Tuesday, December 27, 2016

Posted on



ការ​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​នៅ​ផ្ទះ អាចដឹងដឹង​ច្បាស់​អំពី​ចំនួន​​អ្នក​ប្រើ ឬ​ចំនួន​ឧបករណ៍​អេឡិចត្រូនិក​ដែល​តែងតែ​ភ្ជាប់​ប្រើ Wi-Fi រួម​ជាមួយ​អ្នក​ជា​ប្រចាំ។ ការ​សង្ស័យ​ថា Wi-Fi របស់​អ្នក​ត្រូវ​បាន​គេ​លួច​ប្រើ គឺ​ដោយ សារ​ ល្បឿន​អ៊ីនធឺណិត​ធ្លាក់​ចុះ។ ដើម្បី​ដឹង​បាន​ថា មាន​នរណា​ខ្លះ កំពុង ​ប្រើ និង​កំណត់​មុខ​សញ្ញា​ឧបករណ៍​ប្លែកៗ​ដែល​លោក​អ្នក​មិន​ស្គាល់ (អាច​ជា​ការ​លួច​ប្រើ) Wi-Fi របស់​អ្នក​ស្ងាត់ៗ​ អនុវត្ត​តាម​ជំហាន​ខាង​ ក្រោម ដែល​អាស្រ័យ​លើ​ប្រភេទ Wi-Fi Router។ Router ពីរ​ប្រភេទ​​នេះ​មក​ធ្វើការ​បង្ហាញ​ជូន​ប៉ុណ្ណោះ។


+របៀប​ឆែក​មើល​តើ​មាន​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក TP-LINK របស់​អ្នក​ឬ​ទេ
១) -បើក​កម្មវិធី Browser (Firefox,  Chrome, IE …) រួច​វាយ​បញ្ចូល IP របស់ TP-LINK Router នោះ។ តាមធម្មតា IP របស់ Router ម៉ាក TP-Link នេះ​គឺ​មាន Default IP: 192.168.0.1 ដែល​អាច Log ចូល​បាន​ដោយ​ប្រើ User និង Password គឺ admin (ជា​អក្សរ​តូច​ទាំង​អស់) ដូច​គ្នា។ មាន​ន័យ​ថា លោក​អ្នក​ត្រូវ​វាយ​បញ្ជូន IP: 192.168.0.1 រួច​ហើយ​បញ្ចូល ព័ត៌មាន​គឺ

-User Name: admin
-Password: admin

បញ្ជាក់៖ IP សម្រាប់​ភ្ជាប់​ចូល​ទៅ​កំណត់​នៅ​ក្នុង TP-Link Router គឺ​អាច​ខុស​ពី IP លក្ខណៈ ដើម (default) ខាង​លើ អាស្រ័យ​ថា​តើ​មាន​អ្នក​កែប្រែ​ឬ​ទេ។ ប្រសិន​មិន​អាច​ភ្ជាប់​បាន លោក​អ្នក​អាច​ទាក់ទង​ទៅ​​បុគ្គលិក​ផ្នែក​ផ្ដល់​សេវាកម្ម​បច្ចេកទេស​របស់​ ក្រុមហ៊ុន​អ៊ីនធឺណិត​ដែល​អ្នក​បាន​ជ្រើសរើស​មក​ប្រើ ដើម្បី​សុំ​លេខ IP និង​ព័ត៌មាន User Name និង Password បាន។
លោក​អ្នក​ក៏​អាច​កែប្រែ IP របស់ TP-LINK Router បាន​ផង​ដែរ​ដោយ​ចូល​ទៅ Network → LAN រួច​កែ​នៅ​ត្រង់ IP Address ដែល​ជា​ទូទៅ​គឺ​មាន Default IP គឺ 192.168.0.1 តែ​ប្រសិន​គេ​បាន​កែ​ទៅ​ហើយ​នោះ អ្នក​ក៏​អាច​ចុច​លើ​ប៊ូតុង Reset នៅ​ផ្នែក​ខាង​ក្រោយ​នៃ Router ដើម្បី​ធ្វើ​ឱ្យ​ការ​កំណត់​ទៅ​ជា​លក្ខណៈ​ដើម (Default) វិញ។ ចំណែក User Name និង Password ជា​ទូទៅ​អ្នក​អាច​រក​មើល​បាន​នៅ​ខាង​ក្រោម​បាត​នៃ TP-LINK Router។

២) ក្រោយពី Log ឧបករណ៍ TP-LINK Router ហើយ ត្រូវ​ចូល​ទៅ DHCP → DHCP Client List។
ចំនួន​ឧបករណ៍​អេឡិចត្រូនិក (មាន​ដូច​ជា កុំព្យូទ័រ, ស្មាតហ្វន, ថេប្លេត … ) ព្រមទាំង​ឈ្មោះ​ឧបករណ៍​ដែល​បាន​ភ្ជាប់ Wi-Fi របស់​អ្នក នឹង​បង្ហាញ​នៅ​ក្នុង​តារាង DHCP Client List។

៣) ចំពោះ​ការ​កំណត់​ចំណាំ តើ​មាន​គេ​លួច​ប្រើ Wi-Fi ដោយ​គ្មាន​ការ​អនុញ្ញាត​ពី​អ្នក​ឬ​ក៏​អត់ គឺ​ត្រូវ​មើល​លើ​អ្នក​ថា​តើ ​មាន​បាន​ប្រាប់​នរណា​ខ្លះ​ឱ្យ​ស្គាល់ Password ឧបករណ៍ Wi-Fi Router របស់​អ្នកឬ​ទេ។ ​វា​អាច​ពិបាក​ក្នុង​ការធ្វើ​​កំណត់​សម្គាល់​បន្តិច ព្រោះ​ថា ជា​ធម្មតា Password ត្រូវ​គេ​ចែកចាយ​ប្រាប់​តៗ​គ្នា ពោល​គឺ​មិន​ងាយ​លាក់​ជិត​នោះ​ទេ។ យ៉ាងណា សម្រាប់​លោក​អ្នក​ដែល​ភ្ជាប់​អ៊ីនធឺណិត​ប្រើ​តាម​ផ្ទះ នោះ​ប្រាកដ​ជា​កំណត់​ខ្លួន​ឯង​ច្បាស់​ថា តើ​មាន​នរណា​ខ្លះ​ស្គាល់​លេខ​សម្ងាត់ Wi-Fi របស់​អ្នក។ ប្រសិនបើ​ឆែក​ឃើញ​ឈ្មោះ​ឧបករណ៍​នៅ​ត្រង់​ផ្នែក Client Name ដែល​លោក​អ្នក​មិន​ស្គាល់ នោះ​គឺ​មាន​ន័យ​ថា Wi-Fi របស់​អ្នក​កំពុង​ត្រូវ​បាន​គេ​លួច​ប្រើ​ហើយ។ ការ​លួច​ប្រើ​មាន​ពីរ​ករណី គឺ​អាច​ដោយសារ Password ត្រូវ​បាន​ប្រាប់​តៗ​គ្នា ឬ​មួយ​ទៀត​អាច​ត្រូវ​គេ hack ប្រើ។

+ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ និង​លេខ​សម្ងាត់​នៅ​លើ TP-LINK Router សូម​អនុវត្ត​តាម​ជំហាន​ខាង​ក្រោម៖

១) ចូល​ទៅ​កម្មវិធី Browser រួច​វាយ​បញ្ចូល IP: 192.168.0.1 នៅ​លើ​របារ​អាសយដ្ឋាន (ដូច​ជំហាន​ទី១ នៃ​របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi ខាង​លើ)

២) ចូល​ទៅ Wireless → Wireless Settings ដើម្បី​ផ្លាស់ប្ដូរ​ឈ្មោះ ITCAMBO Wi Fi នៅ​ត្រង់​ប្រអប់ Wireless Network Name រួច​ហើយ​ចុច​លើ​ប៊ូតុង Save។ នៅ​ត្រង់ Wireless ដដែល សូម​ចូល​ទៅ Wireless Security ដើម្បី​ផ្លាស់ប្ដូរ​លេខ​សម្ងាត់ (Password) របស់ Wi-Fi នៅត្រង់​ផ្នែក WPA/WPA2 – Personal (Recommended) និង​នៅត្រង់​ប្រអប់ Wireless Password។ បន្ទាប់ពី​បាន​បញ្ចូល​ឈ្មោះ​ថ្មី និង​លេខ​សម្ងាត់​ថ្មី​រួចហើយ ត្រូវ​ចុច​លើ​ប៊ូតុង Save ជា​ការ​ស្រេច។
បញ្ជាក់៖ លោក​អ្នក​ក៏​អាច ផ្លាស់ប្ដូរ​លេខ IP Address របស់ Wi-Fi Router ផង​ដែរ​ជៀសវាង បន្ទាប់​ពី hack បាន គេ​អាច​កែប្រែ IP ដើម​ចេញ ដោយ​ដាក់ IP ផ្សេង ធ្វើឲ្យ​អ្នក​មិន​អាច​ភ្ជាប់​ចូល​ទៅ Configure លើ Router បាន​នៅ​ពេល​ក្រោយ។ ដើម្បី​ប្ដូរ IP ត្រូវ​ចូល​ទៅ Network → LAN រួច​ប្ដូរ​នៅ​ត្រង់​ប្រអប់ IP Address។

+របៀប​ចូល​ឆែក​មើល​អ្នក​លួច​ប្រើ Wi-Fi នៅ​ក្នុង Router ម៉ាក PROLINK

១) ធ្វើ​ដូច​ជំហាន​ដែល​ប្រើ​សម្រាប់ Login ចូល TP-Link Router ដែរ គឺ​ត្រូវ​បើក​កម្មវិធី Browser ណាមួយ (Firefox, Chrome, IE …) ប៉ុន្តែ IP ដែល​ត្រូវ​វាយ​បញ្ចូល​គឺ​មិន​ដូច​គ្នា​ឡើយ ពោល​គឺ 192.168.123.254។
បន្ទាប់ពី​វាយ​បញ្ចូល IP បាន​ត្រឹមត្រូវ​ហើយ នោះ​ផ្ទាំង Login នឹង​បង្ហាញ ដោយ​តម្រូវ​ឱ្យ​លោកអ្នក​បញ្ចូល​ព័ត៌មាន​ចំនួន​ពីរ​គឺ៖
-Username: admin (អក្សរ​តូច​ទាំងអស់)
-Password: password (អក្សរ​តូច​ទាំងអស់)

បញ្ជាក់៖ 192.168.123.254 គឺ​ជា Default IP ដែល​មាន​មក​ជាមួយ PROLINK Router ស្រាប់ ហើយ​អាច​ត្រូវ​បាន​គេ​កែ​តាម​ក្រោយ។ ដូច្នេះ​ប្រសិនបើ​មាន​បញ្ហា​ពាក់ព័ន្ធ IP មិន​អាច​ភ្ជាប់​ចូល PROLINK Router បាន លោក​អ្នក​អាច​ទាក់ទង​សុំ​ជំនួយ​ពី​បុគ្គលិក​ផ្នែក​បច្ចេក ទេស​របស់​ក្រុមហ៊ុន ​អ៊ីនធឺណិត​ដែល​អ្នក​កំពុង​ជួល​ប្រើ។ ចំណែក Username និង Password ក៏​ដូចគ្នា ប្រសិន​លោក​អ្នក​មិន​អាច​ប្រើ​ជា​លក្ខណៈ ដើម (default) សម្រាប់ login មិន​បាន ដូច្នេះ​ត្រូវ​ទាក់ទង​សួរ​ទៅ​ក្រុម​ការងារ​ផ្នែក​បច្ចេកទេស​ឱ្យ​គេ​ប្រាប់​ ឈ្មោះ​គណនី និង​លេខ​សម្ងាត់​នោះ។

២) ក្រោយពី Login បាន​ហើយ សូម​ចូល​ទៅ Status → Active Client ដើម្បី​បើក​តារាង​ឈ្មោះ​ឧបករណ៍​ដែល​កំពុង​ភ្ជាប់ Wi-Fi របស់​អ្នក។ ត្រង់​នេះ សូម​មើល​លើ​តារាង​ឈ្មោះ​ថា Active Wireless Client Table ដើម្បី​ដឹង​ពី​ឈ្មោះ និង​ចំនួន​ឧបករណ៍។

៣) មិនមែន​មាន​ន័យ​ថា លោក​អ្នក​កំណាច់​មិន​ឱ្យ​គេ​ប្រើ​នោះ​ទេ ប៉ុន្តែ​វា​គឺ​ជា​ការ​រំលោភ​បំពាន គ្មាន​សុំ​ការ​អនុញ្ញាត​ត្រឹមត្រូវ​មុន​នឹង​ប្រើ ម្យ៉ាង​ធ្វើឲ្យ​ល្បឿន​អ៊ីនធឺណិត​យឺត ខាត​ដល់​ការ​បំពេញ​កិច្ចការ​របស់​អ្នក។ ដូច្នេះ​ជម្រើស​តែ​មួយ គឺ​គួរ​ណាស់​តែ​ប្ដូរ​លេខ​សម្ងាត់​ថ្មី​ឱ្យ​រឹតតែ​ស្មុគ ស្មាញ (complex password) ដើម្បី​ជៀសវាង​គេ hack ស្រួលៗ៕

​​វិធីអាច​មើល​ដឹង​ថា មាន​​ឧបករណ៍​ណាខ្លះ​កំពុង​ភ្ជាប់ប្រើ Wi-Fi របស់​អ្នក​បាន​យ៉ាងងាយស្រួល​ ​ដោយ​មិន​ចាំបាច់​ Login ចូល​ទៅ Router នាំ​តែ​ស្មុគស្មាញ​ ដែល​កម្មវិធី​នោះ​ឈ្មោះ​ Wireless Network Watcher។

ទាញ​យក​កម្មវិធី Wireless Network Watcher 1.47 Portable

Thursday, December 15, 2016

ការរក្សាទុករូបថត ​- Photo របស់យើងនៅក្នុង iCloud វា​ផ្តល់ភាពងាយស្រួល​មួយចំនួន​ដួចជា ប្រសិនបើយើង​ផ្លាស់ប្តូរទូរសព្ទ័ថ្មី​ នោះ​យើងនូវតែមិនបាត់បង់រូបថត រឺក៏ត្រូវចម្លងទុកមុនពេលផ្លាស់ប្តូរនោះទេ។ ម្យ៉ាងវិញទៀត យើងអាចធ្វើការចែករំលែករូបថតជាមួយក្រុមគ្រួសារ មនុស្សជាទីស្រលាញ់ និងមិត្តភក្តិបានដោយងាយដោយគ្រាន់តែ share ទៅកាន់ appid ណាមួយទៀតដែលយើងចង់ធ្វើការចែករំលែក។
ខាងក្រោមនេះពពកសូមធ្វើការបង្ហាញពីរបៀប​ចម្លងរូបថតក្នុងទូរសព្ទ័ដៃរបស់អ្នកទៅកាន់ iCloud នៃគណនីយរបស់អ្នក៖
ដំបូងសូមធ្វើការចូលទៅកាន់ Settings




បន្ទាប់មកស្វែងរកពាក្យ iCloud ចំណាំប្រសិនបើអ្នកមិនទាន់ធ្វើការ Login iCloud account ទេ នោះអ្នកត្រូវធ្វើការ Login ជាមុនសិន។






បន្តរមកទៀតអ្នកនឹងឃើញត្រង់ចំណុច Photo ជាមួយនឹងពាក្យ Off មានន័យថា​អ្នកមិនទាន់បានធ្វើការចម្លងរូបថតជាមួយនឹង iCloud នៅឡើយទេ។



ដូច្នេះសូមចុចលើពាក្យ Photo ហើយធ្វើការបើក iCloud Photo Library អោយមានសញ្ញាបៃតងដូចរូបខាងក្រោមនេះ។ ហើយជ្រើសរើសយក Option មួយគឺ Optimize iPhone Storage




Wednesday, December 14, 2016

អ្នកទាំងអស់ញគ្នាច្បាស់ជា ធ្លាប់បានទិញទូរស័ព្ទមួយតឹកមកប្រើប្រាស់ ដោយឡែកអ្នកទាំងអស់គ្នាក៏នៅមានការភ័យព្រួយនៅឡើយពីបញ្ហាផ្សេងៗ ដោយពេលខ្លះមិនមានទំនុកចិត្តលើខ្លួនឯង ខណៈដែលមិនដឹងថាត្រូវធ្វើតេស្តសាកល្បងមើលអ្វីខ្លះ នៅពេលដែលទិញទូរស័ព្ទតម្លៃរាប់រយដុល្លារមកប្រើប្រាស់។

វិធីពិនិត្យមានដូចជា៖

1. ពិនិត្យមើលតួសំបកម៉ាសុីន: ជាធម្មតាចំណុចដំបូងនេះគឺចាំបាច់បំផុត ព្រោះការលក់ចេញ ទិញចូលមិនថាយើងមិនថាគេ គឺតែងតែក្រលេកមើលសំបកម៉ាសុីនជាចាំបាច់។ អ្នកត្រូវគប្បីពិនិត្យមើលថា តើសំបករបស់វាស្អាតល្អហើយឫនៅ? មានស្នាម មានទង្គិច ច្រើនឫក៏អត់? ចុះអេក្រង់វិញ មានកូដត្រង់ណាដែរទេ? (សូមបញ្ជាក់: ពេលខ្លះសំបកស្អាតមិនស្អាត វាទៅតាមទំហំនៃតម្លៃដែលគេលក់ឱ្យយើងដែរក៏ថាបាន)
2. មើលសំបកពិតឫសំបកដូរ: តាមការពិតវាជាវិធីងាយមួយ ដែលយើងអាចដឹងថាតើទូរស័ព្ទ iPhone នោះ សំបកដូរឫក៏អត់? ដោយអ្នកគ្រាន់តែក្រលេកមើលទៅខ្នងខាងក្រោយ ផ្នែកខាងក្រោមនៃសំបកម៉ាសុីន (iPhone 5 ឡើងទៅ) ហើយអ្នកនឹងបានឃើញនូវលេខ IMEI របស់វា ហើយសូមយកទៅផ្ទៀតផ្ទាត់នៅក្នុង Settins> General> About> IMEI ឫចូលកន្លែង Call> ចុច *#06# បើដូចគ្នាមានន័យថាវាជាសំបកពិត ។
3. ឆែក iCloud: ករណីណាបើ iPhone ជាប់ iCloud វាប្រៀបបានដូចទៅនឹងដុំថ្មហើយ ព្រោះតម្លៃនៃការដោះ iCloud គឺមានតម្លៃថ្លៃ។ យ៉ាងណាមុិញអ្នកក៏ត្រូវធ្វើការឆែក iCloud ដោយខ្លួនឯងផ្ទាល់ គ្រាន់តែ Copy នៅលេខ IMEI ដែលយើងទទួលបានពីចំណុចលេខ 2 ហើយវាយចូលទៅក្នុងប្រអប់នៃ គេហទំព័រwww.icloud.com/activationlock បើលទ្ធផលបង្ហាញថា Ativation Lock: Off មានន័យថាមិនជាប់ iCloud លើកលែងតែវាដាក់ថា On ទើបជាប់
4. ពិនិត្យមើល Touch ID: ករណីណាបើ Touch ID ខូចឫគាំង នោះនៅពេលដែលអ្នកអាប់ដែត Version គឺវានឹងលោតកូដ Error 53 សំរាប់ទូរស័ព្ទ iPhone 5s ឡើងទៅ។ ដូច្នេះហើយដើម្បីពិនិត្យមើលថាដើរឫអត់ សូមចុចចូលទៅក្នុង Settings ដើម្បីធ្វើការតេស្តសាកល្បង
5. ពិនិត្យមើល LCD និង Touch: អ្នកត្រូវពិនិត្យមើលអេក្រង់ឱ្យគ្រប់ជ្រុងជ្រោយ ថាតើវាមានដាមត្រង់ចំណុចណាឫក៏អត់? ម្យ៉ាងទៀតត្រូវធ្វើការចុចស្មានលើអេក្រង់ គ្រប់ចំណុចទាំងអស់ដែលមាន ដើម្បីជាក់ច្បាស់ថា Touch របស់វាមិនគាំងឫដំណើរការមិនប្រក្រតីនោះឡើយ។
6. ពិនិត្យមើលកម្លាំងថ្ម (Battery): សាកល្បងចាំសង្កេតមើលថា តើ iPhone ដែលអ្នកត្រៀមនឹងទិញ សុីថ្មខ្លាំងប៉ុណ្ណា វាអាចស្រកថ្មលឿន ឫក៏ប្រើៗរលត់ នោះហើយគឺបង្ហាញថាខូចថ្មច្បាស់ណាស់ ដូច្នេះសូមជៀសវាងឱ្យឆ្ងាយ។
7. សាកចុចគ្រប់ប៊ូតុង: អ្នកត្រូវប្រាកដថារាល់ប៊ូតុងទាំងអស់រួមមាន Power, Volume Up/Down, Home ដើរដោយរលូន និងមួយទៀតគឺប៊ូតុង Vibration ត្រូវកាច់ចុះ កាច់ឡើង ថាវាដើរឫក៏អត់?
8. តេស្តមើលសម្លេង: ជៀសវាងការជួបបញ្ហាធំ អ្នកត្រូវតេស្តជាមុន តាំងពីសម្លេងនិយាយគ្នា, សម្លេងចម្រៀង និង សម្លេងស្តាប់កាស ថាតើវាលឺច្បាស់ហើយឫនៅ? (សំរាប់ iPhone 4 ជាធម្មតាគឺសម្លេងរាងខ្សោយបន្តិច)
9. មើលដំណើរការគ្រឿង: ចាំបាច់ត្រូវសាកល្បងបិទបើក WiFi ជាមួយនឹងបើកកាមេរ៉ាថតសាកមើល និងដាក់សុីមមើលផងថា តើវាស្គាល់សុីមឫអត់?
10. តេស្តមើល Sensor: ក្នុងនោះវាមាន Sensor ពីរ គឺមួយ Sensor បង្វិល និងមួយទៀតគឺ Sensor ពេលនិយាយគ្នា ដោយអ្នកត្រូវសង្កេតមើលតាមរយៈកម្មវិធីត្រីវិស័យ Compass ហើយធ្វើការបង្វិលឱ្យបានមួយជុំ និង សាកល្បងដាក់ដៃទៅលើ Sensor ក្បែរនឹងកាមេរ៉ាមុខ ពេលដែលអ្នកនិយាយគ្នា បើវាងងឹតមានន័យថា Ok តែបើមិនងងឹតទើបជារឿងខុសប្រក្រតី។
សូមអរគុណចំពោះការអាន វិធីទាំង ១០ ខាងលើ។


Friday, April 1, 2016

នៅក្នុងពិភពលោកយើងនាពេលបច្ចុប្បន្នសេវា ឬក៏ប្រព័ន្ធ​របស់​ទូរស័ព្ទ​បាន​ចែក​ចេញ​ជា 2 ធំៗ​គឺ CDMA និង GSM ក្នុង​នោះ​មាន​មនុស្ស​ជា​ច្រើន​បាន​ចោទ​ជា​សំនួរ​ថា តើ CDMA នឹង​ជា​ប្រព័ន្ធ​អ្វី ចុះ GSM ជា​ប្រព័ន្ធ​អ្វី​ដែរ? រឿង​នេះ​បាន​ធ្វើ​អោយ​យើង​ឈឺ​ក្បាល​មិន​តិច​នោះ​ទេ តែ​កុំ​បារម្មណ៍​អី Cambo Report នឹង​ធ្វើ​ការ​បក​ស្រាយ​ប្រាប់​ទៅ​ដល់​ប្រិយមិត្ត​អោយ​បាន​ជ្រាប​ច្បាស់​អំពី ​ប្រព័ន្ធ​ធំៗ​ទាំង 2 ខាង​លើ​ដូច​ខាងក្រោម។


កាលណានិយាយដល់រឿង CDMA និង GSM ភាគច្រើន​គឺ​ជា​អត្ថបទ​មួយ ដែល​គេ​តែង​តែ​និយាយ​នៅ​ឯ​ប្រទេស​មហា​អំណាច​អាមេរិច ព្រោះ​នៅ​ទី​នោះ​គឺ​ជា​ទ្វីប​មួយ ដែល​មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ​ដោយ​មាន​ប្រព័ន្ធ CMDA ខ្ពស់​ជា​ជាង​ទ្វីប​ដទៃ​ទៀត​លើ​សកល​លោក រី​ឯ​នៅ​ទ្វីប​អាស៊ី​យើង​វិញ មាន​ចំនួន​អ្នក​ប្រើ​ប្រាស់​ប្រព័ន្ធ GSM ចំនួន 99% ទៅ​ហើយ ផ្ទុយ​ទៅ​វិញ​គ្មាន​នរណា​ម្នាក់​ប្រើ​ប្រាស់​ប្រព័ន្ធ CDMA នោះ​ទេ បើ​ទោះ​បី​ជា​មាន​ក៏​មាន​ចំនួន​តិច​តួច​បំផុត។ ពាក្យ​ថា CDMA បាន​មក​ពី​ពាក្យ​ហៅ​ពេញ​ថា Code Division Multiple Access និង GSM មកពី​ពាក្យ​ថា Global System for Mobiles ដោយ​វា​មាន​ប្រវត្តិ​កើត​ឡើង​ជា​លើក​ដំបូង​ចាប់​តាំង​ពី​ឆ្នាំ 1987 មក​ម៉្លេះ ហើយ​បាន​បន្ត​រីក​ដុះ​ដាល និង​ប្រើ​ប្រាស់​ពី​មនុស្ស​គ្រប់​ទ្វីប​ទាំងអស់។


GSM គឺមានភាពងាយស្រួលប្រើប្រាស់ជាជាង CDMA សម្រាប់​ប្រជាជន​រស់​នៅ​ក្នុង​ទ្វីប​អាស៊ី​ព្រោះ​រាល់​ទូរស័ព្ទ​ប្រើ​ប្រាស់ ​ប្រព័ន្ធ GSM ទាំង​អស់​តម្រូវ​អោយ​ប្រើ​ប្រាស់​ស៊ីម​កាត ហើយ​ស៊ីម​កាត​នោះ​យើង​ត្រូវ​ចុះ​ឈ្មោះ​ទិញ​ពី​ក្រុមហ៊ុន​ស្រាប់ ដូច្នេះ​រាល់​ពេល​ចង់​ផ្លាស់​ប្ដូរ​ទូរស័ព្ទ​ពី​មួយ​ស៊េរី​ទៅ​មួយ​ស៊េរី អ្នក​ប្រើ​ប្រាស់​ពុំ​ចាំបាច់​ទៅ​ដល់​ក្រុមហ៊ុន​ផ្លាស់​ប្ដូរ​ឈ្មោះ ឬ​លេខ​កូដ​អ្វី​រញ៉េ​រញ៉ៃ​ឡើយ។ ម្យ៉ាង​វិញ​ទៀត​នៅ​ពេល​ចេញ​ទៅ​ក្រៅ​ប្រទេស​គឺ​កាន់​តែ​ងាយ​ស្រួល ដោយ​អាច​ទិញ​ស៊ីម​កាត​នៅ​ប្រទេស​នោះ​ហើយ​ដាក់​ប្រើ​ប្រាស់​ភ្លាមៗ​តែ​ម្ដង ចំនែក​ឯ​សេវា 4G-LTE ក៏​ងាយ​ស្រួល​ផង​ដែរ អោយ​តែ​ទូរស័ព្ទ និង​ស៊ីម​កាត​នោះ​អាច​ប្រើ​ប្រាស់​បាន គឺ​អាច​ប្រើ​ប្រាស់​បាន​ទាំងអស់។

ទាំងអស់នេះនៅមិនទាន់អស់នៅឡើយនោះទេ បើ​និយាយ​ទៅ​ដល់​ផ្នែក​បច្ចេក​វិទ្យា​របស់​ប្រព័ន្ធ​ទាំង 2 អោយ​កាន់​តែ​ស៊ី​ជម្រៅ​វិញ​ឃើញ​ថា វា​មាន​ភាព​ខុស​ប្លែក​គ្នា​ដែរ​ដូច​ជា​ប្រព័ន្ធ សុវត្ថិភាព រលក​វិសាល​គម ចំនួន​ប្រើ​ប្រាស់​ពាស​ពេញ​ពិភព​លោក អត្រា​ផ្ទេរ​ទិន្នន័យ និង កម្រិត​វិទ្យុ​សកម្ម
ជាដើម -ល-។
1. ប្រព័ន្ធសុវត្ថិភាព
រវាង CDMA និង GSM ប្រព័ន្ធដែលមានសុវត្ថិភាពជាងគេនោះ​គឺ CDMA ព្រោះ​វា​ប្រើ​ប្រាស់​កូដ​ផ្សេងៗ​គ្នា​ទាំង​អស់​ទៅ​ដល់​អ្នក​ប្រើ​ប្រាស់ ដូច្នេះ​នៅ​ពេល​មាន​រឿង​អ្វី​កើត​ឡើង ឬ​មាន​ជន​ណា​ម្នាក់​ចង់ Hack គឺ​ពិត​ជា​ពិបាក​ធ្វើ​ទៅ​បាន​ណាស់។ ហើយ​សេវា​របស់ CDMA ក៏​ខ្លាំង​ជា​ជាង GSM ផង​ដែរ បើ​ស្ថិត​នៅ​ក្នុង​តំបន់​ពោរ​ពេញ​ទៅ​ដោយសេវា។
2. ​ រលកវិសាលគម
ប្រព័ន្ធ CMDA មានរលកវិសាលគម (Spectrum Frequencies) ល្បឿន 850MHz ទៅដល់ 1900MHz រីឯ GSM ក៏​មាន​ល្បឿន 850MHz ដល់ 1900MHz ដូចគ្នា។
3. ចំនួនអ្នកប្រើប្រាស់
ដូចអ្វីដែលខ្ញុំបានរៀបរាបប្រាប់ខាងលើ​អញ្ចឹង CDMA មាន​អ្នក​ប្រើ​ប្រាស់​ច្រើន​តែ​នៅ​អាមេរិច​ប៉ុណ្ណោះ ព្រោះ​ក្រុមហ៊ុន​ធំៗ 2 មាន​វត្តមាន​នៅ​ទី​នោះ​ដូច​ជា Sprint និង Verizon ជា​ដើម ដូច្នេះ​ចំនួន​សរុប​របស់​អ្នក​ប្រើ​ប្រាស់ CDMA នៅ​ក្នុង​ពិភព​លោក​មាន​ចំនួន​ត្រឹម​តែ 20% ប៉ុណ្ណោះ រីឯ GSM វិញ​មាន​ចំនួន​ដល់​ទៅ 80% ដោយ​ក្នុង​នោះ​មាន​ប្រទេស​ជាង 210 បាន​កំពុង​ប្រើ​ប្រាស់​ប្រព័ន្ធ GSM។
4. អត្រាផ្ទេទិន្នន័យ
ប្រព័ន្ធសេវា CDMA មានល្បឿនផ្ដល់ទិន្នន័យ​បាន​រហ័ស​ជា​ជាង GSM បើ​យើង​ធ្វើ​ការ​ប្រៀប​ធៀប​គ្នា ដោយ CDMA ប្រើ​ប្រាស់​បច្ចេក​វិទ្យា EVDO ដើម្បី​បញ្ជូន​ទិន្នន័យ​បាន​ល្បឿន​ដល់​ទៅ 2 mbps ចំនែក GSM ប្រើ​ប្រាស់​បច្ចេក​វិទ្យា EDGE ដែល​មាន​ល្បឿន​ខ្ពស់​បំផុត​ត្រឹម​តែ 384 kbps ប៉ុណ្ណោះ។ ដូច្នេះ​រាល់​ការ​ប្រើ​ប្រាស់​អ៊ីនធឺណែត ទស្សនា​វីដេអូ​ក្នុង​កម្រិត​រូបភាព​ច្បាស់ ឬ Download នោះ​គឺ CDMA មាន​ល្បឿន​ស៊ី​ដាច់ GSM។
5. កម្រិតវិទ្យុសកម្ម
កម្រិតវិទ្យុសកម្មយើងមិនអាចមើលឃើញនឹងភ្នែក​នោះ​ទេ ហើយ​វា​ក៏​ជា​រលក​វិទ្យុ​ដែល​ធ្វើ​អោយ​ប៉ះ​ពាល់​ដល់​សុខភាព​របស់​យើង​ផង​ដែរ ក្នុង​នោះ​ដោយ​យោង​តាម​ការ​សិក្សា​ស្រាវជ្រាវ​បាន​រក​ឃើញ​ថា​ប្រព័ន្ធ GSM មាន​កម្រិត​វិទ្យុ​សកម្ម​ច្រើន​ជា​ជាង CDMA ដល់​ទៅ 28 ដង​ឯ​ណោះ។ ហេតុ​នេះ​សម្រាប់​អ្នក​ប្រើ​ប្រាស់​ទូរស័ព្ទ ថេប្លេត ឬ​ឧបករណ៍​ដែល​ប្រើ​ប្រាស់​ស៊ីម​កាត គឺ​ត្រូវ​ជួប​ប្រទះ​នឹង​រលក​វិទ្យុ​សកម្ម​ច្រើន ដែល​អាច​ប៉ះ​ពាល់​ដល់​សុខភាព​ច្រើន​ជា​ជាង​អ្នក​ប្រើ​ប្រាស់ CDMA។

dsf
 ការសម្រេចចិត្តថាតើគួរទិញរថយន្តប្រើម៉ាស៊ូត ឬ រថយន្តប្រើសាំងគឺជាផ្នែកមួយនៃការសម្រេចចិត្ត​ដ៏ធំក្នុងការទិញ​រថយន្តសំរាប់ការប្រើប្រាស់ប្រចាំថ្ងៃរបស់យើង។ វាដូចទៅនឹងការជ្រើរើសរវាង​ប្រភេទ​រថយន្ត និង ម៉ាករថយន្តដែលយើងគិតថាចង់ទិញផងដែល យើងគួរតែពិចារណាឲ្យបាន​ច្បាស់លាស់​ថាប្រភេទប្រេងឥន្ធនៈបែបណាដែលសាកសម្យទៅនឹងរបៀប និង គោលបំណងនៃការ​ប្រើប្រាស់​រថយន្តរបស់យើង។

យើងទាំងអស់គ្នាតែងតែចាត់ទុក្ខថារថយន្តម៉ាស៊ូតគឺជាប្រភេទរថយន្តដែលបង្ករនូវសំលេងរំខានកខ្វក់ និង មានតំលៃ​ថ្លៃនៅពេលដែលយើងទិញវា ប៉ុន្តែវាក៏បានជួយសន្សំសំចៃការចំណាយរបស់​យើងទៅលើប្រេងឥន្ធនៈផងដែរ។ នៅមួយរយះពេលកន្លងមកនេះ ទាំងរោងចក្រផលិតរថយន្ត និង អ្នកវិទ្យាសាស្ត្របានធ្វើកិច្ចខិតខំប្រឹងប្រែងស្រាវជ្រាវជាច្រើនដើម្បីលុបបំបាត់ចោលទស្សនៈនៃជម្រើសប្រេងឥន្ធនៈទាំងនេះ ដោយពួកគេបានខិតខំកែឆ្នៃឲ្យម៉ាស៊ីនរថយន្តម៉ាស៊ូតកាន់តែល្អប្រសើរ និង កាត់បន្ថយសំលេង​រំខាន រីឯម៉ាស៊ីនរថយន្តសាំងវិញកាន់តែស៊ីសាំងតិច។

ខាងក្រោមនេះគឺជាគន្លឹះមួយចំនួនសំរាប់ជាចំនួយដល់អ្នកទាំងអស់គ្នា ក្នុងការជ្រើរើសរវាងរថយន្ត​ម៉ាស៊ូត និង រថយន្តសាំង។

កំណត់នូវគោលបំណងនៃការប្រើប្រាស់រថយន្ត:

ជាទូទៅប្រសិនបើយើងនិយាយអំពីការប្រើប្រាស់រថយន្តជាលក្ខណៈញឹកញាប់ និង ការបើកបរ​ផ្លូវ​ឆ្ងាយ នោះមាននៃថាការប្រើប្រាស់រថយន្តម៉ាស៊ូតគឺ​ជាជម្រើសសាកសម្យបំផុតសំរាប់អ្នក។
ប៉ុន្តែ​ប្រសិនបើភាគច្រើននៃការធ្វើដំណើររបស់អ្នកមាននៅតែក្នុងទីក្រុង និង ទៅទីកន្លែងដែល​ជិតៗនោះ ជម្រើសប្រភេទរថយន្តដ៏ល្អបំផុតសំរាប់អ្នកគឺជារថយន្ត​ម៉ាស៊ីនប្រើសាំង​ដែលមាន​កំលាំង​តូច។

ជាធម្មតាតំលៃរបស់រថយន្តម៉ាស៊ូតតែងតែថ្លៃជាងរថយន្តប្រើសាំង ប៉ុន្តែវា​ក៏បាន​កាត់​បន្ថយការចំណាយរបស់យើងក្នុងការប្រើប្រាស់ប្រេងឥន្ធនៈផងដែរ ដូចច្នេះ​យើងគួរតែ​ធ្វើការ​ថ្លឹងថ្លែង​ឲ្យបានច្បាស់លាស់ ថាតើការសន្សំសំចៃការចំណាយទៅលើប្រេងឥន្ធនៈអាចកាត់កង ឬ ចំណេញ់ជាងការចំណាយទៅលើរថយន្តម៉ាស៊ូតដែលមានតំលៃថ្លៃជាងរថយន្តប្រើសាំងដែលឬទេ?

ការប្រៀបធៀបរវាងរថយន្តប្រើសាំង និង រថយន្តប្រើម៉ាស៊ូត:

កន្លងមកធ្លាប់មានការយល់ឃើញអវិជ្ជមានថារថយន្តប្រើម៉ាស៊ូតគឺមានល្បឿនយឺតជាង ធំក្លឹនអាក្រក់ មានសំលេងរំខាន និង មានតម្លៃថ្លៃជាងរថយន្តប្រើប្រេងសាំង។ ប៉ុន្តែសំរាប់ពេល​បច្ចុប្បន្ន​នេះការប្រើប្រាស់រថយន្តម៉ាស៊ូតគឺមានលក្ខណៈកាន់តែប្រសើរឡើងហើយ ជាហេតុនាំឲ្យ​រថយន្តទាំងពីរប្រភេទនេះមានគុណសម្បត្តិ និង គុណវិបត្តិប្រហ័កប្រហែលគ្នា។

ខាងក្រោមនេះគឺជាចំណុចមួយចំនួនដែលទាក់ទងទៅនឹងគុណសម្បត្តិ និង គុណវិបត្តិរបស់រថយន្តទាំងពីរប្រភេទនេះ ៖

•គុណសម្បត្តិនៃរថយន្តប្រើប្រាស់ម៉ាស៊ូត ៖
 
1.អត្ថប្រយោជន៍ផ្នែកហិរញ្ញាវត្ថុ ៖ ម៉ាស៊ីនម៉ាស៊ូតធន់ជាង និង អាចជួយសន្សំសំចៃការចំណាយ​ទៅលើ​ការ​ប្រើប្រាស់ប្រេងឥន្ធនៈបាន 15-20% ច្រើនជាងរថយន្តប្រើប្រាស់សាំង។ ម៉្យាងវិញទៀត​យើង​ក៏អាចលក់វិញក្នុងតំលៃថ្លៃជាងរថយន្តប្រើសាំងផងដែរ។

2.អត្ថប្រយោជន៍ដល់បរិស្ថាន ៖ សំរាប់ចំណុចនេះម៉ាស៊ីនម៉ាស៊ូតគឺមានលក្ខណៈល្អជាងរថយន្តប្រើសាំងព្រោះជាធម្មតារថយន្តប្រភេទនេះផលិតឧស្ម័នកាបូនិច (CO2) តិចជាង បើប្រៀបធៀបទៅនឹងម៉ាស៊ីនសាំងដែលមានកំលាំងប៉ុនគ្នា។

3.អត្ថប្រយោជន៍ដល់ការបើកបរ ៖ រថយន្តម៉ាស៊ូតមានកំលាំងបង្វល់ជុំខ្លាំងជាងរថយន្តប្រើសាំង ពោលគឺរថយន្តប្រើប្រាស់ម៉ាស៊ូតគឺមានសម្ថភាពខ្ពស់ក្នុងការបើកបរសណ្តោង និង ទ្រទំងន់​បាន​ធ្ងន់។

•គុណវិប្បត្តិនៃរថយន្តប្រើប្រាស់ម៉ាស៊ូត ៖
 
1.ផ្នែកហិរញ្ញាវត្ថុ ៖ ជាធម្មតារបស់រថយន្តម៉ាស៊ូតគឺមានតំលៃថ្លៃជាងរថយន្តប្រើសាំង ហើយការ​ចំណាយ​ក្នុងការថែទាំ និង ជួសជុលក៏ថ្លៃជាងផងដែរ។
2.ការប៉ះពាល់ដល់បរិស្ថាន ៖ ទោះបីជាមានរថយន្តប្រើម៉ាស៊ូតមានការបំភាយឧស្ម័ន CO2 របស់ខ្លួន​ទាប​ជាងរថយន្តប្រើប្រេងសាំងក៏ដោយ ប៉ុន្តែវាក៏បានផលិតនូវសារធាតុតូច​ល្អិតម៉្យាងដែលជាមូល​ហេតុ​ផ្សារភ្ជាប់ទៅនឹងការបង្ករបញ្ហាដល់ការដកដង្ហើមដូចជាជំងឺហឺតជាដើម។
3.បញ្ហាដល់ការបើកបរ ៖ ជាធម្មតារថយន្តម៉ាស៊ូតគឺមានសំលេងលាន់ខ្លាំង ហើយសំលេងលាន់នេះ​គឺកាន់តែខ្លាំងនៅេពេលដែលរថយន្តរបស់អ្នកមានអាយុកាលកាន់តែចាស់ ។

•គុណសម្បត្តិនៃរថយន្តប្រើប្រាស់សាំង ៖
 
1.អត្ថប្រយោជន៍ផ្នែកហិរញ្ញាវត្ថុ ៖ រថយន្តប្រើប្រាស់សាំងមានតំលៃថោកជាងរថយន្តដែលប្រើប្រាស់ម៉ាស៊ូត ហើយការចំណាយ​ទៅលើ​​ការថែទាំក៏អស់តិចជាងផងដែរ។
2.អត្ថប្រយោជន៍ដល់ការបើកបរ ៖ រថយន្តប្រើប្រាស់សាំងមានសំលេងស្ងាត់ជាង និង មានសន្ទុះ​លឿន​ជាងរថយន្តប្រើប្រាស់ម៉ាស៊ូត។
•គុណវិប្បត្តិនៃរថយន្តប្រើប្រាស់សាំង ៖
1.ផ្នែកហិរញ្ញាវត្ថុ ៖ រថយន្តប្រើប្រាស់សាំងមិនសូវមានភាពធន់ បើប្រៀបធៀប​ជាមួយនឹង​រថយន្តប្រើ​ម៉ាស៊ូត។ ម៉្យាងវិញទៀតតំលៃរថយន្តប្រើប្រាស់សាំងក៏ធ្លាក់លឿន និង លក់បានថោកបើ​ប្រៀប​ធៀប​ជាមួយ​រថយន្តប្រើម៉ាស៊ូត។
2.ការប៉ះពាល់ដល់បរិស្ថាន ៖ រថយន្តប្រើប្រាស់សាំងមានការបំភាយឧស្ម័ន CO2 ជ្រើនជាងរថយន្ត​ប្រើម៉ាស៊ូត ពោលគឺប៉ះពាល់ដល់បរិស្ថានជាងប្រើម៉ាស៊ូត។

ទាំងអស់នេះគឺជាការប្រៀបធៀបរវាងរថយន្តដែលប្រើប្រាស់ម៉ាស៊ូត និង រថយន្តប្រើប្រាស់សាំង។ សរុបសេចក្តីមកការសំរេចចិត្តជ្រើរើសរថយន្តប្រភេទណានោះគឺអាស្រ័យទៅលើថាតើអ្នកនឹងប្រើរថយន្តអ្នកដល់កំរឹតណា? ប្រសិនបើអ្នកគ្រោងនឹងប្រើវាសម្រាប់ចម្ងាយឆ្ងាយ និង ជារៀងរាល់ថ្ងៃនោះ អ្នកគួរតែជ្រើរើស​រថយន្តម៉ាស៊ូតប្រសើជាងរថយន្តប្រើសាំង។

Thursday, March 31, 2016


iPhone FAQ



ខាងក្រោមនេះ គឺជា អ្វីដែល អ្នកប្រើ iPhone/iPad ច្រើនសួរ ហើយយើង នឹងព្យាយាម អាប់ដេត ទំព័រនេះ នៅពេល មានសំណួរ ថ្មីៗមកទៀត។

តើ យើងអាចដំឡើង ភាសាខ្មែរ និងឃីប៊ត ខ្មែរ នៅលើ iPhone/iPad បានដែរ ឬទេ?

ចំលើយ: បាន! សំរាប់ អ្នកប្រើប្រាស់ iOS 7 ឬ ទាបជាងនេះ ត្រូវ Jailbreak វា ជាមុនសិន រួចដំឡើង កញ្ចប់ពុម្ពអក្សរខ្មែរ និង ឃីប៊ត ពីក្នុង Cydia។ សំរាប់ អ្នកប្រើ iOS 8, 9 ឡើងទៅ ពុម្ពអក្សរខ្មែរ គឺមានស្រាប់នៅក្នុងប្រព័ន្ធ។ ដោយឡែក ឃីប៊តវិញ ត្រូវដោនឡូដ ដំឡើងពី App Store: កម្មវិធី KdarChuch


តើ iPhone របស់ខ្ញុំ មកពីប្រទេសណា?

ចំលើយ: សូមមើលអត្ថបទនេះ: របៀបឆែកមើល ថាតើ iPhone របស់អ្នក ផលិតសំរាប់ ប្រទេសមួយណា

ខ្ញុំចង់បង្កើត គណនី Apple ID តើត្រូវធ្វើដូចម៉្តេច?

ចំលើយ: សំរាប់ អ្នកចង់បង្កើត គណនី Apple ID សំរាប់ App Store ប្រទេសកម្ពុជា សូមចុចត្រង់នេះ ចំណែក អ្នកដែលចង់បង្កើត Apple ID សំរាប់ App Store នៅអាមេរិក សូមចុចត្រង់នេះ

កាលនៅ iOS 6.1.3 ខ្ញុំ អាចសួរទឹកលុយ ដោយវាយ *xxx# តែពេលឡើងមក iOS 7 មិនអាចសួរបាន។ ពេលវាយទៅ ម៉េចវា ទៅ ហៅចេញទៅវិញ?

ចំលើយ: នេះ ច្រើនកើតលើ ទូរស័ព្ទជាប់កូដ ដែលប្រើទ្រនាប់សីុម ដូចជា Gevey Sim… ត្រូវរង់ចាំ ទ្រនាប់សីុមថ្មី ដែលទ្រទ្រង់ iOS 7។

តើទូរស័ព្ទជាប់កូដ (Locked) អាចដោះកូដ តាមវិធីណាខ្លះ?

បច្ចុប្បន្ន វិធីដោះកូដ (ឬ Unlock) ដែលពេញនិយមបំផុត គឺ ដោះកូដ តាមរយៈ IMEI ដោយលោកអ្នក គ្រាន់តែ ផ្តល់ជូន នូវលេខ IMEI ទូរស័ព្ទ តាមរយៈ ការចូលទៅ Settings-> General -> About រួចរកមើលពាក្យ IMEI ទៅអោយជាង តែប៉ុណ្ណោះ។ ការដោះកូដតាម លេខ IMEI នឹងប្រែក្លាយ ទូរស័ព្ទលោកអ្នក ដូច ទូរស័ព្ទ Original ដែរ។ តំលៃ ដោះកូដ អាចថ្លៃថោក អាស្រ័យថា តើទូរស័ព្ទ របស់លោកអ្នក ជាប់កូដ របស់បណ្តាញ ទូរស័ព្ទមួយណា របស់ ប្រទេសណា។ តំលៃដោះកូដ ទូរស័ព្ទ បណ្តាញ AT&T របស់ អាមេរិក គឺរវាង $5-15 ចំណែក iPhone របស់បណ្តាញ Verizon អាមេរិក គឺប្រមាណ $100។ សូមសួរ តាមហាងទូរស័ព្ទ ឬជាង ដើម្បី ដឹងពីតំលៃច្បាស់។ ចំណែក វិធីមួយទៀត គឺប្រើ ទ្រនាប់សីុម (Gevey/TPSim) ដោយ ដាក់ទ្រនាប់នេះ នៅពីក្រោម សីុមកាតយើង។ តំលៃទ្រនាប់សីុម អាចមានពី $5-20 ឡើងទៅ អាស្រ័យលើ ប្រភេទ ទូរស័ព្ទ។ អ្នកដែលប្រើ ទ្រនាប់សីុម ត្រូវប្រុងប្រយ័ត្ន មិនគួរអាប់ដេត ប្រព័ន្ធប្រតិបត្តិការណ៍ទេ ត្រូវឆែកមើលសិនថា តើទ្រនាប់សីុមនោះ ទ្រទ្រង់ ប្រព័ន្ធប្រតិបត្តិការណ៍ ដែលអាប់ទៅ ឬឥត។

អ្វីទៅ CDMA? ហើយអ្វីទៅ GSM?

ចំលើយ: GSM/CDMA សំដៅលើ ប្រព័ន្ធបណ្តាញទូរស័ព្ទ។ នៅស្រុកខ្មែរ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ភាគច្រើន ដូចជា Mobitel, Smart, QB, Beeline ជាក្រុមហ៊ុនបណ្តាញ GSM ហើយមានតែមួយទេ ដែលជាបណ្តាញ CDMA គឺក្រុមហ៊ុន Excel 018។ បណ្តាញ GSM ប្រើសីុមកាត ចំណែក បណ្តាញ CDMA មិនចាំបាច់ប្រើ សីុមកាតនេះទេ។ ដូចនេះ បើ iPhone របស់លោកអ្នក អាចដាក់សីុម ស្រុកខ្មែរបាន នោះ 98% វាជា iPhone ប្រព័ន្ធ GSM។

អ្វីទៅ Unlock ឬដោះកូដ?

ចំលើយ: Unlock ឬដោះកូដ មានន័យថា ធ្វើអោយទូរស័ព្ទអាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន។ ទូរស័ព្ទដែលត្រូវការដោះកូដ ច្រើនតែជា ទូរស័ព្ទដែលគេទិញមកពីក្រៅប្រទេស ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនទូរស័ព្ទ ដូចជា ទូរស័ព្ទដែលទិញពីអាមេរិក ហើយជាប់កុងត្រាជាមួយក្រុមហ៊ុនបណ្តាញទូរស័ព្ទ AT&T ជាដើម។ ទូរស័ព្ទដែលជាប់កូដ មិនអាចប្រើជាមួយប្រព័ន្ធទូរស័ព្ទដទៃទៀតបានឡើយ លុះត្រាតែ ធ្វើការដោះកូដជាមុនសិន។ សំរាប់ iPhone បច្ចុប្បន្ន មានពីរស៊េរីគឺ ពួកជាប់កូដ និងពួកមិនជាប់កូដ ឬហៅថា ពួក Original Unlock។ ពួកមិនជាប់កូដ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាក៏បាន ហើយអាច Update Firmware ឬ OS ដោយស៊េរី ដោយមិនខ្លាចជាប់កូដនោះទេ។ ចំណែកពួកជាប់កូដវិញ ត្រូវដោះកូដតាមរយៈ ការប្រើ ទ្រនាប់សីុម ឬ តាម IMEI Unlock។

អ្វីទៅ Baseband ឬ Modem Firmware?

ចំលើយ: Baseband (Setting-> General -> About) គឺជាផ្នែកមួយនៃទូរស័ព្ទដែលគ្រប់គ្រងមុខងារដែលទាក់ទងនឹងអង់តែន និងការចាប់សេវា ហើយជាអ្នកកំណត់ថាតើ ទូរស័ព្ទ អាចប្រើបានជាមួយស៊ីមកាតប្រព័ន្ធណាខ្លះ។ Baseband ស្ថិតនៅដោយឡែកពីផ្នែក OS ឬប្រព័ន្ធប្រតិបត្តិការ ហើយមានស៊េរីរបស់វាផ្ទាល់ខ្លូនដូចជាៈ 3.10.01, 4.01.13 ជាដើម។ ការដំឡើង ឬ Update OS ឬ Restore តាមរយៈ iTune នឹងធ្វើអោយ Baseband ឡើងទៅស៊េរីថ្មីដែរ។

អ្វីទៅ Activation?

ចំលើយ: នៅពេលលោកអ្នកទិញទូរស័ព្ទដំបូង ហើយបើកប្រើវា ឬក្រោយលោកអ្នក ធ្វើការ Restore ទូរស័ព្ទ ដោយសារតែវា បើកមិនចេញ ឬគាំងនោះ លោកអ្នក នឹងអាចប្រើទូរស័ព្ទបាន សំរាប់តែ ហៅទៅលេខសង្គ្រោះបន្ទាន់តែប៉ុណ្ណោះ (911, 112…) ហើយនៅលើផ្ទាំង iPhone របស់លោកអ្នក នឹងបង្ហាញរូបឡូហ្គូ iTunes និងរូបខ្សែ USB… នេះ មានន័យថា iPhone របស់លោកអ្នក មិនទាន់ធ្វើការ Activate នៅឡើយទេ។ ដើម្បី Activate តំរូវអោយលោកអ្នក ភ្ជាប់ iPhone ទៅកាន់កុំព្យូទ័រ រួចបើកកម្មវិធី iTune។ មានវីធីម៉្យាងទៀត ដែលអាច Activate ដោយមិនបាច់ប្រើ iTune គឺប្រើវិធី Hacktivation តែវិធីនេះ តំរូវអោយលោកអ្នក ត្រូវ Jailbreak ទូរស័ព្ទជាមុនសិន។
– ស្វែងយល់បន្ថែមពី​ មុខងារ Activation Lock សូមអានអត្ថបទនេះ: http://wp.me/p1DX6F-2Sw
– វិធីឆែកមើល iPhone ឬ iPad យើង ជាប់ Activation Lock (ជាប់ iCloud) ឬអត់? ចុចមើលអត្ថបទនេះ

អ្វីទៅ Jailbreak?

ចំលើយ: ទូរស័ព្ទរបស់លោកអ្នក ត្រូវបាន Apple កំណត់មិនអោយដំឡើងកម្មវិធី ឬកែកុនអ្វីទាក់ទងនឹងប្រព័ន្ធនោះទេ ហើយលោកអ្នក អាចដំឡើងបានតែកម្មវិធីដែលដោនឡូដពី App Store របស់ Apple តែប៉ុណ្ណោះ។ ដើម្បីអាចដំឡើងកម្មវិធីដែលដោនឡូដពីវ៉ិបសាយ ឬប្រភពផ្សេងក្រៅពី App Store បាន លុះត្រាតែ លោកអ្នក ធ្វើការ Jailbreak iPhone របស់លោកអ្នកជាមុនសិន។ Jailbreak ប្រៀបដូចរំដោះទូរស័ព្ទយើង ចេញពីការឃុំឃាំងរបស់ Apple ដូច្នោះដែរ។ ក្រោយពេល លោកអ្នក Jailbreak ទូរស័ព្ទរបស់លោកអ្នកហើយ លោកអ្នក អាចធ្វើអ្វីបានច្រើនជាមួយទូរស័ព្ទរបស់លោកអ្នកដូចជា ដោះកូដ, ដំឡើងភាសាខ្មែរ និងបញ្ចូល Theme ជាដើម។ អាច Jailbreak បាន ឬមិនបាន ត្រូវមើលទៅលើស៊េរី iOS ថាតើវា Version ប៉ុន្មាន។ ការ Jailbreak មានពីរប្រភេទគឺ Tethered Jailbreak និង Untethered Jailbreak។ Tethered Jailbreak ពេលលោកអ្នក បិទ-បើកទូរស័ព្ទ ឬ Restart លោកអ្នក ត្រូវ Jailbreak ម្តងទៀត។ ចំណែក Untethered Jailbreak ពេលលោកអ្នក Jailbreak ហើយគឺស្ថិតក្នុងសភាព Jailbreak រហូត ហើយអាចបិទ-បើកទូរស័ព្ទបានដោយស៊េរី។
ដើម្បីឆែកមើល OS version សូមចុចលើ Setting-> General -> About រួចរកមើលពាក្យ Version

អ្វីទៅ Cydia?

ចំលើយ: Cydia គឺជាទីបណ្តុំនៃបណ្តាកម្មវិធីទាំងឡាយរួមមាន កម្មវិធីកែកុនប្រព័ន្ធ, Theme, សម្លេងរោទ៍, កម្មវិធី Jailbreak និងកម្មវិធីដោះកូដជាដើម ដែលសរសេរឡើង ដោយអ្នកសរសេរកម្មវិធីផ្សេងៗ ហើយដែលកម្មវិធី ទាំងនេះ ភាគច្រើន មិនអនុញ្ញាតិអោយដាក់នៅលើ App Store នោះទេ។

អ្វីទៅ ការ Restore iPhone?

ចំលើយ: ការ Restore គឺអាចធ្វើបានតាមរយៈកម្មវិធី iTune ប៉ុណ្ណោះ។ ក្រោយការ Restore ទូរស័ព្ទរបស់លោកអ្នក ស្ថិតក្នុងស្ថានភាពដូចទើបនឹងទិញថ្មីដូច្នោះដែរ គឺស្អាតថេង មិនមានកម្មវិធី ឬឯកអ្វីទាំងអស់។ ដូចនេះ ត្រូវធ្វើការ Jailbreak រួច Unlock ម្តងទៀត។ លោកអ្នក អាច Restore ទៅកាន់ស៊េរី OS បច្ចុប្បន្ន និង BaseBand បច្ចុប្បន្នតែប៉ុណ្ណោះ មិនអាច Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបានឡើយ ហើយក៏មិនអាចទំលាក់ Baseband version បានដែរ។ ហេតុអ្វីទៅ? នេះ ជាការកំរិតរបស់ Apple ហើយបើគាត់សំរេចថាម៉េច គឺអញ្ចឹងហើយ… មិនអាចតវ៉ាបានទេ។ តែមានវិធី អាចអោយលោកអ្នក Restore ទៅកាន់ស៊េរី ឬ OS version ចាស់ៗបាន លុះត្រាតែ លោកអ្នក បាន save កូនសោរ SHSH សំរាប់ version ដែលលោកអ្នក ចង់ Restore ទៅនោះ ជាមុនសិន។ ហើយម្តងទៀត គ្មានវិធីអ្វី អាចទំលាក់ Baseband បាននៅឡើយទេ នាពេលនេះ។

អ្វីទៅ កូនសោរ SHSH?

ចំលើយ: កូនសោរ SHSH គឺជាឯកសារមួយ ដែលលោកអ្នក ត្រូវការក្នុងការ Restore ទៅកាន់ Firmware ឫ OS version ចាស់ៗ។ បច្ចុប្បន្ន មានវិធី 2 ដែលអាចអោយលោកអ្នក អាចរក្សាកូនសោរនេះគឺ ប្រើកម្មវិធី iSHSHit នៅលើ iPhone និង TinyUmbrella នៅលើកុំព្យូទ័រ៕

Monday, March 14, 2016

ដោយ ៖ អុីវ វិចិត្រា   

ថ្ងៃចន្ទ ទី២០ ខែមេសា ឆ្នាំ២០១៥ ម៉ោង ១៤:៤៤   (20-04-2015 14:44) 

ការ​បើកបរ​រថយន្ត​លេខ​អូ​តូ​ឬ​លេខ​ស្វ័យប្រវត្តិ ថ្វីបើ​ពុំ​សូវ​មាន​លក្ខណៈ​ស្មុគស្មាញ​ដូច​លេខ​ដៃ​មែន តែ​ក៏​មិន​ងាយស្រួល​ប៉ុន្មាន​ដែរ ក្នុង​ការ​គ្រប់គ្រង​ចង្កូត​ឱ្យ​មាន​លំនឹង​លើ​ដងផ្លូវ ។ ខាងក្រោម​នេះ ជា​សេចក្តីណែនាំ​ពី​របៀប​ប្រើប្រាស់​លេខ​អូ​តូ​ឱ្យ​ប្រកបដោយ​សុវត្ថិភាព​៖

១- ​អង្គុយ​ក្នុង​រថយន្ត​ហើយ​សា​រេ​កៅអីអង្គុយ​តាម​កម្ពស់​ឬ​មាឌ​របស់​អ្នក ។ ក្នុង​នោះ​ជើង​របស់​អ្នក​គួរតែ​អាច​ប៉ះ​លើ​ឈ្នាន់​ហ្គា​រ៍​ឬ​ហ្វ្រាំង​យ៉ាង​ ងាយ ហើយ​អ្នក​ក៏​គួរតែ​អាច​កាន់ចង្កូត​បាន​ដោយ​ពុំ​ចាំបាច់​ស​ន្ធូ​កដៃ​ចេញ​អ្វី ​ដែរ ។ ត្រូវ​ច្បាស់​ថា អ្នក​បាន​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​រួចរាល់​ហើយ មុន​នឹង​បំ​លាស់​ទី​រថយន្ត ។

២-​សង្កេត​មើល​ឈ្នាន់​ទាំង​ពីរ​នៅ​លើ​ កម្រាល​ជាន់​ជើង​របស់​អ្នក ហើយ​កត់សម្គាល់​ពី​ទីតាំង​របស់​វា ។ រថយន្ត​លេខ​អូ​តូ​មាន​ឈ្នាន់​ជាន់​ត្រឹមតែ​ពីរ​ប៉ុណ្ណោះ គឺ​ឈ្នាន់​ហ្វ្រាំង និង​ហ្គា​រ៍ ដែល​ផ្ទុយ​ពី​រថយន្ត​លេខ​ដៃ​មាន​ឈ្នាន់​រហូត​ដល់​ទៅ​៣​ឯណោះ ។ ក្នុង​នោះ​ឈ្នាន់​ហ្វ្រាំង​ស្ថិត​នៅ​ផ្នែក​ខាងឆ្វេង រីឯ​ឈ្នាន់​ហ្គា​រ៍​នៅ​ខាងស្តាំ ។

៣-​រៀន​ឈ្វេងយល់​ពី​តំណែង​លេខ​ឬ​ អក្សរ ដែល​មាន​ក្រិត​ត្រង់​តំបន់​ចង្កឹះ​លេខ ហើយ​ត្រូវ​ដឹង​ពីមុខ​ងារ​ផ្សេង​ៗ​របស់​វា ។ រថយន្ត​អូ​តូ​មាន​អក្សរ P,R,N,D លេខ​១ និង​លេខ​២ ។ ពួក​វា​នីមួយ​សុទ្ធសឹងតែ​មានមុខ​ងារ​រៀងខ្លួន​។ អក្សរ P តំណាង​ឱ្យ​ការ​ចត ហើយ​វា​នឹង​ការពារ​រថយន្ត​ពី​ការ​បំ​លាស់​ទី ខណៈ​ពេល​ម៉ាស៊ីនរថយន្ត​នៅ​ដើរ​ឬ​ពុំ​ទាន់​ពន្លត់ ។ អក្សរ R សម្រាប់​ការ​បើក​ថយក្រោយ ចំណែក N គឺ​សម្រាប់​ឱ្យ​រថយន្ត​ផ្លាស់​ទី​ដោយ​ពុំ​ចាំបាច់​ប្រើ​ម៉ាស៊ីន​វា​មាន​ អត្ថប្រយោជន៍​ក្នុង​ស្ថានភាព ដែល​រថយន្ត​ត្រូវការ​បំ​លាស់​ទី​ពេល​រថយន្ត​ពន្លត់​ម៉ាស៊ីន ។ D សម្រាប់​លោក​អ្នក​ប្រើ​វា​បើកបរ ចំណែក​លេខ​២​និង​១ ប្រើ​ក្នុង​លក្ខខណ្ឌ​ផ្លូវ​លំបាក​ដូច​ជា ការ​បើក​ទ្បើ​ង​ភ្នំ ឬ​ក៏​ផ្លូវ​ពិបាក​ៗ​មួយ​ចំនួន​ទៀត ។

៤-​បញ្ឆេះ​ម៉ាស៊ីនរថយន្ត​តាម​ រយៈ​ការ​មួល​កាច់​សោ​ដេរ​បញ្ឆេះ ។ ត្រូវ​ប្រាកដ​ថា រថយន្ត​អ្នក​គឺ​ស្ថិត​ក្នុង​តំណែង​អក្សរ P មុន​នឹង​កាច់​បើក​សោ​ដេរ​បញ្ឆេះ ចំណែក​រថយន្ត​ខ្លះ​នឹង​មិន​ដំណើរការ​ឬ​ឆេះ​ទ្បើ​យ ប្រ​សិន​ប្រអប់លេខ​មិន​ស្ថិត​ក្នុង​តំណែង​អក្សរ P នោះ ។

៥-​ជាន់​ ឈ្នាន់​ហ្វ្រាំង ហើយ​រំកិល​ចង្កឹះ​លេខ​ទៅ R ឬ D ស្រប​តាម​លក្ខខណ្ឌ​ផ្លូវ​ថា តើ​បើក​ថយក្រោយ​សិន ឬ​ចេញ​ទៅ​តែ​ម្តង ។ ពន្លែង​ឈ្នាន់​ហ្វ្រាំង​យឺត​ៗ នោះ​រថយន្ត​នឹង​ចាប់ផ្តើម​បំ​លាស់​ទី​ទៅ​មុខ​ដោយ​ស្វ័យប្រវត្តិ​ជា​មិន​ខាន ។ ប្រសិនបើ​នេះ​គឺជា​លើក​ទី​១ ក្នុង​ការ​បើករថយន្ត​លេខ​អូ​តូ​ចូរ​អ្នក​កុំ​ធ្វើ​ដូច​ជា​ភ្ញាក់​ៗ​ឱ្យ​សោះ ។ ប្រើប្រាស់​ឈ្នាន់​ហ្វ្រាំង ដើម្បី​គ្រប់គ្រង​ការ​បំ​លាស់​ទី​របស់​អ្នក​ជាបឋម ហើយ​ប្រើ​ឈ្នាន់​ហ្គា​រ៍​ដើម្បី​បង្កើន​ល្បឿន​នៅ​ពេល​អ្នកមាន​ជំនឿ​ចិត្ត​ថា មាន​សុវត្ថិភាព​ហើយ​នោះ ។ ស្រប​ពេល​អ្នក​បង្កើន​ល្បឿន​រថយន្ត​នឹង​ត្រូវ​ចូល​លេខ​ដោយ​ស្វ័យប្រវត្តិ​ជា ​មិន​ខាន ៕

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget