ដើម្បីផ្ដល់ភាពងាយស្រួល
និងទំនុកចិត្តដល់អ្នកប្រើប្រាស់កាសឥតខ្សែ AirPods ក្រុមហ៊ុន
Apple បានដំណើរការមុខងារ Find My AirPods
ដែលមានសមត្ថភាពស្វែងរកកាសប្រភេទនេះយ៉ាងរហ័ស។ ចង់ដឹង Find My
AirPods ដំណើរការយ៉ាងដូចម្ដេច តោះសាកល្បងទាំងអស់គ្នា៖
១. បើកកម្មវិធី Find My iPhone បើអ្នកពុំមាន សូមចុចទាញយកតាមតំណភ្ជាប់នេះ ។
២. ចុច Log In ជាមួយគណនីរបស់អ្នក ដោយប្រើ Apple ID។
៣. ក្រោយមកប្រិយមិត្តនឹងឃើញផ្ទាំងបញ្ជីឧបករណ៍ iDevice ដែលប្រើទាំងអស់ ហើយចុចទៅលើរូបតំណាងកាស AirPods។
៤. ទីតាំងដែលចាប់បានក្រោយគេបង្អស់នៃកាស AirPods នឹងបង្ហាញនៅលើផែនទី។ បើវាបង្ហាញពណ៌ប្រផេះ (មិនមែនពណ៌បៃតង) នោះមានន័យថា វាត្រូវបានផ្ដាច់ចេញពីឧបករណ៍ iDevice របស់អ្នកហើយ។
- ទៅកាន់ទីតាំង : ចុចប៊ូតុង Actions រួចចុចលើរូបឡាន ដើម្បីបង្ហាញទីតាំងដែលអ្នកត្រូវទៅរកកាស AirPods។
- បញ្ជាឱ្យឮសំឡេង : អ្នកអាចបញ្ជាឱ្យ AirPods បន្លឺសំឡេងដើម្បីផ្ដល់សញ្ញា ដោយចុចត្រង់ប៊ូតុង Actions ហើយចុចពាក្យ Play Sound (បើរូប AirPods ក្នុងផែនទីចេញពណ៌បៃតង នោះភ្លាមៗឧបករណ៍ AirPods នឹងបន្លឺសំឡេងចេញមកក្រៅ ហើយបើវាចេញពណ៌ប្រផេះ ក៏បន្លឺសំឡេងដូចគ្នា តែលុះត្រាតែវាត្រូវភ្ជាប់ជាមួយឧបករណ៍ iDevice ។
0 comments:
Post a Comment