Sunday, May 21, 2017

​ការ​ប្រើប្រាស់​ ​iPhone​ ​នៅ​ពេល​ជួប​បញ្ហា​ម្តងៗ​ ​ភាគ​ច្រើន​ប្រិយមិត្ត​តែង​រត់​ទៅ​រក​ជាង​ ​ប៉ុន្តែ​ក្នុង​នោះ​បើ​ជួប​បញ្ហា​គាំង​ជាប់​ត្រឹម​ ​Logo Apple​ ​អ្នក​ក៏​អាច​សាកល្បង​ដោះស្រាយ​ដោយ​ខ្លួន​ឯង​នៅ​ឯ​ផ្ទះ​ ​សម្រាប់​អ្នក​មាន​កុំព្យូទ័រ​ ​ព្រោះ​អាច​ចំណេញ​លុយ​ ​៣​ ​ទៅ​ ​៥​ ​ដុល្លារ​ឯណោះ។

១. ដំឡើង​កម្មវិធី iTunes នៅ​លើ​កុំព្យូទ័រ​ជា​មុន​សិន (ចុច​ទាញ​យក​ត្រង់​នេះ)


២. ដាក់​ ​iPhone​ ​ឱ្យ​ចូល​ក្នុង​មុខងារ​ ​DFU Mode

-ម៉ូដែល​ ​iPhone 3G ដល់ iPhone 6s Plus​ ​:​ ​សូម​ចុច​ប៊ូតុង Home + Power ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ​ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Home​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង​។
ចំពោះ​ ​iPhone 7/7 Plus​ ​:​ ​សូម​ចុច​ប៊ូតុង​ ​Volume Down + Power​ ​ឱ្យ​ជាប់​ ​៧ វិនាទី​ ​លុះ​ងងឹត​អេក្រង់​ ប្រលែង​​ប៊ូតុង​ ​Power​ ​រក្សា​ម្រាម​ដៃ​លើ​ប៊ូតុង​ ​Volume Down​ ​( ៤ វិនាទី)​ ​ដល់​ងងឹត​អេក្រង់​ឈឹង។


៣. ក្រោយ​ ​iPhone​ ​ចូល​ដល់​ ​DFU​ ​ហើយ​សូម​ដោត​ភ្ជាប់​ជាមួយ​ខ្សែ​ ​ទៅ​កាន់​កុំព្យូទ័រ។
៤. បើក​កម្មវិធី iTunes​ ​ប្រិយមិត្ត​នឹង​ឃើញ​ផ្ទាំង​មួយ​ ​ហើយ​សូម​ចុច​យក​ពាក្យ​ ​Restore iPhone​ ​(កុំព្យូទ័រ​ត្រូវ​មាន​អ៊ីនធឺណិត)។


៥. រង់​ចាំ​ដល់​វា​ ​Download​ ​កំណែ​ ​Firmware​ ​ចប់​ ​នោះ​វា​នឹង​ធ្វើ​ការ​ ​Restore​ ​ដោយ​ស្វ័យ​ប្រវត្តិ។
៦. ក្រោយ​ ​Restore​ ​ចប់​ ​iPhone​ ​នឹង​លោត​ចេញ​មក​ដូច​ដើម​វិញ​ ​ដែល​ទាមទារ​ឱ្យ​អ្នក​ប្រើប្រាស់​ធ្វើ​ការ​ Activate​ ​មុន​ចូល​ដល់​ផ្ទាំង​កម្មវិធី​ពេញ​លេញ។


បញ្ជាក់​ ​:​ ​ក្រោយ​ការ​ ​Restore​ ​ចប់​ ​ឯកសារ​ទាំង​អស់​នឹង​ត្រូវ​បាត់​បង់​ពី​ក្នុង​ ​iPhone​ ​ប៉ុន្តែ​វា​ក៏​ពុំ​មាន​វិធី​ផ្សេង​ទៀត​ ​ដើម្បី​ដោះ​ស្រាយ​បញ្ហា​នេះ​ដែរ​ ​(ករណី​បើ​ទូរស័ព្ទ​នោះ​ ​ពុំ​មាន​បញ្ហា​ផ្នែក​ ​Hardware)៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget