Sunday, May 21, 2017

អ្នក​​ប្រើប្រាស់​ iPhone នៅ​ក្នុង​ដៃ មិន​ប្រាកដ​​យល់​ច្បាស់​ពី​ការ​ប្រើប្រាស់​វា​គ្រប់​ចំណុច​ឡើយ​។ ថ្ងៃ​នេះ Sabay បន្ត​ចែក​រំលែក​នូវ​បទពិសោធន៍​ថ្មី​មួយ​ទៀត ជុំ​វិញ​ការ​ស្វែងយល់​ឱ្យ​ស៊ី​ជម្រៅ​ពី​ការ​ប្រើប្រាស់​ Passcode (លេខ​កូដ​សម្ងាត់)​ នៅ​លើ​ទូរស័ព្ទ​ iPhone របស់​អ្នក​រាល់​គ្នា​។


+និយម​ន័យ​ Passcode
Passcode ជា​ជួរ​នៃ​លំដាប់​អក្សរ​ឬ​លេខ ដែល​យើង​ប្រើ​វា​ជា​ពាក្យ​សម្ងាត់​ ក្នុង​ការ​បើក​ចូល​ទៅ​កាន់​កុំព្យូទ័រ​​ ស្មាតហ្វូន​ ឫ​ឧបករណ៍​អេឡិចត្រូនិក​ពិសេស​ណា​មួយ​។
+អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ Passcode លើ​ iPhone:​
អត្ថប្រយោជន៍​និង​គោលបំណង​​នៃ​ការ​ប្រើប្រាស់​ Passcode គឺ​ដើម្បី​ការពារ​នូវ​ការ​ចុច​ចូល​មើល​ទិន្នន័យ​ក្នុង​ទូរស័ព្ទ​របស់​អ្នក ដោយ​ពុំ​មាន​ការ​អនុញ្ញាត។​ ជា​ធម្មតា​បើ​ទូរស័ព្ទ​ iPhone ម៉ូដែល​ 5s ឡើង​ទៅ វា​នឹង​គាំទ្រ​នូវ​ប្រព័ន្ធ​ Touch ID (ស្កេន​ក្រយៅដៃ) ដែល​អ្នក​អាច​ប្រើ​វា​ជំនួស​ការ​ប្រើ​លេខ​សម្ងាត់​ក៏​បាន​។​


ក្រោយ​ពេល​ដាក់​ Passcode ទូរស័ព្ទ​របស់​អ្នក​នឹង​ផ្ដល់​ការ​ការពារ​នូវ​ពេល​:
  • ចុច​បើក​ (Turn On) ​ឫ​ បើក​បិទ​ឡើង​វិញ​ Restart ទូរស័ព្ទ​
  • ចុច​ Update Software (iOS)
  • លុប​ទិន្នន័យ​ចោល​ទាំង​ស្រុង (Erase Device)
  • បើក​មើល​ឫ​ប្ដូរ​លេខ​សម្ងាត់​
  • ការ​ដំឡើង​កម្មវិធី​គ្មាន​ប្រភព​ជាក់លាក់​ iOS Configuration Profiles
​​​​+វិធី​នៃ​ការ​ប្រើប្រាស់​ Passcode

១.ចុច​ចូល​ទៅ​ក្នុង​ Settings > Touch ID & Passcode (​បើ​ទូរស័ព្ទ​ពុំ​មាន Touch ID សូម​ចុច​ចូល Settings > Passcode) ២.ចុច​លើ​ពាក្យ​ Turn Passcode On ៣.បញ្ចូល​នូវ​លេខ​កូដ​សម្ងាត់ ៦ ខ្ទង់​ ឫ​ជម្រើស​លេខ ៤ ខ្ទង់​​ប្រភេទ​កូដ​ជា​លេខ​ (Numeric Code), កូដ​ជា​​លេខ​មិន​កំណត់​ (Custom Numeric Code) និង​កូដ​ជា​អក្សរ​មិន​កំណត់​ (Custom Alphanumeric Code) ៤.ចុច​បញ្ចូល​លេខ​កូដ​ម្ដង​ទៀត ដើម្បី​បញ្ជាក់​ជា​ការ​ស្រេច​។

Related Posts:

  • អ្វី​ទៅ​ជា Tweak ហើយ​ចុះ​ការ​ប្រើប្រាស់​និង​អត្ថប្រយោជន៍​ម៉េច​ដែរ? អ្នក​ប្រើប្រាស់ iPhone ដែល​និយម​ Jailbreak ឧបករណ៍​របស់​ខ្លួន មួយ​ភាគ​ធំ Sabay ជឿ​ថា ធ្លាប់​លឺ​ពាក្យ​ Tweak ជា​ញឹកញយ​។​ ម្ល៉ោះ​ហើយ​ក្នុង​ថ្ងៃ​នេះ Sabay លើក​​ពី​ការ​ប្រើប្រាស់​ Tweak និង​​អត្ថប្រយោជន៍​របស់​វា​​។​ +អ្វ… Read More
  • អ្វីទៅ​គឺ​ជា​ការ Jailbreak ? Cydia? Source ? និង Tweak? សម្រាប់អ្នកដែលទើបតែប្រើ​ប្រាស់​ផលិត​ផល Apple ដែល​មាន​ដូច​ជា iPhone និង iPad លើក​ដំបូង​ប្រាកដ​ជា​មាន​ភាព​ងឿយ​ឆ្ងល់​ជាក់​ជា​មិន​ខាន​នូវ​ពាក្យថា Jailbreak? តើវា​មាន​អត្ថ​ប្រយោជន៍​អ្វី​ខ្លះ​ទៅ? ដើម្បី Jailbreak បាន​តើ​យើង​ត្រ… Read More
  • ស្គាល់​ពាក្យ​បច្ចេកទេស Toggle,Utilities និង SBSettings ជា​រៀងរាល់​សប្ដាហ៍​ Sabay តែងតែ​រិះរក​នូវ​ពាក្យ​គន្លឹះបច្ចេកទេស​​ថ្មីៗ​​ពី​​ iPhone។ ថ្ងៃ​នេះ​ មាន​ពាក្យ​​ថ្មី​មួយ​ចំនួន​ទៀត​ដូចជា​ពាក្យ​ Toggle,Utilities និង SBSettings ដើម្បី​​ប្រិយមិត្ត​អាច​ស្វែង​យល់និង​ដឹង​ពី​​មុខងារ… Read More
  • 4K,HDR និង 3D Touch តិច​ថា​មិន​ស្គាល់ ​សប្ដាហ៍​នេះ Sabay ​បន្ត​​ចែករំលែក​ពាក្យ​បច្ចេកទេស​ថ្មីៗមួយ​ចំនួន​ទៀត​ពី iPhone ដូច​ជា 4K, HDR និង 3D Touch។ +4K និយាយ​ពី 4K អ្នក​ប្រើ iPhone ប្រាកដ​ជា​នឹក​ដល់​ការ​ថត​វីដេអូ​លើ​ទូរសព្ទ​។ ជា​ខ្នាត​គុណភាព​នៃ​រូបភាព​… Read More
  • គណនី iTunes, iCloud និង​ Apple ID ចែក​មិន​ដាច់​មែន ចម្លើយ​នៅ​ទីនេះ មាន​អ្នក​ប្រើប្រាស់​ iPhone ជា​ច្រើន នៅ​បន្ត​មាន​ចម្ងល់​ក៏​ដូច​ជា​ភាព​ភ័ន្តច្រឡំ​រវាង​គណនី iTunes, iCloud និង​ Apple ID។ តាមពិត​ទៅ​គណនី​ទាំង ៣ គឺ​សុទ្ធ​សឹង​តែ​ដូច​គ្នា ដោយ​វា​ត្រូវ​ប្រើប្រាស់​ការ Sign In នូវ​ Email និង P… Read More

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget