ដូចអ្នកទាំងអស់គ្នាដឹងហើយថា បណ្ដាញសង្គម IG
មិនអនុញ្ញាតិឲ្យអ្នកប្រើមានសិទ្ធក្នុងការដោនឡូតរូបភាព
ឬរក្សាទុក(Save Image) ដូចទៅនិង Facebook នោះទេមិនថាទាំងនៅលើ
iPhone និងស្មាតហ្វូនដទៃ។
ថ្ងៃនេះក្រុមការងារសូមបង្ហាញគន្លឺះខ្លីមួយអាចជួយឲ្យប្រិយមិត្តអាចដោនឡូតរូបភាពស្អាតៗពី
IG បានតាមចិត្ត។
-
១. ជំហានដំបូងគ្រាន់តែបើកកម្មវិធី Instagram
រួចចុចលើរូបហើយចុចលើសញ្ញាចុចបីខាងស្ដាំ(ដូចរូប)
រួចយកពាក្យថា Copy Share URL។
-
២. ជំហានបន្ទាប់ត្រូវចូលទៅកាន់ Safari រួចវាយពាក្យថា dinsta.com
រួចចុច Past ក្នុងពាក្យថា Enter Instagram URL
ហើយចុចដោនឡុតជាការស្រេច។
ហើយប្រិយមិត្តក៏អាចអនុវត្តវិធីនេះនៅលើ Browser
ផ្សេងទៀតនៅលើកុំព្យូទ័រ ឬដោនឡូតកម្មវិធី InstaGet នៅលើApp Store
បានផងដែរ។
ចំណេះដឹងបន្ថែម៖
@របៀបដោនឡូតរូបពី IG នៅលើស្មាតហ្វូនដទៃក្រៅពី iPhone
- ១. ជំហានដំបូងចូលទៅកាន់ Play Store រួចវាយពាក្យថា InstaSave
- ២. ពេលដោនឡូតរួចហើយ ចុចចូលទៅកម្មវិធី Instagram រួចចុចលើរូបហើយចុចលើសញ្ញាចុចបីខាងស្ដាំ(ដូចរូប) នោះរូបភាពនឹងលោតចូលកម្មវិធី InstaSave ដោយស្វ័យប្រវត្ត អ្នកគ្រាន់តែចុចសញ្ញាដោនឡូតជាការស្រេច។
ទស្សនាការបង្ហាញខាងក្រោមនេះ
ក្រុមការងារសង្ឃឹមថា អ្នកទាំងអស់គ្នាអាចធ្វើបានបើមានចម្ងល់ ឬមិនទាន់ត្រង់ចំណុចណាអាចបញ្ចេញមតិយោបល់ខាងក្រោមនេះបាន៕
0 comments:
Post a Comment