Tuesday, May 30, 2017

iPhone របស់​អ្នក ជួប​បញ្ហា​ម៉ាស៊ីន​ឆាប់​ក្ដៅ​ណាស់​មែនទេ? តាម​ពិត​វា​មាន​ហេតុផល​សម​ស្រប​របស់​វា និង​មាន​ដំណោះស្រាយ​ជួសជុល​យ៉ាង​ងាយ​ស្រួល​ជា​ទី​បំផុត​។



+ហេតុអ្វី​ទូរស័ព្ទ​ iPhone ឆាប់​ក្ដៅ​?

ពិត​ណាស់​កុំព្យូទ័រ​និង​ឧបករណ៍​អេឡិចត្រូនិក​មួយ​ចំនួន​ជា​ធម្មតា វា​តែង​បង្កើត​នូវ​កម្ដៅ​ដោយ​ខ្លួន​ឯង ប៉ុន្តែ​ពពួក​ឧបករណ៍​ធំៗ​រមែង​មាន​កង្ហារ​បញ្ចុះ​កម្ដៅ​មួយ​នៅ​ក្នុង​នោះ​។ ប៉ុន្តែ​សម្រាប់​ទូរស័ព្ទ​ iPhone គឺ​មិន​ដូច​គ្នា​ទេ ហើយ​កាល​ណា​បើ​អ្នក​លេង​ហ្គេម​ដែល​មាន​ក្រាហ្វិក​ធំៗ​ច្រើន និង​ការ​បើក​មើល​វីដេអូ​កម្រិត​ HD ឫ​ធំ​ជាង​នោះ ក្នុង​រយៈ​ពេល​យូរ វា​នឹង​ធ្វើ​ឱ្យ​ទូរស័ព្ទ​ឡើង​កម្ដៅ​លឿន​មែនទែន​។ មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ ទៀត​សោត​បរិយាកាស​នៅ​ជុំវិញ​ខ្លួន​អ្នក ក៏​អាច​បង្ក​ជា​បញ្ហា​បាន​ដែរ ដូច​ជា​ការ​ទុក​ចោល​ iPhone នៅ​ទីតាំង​ក្តៅ ក្រោម​ពន្លឺ​ព្រះអាទិត្យ​ឫ​ក្នុង​រថយន្ត​ចោល​ ជា​រឿយៗ​អ្នក​អាច​នឹង​ឃើញ​នូវ​សារ​មួយ​លោត​លើ​ទូរស័ព្ទ ដែល​ចង់​ព្រមាន​ថា​អ្នក​ត្រូវ​ដាក់​ទូរស័ព្ទ​ក្រោម​ទីតាំង​ត្រជាក់​វិញ ព្រោះ​ជា​ធម្មតា Apple បាន​កំណត់​រាល់​ iPhone ទាំង​អស់ អាច​នៅ​ទីតាំង​ដែល​មាន​សីតុណ្ហភាព​ប្រសើរ​បំផុត គឺ​ត្រឹម ៣២ ទៅ ៩៥ ដឺក្រេ​ហ្វារិនហៃ​តែ​ប៉ុណ្ណោះ​។​​​​​​​​
​+តើ​វា​មាន​ផល​ប៉ះពាល់​ទេ បើ​ iPhone អ្នក​ឡើង​កម្ដៅ​?
ផ្នែក​គ្រឿង​ជា​ច្រើន សម្រាប់​ទូរស័ព្ទ iPhone គឺ​មិន​រង​ផល​ប៉ះពាល់​ពី​ការ​ឡើង​កម្ដៅ​នេះ​ទេ លើក​លែង​តែ​គ្រាប់​ថ្ម​នៅ​ក្នុង​ម៉ាស៊ីន​មួយ​គត់​។​ ជា​ធម្មតា​ប្រភេទ​ថ្ម​ lithium-ion របស់​ iPhone មិន​អាច​នៅ​ទីតាំង​ដែល​មាន​កម្ដៅ​ខ្ពស់​យូរ​ពេក​នោះ​ទេ ជួន​កាល​វា​ក៏​អាច​បង្ក​ជា​គ្រោះថ្នាក់​មក​វិញ​ផង​ដែរ​ ឫ​បង្ក​ឱ្យ​ថាមពល​ថ្ម​មិន​សូវ​កាន់​អ្វី​អញ្ចឹង​ទៅ​។
+តើ​ត្រូវ​មាន​ដំណោះស្រាយ​បែប​ណា​បើ iPhone ឡើង​កម្ដៅ​?
បើ​អ្នក​ជួប​បញ្ហា​ iPhone ឡើង​កម្ដៅ អ្នក​គួរ​សាកល្បង​អនុវត្ត​ ៨ ជំហាន​ខាង​ក្រោម​សិន៖
១.គួរ​ជៀសវាង​ការ​ទុកចោល​ទូរស័ព្ទ​ពី​ការ​ជះ​ឥទ្ធិពល​នៃ​ពន្លឹ​ព្រះអាទិត្យ
២.បើ​ចំណុច​ខាង​លើ​ធ្វើ​ហើយ មិន​បាន​ផល​ទៀត សូម​ទុក​ iPhone នៅ​ទីតាំង​ត្រជាក់​វិញ​ម្តង (បញ្ជាក់ មិន​មែន​ទុក​ចោល​ក្នុង​ទូ​ទឹកកក​ទេ)​
៣.ដោះ​ចោល​នូវ​ស្រោម​ការពារ​ (Case) ពី​ iPhone
៤.កុំ​ទាន់​ប្រញាប់​សាក​ថ្ម​ ជា​ពិសេស​នៅ​ពេល​សាក​ថ្ម​ បណ្ដើរ​ចុច​ប្រើ​ iPhone បណ្ដើរ សូម​ទុក​វា​នៅ​ទីតាំង​ត្រជាក់​សិន រួម​សឹម​ធ្វើ​ការ​សាក​ធម្មតា​
៥.កុំ​លេង​ហ្គេម​មាន​ក្រាហ្វិច​ធំ និង​កម្មវិធី​ប្រភេទ​កាត់​ត​វីដេអូ​ជា​ដើម​
៦.បើក​មុខងារ​ Airplane Mode គួប​ផ្សំ​នឹង​នោះ​គួរ​បិទ​មុខងារ​ Bluetooth និង​ GPS
៧.ប៉ុន្តែ​បើ​ចាំ​បាច់​ត្រូវ​ធ្វើ​ការ​ខល​ចេញ​ចូល អ្នក​មិន​បាច់​បើក Airplane Mode ក៏​បាន ដោយ​គ្រាន់​តែ​ចូល​ទៅ​បិទ Bluetooth និង​មុខងារ​ Location Service នៅ​ក្នុង​ Settings បាន​ហើយ​
៨.កុំ​ទុក​ iPhone ក្នុង​ទូ​ទឹក​កក​ឱ្យ​សោះ ព្រោះ​ការ​ផ្លាស់ប្ដូរ​សីតុណ្ហភាព​រហ័ស​ពេក វា​ក៏​បង្ក​ជា​បញ្ហា​វិញ​ដែរ​។
+ដំណោះស្រាយ​បន្ថែម​បើ​បញ្ហា​នៅ​បន្ត​កើត​មាន​:
-ចូល​ទៅ​ក្នុង Settings
-ចុច​ចូល​ Battery
-រង់ចាំ​ដល់​ Battery Usage លត​ទិន្នន័យ​បង្ហាញ ហើយ​មើល​តើ​កម្មវិធី​ណា​ ដែល​ត្រូវ​ចំណាយ​ថាមពល​ថ្ម​ខ្ពស់​បំផុត
-ចុច​លើ​ Last 7 Days រួច​មើល​ការ​បង្ហាញ​នៃ​កម្មវិធី​នីមួយៗ
-ក្រោយ​មក​ បើ​កម្មវិធី​នោះ​មិន​ចាំ​បាច់​ប្រើ សូម​ធ្វើ​ការ​លុប​វា​ចោល​តាម​រយៈ​ការ​ចុច​លុប​ផ្ទាល់​នៅ​លើ Home Screen រួច​បិទ​ចោល​នូវ​មុខងារ Location Service ដោយ​ចូល​ទៅ​ក្នុង Settings > Privacy > Location Services > Turn Off ។​
ដំណោះស្រាយ​បន្ថែម​ទៀត​ អ្នក​អាច​សាកល្បង​ធ្វើ​ការ បិទ​បើក​ម៉ាស៊ីន​ដោយ​ចុច​បិទ​ផ្ទាល់​តែ​ម្តង ឫ​ចុច​ Power + Home ប៊ូតុង​ឱ្យ​ជាប់​ក្នុង​រយៈ​ពេល​ប្រមាណ ៤ វិនាទី​ (ពពួក​ iPhone 6s ចុះ​ក្រោម) បើ iPhone 7 ឡើង​ចុច​ Volume Down + Power ឱ្យ​ជាប់​ដូច​គ្នា រួច​បើក​ដំណើរការ​ម៉ាស៊ីន​មក​វិញ​។​
ចុង​បញ្ចប់​បើ​ការ​អនុវត្ត​ទាំង​ប៉ុន្មាន​ជំហាន​ខាង​លើ មិន​បាន​ផល​ទៀត​នោះ វិធី​ពិសេស​គឺ​ធ្វើ​ការ Restore ទូរស័ព្ទ​ iPhone ជា​ថ្មី​។
១.បើក​កម្មវិធី iTunes នៅ​លើ​ Mac ឫ PC របស់​អ្នក
២.ភ្ជាប់​ iPhone ទៅ​កាន់​កុំព្យូទ័រ
៣.ធ្វើ​ការ​ Backup ឯកសារ​ទុក​តាម​រយៈ iTunes ឫ​ iCloud
៤.ចុច​លើ​ទំព័រ​ Summary នៃ​កម្មវិធី iTunes ដែល​បាន​ភ្ជាប់​ iPhone
៥.ចុច​ Restore រួច​ធ្វើ​តាម​ដំណាក់​កាល​របស់​គេ​
ករណី​បើ​ធ្វើ​បែប​ហ្នឹង​ហើយ នៅ​តែ​ជួប​បញ្ហា​ទៀត នោះ​ម៉ាស៊ីន​ iPhone របស់​អ្នក​ កំពុង​ប្រឈម​នឹង​បញ្ហា​ខូច Hardware ហើយ។ វិធី​ម្យ៉ាង​គឺ​មាន​តែ​យក​ទៅ​ឱ្យ​ជាង​ជួសជុល​ដែល​នៅ​ជិត​លោក​អ្នក​បំផុត​ធ្វើ​ការ​ពិនិត្យ​មើល ដោយ​បញ្ជាក់​ប្រាប់​ជាង​ថា អ្នក​បាន​ជួសជុល​តាម​ផ្នែក​ Software អស់​ហើយ​ ជៀសវាង​ជាង​មិន​បាន​ដឹង យក​លុយ​ថ្លៃ​​ជួសជុល​ផ្នែក​ Software ម្ដង​ទៀត ហើយ​ថែម​ទាំង​ខាតបង់​ដល់​យើង​វិញ​ទៀត​។​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget