Thursday, January 25, 2018

 អាទិត្យ, 2 កក្កដា 2017 13:04
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
តើ​ប្រិយមិត្ត​ធ្លាប់​ស្គាល់​ស្លាកយីហោ​ក្រុមហ៊ុន​ទូរសព្ទ​ចិន​ច្រើន​ដែរ​ឫ​ទេ? ​ថ្ងៃ​នេះ Sabay បង្ហាញ​ត្រួសៗ​អំពី​ម៉ាក​នៃ​ស្មាតហ្វូន​ទាំង ១២ ក្នុង​ប្រទេស​ចិន ដែល​មាន​ដូច​ខាង​ក្រោម ៖
Huawei Technologies Co. Ltd គឺ​ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ Shenzhen ខេត្ត​ក្វាងទុង។ ស្ថាបនិក​ក្រុមហ៊ុន​នេះ​គឺ​លោក Ren Zhengfei បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៧ ហើយ​បច្ចុប្បន្ន​មាន CEO លោក Ren Zhengfei។
ស្មាតហ្វូន​ល្បី​បំផុត​របស់ Huawei សព្វថ្ងៃ​រួមមាន​ម៉ូដែល​ P10, P10 Plus និង Mate 9 ជាដើម។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Huawei ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៣ ក្នុង​លោក។​​​
OPPO Electronics Corp. គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចល័ត​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ដុងហ្គុន ខេត្ត​ក្វាងទុង។ ស្ថាបនិក​ក្រុមហ៊ុន​នេះ​រួមមាន​លោក​ Tony Chen និង Piyush Chandra ហើយ​បង្កើត​ឡើង​នា​ឆ្នាំ ២០០៤។ ស្មាតហ្វូន​ពេញ​និយម​បំផុត​បច្ចុប្បន្ន​រួមមាន​ម៉ូដែល​ R11/R11 Plus, F3 និង F3 Plus។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ OPPO ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៤ ក្នុង​លោក។
VIVO ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ, ការ​រចនា,​ ការ​ផលិត​ស្មាតហ្វូន និង​សេវាកម្ម​អនឡាញ។ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ដុងហ្គុន ខេត្ត​ក្វាងទុង។ ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង ជា CEO តែ​មួយ នា​ពេល​បច្ចុប្បន្ន គឺ​លោក Shen Wei បង្កើត​នា​ឆ្នាំ ២០០៩។
ស្មាតហ្វូន​ពេញ​និយម​បំផុត​រួម​មាន​ម៉ូដែល V5s, V5 Plus និង V3Max ជា​ដើម។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ VIVO ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៥ ក្នុង​លោក។
OnePlus ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ ដែល​បង្កើត​ឡើង​នា​ឆ្នាំ ២០១៣ ដោយ​ស្ថាបនិក​លោក Pete Lau និង Carl Pei ហើយ​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen ។ ជា​ក្រុមហ៊ុន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ OPPO Electronics ព្រោះ​ស្ថិត​នៅ​ក្រោម​ទ្រនំ​តែ​មួយ​នៃ​ក្រុមហ៊ុន BBK Electronics។
ម៉ូដែល​ពេញ​និយម​បំផុត​របស់ OnePlus រួម​មាន OnePlus 5 និង OnePlus 3T កាល​ពី​ឆ្នាំ​កន្លង​ទៅ។​
Xiaomi Inc. គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង។ បង្កើត​ឡើង​នា​ឆ្នាំ ២០១០ មាន​ CEO លោក Lei Jun ។ ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៥ មាន​ដល់ ១២,៥ ពាន់​លាន​ដុល្លារ។​
ម៉ូដែល​ពេញ​និយម​បំផុត​រួមមាន Mi Mix, Mi 6 និង Redmi Note 4។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Xiaomi ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៦ ក្នុង​លោក។
Lenovo Group Ltd ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ប៉េកាំង។ ស្ថាបនិក​លោក Liu Chuanzhi បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៤ ហើយ​មាន​ CEO លោក Yang Yuanqing។
ម៉ូដែល​ពេញ​និយម​បំផុត​រួម​មាន​ Z2 Plus, ត្រកូល P និង K។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Lenovo ជាប់​ជា​ក្រុមហ៊ុនផលិត​ស្មាតហ្វូន​លំដាប់​ទី ៨ ក្នុង​លោក។
Alcatel ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ TCL Corporation បង្កើត​ឡើង​នា​ឆ្នាំ ២០០៤។ ស្មាតហ្វូន​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​នេះ​គឺ Alcatel OneTouch។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Alcatel ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ១០ ក្នុង​លោក។
Coolpad Group Limited ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Caymans បាន​បង្កើត​ឡើង​នា​ឆ្នាំ ១៩៩៣ ដោយ​ស្ថាបនិក​ Deying Guo។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥ មាន​បុគ្គលិក​សរុប ៥,៦៣៤ នាក់។ ម៉ូដែល​ពេញ​និយម​បំផុត​រួម​មាន​ម៉ូដែល Cool Play 6, Note 5 Lite និង Defiant ជាដើម។
Gionee ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន បង្កើត​ឡើង​នា​ឆ្នាំ ២០០២ ដោយ​ស្ថាបនិក​លោក Liu Lirong មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Shenzhen ខេត្ត​ក្វាងទុង។ បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រមាណ ៨ ពាន់​នាក់។ ម៉ូដែល​ពេញ​និយម​បំផុត​រួមមាន Elife S7, S5.5 និង S5.1 ជា​ពពួក​ស្មាតហ្វូន​មាន​កម្រាស់​ស្ដើង​បំផុត។
ZTE Corporation ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៥ ដោយ​ស្ថាបនិក​លោក Hou Weigui មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាងទុង។
ចំណូល​សរុប​គិត​ក្នុង​ឆ្នាំ ២០១៤ មាន ៨១,៤៧ លាន​យន់ ហើយ​ស្មាតហ្វូន​ពេញ​និយម​បំផុត​រួម​មាន​ ​​​​​​​​​​​​​​​​​​​​​​​​Nubia Z17, Axon 7s និង Nubia Z17 Mini។គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ ZTE ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៧ ក្នុង​លោក។
Meizu Technology Co., Ltd ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Zhuhai ខេត្ត​ក្វាងទុង បង្កើត​ឡើង​នា​ឆ្នាំ ២០០៣ ដោយ​ស្ថាបនិក​លោក Jack Wong។ ស្មាតហ្វូន​ពេញ​និយម​រួម​មាន​ម៉ូដែល M5s, M5 Note និង M3x។​
Le.com ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ស្រុក​ Chaoyang ក្រុង​ប៉េកាំង។ បង្កើត​ឡើង​នា​ឆ្នាំ ២០០៤ ដោយ​ស្ថាបនិក​លោក Jia Yuetingស្មាតហ្វូន​ពេញ​និយម​រួម​មាន​ម៉ូដែល Le Pro 3, Le 1s Eco និង Le Max 2 ជាដើម។ ប្រាក់​ចំណូល​សរុប​នៅ​ឆ្នាំ ២០១៥ ទទួល​បាន​ជាង ១៣ ពាន់​លាន​យន់៕
 អង្គារ, 15 សីហា 2017 15:17
  •  ចំនួនមតិ 1
ចន្លោះមិនឃើញ
ឧស្សាហកម្ម​បច្ចេកវិទ្យា​ប្រទេស​ចិន ត្រូវ​បាន​គេ​ស្គាល់​ថា​មិន​ចាញ់​ក្រុមហ៊ុន​ធំៗ​នៅ​​អាមេរិក​ប៉ុន្មាន​ឡើយ។ តំបន់​ឧស្សាហកម្ម​បច្ចេកវិទ្យា​យក្ស Silicon Valley របស់​អាមេរិក ស្ថិត​នៅ​ក្នុង​រដ្ឋ​ California ដោយឡែក​សម្រាប់​ប្រទេស​ចិន ទីក្រុង Shenzhen ជា​តំបន់​មួយ​ដែល​ប្រមូល​ផ្ដុំ​ដោយ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ក្នុង​ស្រុក​ល្បីៗ​ជា​ច្រើន។
១.WeChat របស់ Tencent ប្រជែង​នឹង Facebook:
​ទោះ​បី​ Facebook ជា​បណ្ដាញ​សង្គម​យក្ស​ដ៏​ធំ​ក្នុង​លោក ប៉ុន្តែ​មិន​ត្រូវ​ប៉ាន់​ក្នុង​ទឹកដី​ប្រទេស​ចិន​ឡើយ។ ប្រព័ន្ធ​ទំនាក់ទំនង​សង្គម​ធំ​បំផុត​របស់​ចិន គឺ​ក្ដោបក្ដាប់​ដោយ​ក្រុមហ៊ុន Tencent ដែល​មាន​កម្មវិធី WeChat។ មាន​មុខងារ​ជា​ច្រើន​ដូច​ទៅ​នឹង Facebook លើស​ពី​នោះ​ទៀត​គឺ​មុខងារ​ទូទាត់​ទំនិញ​ដ៏​ពេញ​និយម ដែល​ឆ្នាំ​នេះ​មាន​អតិថិជន​ក្នុង​ប្រទេស​ចិន​ប្រមាណ ៦០០ លាន​នាក់​កំពុង​ប្រើប្រាស់ ប្រកៀក​ប្រកិត​ជាមួយ​អ្នក​ប្រើប្រាស់ ៤៥០ លាន​នាក់​របស់ Alibaba ស្ថិត​ក្នុង​ដើម​កំណើត​តែ​មួយ។
WeChat បង្កើត​ឡើង​នៅ​ខែ​មករា ឆ្នាំ ២០១១ ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ប្រមាណ ៩៣៨ លាន​នាក់ ដោយ​ ៩០ ភាគរយ​ស្ថិត​នៅ​ក្នុង​ប្រទេស​ចិន។ ធៀប​ទៅ​នឹង WhatsApp និង Facebook Messneger ដែល​មាន​ ១,២ ពាន់​លាន​នាក់ និង Instagram មាន ៧០០ លាន​នាក់ ហើយ Twitter មាន ៣២៨ លាន​នាក់​ជុំវិញ​ពិភពលោក។
២.Huawei ប្រជែង​នឹង Apple:
Huawei ត្រូវ​បាន​គេ​ស្គាល់​ជា​ស្លាកយីហោ​ដ៏​ពេញ​និយម​មួយ​ក្នុង​ទីផ្សារ​សកលលោក ប៉ុន្តែ​ស្ថិត​នៅ​លំដាប់​ទី ១ ក្នុង​ប្រទេស​ចិន ដែល​តាម​ដោយ​ក្រុមហ៊ុន Vivo និង Oppo។ នា​ត្រីមាស​ទី ១ ឆ្នាំ ២០១៧ Huawei ចេញ​លក់​ស្មាតហ្វូន​បាន​ ៣៤,៦ លាន​គ្រឿង ក្ដោបក្ដាប់​ចំណែក​ទីផ្សារ ១០ ភាគរយ ធៀប​នឹង​ Apple បាន ៥០,៧ លាន​គ្រឿង ស្មើ​នឹង ១៤,៧ ភាគរយ។ ដោយ​ទោះ​បី​ជា​ស្ថិត​នៅ​លំដាប់​ទី ៣ ឈរ​ក្រោម Apple និង SAMSUNG ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​វិវត្ត​នូវ​គ្រឿង​បន្លាស់​នៃ​ស្មាតហ្វូន​របស់​ខ្លួន បាន​យ៉ាង​ប្រសើរ​រួម​មាន​បន្ទះ​ឈីប Kirin និង​បច្ចេកវិទ្យា​សាក​ថ្ម​រហ័ស Super Charge។
គួប​ផ្សំ​នឹង​បច្ចេកវិទ្យា​កាមេរ៉ា​ភ្លោះ សហការ​ជាមួយ​ Leica បាន​ជំរុញ​ឲ្យ​ស្លាកយីហោ Huawei បច្ចុប្បន្ន​កំពុង​ត្រៀម​ផ្ដួល Apple នា​ប៉ុន្មាន​ឆ្នាំ​បន្ទាប់។
៣.Baidu ប្រជែង​ជាមួយ Google:
Google ជា​ប្រព័ន្ធ​ Search ដ៏​ធំ​បំផុត​ក្នុង​លោក ប៉ុន្តែ​ក្នុង​ប្រទេស​ចិន​គឺ Baidu ឯ​ណោះ​ទេ។ ការ​ចាប់​ផ្តើម​របស់​ក្រុមហ៊ុន​ទាំង ២ ខុស​គ្នា​តែ​ជាង ២ ឆ្នាំ​ប៉ុណ្ណោះ ដោយ​ Google លេច​ចេញ​នៅ​ចុង​ឆ្នាំ១៩៩៨ ហើយ Baidu ផ្ដើម​នៅ​ដើម​ឆ្នាំ ២០០០។
អ្នក​ប្រើប្រាស់​ប្រមាណ ៨០ ភាគរយ​ក្ដោបក្ដាប់​ដោយ Baidu ខណៈ Google ទទួល​បាន​តែ​ជាង ១០ ភាគរយ​ប៉ុណ្ណោះ​ស្ថិត​តាម​តំបន់​មួយ​ចំនួន។ នៅ​ឆ្នាំ ២០១៦ Google រក​ចំណូល​បាន​ប្រហែល ៩០ ពាន់​លាន​ដុល្លារ ខណៈ Baidu បាន​តែ​ជាង ១០ ពាន់​លាន​ដុល្លារ​ប៉ុណ្ណោះ។​
៤.Alibaba ប្រជែង​នឹង Amazon:
មិន​ត្រឹម​តែ​ជា​ទីផ្សារ​ទិញ​ទំនិញ Online ល្បី​ឈ្មោះ​នៅ​អាមេរិក ក្រុមហ៊ុន Amazon ក៏​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំងក្លា​ពី​បណ្ដា​ប្រទេស​ផ្សេង​ទៀត​ផង​ដែរ។ ប៉ុន្តែ​អ្នក​ធ្លាប់​ដឹង​ទេ Alibaba របស់​ប្រទេស​ចិន ធ្លាប់​ឆក់​យក​តំណែង​ទី ១ ជា​ទីផ្សារ​លក់​ធំ​ជាង​គេ​បំផុត​ក្នុង​លោក នៅ​ឆ្នាំ ២០១៦ ដែល​មាន​ទំនិញ​ច្រើន​ជាង​ធៀប​នឹង​ទីផ្សារ Amazon និង eBay បូក​បញ្ចូល​គ្នា។
​ក្រៅ​ពី​ទីផ្សារ​ទំនិញ Online ក្រុមហ៊ុន Alibaba ក៏​មាន​បង្កើត​សេវាកម្ម​ទូទាត់​ទំនិញ AliPay ដូច​ដែល​ Sabay បាន​​លើក​ឡើង​ពី​ខាង​លើ។​ ក្រៅ​ពី​នោះ​ក្រុមហ៊ុន​របស់​លោក Jack Ma មួយ​នេះ ក៏​បាន​បំបែក​ជា​ទីផ្សារ​តូច​ផ្សេង​ទៀត​រួម​មាន Tmall, Taobao ជា​ដើម។​ ក្រៅ​ពី​ប្រជែង​ជាមួយ​ក្រុមហ៊ុន​អាមេរិក Alibaba ក៏​បាន​បង្កើត​កម្មវិធី LaiWang ជា​បណ្ដាញ​សង្គម​ប្រជែង​ជាមួយ​កម្មវិធី WeChat ក្នុង​ស្រុក ហើយ​ Kanbox ស្រដៀង​នឹង Dropbox ថែម​ទៀត​ផង។
៥.Didi Chuxing ប្រជែង​នឹង Uber:
Uber ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​រថយន្ត​តាក់ស៊ី​ទំនើប​បំផុត​ក្នុង​សហរដ្ឋអាមេរិក ប៉ុន្តែ​ប្រទេស​ចិន ក៏​បង្កើត​ខ្លួន​ឯង​ហើយ​មាន​ឈ្មោះ​ថា Didi Chuxing។ ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ បាន​ចាប់​ដៃ​ជាមួយ​ក្រុមហ៊ុន​ធំៗ​ផ្សេង​ទៀត​រួម​មាន Grab, Lyft, 99 និង Ola ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​កាន់​តែ​ធំធេង​ដល់​អតិថិជន​ក្នុង​ការ​កក់​សំបុត្រ​តាក់ស៊ី។
បច្ចុប្បន្ន Didi Chuxing បាន​កាន់កាប់​ ៤០០ ទីក្រុង​ជុំវិញ​ប្រទេស​ចិន ដោយ​មាន​អតិថិជន​ប្រមាណ ២០ លាន​នាក់​ធ្វើ​ដំណើរ​ជា​រៀងរាល់​ថ្ងៃ។​ ក្រុមហ៊ុន​នេះ​មាន​តម្លៃ​ខ្លួន​ ២៨ ពាន់​លាន​ដុល្លារ ខណៈ Uber ថ្លៃ​ដល់ ៧០ ពាន់​លាន​ដុល្លារ ប៉ុន្តែ​មិន​ជា​រឿង​អាក្រក់​នោះ​ទេ ព្រោះ​នេះ​ជា​ការ​ធៀប​ក្រុមហ៊ុន​ក្នុង​ស្រុក​មួយ និង​ក្រុមហ៊ុន​ធំ​លំដាប់​ពិភពលោក។​
 អាទិត្យ, 9 កក្កដា 2017 09:48
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
ប្រទេស​ចិន ជា​ប្រទេស​ប្រមូល​ផ្ដុំ​នូវ​សេវាកម្ម​និង​ផលិតផល​បច្ចេកវិទ្យា​កំពូលៗ​ជា​ច្រើន។ មាន​ទីក្រុង ៤ ដែល​ពេញ​និយម​ខ្លាំង​រួម​មាន​ ទីក្រុង​ប៉េកាំង ដែល​មាន​មជ្ឈមណ្ឌល​បច្ចេកវិទ្យា Baidu ជាប់​ឈ្មោះ​ជា Google របស់​ប្រទេស​ចិន, ទីក្រុង​ស្សិនចេន ដែល​ភាគ​ច្រើន​មាន​សុទ្ធ​តែ​រោងចក្រ​ផលិត​តាំង​ពី​ឧបករណ៍​បច្ចេកវិទ្យា​លំដាប់​តូច​ដល់​ខ្ពស់ ហើយ​មាន​ការិយាល័យ​ក្រុមហ៊ុន Tencent នៅ​ទី​នោះ ដែល​ជា​ក្រុមហ៊ុន​បង្កើត​កម្មវិធី WeChat និង QQ, ​​​ទីក្រុង​ហាំងចូវ បណ្ដុំ​នៃ​ក្រុមហ៊ុន​ពាណិជ្ជកម្ម​អេឡិចត្រូនិក​រួម​មាន Alibaba និង NetEase និង​ទីក្រុង​សៀងហៃ​ដែល​ជា​តំបន់​ធ្វើ​ពាណិជ្ជកម្ម​អន្តរជាតិ ច្រើន​មាន​ធនាគារ​ជាង​ក្រុមហ៊ុន​បច្ចេកវិទ្យា។​
+សេវាកម្ម​និង​ផលិតផល​ល្បីៗ​ទាំង ១០ របស់​ប្រទេស​ចិន ៖
១. WeChat (កម្មវិធី​បណ្ដាញ​សង្គម) ៖
ជា​កម្មវិធី​ស្ថិត​ក្រោម​ទ្រនំ​របស់​ក្រុមហ៊ុន Tencent ហើយ​បច្ចុប្បន្ន​មាន​អ្នក​ប្រើប្រាស់​ ៨០០ លាន​នាក់ ដោយ​វា​ជា​បណ្តាញ​សង្គម​ពេញ​និយម​កំពូល​ក្នុង​ស្រុក។​ យើង​ប្រើប្រាស់​សម្រាប់​ធ្វើ​ការ​ ទំនាក់ទំនង​ជាមួយ​មិត្តភ័ក្ដិ​ជា​លក្ខណៈ​ផ្ញើ​សារ​អក្សរ, សម្លេង និង​រូបភាព​ជាដើម។
២. Baidu (កម្មវិធី Search) ៖
Baidu អាច​ហៅ​ថា​ជា Google របស់​ប្រទេស​ចិន ដោយ​វា​ថែម​ទាំង​មាន​កម្មវិធី Baidu Maps ប្រហាក់​ប្រហែល​ទៅ​នឹង Google Maps ដែរ។ ទៀតសោត​កាល​ពី​ពេល​កន្លង​ទៅ ក្រុមហ៊ុន​យក្ស​មួយ​នេះ​ក៏​ទើត​ប្រកាស​បង្ហាញ​នូវ​ប្រព័ន្ធ​ប្រតិបត្តិ Duer OS ដែល​ស្រដៀង​នឹង Alexa របស់​ក្រុមហ៊ុន​អាមេរិក Amazon។
៣. Alibaba (ក្រុមហ៊ុន​ពាណិជ្ជកម្ម) ៖
​Alibaba ជា​ក្រុមហ៊ុន​ពាណិជ្ជកម្ម​មួយ ដែល​បង្កើត​នូវ​កម្មវិធី​ផ្សារ​លក់​ទំនិញ​អន្តរជាតិ មិន​ថា​តែ Taobao និង Tmall ក៏​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​វា​ផង​ដែរ។​ មាន​លក្ខណៈ​ស្រដៀង​ទៅ​នឹង eBay, Amazon ប៉ុន្តែ​មិន​មាន​ការ​លក់​ជា​ប្រភេទ​ដេញ​ថ្លៃ​នោះ​ទេ។ ក្រុមហ៊ុន Alibaba កាន់កាប់​សេដ្ឋកិច្ច​ពាណិជ្ជកម្ម​ប្រមាណ ៨០ ភាគរយ ក្នុង​ប្រទេស​ចិន។​
៤. Alipay & WeChat Pay (សេវាកម្ម​ទូទាត់​ទំនិញ) ៖
Alipay ជា​សេវាកម្ម​របស់ Alibaba ហើយ WeChat Pay ជា​របស់ Tencent ដោយ​វា​សុទ្ធសឹង​ជា​សេវាកម្ម​ទូទាត់​ទំនិញ​ខ្នាត​ធំ​និង​តូច។ មនុស្ស​ជា​ច្រើន​រស់​នៅ​ក្នុង​ទីក្រុង​សៀងហៃ​និង​ប៉េកាំង​ច្រើន​ប្រើ​សេវាកម្ម​ទាំង ២ នេះ ដោយ​មិន​សូវ​ប្រើប្រាស់​ក្រដាស​ប្រាក់​ចេញ​ពី​ហោប៉ៅ​ឡើយ​ ក្នុង​ការ​ទិញ​ទំនិញ​ផ្សេងៗ។​
៥. Weibo (បណ្ដាញ​សង្គម) ៖
​Weibo ជា​បណ្តាញ​សង្គម​កូន​កាត់ Twitter ។ ចំណូល​របស់​ក្រុមហ៊ុន​នេះ មាន​ការ​កើន​ឡើង​ប្រមាណ ៤០ ភាគរយ​ក្នុង​ឆ្នាំ​កន្លង​ទៅ ដោយ​ឡែក​បច្ចុប្បន្ន​ទាំង​ចំនួន​អ្នក​ប្រើប្រាស់​ ក៏​ដូច​ជា​ទីផ្សារ​របស់​ Weibo បាន​វ៉ា​ដាច់ Twitter របស់​អាមេរិក​បាត់​ទៅ​ហើយ។
៦. Momo (កម្មវិធី​ជួប​គូ​ណាត់) ៖
Momo ជា​កម្មវិធី​ជួប​គូ​ណាត់​ដំបូង​បង្អស់​ក្នុង​ប្រទេស​ចិន មិន​ខុស​ពី Tinder ដែល​ជា​ការ​មធ្យោបាយ​រក​ស្នេហា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត។​ បច្ចុប្បន្ន​វា​កំពុង​ពេញ​និយម​ខ្លាំង​មែន​ទែន​ក្នុង​ស្រុក។
៧. Meitu(កម្មវិធី​កាត់​ត​រូបភាព) ៖
មាន​ប្រមាណ​ជាង ៥០ ភាគរយ​នៃ​រូបភាព Selfie ដែល​បង្ហោះ​ចេញ គឺ​ប្រើប្រាស់​កម្មវិធី Meitu។ ប្រើ​ដើម្បី​ជួយ​កែ​ច្នៃ​សម្រស់​របស់​អ្នក​ឱ្យ​មាន​សភាព​ស​ចែងចាំង បាត់​ស្នាម​លើ​ផ្ទៃ​មុខ និង​ពង្រីក​គ្រាប់​ភ្នែក​ឱ្យ​ធំ​ជាដើម។ កន្លង​ទៅ​តម្លៃ​ខ្លួន​ក្រុមហ៊ុន​មួយ​នេះ បាន​ឡើង​ដល់ ៥,២ ពាន់​លាន​ដុល្លារ។​
៨. YouKu (បណ្ដាញ​ទស្សនា​វីដេអូ) ៖​​​​
YouKu ជា​ YouTube របស់​ប្រទេស​ចិន ដោយ​កាល​ពី​ឆ្នាំ ២០១៥ កន្លង​ទៅ ក្រុមហ៊ុន Alibaba បាន​ទិញ​យក​ក្នុង​តម្លៃ​ប្រមាណ ៤,៨ ពាន់​លាន​ដុល្លារ ក្នុង​គោលដៅ​ប្រកួតប្រជែង​លើ​ប្រព័ន្ធ​អ៊ីនធឺណិត​ជា​មួយ​ក្រុមហ៊ុន ​Tencent និង Baidu។​ ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Jack Ma បណ្ដាញ​ទស្សនា​វីដេអូ​មួយ​នេះ មាន​ចំនួន​ប្រជាជន​ក្នុង​ស្រុក​ទស្សនា​ច្រើន​ជាង​ប្រជាជន​សរុប​ក្នុង​ទឹកដី​អាមេរិក​ទៅ​ទៀត។
៩. Didi Chuxing (ក្រុមហ៊ុន​ដឹក​អ្នក​ដំណើរ) ៖
ក្រុមហ៊ុន​បម្រើ​សេវាកម្ម​ដឹក​អ្នក​ដំណើរ​មួយ​នេះ បច្ចុប្បន្ន​កំពុង​បម្រើ​មនុស្ស​ប្រមាណ ៣០០ លាន​នាក់ ក្នុង​ទីក្រុង​ជាង ៤០០ ជុំវិញ​ប្រទេស​ចិន។​ Uber ចំណាយ​ពេល ៦ ឆ្នាំ​ដើម្បី​បម្រើ​អ្នក​ធ្វើ​ដំណើរ​បាន​ ៦ ពាន់​លាន​នាក់ ខណៈ​ក្រុមហ៊ុន​នេះ​ចំណាយ​ពេល​ត្រឹម​មួយ​ឆ្នាំ នា​ឆ្នាំ ២០១៥ បម្រើ​បាន​ដល់ ១,៤ ពាន់​លាន​នាក់​ឯ​ណោះ។​
១០. NetEase (ក្រុមហ៊ុន​ហ្គេម) ៖
NetEase ជា​ក្រុមហ៊ុន​ប្រទេស​ចិន ដែល​ផ្ដល់​សេវា​លេង​ហ្គេម​លើ​អ៊ីនធឺណិត​ស្រដៀង​ទៅ​នឹង Yahoo ដែរ។​ ដោយ​ទោះ​បី​ជា​ពុំ​មាន​ភាព​ល្បីល្បាញ​ខ្លាំង ប៉ុន្តែ​ក្រុមហ៊ុន​ចិន​មួយ​នេះ កំពុង​ព្យាយាម​បង្កើត​ផលិតផល​ដែល​អាច​បង្កើន​ចំណែក​ទីផ្សារ​បន្ថែម​ទៀត៕
 អង្គារ, 23 មករា 2018 16:39
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ
Alibaba Group. ជា​ក្រុមហ៊ុន​លក់​រាយ​ធំ​ជាង​គេ​បំផុត​លើ​​ពិភពលោក។​ ក្រុមហ៊ុន Alibaba Group មាន​អាជីវកម្ម​ជាច្រើនរាប់​តាំង​ពី​សេវា​ថែទាំ​សុខភាព​ ប្រព័ន្ធ​ផ្សព្វផ្សាយ និង​ការ​កម្សាន្ត។
មាន​ប្រតិបត្តិការ​នៅក្នុង​បណ្តា​ប្រទេស​ជាង 200 Alibaba.com បែងចែកផ្នែក​សំខាន់ៗ​ជា​បី: វិបផតថល Alibaba.com ដែល​ភ្ជាប់​ការ​លក់​រវាង​អ្នក​នាំចូលនិង​អ្នក​នាំចេញ។ វិបផតថលចិន 1688.com ដែល​ដើរ​តួ​ជា​វេទិកា សម្រាប់​ជំនួញ​ពាណិជ្ជកម្ម​នៅក្នុង​ប្រទេសចិន និងគេហទំព័រ​លក់​រាយ​ឈ្មោះ AliExpress.com សម្រាប់​អ្នក​ត្រូវការ​ទិញ​ផលិតផលតូចៗ​ក្នុងតម្លៃលក់ដុំ។ ​ Sabay ណែនាំ​ក្រុមហ៊ុន​ធំៗ​ ៨ ដែលស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់​ Alibaba Group របស់​សេដ្ឋី Jack Ma។​​
១.Lazada:
​Alibaba បាន​ទិញ​យក​ក្រុមហ៊ុន Lazada ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​សិង្ហ​បុរី​កាលពី​ខែមេសា​ឆ្នាំ 2016 ក្នុង​កិច្ច​ព្រម​ព្រៀង​តម្លៃ 1 ពាន់​លាន​ដុល្លារ​។ Lazada ផ្តោតលើ​ការធ្វើ​ពាណិជ្ជកម្ម​អេឡិចត្រូ​និច​នៅក្នុង​ប្រទេស​អាស៊ីអាគ្នេយ៍​ចំ​នួន 6 គឺ​វៀតណាម​, ឥណ្ឌូនេស៊ី​, ម៉ាឡេស៊ី​, សិង្ហ​បុរី​, ហ្វីលីពីន​ និង​ថៃ​។
២.South China Morning Post:
Alibaba Group បាន​ទិញ​សារព័ត៌មាន​ South China Morning Post ជា​កាសែត​​ផ្សាយ​ជា​ភាសា​អង់គ្លេស​ ដែល​មាន​មូលដ្ឋាន​នៅ​ហុងកុង​កាលពី​ខែធ្នូ​ឆ្នាំ 2015 ក្នុង​តម្លៃ​ប្រហែល 266 លាន​ដុល្លារ​ ជា​ផ្នែក​មួយ​នៃ​ផែនការ​ព​ង្រី​ក​ប្រព័​ន្ធ​ផ្សព្វផ្សាយ​ និង​អាជីវកម្ម​កម្សាន្តរ​បស់​ខ្លួន​។​ នៅពេល​នោះ​លោក Jack MA នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Alibaba បាន​និយាយថា​ ខ្លួន​ចង់​ធ្វើ​ការកែប្រែ​ឡើង​វិញ​នូវ​អ្វី​ដែល​ខ្លួន​គិតថា​ជា​ការបង្ហាញ​អវិជ្ជមាន​របស់​ប្រទេស​ចិន​នៅក្នុង​ប្រ​ព័​ន្ធ​ផ្សព្វផ្សាយ​លោក​ខាង​លិ​ច​។
៣.AutoNavi:
Alibaba Group បាន​ទិញ AutoNavi ជា​ក្រុមហ៊ុន​ផែនទី​របស់​ចិន​នៅក្នុង​ឆ្នាំ 2014 ដោយ​មិន​បញ្ជាក់​ទំហំ​ការ​ចំណាយ។ ក្រុមហ៊ុន​ធំ​មួយ​នេះ បាន​​ផ្គត់ផ្គង់​​ប្រព័ន្ធ​​ផែនទី​​ទំនើប​​ឲ្យ Google អស់​​រយៈ​កាល​​រាប់​​ទសវត្ស​​មក​​ហើយ។ បច្ចុប្បន្ន​មាន​​អ្នក​​ប្រើប្រាស់​​លើស​​ពី ១០០ លាន​នាក់ ហើយ​​ក្លាយ​​ជា​​កម្មវិធី​ល្អផ្ដាច់គេ​ក្នុង​ប្រទេស​មហា​អំណាច។
៤.Taobao:
Alibaba បាន​បង្កើត​ Taobao នា​ឆ្នាំ ២០០៣ ជា​ទីផ្សារ​លក់​ Online ក្នុង​ស្រុក ស្រដៀង​នឹង eBay និង Amazon របស់​អាមេរិក។ ស្រប​ពេល​ដែល eBay បាន​ទិញ​យក​គេហទំព័រ​ដេញ​ថ្លៃ Eachnet របស់​ចិន​ ដើម្បី​ប្រកួតប្រជែង​ ក្រុមហ៊ុន Taobao បាន​ផ្តល់ជូន​នូ​វ​បញ្ជី​លក់​ និង​លក្ខណៈ​ពិសេស​ដល់​អ្នកលក់​ដោយ​ឥតគិតថ្លៃ​ដូចជា​ ការផ្ញើ​សារ​សម្រាប់​អ្នក​ទិញ​ហើយ​វា​បាន​ក្លាយជា​កន្លែង​ដាក់លក់​ដេញថ្លៃ​ឈានមុខ​គេ​នៅក្នុង​ប្រទេស​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​។
៥.Alipay:
ជា​ក្រុមហ៊ុន​ទូទាត់​ទំនិញ​ឌីជីថល​ធំ​បំផុត​ក្នុង​ពិភពលោក មាន​អ្នក​ប្រើ​លើស ៤០០ លាន​នាក់ ដែល​បង្កើត​ឡើង​ដោយ​ Alibaba នា​ឆ្នាំ ២០០៤។ ក្រៅ​ពី​យក​ឈ្នះ​លើ PayPal នៅ​ខែសីហា​ឆ្នាំ 201 5 Alipay បាន​ប្រកាស​ភាពជា​ដៃគូ​ជាមួយ Yelp ដែល​ជា​សញ្ញា​នៃ​ផែនការ​របស់​ពួកគេ​ ដើម្បី​ព​ង្រី​ក​ទៅ​ភាគ​ខាង​លិ​ច​។​
Alipay បាន​សហការ​ជាមួយ​ស្ថាប័ន​ហិរញ្ញ​វត្តុ​ជាង​ ៦៥ ដូច​ជា MasterCard និង Visa ហើយ​ផ្តល់​សេវាកម្ម​ទូទាត់​សាច់ប្រាក់​លើ​ការ​ទំនិញ​តាម​គេហទំព័រ​ធំៗដូច​ជា Taobao ជា​ដើម។​
៦.Alibaba Pictures Groups:
ក្រុមហ៊ុន Alibaba Pictures Group ប្តូរ​ឈ្មោះ​ពី​ក្រុមហ៊ុន ChinaVision Media បន្ទាប់ពី​ក្រុមហ៊ុន Alibaba Group បាន​ទិញ​ភាគហ៊ុន 60 ភាគ​រយ​ក្នុងតម្លៃ 804 លាន​ដុល្លារ​ក្នុង​ឆ្នាំ 2014 ។​ ក្រុមហ៊ុន​កម្សាន្ត​បាន​ក្លាយជា​ក្រុមហ៊ុន​​ខ្សែ​​ភាពយន្ត​​ចិនដ៏​ធំ​បំ​ផុត​ចាប់តាំងពី​ឆ្នាំ 2015 ។​
ទោះបីជា​អ្នក​ផលិត​ខ្សែ​ភាព​យ​ន្ត​ចិន​លេចធ្លោ​ក៏ដោយ​ ក៏​ក្រុមហ៊ុន Alibaba Pictures Group បាន​និយាយ​នៅក្នុង​ខែ​វិច្ឆិកា​ថា​ពួកគេ​បាន​រាយការណ៍​ពី​ការខាតបង់​ចំ​នួន 83,7 លាន​ដុល្លារ​។
៧.Aliwangwang និង Laiwang:
នៅ​ឆ្នាំ ២០០៤ ដើម្បី​ភ្ជាប់​ទំនាក់ទំនង​រវាង​អ្នក​ទិញ​និង​អ្នក​លក់​លើ​គេហទំព័រ Taobao ក្រុមហ៊ុន Alibaba ក៏​ប្រកាស​បន្ថែម​ពី​សេវាកម្ម​ផ្ញើ​សារ Aliwangwang ហើយ​បច្ចុប្បន្ន​ជាប់​លំដាប់​ទី ២ ក្នុង​ប្រទេស។
រហូត​ដល់​ឆ្នាំ ២០១៣ ក្រុមហ៊ុន​ក៏​ប្រកាស​ស្រដៀង​នូវ​កម្មវិធី​​ផ្ញើសារ​មួយទៀត Laiwang ដើម្បី​ជា​ផែនការ​ផ្តួល WeChat របស់​ក្រុមហ៊ុន​អ៊ីនធឺណិត Tencent។​
៨.Ali Health Information Technology:
ជា​ក្រុមហ៊ុន​ថែរក្សា​សុខភាព​របស់​ក្រុមហ៊ុន Alibaba ដែល​បានចាប់ផ្តើម​នៅក្នុង​ឆ្នាំ 2014 បន្ទាប់ពី​ក្រុមហ៊ុន Alibaba និង​ក្រុមហ៊ុន​ឯក​ជន Yunfeng បាន​ទិញ​ភាគហ៊ុន​ចំ​នួន 54% នៅក្នុង​ក្រុមហ៊ុន​ដែល​មាន​ឈ្មោះថា Citic 21CN ។​
ថ្មីៗ​នេះ​ក្រុមហ៊ុន Alibaba បាន​ផ្តោត​សំខាន់លើ​ការបង្កើន​ក្រុមហ៊ុន​ ឱ្យ​ក្លាយទៅជា​ប្រ​ព័​ន្ធ​ថែរក្សា​សុខភាព​ដ៏​សំ​ខាន់​ជាមួយកិច្ច​ព្រម​ព្រៀ​ង​តម្លៃ 488,3 លាន​ដុល្លារ​ដែល​ក្នុង​នោះ​ក្រុមហ៊ុន Ali Health នឹង​ទទួលបាន​អាជីវកម្ម​អាហារ​សុខមាលភាព​រប​ស់​ក្រុមហ៊ុន Alibaba ។​

Thursday, January 11, 2018

 អង្គារ, 7 វិច្ឆិកា 2017 11:20
  •  ចំនួនមតិ 0
ចន្លោះមិនឃើញ



ជា​ទូទៅ​ក្នុង​កម្មវិធី Settings នៃ​ប្រព័ន្ធ​ប្រតិបត្តិ iOS មិន​ថា​តែ​ iPhone ឬ iPad ត្រង់​មុខងារ Reset មាន​បង្ហាញ​នូវ ៣ ប្រភេទ​ធំៗ​រួម​មាន Reset All Settings, Erase All Contents and Settings និង Reset Network Settings។ ពាក្យ​ទាំង ៣ នេះ បង្ក​ឲ្យ​មាន​ការ​ភ័ន្តច្រឡំ​ពី​អ្នក​ប្រើប្រាស់​ទូទៅ​មួយ​ចំនួន​ធំ ហើយ​បង្ក​ឲ្យ​ជួប​បញ្ហា​ក្រោយ​ពេល Reset រួចរាល់។​
១.Reset All Settings: ជា​ការ​លុប​ចោល​ឬ​ផ្ដើម​សារ​ជា​ថ្មី នូវ​រាល់​ការ​កំណត់​ផ្សេងៗ​ទាំង​អស់ នៅ​ក្នុង Settings សោត​យ៉ាង​ដូច​ជា​ការ​ភ្ជាប់​ទៅ​តំណ APN (ប្រព័ន្ធ​អ៊ីនធឺណិត), ការ​ភ្ជាប់​ទៅ​ប្រព័ន្ធ WiFi ឬ​ការ​កំណត់​ក្ដារ​ចុច​ពី​ខាង​ក្រៅ​ជា​ដើម។ ប៉ុន្តែ​រាល់​ទិន្នន័យ​ទាំង​អស់​មាន​ដូច​ជា​រូបភាព, ចម្រៀង, បញ្ជី​លេខ​ទូរសព្ទ ឬ​កម្មវិធី​មាន​បង្ហាញ​លើ Homescreen មិន​ត្រូវ​បាន​បាត់បង់​នោះ​ឡើយ។


អ្នក​អាច​ប្រើ​មុខងារ​ Reset នេះ ដោយ​ចូល​ទៅ​កាន់ Settings> General > Reset និង Reset All Settings ជា​ការ​ស្រេច។
២.Erase All Contents and Settings: ចំណុច​នេះ​វា​នឹង​លុប​ចោល​នូវ​រាល់​បណ្ដា​ឯកសារ​ទាំង​អស់​ចេញ​ពី​ឧបករណ៍​របស់​យើង មិន​ខុស​ពី​មុខងារ Restore (iPhone/iPad) ឆ្លង​កាត់​កម្មវិធី iTunes ដូច្នោះ​ដែរ គ្រាន់​ថា​វា​នឹង​រក្សា​ឲ្យ​អ្នក​នៅ​ជំនាន់ iOS ដដែល ខុស​ពី iTunes បើ​អ្នក​ប្រើ​មុខងារ Restore ត្រូវ​ទាមទារ​ទៅ​កាន់​ជំនាន់​ចុង​ក្រោយ​បង្អស់។ ក្រោយ​ប្រើ​មុខងារ​នេះ វា​នឹង​លោត​ឲ្យ​អ្នក​ចូល​ទៅ​កាន់​ផ្ទាំង Activate iPhone/iPad សារ​ជា​ថ្មី ដូច​ទៅ​ម៉ាស៊ីន​ដែល​ទើប​បក​ចេញ​ពី​ប្រអប់​ដូច្នោះ​ដែរ។


ដើម្បី Reset បែប​នេះ យើង​ចូល​ទៅ​កាន់ Settings > General > Reset និង Erase All Content and Settings។
៣.Reset Network Settings: ចាត់ការ​តែ​លើ​ Settings នៃ​បណ្ដាញ មាន​ដូច​ជា Password WiFi, ប្រព័ន្ធ​តំណ​ភ្ជាប់​អ៊ីនធឺណិត និង​មុខងារ Network មួយ​ចំនួន​ទៀត មាន​ក្នុង​ឧបករណ៍​របស់​យើង ត្រូវ​ដំណើរការ​សារ​ជា​ថ្មី​ទាំង​ស្រុង។ គេ​ច្រើន​ប្រើ​មុខងារ​នេះ សម្រាប់​ទូរសព្ទ​ដែល​ជួប​បញ្ហា​ភ្ជាប់​ទៅ WiFi មិន​ជាប់ ឬ​បើក​អ៊ីនធឺណិត 3G/4G មិន​ចេញ​ជា​ដើម។

ចូល​ទៅ​កាន់ Settings > General > Reset > Reset Network Settings។​
បញ្ជាក់​ថា​រាល់​ការ​អនុវត្ត​នេះ​ ករណី​បើ​ម៉ាស៊ីន​អ្នក​កំពុង​ស្ថិត​ក្នុង​ប្រព័ន្ធ Jailbreak ឬ​មាន Cydia ដាច់ខាត​មិន​ត្រូវ​ធ្វើ​នោះ​ឡើយ ជៀសវាង​ការ​គាំង​ជាប់​ត្រឹម Logo Apple ឬ iTunes។​
អាន​អត្ថបទ​បន្ទាប់

ប្រភព៖ drfone ប្រែសម្រួល៖ កៅ រក្សា

Friday, November 24, 2017

November 24, 2017

ចែកចាយបន្ត 
តើលោកអ្នកឧស្សាហ៍បាត់កម្មវិធីលើទូរសព្ទ iPhone ឬ iPad ដោយមិនដឹងមូលហេតុ ឬជាឱពុកម្តាយដែលមានកូនតូចៗរពឹសដៃតែងសុំ iPhone លោកអ្នកលេងមែនទេ? បើដូច្នេះមែននោះ នេះគឺជាគន្លឹះដ៏មានប្រយោជន៍សម្រាប់លោកអ្នកហើយ។
មែនទែនទៅ ប្រព័ន្ធ iOS របស់ iPhone ជំនាន់ក្រោយៗ គឺមានភ្ជាប់មកជាមួយមុខងារ Restriction ដែលអាចជួយលោកអ្នកដោះស្រាយបញ្ហាខាងលើនេះបាន។
Restriction អនុញ្ញាតឱ្យលោកអ្នកបិទកុំឱ្យកម្មវិធីណាមួយនៅលើទូរសព្ទដៃលោកអ្នកត្រូវបានលុប ឬដំឡើងដោយគ្មានការយល់ព្រមបាន ដោយគ្រាន់តែចូលទៅកំណត់តាមវិធីដូចខាងក្រោម៖
1- ជាដំបូង សូមចូលទៅកាន់កម្មវិធី Settings -> General -> Restrictions នៅលើ iPhone/iPad លោកអ្នក
2- ប្រសិនបើលោកអ្នកមិនធ្លាប់ប្រើមុខងារ Restriction ពីមុន សូមចុចលើ Enable Restrictions នៅផ្ទាំងកម្មវិធីខាងលើ រួចដាក់លេខកូដសម្ងាត់ ៤ ខ្ទង់ ចំនួនពីរលើក។ បញ្ជាក់: លេខកូដនេះ គឺខុសពីលេខកូដដែលប្រើសម្រាប់ចាក់សោទូរសព្ទ។

3- បន្ទាប់មក ចុចលើកុងតាក់បិទលើមុខងារ Installing Apps និង Deleting Apps ដែលឋិតនៅខាងស្តាំវា។

4- បន្ទាប់ពីធ្វើដូចនេះហើយ ប៊ូតុងសញ្ញា x នឹងបាត់ចេញពីរូបតាងកម្មវិធីលើ Home Screen ដែលកម្រើកឡើងក្រោយពីមាននរណាម្នាក់ចុចជាប់លើផ្ទៃអេក្រង់ ហើយប៊ូតុង Delete App ក៏បាត់ស្រមោលពីកម្មវិធីនីមួយៗនៅខាងក្នុងកម្មវិធី Settings -> General -> Storage & Cloud Usage ផងដែរ។ ចំណែករូបតាងកម្មវិធី App Store ក៏បាត់ខ្លួនពី Home Screen និងមិនអាចស្វែងរកឃើញតាមមុខងារ Search ក្នុង Spotlight ទៀតដែរ៕


ប្រិយមិត្តដែលប្រើប្រាស់ទូរសព្ទ iPhone ក៏ដូចជា iPad ប្រហែលជាមានការធុញទ្រាន់ចំពោះការលោតចេញសារដំណឹងម្តងហើយម្តងទៀត ឱ្យធ្វើការ Update កម្មវិធីផ្សេងៗហើយ! បើដូច្នេះមែន លោកអ្នកគួរតែបិទវាចោលទៅ ព្រោះវាមិនត្រឹម​តែ​រំខានប៉ុណ្ណោះទេ ប៉ុន្តែ ក៏ធ្វើឱ្យខាតទំហំទិន្នន័យអិុនធើណែត ស៊ីថាមពលថ្ម និងទូរសព្ទដើរយឺត (សម្រាប់ iPhone ស៊េរីចាស់ៗ) ថែមទៀតផង។
ដើម្បីបិទកុំឱ្យវាលោតចេញ​ Update ស្វ័យប្រវត្តិបែបនេះ លោកអ្នកគ្រាន់តែចូលទៅកាន់កម្មវិធី Settings -> iTunes & App Store រួចនៅខាងក្រោម AUTOMATIC DOWNLOADS សូមចុចកុងតាក់បិទលើ Apps និង Updates ជាការស្រេច៕

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget