កាលពីប៉ុន្មានខែមុនកម្មវិធី Khmer Smart Keyboard
(ក្ដារចុចឆ្លាតវៃ) បានបាត់ដោយគ្មានដំណឹងសូន្យឈឹងចេញពី App
Store។ មនុស្សជាច្រើនចូលចិត្តប្រើប្រាស់ ក្ដារចុចឆ្លាតវៃ
ព្រោះវាមានមុខងារពិសេសច្រើន និងអាចវាយអក្សរនៅលើឧបករណ៍ iOS
បានងាយនិងរហ័សជាងក្ដារចុចធម្មតា។
យ៉ាងណាមិញ ក្ដារចុចមួយប្រភេទផ្សេងទៀត ដែលមានឈ្មោះថា Khmer eKeyboard បង្កើតឡើងដោយអ្នកវិស្វករកម្មវិធី Vithyu Media Co., Ltd ដែលទើប Update ជំនាន់ 1.0.2 កាលពីថ្ងៃ ១១ មេសាកន្លងទៅ ក៏អាចឱ្យអ្នកប្រើប្រាស់ធ្វើការប្រើប្រាស់ក្ដារចុចខ្មែរ មានមុខងារអូសលើក្រោម ដូចទៅនឹងក្ដារចុចឆ្លាតវៃផងដែរ។ បន្ថែមពីនោះវាក៏មានមុខងារទស្សន៍ទាយពាក្យ និងការបញ្ចូលរូប Emoji ជាង ៦០០ រូបមកជាមួយ។
ចុចត្រង់នេះ ដើម្បីទាញយកនៅលើ App Store ។
0 comments:
Post a Comment