speed ឬបន្ថយ ISO ដើម្បី​ដក​ពន្លឺ​ចេញ​ខ្លះ ។ ពេក​កំណត់ Aperture តូច​ពន្លឺ​ចូល​តិច ដូចនេះ យើង​ត្រូវ​បន្ថយល្បឿន Shutter ឬបង្កើន ISO ដើម្បី​បង្កើន​ពន្លឺ​ចូល​ម៉ស៊ីនថត ។ ដូចនេះ ត្រូវ​គ្រប់គ្រង​អាបី​ហ្នឹង​ឲ្យ​បាន ទើប​រូប​បាន​ស្អាត ។

សម្គាល់

  • ផ្ដោត (កិ.), (កិ. វិ.) (ជើង ដ) តម្រង់​សំដៅ​ដូច​គេ​ដោត​ពី​លើ​ចុះ​ក្រោម​ដោយ​គ្រឿង​សស្ត្រាវុធ; ឬ​សត្វ​ស្លាប​ដែល​បោះ​ពួយ​ចុះ​ឬ​ក៏​ឆាប​សំដៅ​ដាក់ : ផ្ដោត​ចុង​កាំបិត, ផ្ដោត​ចុង​កាំភ្លើង; ខ្សែ​បោះ​ពួយ​ផ្ដោត​ឆាប​ឆក់​កូន​មាន់ ផ្ដោត​ចិត្ត តាំង​ចិត្ត​សំដៅ​ឆ្ពោះ​ទៅ​រក​អ្វីមួយ ។
  • ទិដ្ឋភាព (ន) ភាព​ដែល​មើលឃើញ ។
Aperture ប្រែថា ទីចំហរ, បើ ប្រែអោយស្រួសយល់ ខ្ញុំសូម ប្រែថា
(ទំហំនៃ ការចំហរ របស់ កាណុងម៉ាស៊ីន ថតរូប)
ហើយក៏សូមអភ័យទោសផង ចំពោះអ្នកដែលមានជំនាញ ខាងថតរូប ប្រសិនបើកា បកស្រាយ របស់ខ្ញុំ មិនត្រឹមត្រូវ ព្រោះការ ថតរូបគ្រាន់តែជា ចំណង់ចំណូលចិត្ត ដែលខ្ញុំធ្វើដើម្បីកំសាន្ត ប៉ុន្នោះ ។
អ្វីជា Aperture In Digital Photography ?
វាជាទំហំ ដែល Camera Lens បើក ដើម្បីអោយ Camera Image Sensor ទទួលយករូបភាព ពី Lens បើប្រៀបធៀបអោយស្រួលយល់
Camera Lens ដូចជាភ្នែករបស់ យើង ដែលអាចអោយយើងមើលឃើញ ជិត ឆ្ងាយ
Aperture ប្រៀបដូចជា ទំហំ នៃការបិត / បើក នៃរង្វង់ភ្នែក បើ យើង បើកភ្នែក កាន់តែធំ សំឡឹង មើលអ្វីមួយនោះ យើង នឹងឃើញវាកាន់តែច្បាស់ ហើយ ពន្លឺដែលចូលភ្នែយើង ក៏ច្រើន ។
រង្វាស់ របស់វាត្រូវបានគិតគជា f/number
(ឧ. f/1.8, f/2, f/2.4, f/2.8, f/3.3, f/4, f/5.6, f/6.7, f/8, f/22 etc)
/!\ ចំណាំ តំលៃ f/number កាន់តែតូច ទំហំ Lens បើកកាន់តែធំ (ឧ. f/1.8)
តំលៃ f/number កាន់តែធំ ទំហំ Lens បើកកាន់តែតូច (ឧ. f/22) ដូចនេះ គេគិតថា f/1.8 ធំជាង f/22
/!\ ទំហំ f/number ខុសៗគ្នាទៅតាម ប្រភេទ Lens (ទំហំ ដែលខ្ញុំឃើញ ធំជាងគេ បច្ចុប្បន្នគឺ f/1.4) ។
អ្នកនឹងឃើញ ភាពប្លែកគ្នា ក្នុងការថតរូប ដោយ អោយតំលៃ Aperture ផ្សេងពីគ្នា ជារឿយៗ នៅពេលដែលប្តូរតំលៃ Aperture ខ្ញុំតែងតែ ប្តូរ ល្បឿន shutter speed (និងនិយាយប្រាប់ នៅអត្ថបទក្រោយ)
តើមានអ្វីកើតឡើង នៅពេលដែលយើង ថតរូប ដោយ Aperture ទំហំធំ (ឧ. f/1.8) ?
ធ្វើអោយរូបមានពន្លឺច្រើន (ល្អសំរាប់ កន្លែងដែលមានពន្លឺតិច), ធ្វើអោយផ្ទៃក្រោយ របស់រូប មានភាពព្រិលកាន់តែខ្លាំង (when background image is out of focus) ហើយរូបភាពគោលដៅ(when object is in focus) មានភាពច្បាស់ជាង (ច្រើនប្រើ ក្នុង Portrait Photo)
តើមានអ្វីកើតឡើង ពេលដែល Aperture មានទំហំតូច (ឧ. f/22) ?
នៅពេលដែល Aperture មានទំហំកាន់តែតូច ហើយ ផ្ទៃក្រោយ និង រូបគោលដៅ ស្ថិតក្នុង Focus ដូចគ្នា (Background​ and Object are in focus) នោះ ផ្ទៃក្រោយ និង រូបគោលដៅ នឹង មានសភាពច្បាស់ដូចគ្នា(Large Depth of Field… ឃើញប្រើច្រើន ក្នុង Landscape Photography),
រូបភាពនិងមានពន្លឺតិច, 
ទីផ្សាកាមេរ៉ាធំណាស់ ហើយវាសម្បូរទៅ​ដោយក្រុមហ៊ុនផលិតកាមេរ៉ាជាច្រើន ដែលក្នុងមួយឆ្នាំ​ ៗក្រុមហ៊ុនទាំងនោះមានបញ្ចេញផលិតផលកាមេរ៉ាយ៉ាងច្រើនម៉ូដែលចូលក្នុងទីផ្សា។

កាមេរ៉ានីមួយៗត្រូវបានផលិតសំដៅទៅអ្នកប្រើប្រាស់ខុសៗគ្នា កត្តា​នេះ​រួមជាមួយ​ចំនួន​ម៉ូដែល​យ៉ាងច្រើន​នៅក្នុង​ហាងកាមេរ៉ា​ទៀត​នោះ​វា​អាច​ធ្វើឲ្យអ្នករកទិញកាមេរ៉ាវិលមុខ យ៉ាងខ្​លាំង​ទៅ​លើ​​ជម្រើស​របស់​ពួកគាត់​ដែលគាត់ត្រៀមនឹងយកថវិកាដែលគាត់បានសន្សំ​ទៅចំណាយ​លើ​ឧបករណ៍ថតរូបទាំងនោះ។ ហើយក៏មានអ្នកខ្លះដោយមិនបានវិភាគច្បាស់លាស់នៅពេលទិញ បានស្តាយក្រោយនឹងជម្រើសរបស់ពួកគាត់ព្រោះកាមេរ៉ាដែលគាត់ទិញមិនត្រូវនឹងមុខងារដែលពួកគាត់ត្រូវការដើម្បីប្រើប្រាស់។ ដើម្បីជួយក្នុងការជ្រើសរើសរបស់អ្នក ខ្ញុំបានរៀបចំជម្រើសកាមេរ៉ាល្អៗខ្លះ​នៅក្នុងទីផ្សាយើង​មក​វិភាគ​និងឲ្យជាយបល់ដល់អ្នក ដោយសង្ឃឹមថាវាអាចជួយក្នុងការសម្រេចចិត្ត របស់អ្នក។

កាមេរ៉ាដែលខ្ញុំជ្រើសរើសនេះមានមុខងារខុសៗគ្នា និងសំដៅទៅលើទីផ្សាអ្នកប្រើប្រាស់ខុសៗគ្នា។ ប៉ុន្តែវាសុទ្ធតែមានតម្លៃថោកនិងផ្តល់មុខងារល្អៗច្រើនដែលគួរឲ្យចាប់អារម្មណ៍ សម្រាប់ចំនួនថវិកាដែលអ្នកត្រៀមនឹងចំណាយ។

Canon EOS 1200D

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 ភ្ជាប់ជាមួយ Kit lens Canon EF-S 18-55mm ƒ/3.5-5.6 IS STM (យោងតាមហាងលក់កាមេរ៉ា Camera Hub)
canon-1200d
អ្នកអាចនឹងចង់បានកាមេរ៉ាដែលអាចផ្លាស់ប្តូរកញ្ចក់បាន (dSLR) ដោយអ្នកធ្លាប់ឃើញមិត្តភក្តិ​របស់អ្នកប្រើកាមេរ៉ាប្រភេទនេះ ហើយមើលទៅវាមានលក្ខណៈជំនាញនិងឡូយ រួមជាមួយគុណភាពរូបភាពច្បាស់ល្អនិងអាចថតរូបបានដោយលឿននិងរហ័ស។ ទាំងនេះគឺសុទតែជាលក្ខណៈពិសេសរបស់កាមេរ៉ាប្រភេទនេះ ប៉ុន្តែអ្នកប្រហែលជាមិនមានបំណងទិញកាមេរ៉ានេះវិញដោយគិតថាកាមេរ៉ាប្រភេទនេះមានតម្លៃរាប់រយឬរាប់ពាន់ដុល្លា។ ជាការពិតណាស់កាមេរ៉ាប្រភេទនេះគឺសំដៅទៅលើទីផ្សាអ្នកឯកទេសជំនាញ វាមានតម្លៃថ្លៃមែនព្រោះវាមានភ្លាប់មុខងារជាច្រើនដែលពួកគាត់ត្រូវការក្នុងការប្រើប្រាស់ជាលក្ខណៈជំនាញរបស់ពួកគាត់ ប៉ុន្តែក្រុមហ៊ុនផលិតកាមេរ៉ាក៏បានផលិតកាមេរ៉ាប្រភេទដូចគ្នាសម្រាប់ទីផ្សាអតិថិជនធម្មតាដែលមានតម្លៃសមរម្យផងដែរ។ Canon EOS 1200D គឺជាកាមេរ៉ាមួយក្នុចំណោមកាមេរ៉ានៅក្នុងទីផ្សានោះ។
ដោយមានតម្លៃត្រឹមតែ $299 កាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីអ្នកទើបតែចាប់ផ្ដើមក្នុងការថតរូប និងអ្នកដែលមិនចង់ចំណាយប្រាក់ច្រើនទៅលើកាមេរ៉ាប៉ុន្តែចង់មានលទ្ធភាពបត់បែនបានខ្លាំជាមួយកាមេរ៉ាដែលអាចផ្លាស់ផ្ដូរកញ្ចក់មុខកើត។
canon-1200d-2
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • ផ្លាស់ប្តូរកញ្ចក់មុខកើត។ នៅពេលចង់ផ្លាស់ប្តូរស្តាយថតយើងអាចទិញកញ្ចក់មុខថ្មីដោយមិនចាំបាច់ផ្លាស់ប្តូរកាមេរ៉ាទាំងមូល។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ (manual control) យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុង តាមគំនិតច្នៃប្រឌិតរបស់យើង។
  • ទំហំសិនស័រធំ (សូមកុំច្រឡំជាមួយចំនួនមេហ្កាភិចសែល) ដូចនេះរូបភាពដែលកាមេរ៉ានេះចាប់បានមានមានលក្ខណៈច្បាស់ល្អ សូម្បីតែថតក្នុងកន្លែងងងឹត។ បន្ថែមពីលើនេះទៀត ដោយសិនស័រមានទំហំធំ វាបើកឲ្យយើងមានលទ្ធភាពអាចធ្វើឲ្យផ្ទៃខាងក្រោយ (background) របស់រូបភាពយើងព្រិលខ្លាំងបាន (bokeh)។
D750-DSC_1652-3
Model: សត្វឆ្មា (រក្សាសិទ្ធគ្រប់យ៉ាង ហាមការប្រើប្រាស់រូបភាពនេះដោយគ្មានការអនុញាតិជាលាយលក្ខណ៍អក្សរពី model នៅក្នុងរូបនេះ)
  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
  • អាចភ្ជាប់ flash ខាងក្រៅបាន។ លទ្ធភាពអាចភ្ជាប់ flash បាន អាចបង្កើនលទ្ធភាពរបស់អ្នកប្រើប្រាស់បើកឲ្យពួកគាត់បង្កើនស្តាយថតរូបបានកាន់តែច្រើន។
  • អាចឆ្លុះមើលរូបភាពពីក្នុងក្នុងកញ្ចក់បានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេក ជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺភ្លឺខ្លាំង។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំងប៉ុន្តែមិនមាន ឬមិនបានយក flash ខាងក្រៅមកតាមខ្លួន។
  • អាចមានមុខងារកាត់របន្ថយភាពរង្គើដោយការញ័រដៃ (បើកញ្ចក់កាមេរ៉ាអ្នកមានមុខងារនេះ) ។
  • រាងតូចងាយនឹងដាក់ចូលកាបូប ហើយមានទំហំស្រាល។ ល្អសម្រាប់មនុស្សដែលមានដៃតូច និងមិនចង់ស្ពាយរបស់ធ្ងន់និងធំជាប់ខ្លួន។
  • អាចថតវីដេអូបាន FullHD (1920 x 1080) @30fps ទំហំស្តង់ដាក្នុងទីផ្សាបច្ចុប្បន្ន។
  • តម្លៃថោក (មិនចាំបាច់បកស្រាយច្រើន)។

Nikon Coolpix P530

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $269 (យោងតាមហាងលក់កាមេរ៉ា Camera Hub)
P530 Front View
អ្នកអាចចង់បានកាមេរ៉ាដែលមានរូបរាងដូចកាមេរ៉ាប្រភេទ dSLR ដែរប៉ុន្តែមិនចង់រញ៉េរញ៉ៃនិងចំណាយពេលនិងថវិការច្រើនទៅលើកញ្ចក់កាមេរ៉ា។ អ្នកចង់បានកាមេរ៉ាសម្រាប់ថតរូបមានគ្រប់ស្ថានភាពដោយមានគុណភាពរូបភាពល្មម (មិនអន់ដូចកាមេរ៉ាទូរស័ព្ទ ប៉ុន្តែមិនល្អដូច dSLR បំពាក់ដោយកញ្ចក់ថ្លៃនិងមានគុណភាពល្អ)។ រួមទាំងលទ្ធភាព zoom ចូលជិតបានដល់ទៅ 42 ដង ធ្វើឲ្យកាមេរ៉ានេះបានទទួលការគាំទ្រជាច្រើនពីសំណាក់ទីផ្សា paparazzi  អ្នកថតរូប។
P530-top
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • optical zoom បានដល់ទៅ 42 ដង អ្នកអាចថតរូបជិតបានដោយមិនចាំបាច់ដើរ (ឬក៏ហោះបើអ្នកថតរូបឡើងលើដូចជាសត្វចាបឬយន្តហោះ) ទៅជិតអ្វីដែលអ្នកថត។
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបានទាំងស្រុងជាមួយ manual control (បើយើងយល់ពីទ្រឹស្តីទាំងនេះ) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។ ឯកសារប្រភេទ​ RAW អាចបើកលទ្ធភាពឲ្យអ្នកថតរូប edit រូបបានទាំងស្រុងដោយមិនមានការបាត់បង់គុណភាពរូបភាពដោយ ការបង្ហាប់ឯកសារ (file compression) ដូចមានក្នុងរូបភាពប្រភេទ JPEG ទេ។
  • អាចឆ្លុះមើលក្នុងអេក្រង់ខាងក្នុងបានបើរអេក្រង់ខាងក្រៅចាំងខ្លាំងពេកជាពិសេសពេលថតរូបនៅខាងក្រៅដែលមានពន្លឺចាំងភ្លឺខ្លាំង។
  • មានមុខងារកាត់បន្ថយភាពរង្គើដែលបណ្ដាលមកពីការញ័រដៃ។
  • មិនចាំបាច់ចំណាយថវិកាសម្រាប់កញ្ចក់ក្រោយពីទិញកាមេរ៉ានេះ។
  • ចំនួនមេហ្កាភិចសេលគ្រប់គ្រាន់ ចំពោះការបង្ហោះរូបភាពនៅលើបណ្ដាញអ៊ិនធឺណេត និងផ្តិតរូបទំហំធំ។
    ថតបានរូបភាព 7 ប៉ុស្តិ៍ក្នុងមួយវិនាទី ល្អសម្រាប់អ្នកថតរូបដែលមានចលនាលឿន
  • មាន flash នៅលើតួកាមេរ៉ាស្រាប់។ សម្រាប់ពេលអ្នកនៅកន្លែងងងឹតខ្លាំង។
  • ថតវីដេអូ FullHD បានក្នុង 30fps។ គ្រប់គ្រាន់សម្រាប់ស្ថានភាពធម្មតាគ្រប់យ៉ាង។
  • ទំហំតូចល្មមនិងមានទម្ងន់ល្មម។
  • តម្លៃថោក។

Casio ZR3500

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)
casio-zr3500
ក្រោយពី CASIO ប៉ុន្មានឆ្នាំមុនបានបន្ថែមមុខងារ ដំណើរការកែរប្រែរស្បែកឲ្យមើលទៅរលូនក្នុងរូបភាពមក (Make-up mode) កាមេរ៉ាម៉ាក CASIO បានទទួលការគាំទ្រពីសំណាក់អ្នកថត selfie យ៉ាងខ្លាំង ជាពិសេសនារីៗដែលចង់ថត selfie បានស្អាតនិងផ្លែកជាងការថត selfie ដោយប្រើប្រាស់ទូរស័ព្ទធម្មតា។ កាមេរ៉ាម៉ូដែលនេះមានរាងតូចងាយនឹងដាក់ចូលកាបូបយួរដៃនិងអាចបង្វិលអេក្រង់ឡើងឲ្យមើលរូបភាពបានពីខាមុខកាមេរ៉ា ហើយមានទំហំស្រាលងាយនឹងយកតាមខ្លួន។ រួមជាមួយប៊ូតុងថតទីពីរដែលមានទីតាំងនៅផ្នែកខាងមុខកាមេរ៉ា វាធ្វើឲ្យការថត selfie ជាមួយកាមេរ៉ានេះកាន់តែមានភាពងាយស្រួលទៀត។ កាមេរ៉ានេះមិនពេញនិយមសម្រាប់បុរសៗទេ ប៉ុន្តែបើអ្នកមិនដឹងថាទិញអ្វីជាកាដូខួបកំណើត ឬកាដូថ្ងៃបុណ្យណូអែលជូនមិត្តស្រីរបស់អ្នកទេនោះ អ្នកពុំចាំបាច់មើលទៅអ្វីក្រៅពីកាមេរ៉ានេះទេ។
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • selfie កាន់តែល្អដោយមានមុខងារ Make-up Plus mode ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។ ថែមទាំងអាចកំណត់ឲ្យបញ្ចូនរូបភាពទៅទូរស័ព្ទបានដោយស្វ័យប្រវត្តិទៀតផង។
  • មានមុខងារ edit រូបភាពក្នុងកាមេរ៉ាជាច្រើន និងមាន filter ស្រាប់។
  • អាច zoom បាន។
  • តូច និង ស្រាល។ ងាយនឹងដាក់ក្នុងហោប៉ៅ ឬ កាបូប។
  • ថតរូបបានភ្លឺ និងមានគុណភាពល្អ បើប្រៀបធៀបទៅនឹងកាមេរ៉ាលើទូរស័ព្ទ។
  • អាចបង្វិលអេក្រង់ឲ្យមើលបានពីមុខ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • ព័ណ៌ផ្កាឈូក !!!

Canon PowerShot SX710 HS

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $288 (យោងតាមហាងលក់កាមេរ៉ា Camera Hub)
Canon-PowerShot-SX710-HSPowerShot SX710 HS គឺជាកាមេរ៉ាប្រភេទ Compact ប៉ុន្តែអាចផ្តល់គុណភាពរូបភាពបានល្អនិងមានមុខងារថតរូបជាច្រើន។ ថ្វីត្បិតតែកាមេរ៉ានេះតូចមែនប៉ុន្តែអ្នកអាច zoom ចូលបាន 30 ដងឯណោះ។
canon-sx710
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • អាចផ្លាស់ប្តូរការកំណត់ (setting) ក្នុងការថតរូបបានគ្រប់យ៉ាង។ ដោយយើងមានលទ្ធភាពគ្រប់គ្រងលើមុខងារទាំងនេះ យើងអាចគ្រប់គ្រងលើលទ្ធផលរូបភាពយើងបាន (manual control) ។
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពដោយការញ័រដៃ។
  • optical zoom បានដល់ទៅ 30 ដង។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មានមុខងារដំណើរការច្រើន។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • តូច និង ស្រាល។

Canon PowerShot S110

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $249 (យោងតាមហាងលក់កាមេរ៉ា Camera Hub)
canon-s110-1
សម្រាប់អ្នកដែលចង់មានកាមេរ៉ាតូចងាយយកតាមខ្លួនឬដាក់ក្នុងហោប៉ៅបាន និងអាចថតរូបបានក្នុងស្ថានភាពជាច្រើន ដោយមានគុណភាពល្អជាងកាមេរ៉ាក្នុងទូរស័ព្ទ ហើយមានតម្លៃសមរម្យនោះកាមេរ៉ាមួយនេះគឺសម្រាប់អ្នក។
canon-s110-2
អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • អេក្រង់ Touchscreen
  • អាចថតរូបបានជាឯកសារប្រភេទ RAW ដោយមិនមានការបាត់បង់គុណភាពរូបភាពដូច ប្រភេទឯកសារ JPEG ទេ។
  • មាន Wi-Fi។ អ្នកអាចបញ្ជូនរូបភាពដែលអ្នកថតដោយកាមេរ៉ានេះចូលក្នុងទូរស័ព្ទបានដោយងាយស្រួលនិងឆាប់រហ័ស និងមិនចាំបាច់ត្រូវការកុំព្យូទ័រ។
  • មាន flash ភ្ជាប់ជាមួយកាមេរ៉ាស្រាប់។
  • មានមុខអាចកាត់​បន្ថយភាពរង្គើក្នុងរូបភាពបណ្ដាលមកពីការញ័រដៃ។
  • តូច និង ស្រាល។ ងាយស្រួលយកតាមខ្លួន។

GoPro

តម្លៃនៅទីផ្សាប្រទេសកម្ពុជា $299 (យោងតាមហាងលក់កាមេរ៉ា Camera Hub)
gopro-session

សព្វថ្ងៃនេះយើងសង្កេតឃើញថាមានការពេញនិយមទៅលើកាមេរ៉ាសម្រាប់ថតសកម្មភាពដូចជាកីឡានិងការផ្សងព្រេង ​ផ្សេងៗ ដែលកាមេរ៉ាប្រភេទនោះអាចផ្តល់មុខងារដែលកាមេរ៉ាប្រភេទផ្សេងៗមិនអាចផ្តល់ឲ្យ។ មុខងារទាំងនោះមានដូចជា សម្បកការពារកុំឲ្យធ្លាក់បែកបាក់កាមេរ៉ា និងការពារកុំឲ្យទឹកចូល។ ហើយមានរាងតូច និងអាចបំពាក់លើខ្លួនឬយានជំនិះដោយប្រើគ្រឿងបំពាក់ជាដើម។ កាមេរ៉ា GoPro គឺជាកាមេរ៉ាដែលមានភាពជោគជ័យខ្លាំងជាងគេក្នុងចំណោមម៉ាកកាមេរ៉ាប្រភេទនេះ។ ហើយថ្មីៗនេះ GoPro បាន ទម្លាក់តម្លៃកាមេរ៉ា ពី $399 មកត្រឹម $299 ដូចនេះខ្ញុំក៏សម្រេចចិត្តរាប់កាមេរ៉ានេះចូលក្នុងអត្ថបទមួយនេះដែរ។ សូមបញ្ជាក់​ថា កាមេរ៉ាប្រភេទនេះគឺសម្រាប់អ្នកត្រូវការថតវីដេអូច្រើនជាងថតរូបភាព។
gopro-hero4-session

អ្វីដែលខ្ញុំចូលចិត្តក្នុងកាមេរ៉ានេះ ៖
  • មានសម្បករឹងមាំការពារធ្លាក់និងការពារទឹក។
  • តូច និង ស្រាល។ ហើយអាចបំពាក់លើខ្លួន យានជំនិះ និងអ្វីផ្សេងៗជាច្រើនទៀត។
  • ថតក្នុងទឹកបាន។ ដូចនេះរូបភាពដែលថតបានវាមានលក្ខណៈពិសេសប្លែក​ពី​រូបភាព​​ដទៃទៀត។
  • ក្រុមហ៊ុនផលិតកាមេរ៉ានេះបាន ផ្តល់ជូនគ្រឿងបន្ថែមយ៉ាងច្រើននៅក្នុងទីផ្សាសម្រាប់បំពាក់បន្ថែមពីលើកាមេរ៉ានេះ។
  • អាចបញ្ជា​កាមេរ៉ានេះបានតាមទូរស័ព្ទ។
  • ថតវីដេអូ slow-motion បានដល់ទៅ 120fps (ប្រមាណ 5 ដងយឺតជាងល្បឿនពិត)។

សរុបទៅ…

ទាំងនេះជាកាមេរ៉ាខ្លះដែលពួកខ្ញុំលើកយកមកវិភាគក្នុងអត្ថបទនេះជាការផ្តល់យោបល់សម្រាប់អ្នកអានគ្រប់គ្នាដែលមានបំណងចង់ទិញកាមេរ៉ាដែលមិនមានតម្លៃថ្លៃប៉ុន្តែមិនដឹងថាត្រូវទិញកាមេរ៉ាមួយណាទើបសមនឹងការប្រើប្រាស់របស់ពួកគាត់។ ខ្ញុំសង្ឃឹមថាអត្ថបទនេះអាចបំភ្លឺពួកគាត់។ ជម្រើសនិងយោបល់នៅក្នុងអត្ថបទនេះគឺសុទ្ធតែជាជម្រើសផ្ទាល់របស់ខ្ញុំយោងតាមបទពិសោធន៍ទៅលើជំនាញថតរូបផ្ទាល់របស់ខ្ញុំក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ រួមជាមួយទិន្ន័យពីទីផ្សាបច្ចុប្បន្ន។ បើនៅមានសំណួរអ្វីផ្សេងទៀតអ្នកអាចទុក comment នៅខាងក្រោម។

Friday, December 25, 2015

ព័ត៌មានអន្តរជាតិ, បច្ចេកវិទ្យា01

នៅពេល​អ្នក​ក្លាយ​ទៅជា​អ្នក​ជិះ​ទោ​ចក្រ​យាន​យន្ដ​នោះ អ្នក​នឹង​ចៀស​មិន​ផុ​តពី​ក្លាយ​ទៅ​ជា​ជាង​ម៉ាស៊ីន​ខ្លួន​ឯង​នោះទេ។ ឲ្យ​តែ​អ្នក​មាន​សៀវភៅ​ក្បួន​ពីហាង​ត្រឹមត្រូវ​ចំទោ​ចក្រ​យាន​យន្ដ​របស់​ អ្នក​នោះ អ្នក​នឹងមានព័ត៌មាន​ទាំង​អស់​ដែល​អ្នក​ត្រូ​វការ​ធ្វើ​ចំពោះ​ទោចក្រ​យាន​ យន្ដ​របស់​អ្នក។ យ៉ា​ងណាក៏ដោយ​ ក៏​អ្នក​អាច​រក​ឃើញ​សៀវភៅ​ក្បួន​ថែទាំ​ទោចក្រ​យាន​យន្ដ​ទូទៅផង​ដែរ​ នៅកន្លែង​ផ្សេង​ទៀត​ដែល​ប្រាប់​អំពី​របៀប​ថែទាំ​ទោចក្រ​យាន​យន្ដ​របស់អ្នក​ បាន​យ៉ាង​ល្អ​ដែរ។ សូម​មើល​របៀប​ថែទាំ​ទោចក្រ​យានយន្ដ​មួយ​ចំនួន​ដែលអ្នក​អាច​ធ្វើ​ដោយខ្លួន​ឯង ​ដូច​តទៅ​នេះ ៖

ដូរប្រេង​ម៉ាស៊ីន

កា​រដូ​រប្រេង​ម៉ាស៊ីន គឺជា​គ្រឹះ​នៃការ​ថែទាំ​ទោចក្រ​យាន​យន្ដ​របស់អ្នក។ ជា​ទូទៅ​​វាមាន​របៀប​ដូចគ្នា​ស្ទើរ​តែ​គ្រប់​ទោចក្រយាន​យន្ដ​ទាំង​អស់ ប៉ុន្ដែ​គំរូខ្លះ​អាច​មាន​ការ​ប្លែក​គ្នា មាន​វិធី​ជាក់​លាក់​ដែលអ្នក​ត្រូវ​ធ្វើ​តាម។ ទោះ​ជា​របៀប​ណា​ក៏ដោយ ក៏វា​ងាយ​ស្រួលសម្រាប់​​អ្នក​ដែរ ក្នុង​ការ​ដូរប្រេង​ម៉ាស៊ីនតែក្នុង​ប៉ុន្មាន​នាទីប៉ុណ្ណោះ​ ដោយ​ដាក់​ចន្ទល់​បញ្ឈរ​ទោចក្រ​យាន​យន្ដ​របស់​អ្នក​ និងប្រើ​ឧបករណ៍​ជីឡាវ​ចាន​ដែកសម្រាប់​បង្ហូរ​ប្រេង​ចាក់​ដាក់​ និង​ Socket Set 1 និង Strapwrench 1

ថែទាំហ្វ្រាំង

ហ្វ្រាំងទោចក្រ​យានយន្ដ​ដំណើរ​ការ​ បាន​ត្រឹម​ត្រូវ​ គឺ​វាសំខាន់ខ្លាំងណាស់​ វា​មិន​គ្រាន់​តែ​សម្រាប់​ទោចក្រយានយន្ដ​រត់​ប៉ុណ្ណោះ​ទេ ប៉ុន្ដែ​ក៏សម្រាប់​សុវត្ថិភាព​របស់អ្នក​ផង​ដែរ។ ការ​ថែទាំ​តម្រូវ​ឲ្យ​ផ្លាស់ទ្រនាប់​ ឬក៏ស្បែក​ហ្វ្រាំង​ និង​ fluid ហ្វ្រាំង។ បន្ទាប់ពី​ដាក់ចន្ទល់បញ្ឈរ​ទោចក្រ​យាន​យន្ដ​របស់​អ្នកដូចគ្នា​នឹងការ​ដូរ​ ប្រេង​នោះ​មក អ្នកអាច​ប្ដូរ​អ្វីៗ​គ្រប់​យ៉ាង​បាន​ជា​មួយ socket set, hex key, screwdrivers កូន​សោ​ និងដង្កាប់។ សម្រាប់ការបង្ហូរ​វត្ថុ​រាវ​​មាន bleeder kit មួយ​នឹង​ធ្វើ​ឲ្យ​អ្វីៗ​កាន់តែងាយ​ស្រួល​សម្រាប់​អ្នក។

-Air filter

Air filter កា​រពារ​ធូលីដី​ចូល​ទៅ​ក្នុង​ប្រអប់​ខ្យល់​ (airbox) របស់អ្នក។ ដោយ​សារ​កម្ទេច​ធូលីដី​ ដែល​បាននិយាយ​នេះ​កក​នៅក្នុង​ Filter ខ្លួនវានោះ ​ អ្នក​ត្រូវ​កា​រប្ដូរ​ ឬក៏​សម្អាត​វាយូរៗ​ម្ដង។ ការ​សម្អាត​ជា​ទូទៅ គឺ​ជាដំណើរ​ការ​ដ៏ងាយ​ស្រួល​​មួយ។ អ្នកអាច​យក​ចេញ​នូវ​ធូលី​ដី​ខ្លះ​បាន​ ប៉ុន្ដែ​ប្រភេទ​ធូលីដី​មួយ​ចំនួន​ផ្សេង​ទៀត​ត្រូ​វការ​ច្រាស​ដុសថ្មមៗ​ ឬក៏​បាញ់ខ្យល់។ មាន​ប្រភេទ​ Air filter ដែល​អ្នក​អាច​សម្អាត​បាន​នោះ នឹង​ធ្វើ​ឲ្យ​អ្នកសន្សំសំចៃ​ប្រាក់​បាន​ដោយ​មិន​ចាំបាច់​ទិញ​ថ្មី​មួយទៀត។

ប៊ូហ្ស៊ី

ទោចក្រយានយន្ដ​របស់អ្នក​នឹង​មិន​រត់ ​បាន​ត្រឹមត្រូវ​ទេ​ ប្រសិនបើ​គ្មាន​ប៊ូហ្ស៊ីល្អ​ទេនោះ។ នៅ​ក្នុង​ករណី​ភាគច្រើន​អ្នក​ត្រូវ​ការ​យក​ធុង​ប្រេង​ និង​ប្រអប់​ខ្យល់​ចេញ​ (ប្រសិន​បើ​ប៊ូហ្ស៊ី នៅក្រោម​ធុងប្រេង) ប៉ុន្ដែ ​ជាមួយ​ម៉ាស៊ីន មួយ​ចំនួន​អ្នក​មិន​ត្រូវការ​យក​អ្វីចេញ​នោះឡើយ។ ប្រើ​ប្រដាប់​មួល​ប៊ូហ្ស៊ី ពីព្រោះ​វា​ជា​ឧបករណ៍​សម្រាប់​មួល​យក​ប៊ូហ្ស៊ី ចេញ​បាន​ដោយសុវត្ថិភាព​ និង​ដោយ​ងាយ​ស្រួលនោះ​ផង។ ឧបករណ៍​មួល​ប៊ូហ្ស៊ី នឹង​ធ្វើ​ឲ្យ​កាន់តែ​ងាយស្រួល​សម្រាប់អ្នក​ទាំង​ការ​ពិនិត្យ​មើល​ចន្លោះ​ គម្លាត​ និង​កែ​សម្រួល​ទៅ​តាម​នោះ។ មើល​ក្បួន​របស់​អ្នក​សម្រាប់​ព័ត៌​មាន​ស្ដីពី​ចន្លោះ​គម្លាត​នេះ​ឲ្យ​ បានត្រឹមត្រូវ។ ប្រការ​ដែល​គួរយកចិត្ដទុកដាក់​ទៀតនោះ គឺ​ការ​ប្ដូរ​ច្រវាក់​ និងពីញ៉ុង ព្រមទាំង​អំប្រាយាហ្ស។ អ្នកមិនអាច​​ក្លាយ​ទៅ​ជា​យន្ដការី​មានសញ្ញាបត្រ​នោះទេ ប៉ុន្ដែ​ថ្នាក់រៀន​របស់អ្នកគឺ​រោង​ជាង​របស់​អ្នក​ អ្នកទទួលបានចំណេះ​ដឹង​ដោយសារ​ដៃ​របស់អ្នក ហើយអ្នក​អា​ចរក្សា​ទោចក្រ​​យានយន្ដ​របស់អ្នក​ឲ្យស្ថិតនៅ​ក្នុង​​លក្ខណៈ​ ល្អបំផុត៕
អ្នកប្រើប្រាស់ប្រព័ន្ធ អនឡាញភាគច្រើន សុទ្ធសឹងតែស្គាល់ បណ្ដាញសង្គម Facebook ព្រោះថាវាត្រូវបានគេ ចាត់ទុកថាជាបណ្ដាញ ទំនាក់ទំនងសង្គមមួយ ដែលធំជាងគេ ហើយក៏បានប្រជាប្រិយភាព ជាងគេដែរ។ 

តើលោកអ្នកមាន ដឹងថាទេថា បណ្ដាញទំនាក់ទំនង សង្គមណាមួយដែលល្អ និងមានអ្នកប្រើប្រាស់ ចូលចិត្តជាងគេ? ខាងក្រោមនេះ ជាបណ្ដាញទំនាក់ទំនង សង្គមទាំង១០ដែលល្អ និងមានអ្នកលេង ពេញចិត្តជាងគេ៖

១០.Friendster៖ ជាបណ្ដាញសង្គមមួយ ដែលផ្ដោតសំខាន លើការលេងហ្គេម ដោយអ្នកប្រើប្រាស់ បណ្ដាញសង្គមមួយនេះ អាចលេងហ្គេមបានដោយសេរី និងច្រើនប្រភេទ។ Friendster ត្រូវបានបង្កើតឡើង ដោយអ្នកសរសេរ កម្មវិធីកុំទ្យូទ័រជនជាតិ កាណាដាឈ្មោះ Jonathan Abrams កាលពីឆ្នាំ២០០២។ កុំភ្លេចណាបើចង់ លេងហ្គេមនៅបណ្ដាញ សង្គមសូមចូលទៅកាន់ បណ្ដាញសង្គមមួយនេះ។

៩.Tagged៖ជាបណ្ដាញសង្គមមួយ ដែលអាចអនុញ្ញាត ឲ្យអ្នកប្រើធ្វើការភ្ជាប់នូវ ទំនាក់ទំនងជាមួយ នឹងមិត្តភ័ក្តិ ព្រមទាំងអាចចែក រំលែកនូវព័ត៌មានផ្សេងៗ ជាពិសេសក៏មាន ហ្គេមសម្រាប់ លេងផងដែរ។ បណ្ដាញមួយនេះត្រូវ បានបង្កើតឡើង កាលពី ឆ្នាំ២០០៤ ដោយ Greg Tseng និង Johann Schleier-Smaith។

៨.Instagram៖ជាបណ្ដាញ សង្គមរូបភាព ដែលអនុញ្ញាតឲ្យ អ្នកប្រើធ្វើការចែក រំលែកនូវភាពទៅកាន់ មិត្តភ័ក្ត ជាពិសេសកាលពីថ្មីៗនេះ ត្រូវបានបន្ថែម មុខងារវីដេអូមួយទៀត ដោយអ្នកប្រើអាចថត និងបង្ហោះនូវវីដេអូខ្លីៗបាន។ Instagram ត្រូវបានបង្កើតឡើង ដោយលោក Kevin Systrom និង Mike Krieger កាលពីឆ្នាំ ២០១០ ហើយក្រោមមក នៅឆ្នាំ ២០១២ ក៏ត្រូវបាន Facebook ទិញយកក្នុងតម្លៃជាង ១ពាន់លានដុល្លារអាមេរិក។

៧.DeviantART៖ ជាបណ្ដាញមួយ សម្រាប់ធ្វើការចែក រំលែកនូវបទពិសោធន៍ ខាងផ្នែកឌីសាញ ជាពិសេសគឺជំនាញ ខាងបង្កើតនូវផ្ទាំង រូបភាពផ្សេងៗ ដោយប្រើប្រាស់ នូវកម្មវិធីកុំព្យូទ័រ ដែលជាស្នាដៃ ផ្ទាល់របស់អ្នកប្រើ មិនចម្លងពីគេ។

៦.Google Plus(Google+)៖ ត្រូវបានក្រុមហ៊ុន Google បង្កើតឡើងកាល ពីឆ្នាំ ២០១១ ដើម្បីធ្វើការប្រកួត ប្រជែងនឹង Facebook ប៉ុន្តែបែរជាត្រូវ Facebook ផ្ដួលទៅវិញ។ ប៉ុន្មានខែចុងក្រោយនេះ ឃើញថា Google បានខិតខំប្រឹងបន្ថែម នូវលក្ខណៈពិសេសជាច្រើន ដើម្បីទាក់ទាញ ប្រជាប្រិយភាព។

៥.My Space៖ ជាបណ្ដាញសង្គម មួយដែលត្រូវបាន គេស្គាល់ថា ជាបណ្ដាញ សង្គមបែបតន្ត្រី ដោយបច្ចុប្បន្ននេះ វាជាកម្មសិទ្ធិ របស់តារាចម្រៀង Justin Timberlake។ នៅមុនពេល ដំបូងឡើង My Space បានប្រជាប្រិយភាព មិនចាញ់ Facebook ប៉ុន្មាននោះទេ ប៉ុន្តែក្រោយមកត្រូវ បាន Facebook យកឈ្នះបាន។

៤.Pinterest៖ ជាបណ្ដាញសង្គម រូបភាពមួយដែល មានលក្ខណៈខុសប្លែកពី Instagram ប៉ុន្តែប្រជាប្រិយភាព នៃបណ្ដាញមួយនេះ មានច្រើនជាង Instagram។ វាត្រូវបានអ្នកប្រើប្រាស់ ទាំងអស់ចាត់ទុកជាផ្ទះ របស់ខ្លួនក្នុងការរក្សាទុក នូវរូបភាព និងសម្រាប់ចែករំលែក ដែលអ្នកប្រើភាគច្រើន មានអារម្មណ៍ថា រូបភាពដែលបាន បង្ហោះ វាហាក់ដូចជា រូបភាពដែលព្យួរតាំង នៅលើជញ្ជាំងផ្ទះ។

៣.LinkedIn៖ ជាបណ្ដាញសង្គម សម្រាប់អ្នកជំនួញ សម្រាប់រក្សាទុកនូវ ជីវប្រវត្តិសង្ខេប(CV) ព្រោះថានៅលើ LinkedIn អនុញ្ញាតឲ្យអ្នកប្រើ ធ្វើការបញ្ចូលនូវ បទពិសោធន៍ ការងារ មុខតំណែង និងព័ត៌មានផ្ទាល់ខ្លួន មួយចំនួនទៀត។ បច្ចុប្បន្នវាកំពុងតែ ពេញនិយមសម្រាប់អ្នក ដែលមានមុខតំណែងធំៗ ព្រោះថា ក្រុមហ៊ុនធំៗជាច្រើន នៅពេលត្រូវបានបុគ្គលិក ជាន់ខ្ពស់ពួកគេតែងតែ ស្វែងរកនៅលើ បណ្ដាញ LinkedIn។

២.Twitter៖ ជាបណ្ដាញសង្គម តូចមួយប៉ុន្តែពេញនិយម ដោយមានអ្នកប្រើប្រាស់ ភាគច្រើន បាន follow។ បណ្ដាញមួយនេះ ពេញនិយមសម្រាប់ អ្នកជំនូញ តារាសម្ដែង តារាសម្រៀង តារាម៉ូដែល ក្រុមហ៊ុនធំ ជាពិសេសពេញនិយម សម្រាប់ពួកអឺរ៉ុប។

១.Facebook៖ មិនចាំបាច់និយាយ ច្រើននោះទេ ព្រោះថាវាបានក្លាយទៅជា បណ្ដាញសង្គមមួយ ដែលគេស្គាល់ទូទាំង សកលលោក រហូតបានធ្វើឲ្យលោក Mark Zuckerberg ដែលជាស្ថាបនិក និងជានាយកប្រតិបត្តិ ក្លាយទៅ ជាមហាសេដ្ឋីវ័យក្មេង៕
ប្រភព៖ Looking Today

Friday, December 18, 2015

4 Dec, 2015 08:42

អ្នក​ទាំង​អស់​គ្នា​មួយ​ ចំនួន​ស្រលាញ់​​ចូលចិត្ត​ការ​ធ្វើ​ដំណើរ​កម្សាន្ត ប៉ុន្តែ​អ្នក​ប្រាកដ​ជា​គិត​ថា​វា​មិន​មែន​ជា​រឿង​ងាយ​ស្រួល​នោះ​ទេ​។ ដូច​នេះ​ហើយ​បច្ចេកវិទ្យា​មួយ​ចំនួន​​ដែល Sabay ណែនាំ​នេះ​នឹង​​ជួយ​សម្រួល​ដល់​អ្នក​ដែល​ចូល​ចិត្ត​ធ្វើ​ដំណើរ​កម្សាន្ត៖

​@ TripAdvisor

Tripadvisor-logo

TripAdvisor ជា​គេហទំព័រ​ដែល​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​រាល់​គ្នា​ក្នុង​ពិភព​លោក​ធ្វើ​ ការ​វាយ​តម្លៃ​ ​និង​ផ្ដល់​យោបល់​ចំពោះ​ទី​កន្លែង​ណា​មួយ​នៅ​ជុំវិញ​ពិភព​លោក​។ លើស​ពី​នេះ​អ្នក​ក៏​អាច​ធ្វើ​ការ​ស្វែង​រក​នូវ​សណ្ឋាគារ​ ,ផ្ទះសំណាក់​ និង​ភោជនីយដ្ឋាន​ និង​សំបុត្រ​យន្ត​ហោះ​នៅ​ជុំវិញ​ពិភព​លោក​តាម​រយៈ​TripAdvisor​ផង​ដែរ​។​
​@ Agoda

1

Agoda ជា​គេហទំព័រ​ដែល​អ្នក​អាច​ធ្វើ​ការ​កក់​នូវ​បន្ទប់​សណ្ឋាគារ​ ​និង​ ​ផ្ទះសំណាក់​នៅ​ជុំវិញ​ពិភព​លោក​។ ប្រសិន​បើ​អ្នក​ធ្វើ​ការ​កក់​​បន្ទប់​តាម​រយៈ Agoda អ្នក​នឹង​​ទទួល​បាន​តម្លៃ​ទាប​ជាង​តម្លៃ​ដែល​អ្នក​ធ្វើ​ការ​កក់​បន្ទប់​ដោយ​ ផ្ទាល់​ជា​មួយ​សណ្ឋាគារ​ ​និង​ ​ផ្ទះ​សំណាក់​ណា​មួយ​។

@ Visa card

Visacard

Visa card ជា​កាត​ធនាគារ​មួយ​ប្រភេទ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​​អាច​ធ្វើ​ការ​ដក​ប្រាក់​ ដែល​មាន​ក្នុង​គណនី​ធនាគារ​នានា​ជុំវិញ​​ពិភព​លោក​។​

@ XE Currency

Xe
XE Currency ជា​កម្មវិធី​ផ្ដល់​ព័ត៌មាន​នៃ​ផ្លាស់​ប្ដូរ​អត្រា​ប្ដូរ​ប្រាក់​គ្រប់​ប្រភេទ​​នៅ​លើ​ពិភព​លោក។

@Roaming

Roaming

Roaming ជា​សេវាកម្ម​ដែល​អ្នក​អាច​ធ្វើ​ការ​ហៅ​ចេញ​និង​ទទួល​ក៏​ដូច​ជា​ប្រើ​សេវា​ អ៊ីនធឺណិត​តាម​ទូរសព្ទ​នៅ​ជុំវិញ​ពិភព​លោក​ជា​មួយ​ស៊ីមកាត​ដែល​អ្នក​កំពុង​ ប្រើ​ប្រចាំ​ថ្ងៃ​។

ចុច​អាន៖ Google សម្រេច​ទិញ​គេហទំព័រ YouTube មូលហេតុ​មក​ពី​វី​ដេអូ​​កំប្លែង​បុរស​ចិន​ពីរ​នាក់
ចុច​អាន៖ Adobe ស្នើ​សុំ​បញ្ឈប់​ការ​ប្រើប្រាស់​កម្មវិធី Flash



ប្រែ​សម្រួល៖ រដ្ឋ

4 Dec, 2015 12:20

Google គឺ​ជា​កម្មវិធី Search engine ដ៏​មាន​ប្រជាប្រិយ​ភាព​ដែល​អ្នក​ប្រើប្រាស់រាប់​លាន​នាក់​​ទូទាំង​ពិភពលោក​ ប្រើ​​ប្រាស់​ជា​ប្រចាំ ដើម្បី​​ស្វែង​រក​ព័ត៌មាន​នានា​លើ​បណ្ដាញ​អ៊ីនធឺណិត។ ​ដើម្បី​​ទទួល​បាន​​ព័ត៌មាន​​ចំៗ​តាម​ការ​ចង់​បាន​ អ្នក​ប្រើប្រាស់​ត្រូវ​ដឹង​​​ពី​តិកនិក​​ទើប​មាន​ប្រសិទ្ធភាព​និង​សន្សំសំចៃ ​ពេល​វេលា​។

search

លោក មួន ចំណាន អ្នក​ធ្វើការ​លើ​វិស័យ​បច្ចេកវិទ្យា​មួយ​រូប​នឹង​បង្ហាញ​ប្រិយមិត្ត​ពី​ គន្លឹះ​ការ​ប្រើប្រាស់​កម្មវិធី Google Search ដែល​ទទួល​បាន​លទ្ធផល​ខ្ពស់ និង​សន្សំ​សំចៃ​ពេល​វេលា។

១) Search តាម​ឃ្លា​ពិត​ប្រាកដ (Search exact phrase)

ជា​ការ​ស្វែង​រក​ឃ្លា​អ្វី​មួយ​ដែល​ពិត​ប្រាកដ​ហើយ​បង្ហាញ​តែ​ឃ្លា​មួយ​ នោះ​ប៉ុណ្ណោះ ដោយ​ប្រើ​សញ្ញា​ធ្មេញ​កណ្ដុរ​ពីរ(“ “)។ ឧទាហរណ៍៖ “Tourism Cambodia” នោះ​អ្វី​ដែល​ប្រិយមិត្ត​ចង់​ដឹង​ទាក់​ទង​នឹង​វិស័យ​ទេសចរណ៍ ឬ​តំបន់​ទេសចរណ៍​នៅ​កម្ពុជា​វា​បង្ហាញ​មក​ទាំង​អស់ ហើយ​មិន​ស្មុគស្មាញ​ទៀត។

២) Search តាម​របៀប​មិន​រាប់​បញ្ចូល​ពាក្យ (Search by Exclude a word)

ជា​ការ​ស្វែង​រក​អត្ថន័យ​ ឬ ព័ត៌មាន​បន្ថែម​របស់​ពាក្យ​ណាមួយ​ដែល​យើង​ចង់​ដឹង។ ឧទាហរណ៍​ដូច​ជា៖ religion-wikipedia វា​នឹង​បង្ហាញ​ពី​អត្ថន័យ​របស់​ពាក្យ​នេះ ហើយ​មាន​ព័ត៌មាន​ជា​ច្រើន​ដែល​ទាក់​ទង​នឹង​ពាក្យ​នេះ។

៣) Search រក​ពាក្យ​នៅ​ក្នុង​វិបសាយ​ណាមួយ (Search within a site)

ជា​ការ​ស្វែង​រក​ពាក្យ ឬ​ឃ្លា​​ដែល​យើង​ចង់​ដឹង នៅ​ក្នុង​វិបសាយ​ណាមួយ​ ដោយ​ប្រើ​សញ្ញា​ចុច​ពីរ (:)ឬ​វាយ​ពាក្យ​ដែល​យើង​ចង់​ដឹង​ដូចជា៖ robot:news.sabay.com.kh នោះ​វា​បង្ហាញ​អត្ថបទ​ដែល​ទាក់​ទង​​នឹង​ពាក្យ​ថា រ៉ូប៉ូត ជា​ច្រើន។

៤) Search ពាក្យ​ក្នុង​អត្ថបទ (Search for word in text)

ជា​ការ​ស្វែង​រក​ពាក្យ​ណា​មួយ​ដែល​លេច​ឡើង​នៅ​គ្រប់​អត្ថបទ ដោយ​ពាក្យ allintext ។ ដោយ​ឡែក ការ​ស្វែង​រក​ពាក្យ​ណា​មួយ​ដែល​លេច​ឡើង​នៅ​ក្នុង​អត្ថបទ​មួយ​ជា​ឯកសារ ឬ វិបសាយ ដោយ​ពាក្យ​ថា intext ។ ឧទាហរណ៍៖ allintext: sabay news និង ict intext:cambodia ។

៥) Search រក​ពាក្យ​ក្នុង​ URL (Search for words in URl)

ជា​ការ​ស្វែង​រក​នូវ​ប្រភេទURL ណា​ដែល​មាន​ពាក្យ​ដែល​យើង​ចង់​បាន ដោយ​ពាក្យ​ថា៖ allinurl
ឧទាហរណ៍៖ allinurl:cambodia food នោះ​វា​នឹង​បង្ហាញ​ពី​គ្រប់​ប្រភេទ URL ទាំង​អស់​ដែល​ទាក់​ទង​នឹង​អាហារ​របស់​ប្រទេស​កម្ពុជា។

៦) Search រក​ប្រភេទ​ឯកសារ (Search for a particular filetype)

ជា​ការ​ស្វែង​រក​ប្រភេទ​ឯកសារ​ដែល​យើង​ចង់​បាន ដោយ​ពាក្យ​នាំ​មុខ​គឺ filetype:suffix ។
ឧទាហរណ៍៖ cambodia food filetype:pdf ឬ cambodia food.pdf នោះ​វា​នឹង​បង្ហាញ​ប្រភេទ​ឯក​សារ​ជា​សៀវភៅ ឯ​ប្រភេទ​ឯកសារ​ដទៃ​គ្រាន់​តែ​ដូរ​ថា doc, ppt, jpd, xlsx ជា​ដើម។

៧) Search រក​ព័ត៌មាន​ផ្សេងៗ

– time phnom penh: បង្ហាញ​ពី​ពេល​វេលា​
– 2*4/4-1 : បង្ហាញ​ពី​ការ​គណនា​លេខ
– 10 miles to km : បង្ហាញ​ពី​ការ​បម្លែង​នៃ​ខ្នាត​ប្រវែង
– 10 pound to kg : បង្ហាញ​ពី​ការ​បម្លែង​នៃ​ខ្នាត​ទម្ងន់
– define Cambodia: បង្ហាញ​ពី​អត្ថន័យ​របស់​ពាក្យ
– weather phnom penh: បង្ហាញ​ពី​កម្រិត​សីតុណ្ហភាព​នៅ​ក្នុង​ទី​ក្រុង
– k6 101 : បង្ហាញ​ពី​ស្ថានភាព​នៃ​ជើង​ហោះ​ហើរ​ពី​ភ្នំ​ពេញ​ទៅ​សៀម​រាប

វីដេអូ​បង្ហាញ​ពី​គន្លឹះ​នៃ​ការ​ប្រើ Google Search

Wednesday, December 9, 2015

9 Dec, 2015 15:09

ដើម្បី ​ជួយ​សម្រួល​ដល់​ការ​បើក​បរ​រថយន្ត​នៅ​លើ​ផ្លូវ​ថ្នល់​ឲ្យ​កាន់​តែ​មាន​ លក្ខណៈ​ល្អ​ប្រសើរ​ និង​ប្រកប​ដោយ​សុវត្ថិភាព​ក្រុមហ៊ុន​ផលិត​រថយន្ត​នីមួយៗ​បាន​រិះរក​នូវ​ បច្ចេកវិទ្យា​ថ្មីៗ​ជា​ច្រើន​​មក​បំពាក់​លើ​រថយន្ត។ ជាក់​ស្ដែង​ក្នុង​ឆ្នាំ​២០១៥​នេះ​គេ​ឃើញ​មាន​បច្ចេកវិទ្យា​​​លើ​រថយន្ត​ ថ្មីៗ​ចំនួន​៧​ដែល​​លេច​ធ្លោ​ជាង​គេ។​​​

​​​​​​​​-Autopilot របស់​ក្រុមហ៊ុន​ Tesla

0x600

កាល​ពី​ដើម​ឆ្នាំ​ក្រុមហ៊ុន​ Tesla បាន​បង្ហាញ​នូវ​ប្រព័ន្ធ​ ​​​​​​​Autopilot សម្រាប់​រថយន្ត​អគ្គិសនី​ Model S ដែល​វា​អាច​ធ្វើ​ឲ្យ​រថយន្ត​បើក​បរ​នៅ​លើ​​ចំណុច​កណ្ដាល​នៃ​ជួរ​ផ្លូវ​ រថយន្ត​ដោយ​ស្វ័យ​ប្រវត្តិ​ ហើយ​​ថែម​ទាំង​អាច​​ប្ដូរ​ជួរ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​បើក​បរ​វាយ​ ភ្លើងស៊ីញ៉ូ​បត់​ឆ្វេង​ ឬ​ ស្ដាំ។

-Active Driving Assistant Plus របស់​ក្រុមហ៊ុន​ BMW

0x600 (1)

មុខងារ​នេះ​អាច​ជួយ​ឲ្យ​រថយន្ត​ស្ថិត​បើក​បរ​ដោយ​ស្ថិត​នៅ​ចំ​ចំណុច​ កណ្ដាល​​នៃ​ផ្លូវ​ ​និង​ជួយ​ទប់​ស្កាត់​អ្នក​បើក​បរ​មិន​ឲ្យ​​ប្ដូរ​ផ្លូវ​ប្រសិន​បើ​មាន​ រថយន្ត​ស្ថិត​នៅ​ពី​ខាង​មុខ។

​-Self-Washing Front/Rear Cameras របស់​ក្រុមហ៊ុន​​ Ford

0x600 (2)


​​​​​រថយន្ត​ Ford Edge និង​ Explorer ស៊េរី​២០១៦​ មាន​បំពាក់​នូវ​​កាមេរ៉ា​ Wide-angle១៨០​ដឺក្រេ​នៅ​ផ្នែក​ខាង​មុខ​ និង​ខាង​ក្រោយ​ដើម្បី​អាច​ឲ្យ​អ្នក​បើកបរ​មើល​ឃើញ​ស្ថានភាព​ជុំវិញ​ លើស​ពី​នោះ​​វា​ថែម​ទាំង​មាន​នូវ​មុខងារ​លាង​សម្អាត​ Len កាមេរ៉ា​ដោយ​ស្វ័យ​ប្រវត្តិ​ ដើម្បី​អាច​មើល​ស្ថានភាព​បាន​ច្បាស់​ទោះ​ស្ថិត​ក្នុង​អាកាសធាតុ​អ្វី​ក៏​ ដោយ។

-Performance Data Recorder របស់​ក្រុមហ៊ុន​ Chevrolet និង​ Cadillac

0x600 (3)
រថយន្ត​ Chevrolet Corvette ​និង​ Cadillac CTS-V ​ស៊េរី​២០១៦​ ​មាន​បំពាក់​មក​ស្រាប់​នូវ​មុខងារ​ Performance Data Recorder ដែល​អាច​ថត​យក​វីដេអូ​នៃ​ការ​បើកបរ​បាន​ក្នុង​កម្រិត​ HD។

-Gesture Control របស់​ក្រុមហ៊ុន​ BMW
0x600-(4)
ក្រុមហ៊ុន​ BMW បាន​បំពាក់​នូវ​​បច្ចេកវិទ្យា​ Gesture Control លើ​រថយន្ត​ 7 Series ជំនាន់​ថ្មី​ ដែល​មុខងារ​នេះ​អាច​ធ្វើ​ការ​បញ្ជា​បាន​ដោយ​បញ្ចេញ​កាយ​វិការ។ ឧទាហរណ៍​ថា​ អ្នក​បើកបរ​គ្រាន់​តែ​ធ្វើ​ការ​បង្វិល​ម្រាម​ដៃ​ចង្អុល​​នៅ​ជិត​អេក្រង់​ ដើម្បី​​បន្ថែម​ឬ​បន្ថយ​សំឡេង។ ប្រសិន​បើ​មាន​ការ​ហៅ​ចូល​មក​ ទូរសព្ទ​ដែល​បាន​ធ្វើ​ការ​ភ្ជាប់​ទៅ​នឹង​រថយន្ត​តាម​រយៈ​ Bluetooth ហើយ​​គេ​គ្រាន់​តែ​ចង្អុល​ទៅ​កាន់​អេក្រង់​ដើម្បី​ទទួល​ ឬ​ក៏​គ្រវី​ដៃ​ទៅ​ឆ្វេង​ឬ​ស្ដាំ​ដើម្បី​​ផ្ដាច់។

-Teen Driver របស់​ Chevrolet​

0x600 (5)

Chevrolet Malibu ស៊េរី​២០១៦​មាន​នូវ​មុខងារ​ Teen Driver ​អាច​ឲ្យ​ឪពុក​ម្ដាយ​ធ្វើ​ការ​ត្រួត​ពិនិត្យ​ការ​បើកបរ​របស់​កូនៗ​បាន​តាម​ រយៈ​របាយការណ៍​មួយ​ ដែល​​រួម​បញ្ចូល​នូវ​ចម្ងាយ​ដែល​បាន​បើក​បរ​ ​និង​​បាន​បើក​លើស​ល្បឿន​កំណត់​ប៉ុន្មាន​ដង។ មុខងារ​នេះ​ក៏​នឹង​ធ្វើ​ការ​បិទ​សំឡេង​ចម្រៀង​ប្រសិន​អ្នក​ដែល​អង្គុយ​កៅអី​ ជួរ​ខាង​មុខ​មិន​បាន​ដាក់​ខ្សែ​ក្រវាត់​ ​និង​​បញ្ចេញ​សំឡេង​រោទ៍​​នៅ​ពេល​ដែល​រថយន្ត​បើក​ហួស​ល្បឿន​កំណត់។

-Smart Power Liftgate របស់​ក្រុមហ៊ុន​ Hyundai

0x600 (7)

រថយន្ត​ Hyundai ​ស៊េរី​២០១៦​មួយ​ចំនួន​មាន​នូវ​មុខងារ​ Smart Power Liftgate ដែល​​នឹង​បើក​គូទ​ក្រោយ​ដោយ​ស្វ័យប្រវត្តិ​នៅ​ពេល​អ្នក​​ម្ចាស់​រថយន្ត​ឈរ​ នៅ​ចំហៀង​នៃ​គូទ​រថយន្ត​រយៈ​២​ទៅ​៣​វិនាទី​ដោយ​មាន​សោ​នៅ​ក្នុង​ហោប៉ៅ​ឬ​ កាបូប៕

ចុច​អាន៖ អ្នក​ស្រាវជ្រាវ​ជនជាតិ​ចិន​ប្រើ​ថាមពល​ខួរក្បាល​បញ្ជា​រថយន្ត

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង
ប្រភព៖ Forbes

Tuesday, November 24, 2015

នៅពេល​រួមភេទ​ត្រូវការ​ប្រើសាច់ដុំ​ច្រើន ដែលជាធម្មតា​អ្នកមិន​ប្រើវាឡើយ​សម្រាប់​ការងារ​ប្រចាំថ្ងៃ។ វេជ្ជបណ្ឌិត​អ្នកស្រី Patti Britton បាននិយាយ​ថា "បញ្ហា​ចុងក្រោយ​ដែល​អ្នក​ព្រួយបារម្ភ​ក្នុងពេល​បង្កាត់ភ្លើង​ស្នេហ៏រួច​គឺ ភាពអស់​កម្លាំង ឬបាត់បង់​ទឹកកាម”។ អ្នកនឹង​ត្រូវផ្តល់ក្តីសុខ​ឲ្យខ្លួនឯង​ឲ្យបាន​ច្រើន ប្រសិនបើ​ចង់ឲ្យ​ខ្លួនប្រាណ​របស់អ្នក​ប្រព្រឹត្តរឿង​លើគ្រែ​បាន​ល្អ។ 


ខាងក្រោមនេះជា​លំហាត់ប្រាណទាំង ៥ប្រភេទ​ដែលអ្នកគួរ​ធ្វើជាទម្លាប់​ប្រចាំថ្ងៃ ដើម្បីធ្វើ​ឲ្យក្បាច់​សិចទាំង ៥នេះពុះ​កញ្ជ្រោល​ក្នុងរាត្រី​យប់នេះ៖

ក្បាច់ក្រាប​សម្រុកចូល
វាជាក្បាច់ស្និតស្នាល​ដែលអាចឲ្យអ្នក​ទាំងពីរនៅទល់មុខគ្នា។ ហើយស្របពេល​ដែលនាង​មានក្តីសុខ​នឹងទម្ងន់​របស់អ្នក​ក្រាបលើខ្លួនប្រាណ​នាង អ្នក​មិនគួរ​ដាក់​ទម្ងន់​ទាំងអស់​សម្រាក​លើខ្លួន​ប្រាណ​នាងឡើយ។

លោក BJ Gaddour អ្នកប្រឹក្សាផ្នែក​សុខភាព​បុរសបាន​និយាយថា អ្នកត្រូវមាន​កម្លាំងដៃ និង​ស្មាខ្លាំង ដើម្បីទប់​ទម្ងន់ខ្លួន​របស់អ្នក។ មុននឹងអ្នក​ចាប់ផ្តើម​សម្រុកចូល គួរ​បង្កើន​កម្លាំង​ផ្នែក​រាងកាយ​ខាងលើ និង​ស្មារបស់អ្នក​ដោយការ​អនុវត្តក្រាប​អាវ៉ង់។

វិធីធ្វើ៖ ត្រៀម​ក្បាច់​អាវ៉ង់។ រក្សាកែងដៃ​ក្បែរ​ឆ្អឹងខ្នងរបស់​អ្នក, បន្ទន់​ខ្លួនចុះ នៅពេលអ្នក​កំពុងអាវ៉ង់។ អ្នកគួរតែ​លើកខ្លួនពីឥដ្ឋ ២-៣អ៊ីញ។ ទម្លាប់ត្រគាក​របស់អ្នកចុះ​មកឥដ្ឋ, រុញ​ដៃឡើង​ឲ្យត្រង់ ហើយ​លើកក្បាល និងទ្រូង​របស់អ្នក​មើលទៅ​ខាង​លើពិដាន។ ផ្អាក​សិន រួចលើកត្រគាក​របស់អ្នក​ឡើង រហូតដល់ប្រើក្បាច់​អាវ៉ង់នេះ​ម្តងទៀត។ អនុវត្ត​ម្តងៗឲ្យ​បាន ១០ដង។


ក្បាច់គោញី
ក្បាច់គោញីនេះ​ខាងស្រីជាអ្នក​គ្រប់គ្រង។ លោក Britton និយាយថា នាងនៅលើ មិនមែន​មានន័យថា នាង​ត្រូវរ៉ាប់រង​កិច្ចការទាំង​អស់ឡើយ។ លោក Gaddour បាននិយាយដែរ​ថា អ្នកត្រូវ​ផ្តល់​ស្ថេរភាព​ឲ្យនាង ដែលត្រូវ​ការ​ជាចាំបាច់ ជាពិសេស​កម្លាំង​ត្រគាក។ វាទាមទារ​សាច់ដុំក្បាលពោះរបស់​អ្នកនៅ​រក្សាភាព​ផ្សាភ្ជាប់គ្នា ស្របពេល​អ្នក​លើក​ត្រគាក​របស់អ្នក​ឡើង ដោយមិនចាំបាច់​ប្រើកម្លាំង​ខ្នងក្រោម​របស់អ្នក។ វានឹងជួយដល់​ខាងស្រីកាន់តែ​ច្រើនឡើង ហើយមានក្តីសុខ​កាន់តែខ្លាំង​ឡើង។

វិធីធ្វើ៖ អង្គុយដាក់ជើង​ឲ្យត្រង់ ហើយដៃដាក់ច​ម្ងាយពីខ្លួន ៤៥ដឺក្រេ។ លើកត្រគាក​របស់អ្នកឡើង​ដោយចុចកែង​ជើង និងបាតដៃទ្រនឹង​ឥដ្ឋ ហើយច្របាច់​គូថរបស់​អ្នក។

ក្បាច់​មេចុងភៅ
អ្នកត្រូវមាន​រាងកាយផ្នែក​ខាងលើ និងខាង​ក្រោមខ្លាំង ដើម្បីទប់​នឹងចលនា​សម្រុកចូល​ច្រើន។ សម្រាកដោយ​ការអង្គុយ ដើម្បីពង្រឹង​កម្លាំងត្រគាក និង​ជើង ដូច្នេះអ្នកអាច​បន្តការសម្រុកចូល​តទៅទៀត​ដោយមិនឲ្យ​ចេញញើស​ច្រើន។

វិធីធ្វើ៖ ឱបគូស្នេហ៏នឹងដើមទ្រូង​របស់អ្នកចំពីមុខ​ឲ្យជាប់។ អង្គុយចុះយឺតៗ។ សម្រាកមួយ​ភ្លែត រួចឡើងឈរវិញ។ អនុវត្ត​ដដែលៗឲ្យបាន ៥ទៅ១០ដង។ ឱបនាង​រយៈពេល ១០ទៅ ៣០វិនាទី ពេល​ឡើង​ដល់ចំណុច​កំពូល។

ក្បាច់អង្គុយ​ទល់មុខគ្នា
ការអង្គុយទល់មុខគ្នាបែប​នេះធ្វើឲ្យ​អ្នកទាំងពីរមានទំនាក់ទំនង​ ស្និតស្នាលនឹងគ្នា ប៉ុន្តែបុរសៗ​ជាច្រើនអាច​ឈឺខ្នង បន្ទាប់ពីទម្ងន់​គូស្នេហ៏​ពួកគេអង្គុយ​លើភ្លៅ។ ក្បាច់នេះ​ធ្វើឲ្យ​ស្រួល​ត្រគាក និង​សន្សំកម្លាំង​ក្នុង​ពេល​សម្រុកចូល។

វិធីធ្វើ៖ អង្គុយលើ​ឥដ្ឋ។ ទម្រេតខ្នង ហើយ​លើកជើង​របស់អ្នកពី​ឥដ្ឋឲ្យបាន ៤៥ដឺក្រេ។ ខ្លួនប្រាណ​របស់អ្នកមាន​រាង​ជាអក្សរ V។ ប្រើក្បាច់​នេះ​រយៈពេល ៦០វិនាទី៕

ដោយ៖ ដារ៉ា

ប្រភព៖ menshealth

យើង​ដឹង​ហើយ​ថា​ការ​ការ​រួម​ភេទ​ មិន​អាច​ដុត​បំផ្លាញ់​កាឡូរីច្រើន​ដូចជា​ការ​ហាត់​ប្រាណ​រៀង​រាល់ថ្ងៃនោះទេ ប៉ុន្តែគ្មាន​ហេតុ​ផលអ្វី​ដែល​អ្នក​ធ្វើ​វា​មិនបាន​នោះទេ។ គំនិត​ដ៏​ល្អ​បំផុត​អ្នក​អាច​ប្រែក្លាយ​ទម្លាប់នៃការ​ហាត់​ប្រាណ​ដែល​អ្នក​ ចូល​ចិត្ត​បំផុត​មក​ជា​ក្បាច់រួម​ភេទ​ក៏​បាន។


ប្រសិនបើអ្នក​ចូលចិត្ត​ក្បាច់ យូហ្គា
អ្វីដែល​អ្នកមិន​ដែល​គិត​នឹង​យក​មក​ប្រើប្រាស់​បញ្ច្រាស់ សម្រាប់​ការ​ហាត់ក្បាច់យូហ្គា?បញ្ជាស់​មក​វិញ​អ្នក​អាច​លើ​កជើង​ឡើងលើ​ខ្ពស់​ផុតក្បាល និង​មាន​ដៃគូរបស់​អ្នក​អង្គុយ​ប្រតិបត្តិការនៅពី​លើ។ គាត់​អាច​ផ្ទេរ​សម្ពាធនៃខ្លួន​របស់​គាត់​ទាំង​អស់មក​លើ​អ្នក រួម​ទាំង​សកម្មភាព​នៃការ​សម្រុក​ម្តងៗ​របស់គាត់​ផងដែរ។

ប្រសិន​បើ​អ្នក​ចូល​ចិត្ត​ ជិះកង់​​
នេះ​គឺជា​ក្បាច់​ពិសេស​មួយ​ដែល​អ្នក​អាច​ប្តូរ​ពី​ការ​ហាត់​ប្រាណ​មក​ ជា​ក្បាច់​រួម​ភេទផង​ដែរ។ សូម​រីករាយ​ជាមួយ​នឹង​ការ​ជ្រៀត​ចូល​ជ្រៅ​ៗរបស់​ដៃ​គូ ក្នុង​កំឡុង​ពេល​ដែល​អ្នក​ចង់​ហាត់​ប្រាណ​បែប​ជិះកង់។

ប្រើបើ​អ្ន​កចូលចិត្តការ​​លើក
នេះ​គឺជា​ការ​ហាត់​កីឡា​កំពូលដែល​ធ្វើ​ឲ្យ​អ្នកមានសុខភាពល្អ ប្រសិន​អនុវត្ត​ទៀត​ទាត់។ តើ​អ្នក​ចង់​ឲ្យ​ចង្វាក់​បេះ​ដូង​មាន​ភាព​ប្រសើរ​មែន​ទេ?លោក​អ្នក​នឹង​សម្រេច​ដូច​បំណង​តាមរយៈ​ចលនា​រុញ​ឡើង​ចុះ​ជា​មួយ​នឹង​ដៃគូរបស់ ​អ្នក។

ប្រសិន​បើ​អ្នកចូល​ចិត្តក្បាច់ពីងពាង
ជា​មួយ​នឹងការ​រុញ​តិចៗ អ្នក​អាច​ផ្លាស់​ប្តូរ​ទីតាំង​ដោយ​ឲ្យ​ដៃគូ​មក​សង្កត់​លើ​អ្នក​ក៏​បាន។ គ្រាន់​តែ​ចាប់​ដៃរបស់​គាត់​ហើយ​ទាញ​ឡើង​ដោយ​ខ្លួន​ឯង​ចូល​ទៅ​ទីតាំង​ថ្មី ក្រោយ​ពី​ប្រើ​ក្បាស់​ពីង​ពាង​អស់ចិត្ត។
ប្រសិន​បើ​អ្នក​ចូលចិត្តរាំ​របាំ​បាឡេ
ដើម្បី​ឲ្យកាន់តែមាន​អារម្មណ៍​ពុះកញ្ច្រោល អ្នក​អាចចាក់​ចម្រៀង និង​ចាប់​ផ្តើម​យក​ជើង​របស់​អ្នក​លើក​គងលើ​ចង្កេះ​ដៃគូ ហើយ​ដៃម្ខាង​ឱបក​ដើម្បីអនុវត្ត​ក្បាច់ឈរ​ដ៏​អស្ចារ្យ។

ប្រសិនបើអ្នក​ចូល​ចិត្ត​ហែល​ទឹក
ជំនួស​ឲ្យការ​ហែល​ទឹក​ហាត់​ប្រាណអ្នក​អាចប្តូរ​ មកប្រើក្បាច់ពិសេសនេះវិញ ព្រោះ​ក្នុង​ទឹក​គឺជា​ទីតាំងមួយ​ដែល​ផ្តល់​មក​នូវភាព​ងាយស្រួល​ ហើយ​អាច​ធ្វើ​ឲ្យរាង​កាយ​មាន​សុខភាពល្អ​ដូចគ្នា៕






ដោយ៖ មង្គលការ
ប្រភព៖ womenshealth

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget