ការទិញទូរសព្ទ iPhone មួយទឹក
មកប្រើប្រាស់កំពុងត្រូវប៉ាន់ខ្ពស់សម្រាប់អ្នកនិយមប្ដូរស៊េរីទូរសព្ទនិងយុវវ័យដែលខ្វះខាតថវិកាក្នុងការទិញរបស់ថ្មី។
យ៉ាងណាមិញវាមិនជាបញ្ហាចោទធ្ងន់ធ្ងរនោះទេ
រវាងរបស់ថ្មីនិងមួយទឹក តែសំខាន់ត្រង់ថា
តើការជ្រើសរើសទិញរបស់មួយទឹក
អ្នកបានពិនិត្យដិតដល់ល្អកម្រិតណា?
វិធីគឺងាយបំផុត អ្នកគ្រាន់តែចុចចូលទៅកាន់កម្មវិធីថតរូប (Camera) នៅលើ iPhone ហើយបើកត្រង់មុខងារបាញ់ Flash រួចធ្វើការចុចថតឱ្យជាប់ប្រមាណ ១០ ទៅ ១៥ សន្លឹក រួចពិនិត្យមើល តើភាគរយថ្ម ស្រកលឿនឫក៏អត់? (ជួនកាលពេលកំពុងចុចថត ម៉ាស៊ីនក៏រលត់ឈឹង លុះដោតខ្សែសាកថ្ម ម៉ាស៊ីនក៏ភ្លឺមកវិញ) ទាំងនោះហើយ សឱ្យឃើញ ១០០ ភាគរយនៃ iPhone នោះគឺមានបញ្ហាខូចថ្មហើយ ដោយឡែកសូមធ្វើការនិយាយជាមួយអ្នកលក់ ព្រោះជាធម្មតាតម្លៃប្ដូរថ្មទូរសព្ទ iPhone មិនក្រោម ១០ ដុល្លារឡើយ ទៅតាមម៉ូដែលធន់ខ្ពស់ឫទាប។
0 comments:
Post a Comment